បណ្តាញសង្គម

ពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៦៣ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា ២៨មិថុនា១៩៥១ ២៨មិថុនា២០១៤

ភ្នំពេញ៖ នៅទីស្នាក់ការ គណៈកម្មការធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ចំការមន នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ នេះ សមាជិក សមាជិការគណបក្ស មកពីតាមបណ្តារាជធានីខេត្ត ទូទាំងប្រទេស បានជួបជុំគ្នា ប្រារព្ធពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី៦៣ នៃការបង្កើត គណបក្សប្រជាជនជនកម្ពុជា ២៨មិថុនា១៩៥១ ២៨មិថុនា២០១៤។

ក្នុងឱកាស ពិធីរំលឹកខួបគណបក្ស ប្រារព្ធឡើង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្ស ព្រមទាំងសមាជិក សមាជិកាជាច្រើនរូបទៀត។