Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នេះគឺជា​គំរូ​ស្មាតហ្វូន បត់​អេក្រង់​បាន​របស់ APPLE!គិត​យ៉ាង​ណា​ដែរ?

  • បោះពុម្ព

អញ្ចឹង Samsung បានបញ្ចេញស្មាតហ្វូនបត់អេក្រង់ដំបូងរបស់ខ្លួនហើយ ដែលមានឈ្មោះថា Galaxy Fold ដែលត្រៀម

វាយលុកទីផ្សារប៉ុន្មានខែដ៏ខ្លីខាងមុខនេះ ចំនែក Huawei ក៏ត្រៀមខ្លួនរួចរាល់ក្នុងការប្រកាសចេញ Mate X ក្នុងសប្ដាហ៍ នេះហើយដែរ ចំនែក LG សម្រេចចិត្តពន្យាពេលសិន។ មកដល់ថ្ងៃដើមសប្ដាហ៍នេះ មាន ប្រភពជា ច្រើន បាន ចុះ ផ្សាយអំពីគំរូថ្មីនៃ iPhone ជំនាន់ក្រោយ ដោយអះអាងថាក្រុមហ៊ុន Apple ក៏មានគម្រោងក្នុងការនាំយកស្មាតហ្វូន ដែល បត់អេក្រង់នេះ ចូលទីផ្សារអនាគតរបស់ខ្លួនផងដែរ។

យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថាទីស្នាក់ការ Cupertino របស់ក្រុមហ៊ុន Apple បាននឹងកំពុ ង ធ្វើ ការទៅលើគម្រោងនាំយកស្មាតហ្វូន ដែលអាចបត់អេក្រង់ចូលកាន់ទីផ្សារដែរ ហើយខណៈពេល ដែល ក្រុមហ៊ុន យក្សជាច្រើនបានទទួលជោគជ័យ និងខ្លះបានត្រៀមខ្លួនរួចជាស្រេចទៅហើយ។ ជាក់ស្ដែង យើងក៏ធ្លាប់បាន ឃើញ នូវប៉ាតង់ឌីហ្សាញ របស់ Apple ដែលបានបែកធ្លាយកាលពីប៉ុន្មានខែមុននេះ ដែលនិយាយអំពីម៉ាស៊ីនកាច់បត់ អេក្រង់ បាន ដោយនឹងក្លាយទៅជាម៉ាស៊ីនដែលមានប្រណិតភាពបំផុត ជាមួយនឹងតម្លៃលក់ជាង USD 2000 តែបើប្រិយ មិត្ត សួរថា តើ Apple កំពុងដុតដៃដុតជើងធ្វើការលើគម្រោងនេះ មែនឬក៏អត់នោះ យើងមិនទាន់ទទួលបាន ដំណឹង ផ្លូវការ នោះទេ!

ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជាគម្រូដំបូង ដែលអាចបង្ហាញឲ្យយើងបានដឹង បន្តិចបន្តួចនូវ ស្មាតហ្វូន បត់អេក្រង់បានជំនាន់ទី 1 របស់ Apple ជាមួយនឹងឌីហ្សាញរក្សានូវក្បាលឆកដដែល ហើយក៏ស្រដៀងទៅនឹង Galaxy Fold ផងដែរ ដែលមានឈ្មោះហៅថា iPhone X Fold។ រចនាបថមួយនេះ អាចបង្ហាញ ឲ្យយើង ដឹងអំពី អនាគ ត របស់ស្មាតហ្វូន ថានឹងវិវឌ្ឍន៍ទៅដល់កម្រិតណា តែដោយសារនេះគ្រាន់តែជាគំរូ ដែលត្រូវបានឌីហ្សាញ និង Rendered ចេញប៉ុណ្ណោះ ហើយសម្រាប់រូបរាងជាក់ស្ដែងយ៉ាងណានោះ យើងក៏មិនអាចដឹងបានដែរថា តើអនាគតរបស់ ទូរស័ព្ទ វៃឆ្លាតនេះ នឹងមានអ្វីប្លែកពីស្មាតហ្វូនបង់អេក្រង់បាន ដែលចេញនាឆ្នាំ 2019!

ដកស្រង់ចេញពីhttp://cambo-report.com/article/15419