Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រសៀលនេះអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទ ស្ដីពីលទ្ធផលសម្រេចបាននៃអង្គសិក្ខាសាលា នៅខេត្តព្រះសីហនុ

  • បោះពុម្ព

(ភ្នំពេញ)៖ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មានមួយ ស្ដីពីលទ្ធផលសម្រេចបាន នៃអង្គសិក្ខាសាលាស្ដីពី «អ្នកនាំពាក្យសកម្មឆ្ពោះទៅកាន់ប្រសិទ្ធភាព មុខមាត់ កិត្តិយស ខេត្ត-ក្រុង រួមជាមួយនឹងកិច្ចថែរក្សា លើកតម្កើងអធិបតេយ្យ ឯកភាព និងមោទកភាពនៃជាតិរស់ឡើងវិញ» ដែលបានប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ។

សន្និសីទសារព័ត៌មាននេះ នឹងត្រូវរៀបចំឡើងនៅថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៣៖០០រសៀលនេះ នាទីស្ដីការគណៈដ្ឋមន្រ្ដី។

វាគ្មិនកិត្តិយសនៃសន្និសីទនេះ មានចំនួន៣រូប គឺ៖

១៖ លោក ផៃ ស៉ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។

២៖ លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

៣៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមណ្ឌលសិក្សាចិន នៃរាជបណ្ឌិតសភាកម្ពុជា។

សូមបញ្ជាក់ដែរថា សន្និសីទសារព័ត៌មានមួយនេះស្វាគមន៍អ្នកសារព័ត៌មាន មកពីគ្រប់និន្នាការទាំងអស់។

សម្រាប់អ្នកសារព័ត៌មាន ដែលចង់ចូលរួមសូមទំនាក់ទំនងទូរស័ព្ទលេខ៖ 010 258 967/ 092 872 335។

សូមរំលឹកថា ការិយាល័យអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំសិក្ខាសាលាពិសេសមួយ ស្ដីអំពី «អ្នកនាំពាក្យសកម្មឆ្ពោះទៅកាន់ប្រសិទ្ធភាព មុខមាត់ កិត្តិយស ខេត្ត-ក្រុង ភ្ជាប់ជាមួយនឹងកិច្ចថែរក្សា លើកតម្កើងអធិបតេយ្យភាព ឯកភាព និងមោទកភាពនៃជាតិរស់ឡើងវិញ» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ៕

ដកស្រង់ពី៖ Fresh News