Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្រ្តី វង សូត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ រាជរដ្ឋាភិបាលនៅតែបន្តគាំពារ និងយកចិត្តទុកដាក់កាន់តែខ្លាំង លើកុមាររងគ្រោះគ្មានទីពឹងនៅកម្ពុជា

  • បោះពុម្ព

(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រាប់លោក Alain Duqueyt ប្រធានអង្គការកុមារអាស៊ីថា រាជរដ្ឋាភិបាលនៅតែបន្តគាំពារ និងយកចិត្តទុកដាក់កាន់តែខ្លាំងថែមទៀត លើកុមាររងគ្រោះ គ្មានទីពឹងនៅកម្ពុជា បើទោះបីជាពេលបច្ចុប្បន្ននេះ កុមាររងគ្រោះ និងគ្មានទីពឹងមានការចំនួនថយចុះជាងមុនក៏ដោយ។

ការលើកឡើងរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយ លោក Alain Duqueyt និងគណៈប្រតិភូអង្គការកុមារអាស៊ី នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នាទីស្តីការក្រសួងសង្គមកិច្ច។

ថ្លែងនៅក្នុងពិធីសំណេះសំណាលនោះ លោក វង សូត បានលើកឡើងថា លោកចង់ឲ្យមានការបង្កើត មណ្ឌលកុមារឲ្យបានច្រើនដដែល។

លោកបានបន្តថា នាពេលប្ចុចប្បន្ននេះ មានស្ថានភាពល្អប្រសើរ តាមរយៈការបង្កើតមណ្ឌល និងរៀបចំការងារក្នុងមណ្ឌលមានភាពល្អប្រសើរខ្លាំង។

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចបានឲ្យដឹងថា ស្ថានភាពកុមារ នាពេលបច្ចុប្បន្ន គឺមានភាពល្អប្រសើរដោយសារ តែកុមារគឺមានអាណាព្យាបាលយ៉ាងហោចណាស់ម្នាក់ នៅតែកុមារ ដែលរងគ្រោះ គ្មានទីពឹងដែលរដ្ឋ ត្រូវបន្តគាំពារ និងយកចិត្តទុកដាក់បន្ថែមទៀត។ យ៉ាងហោចណាស់ នៅតាមតំបន់សហគមន៍ ត្រូវមានមណ្ឌលថែទាំកុមារមួយ ឬ២ជាចាំបាច់។

រាជរដ្ឋាភិបាលកម្ពូជា បានបង្វែរពី ការផ្តល់សេវា នៅក្នុងមណ្ឌល ទៅផ្តល់ជូនកុមារ រស់នៅជាមួយគ្រួសារ នៅតាមសហគមន៍វិញ។

ដោយសារតែការរស់នៅរបស់កុមារ ជាមួយគ្រួសារ និងសហគមន៍ គឺមានការមើលថែ និងគាំទ្រ និងសុវត្ថិភាព ជាងការរស់នៅក្នុងមណ្ឌល។ ជាមួយគ្នានោះ លោក Alain Duqueyt បានលើកឡើងថា ការវិវត្តន៍របស់កម្ពុជា គឺមានសន្ទុះលឿន និងប្រសើរឡើងក្នុងអំឡុងពេលដែលអង្គការរបស់យើងបានចូលរួមចំណែកជួយដល់មណ្ឌលមួយចំ នួននៅកម្ពុជា។

លោកបានបន្តថា គោលបំណងនៃការជួយរបស់អង្គការ នាពេលនេះ គឺដើម្បីជួយឲ្យមណ្ឌលទាំងនោះ មានភាពល្អប្រសើរជាងមុន។ លោក Alain Duqueyt បានបន្ថែមថា ក្រសួងសង្គមកិច្ច នៅតែដើរតួនាទី យ៉ាងសំខាន់ ក្នុងការជួយដល់ការងារកុមារ ដែលរងគ្រោះ និង គ្មានទីពឹងនៅកម្ពុជា ដូចនេះ ដោយសារតែ សកម្មភាពរបស់ក្រសួងសង្គមកិច្ច និងតួនាទីបច្ចេកទេសនៃក្រុមការងារ ហេតុនេះហើយ ក្រសួងសង្គមកិច្ច នៅតែជាដៃគូ ដ៏សំខាន់ជាមួយអង្គការ។

ប្រធានអង្គការកុមារអាស៊ី បានប្រាប់ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច ឲ្យដឹងថា អង្គការនៅតែបេ្តជ្ញារួមគ្នាថា ចំពោះបញ្ហា កុមារ និងកុមារ ដែលងាយរងគ្រោះ គឺអង្គការនៅតែចង់បន្តការជួយគាំទ្រ ធ្វើយ៉ាងណា ឲ្យកុមារទាំងនោះ មានអនាគតល្អ និងអាចទៅដល់ ការងារ ចុងក្រោយដូចជាការអប់រំ និងចំណេះដឹងជាដើម៕

ដកស្រង់ពី៖ Fresh News