បណ្តាញសង្គម

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ម សូណង់ដូ និងជួបសំណេះសំណាល ឯកឧត្តម ទីប្រឹក្សាក្រសួងព័ត៌មាន ចំនួន២រូប

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួប ឯកឧត្តម ម៉ម សូណង់ដូ, លោក Patrick Dupire ទីប្រឹក្សាក្រសួងព័ត៌មាន ទទួលបន្ទុកបោះពុម្ពសៀវភៅ ជា៤ភាសាស្តីពីកម្ពុជា និងទទួលជួបសំណេះសំណាល ឯកឧត្តម កុយ ស៊ីឌឿន ទីប្រឹក្សាក្រសួងព័ត៌មាន

ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ម សូណង់ដូ បានសំដែងការនូវការរីករាយ ចំពោះគំនិតផ្តួចផ្តើមដ៏ល្អរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរួមបញ្ចូលគណបក្សនយោបាយនានាចូលរួមគ្នាបំពេញកិច្ច ការងារបំរើប្រទេសជាតិ និងមាតុភូមិ ដោយបង្កើតជា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងនោះក៏មាន ឯកឧត្តម ម៉ម សូណង់ដូ នៅក្នុងឧត្តមក្រុមប្រឹក្សា នេះដែរ ហើយមានឋាន:ស្មើទេសរដ្ឋមន្រ្តី ។

នៅកិច្ចពិក្សាការងារជាមួយឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ នាឱកាសនេះ ឯកឧត្តម ម៉ម សូណង់ដូ បានលើកឡើងពីការចង់ដឹង នូវគោលការណ៏របស់រាជរដ្ឋាភិបាល ក្នុងការជួលរលកសញ្ញានៃការផ្សាយវិទ្យុដល់ជនបរទេស តើមានបែប បទ និង លក្ខណ:ដូចម្តេច? ទាក់ទងបញ្ហានេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានធ្វើការបញ្ជាក់ថា ការជូលរកលសញ្ញានៃការផ្សាយវិទ្យុនៅកម្ពុជា អោយទៅជនបរទេស គឺត្រូវរង់ចាំបន្តិចទៀតសិន ព្រោះរាជរដ្ឋាភិបាល ក្នុងនោះក្រសួងព័ត៌មាន បាននឹងកំពុងរៀបចំធ្វើវិសោធនកម្មច្បាប់ ស្តីពីរបបសារព័ត៌មាន ដែលបានអនុម័ត កាលពីឆ្នាំ១៩៩៥មកនោះ ជាគោលការណ៏ធំបំផុត នៃសិទ្ធិក្នុងការបំភ្លឺ និងកាតព្វកិច្ច ក្នុងការចុះផ្សាយ និងផ្សព្វផ្សាយ នៃការសុំបំភ្លឺ របស់ភាគីដែលយល់ថា ការផ្សាយព័ត៌មាននោះមិនពិត ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៏ និងកិត្តិយសរបស់ខ្លួននោះ។

ដោយឡែក ក្នុងកិច្ចពិភាក្សាការងារ នាព្រឹកថ្ងៃដដែលនេះដែរ ជាមួយលោក Patrick Dupire [ប៉ាទ្រិច ឌូពារ}ទីប្រឹក្សាក្រសួងព័ត៌មាន ទទួលបន្ទុកធ្វើការ បោះពុម្ពសៀវភៅ ជា៤ភាសាស្តីពីកម្ពុជា ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ លើកពីគម្រោងនៃការបោះពុម្ពជាសៀវភៅ ស្តីពីប្រទេសកម្ពុជាជា៤ភាសា ខ្មែរ ចិន អង់គ្លេស និងបារាំង ហើយឈានទៅបន្ថែមជាភាសាកូរ៉េ ១ទៀត បើអាចធ្វើទៅបាន។

សៀវភៅដែលគ្រោងបោះពុម្ព ជា៤ភាសានេះ គឺដើម្បីបង្ហាញ និងពន្យល់អោយបរទេស និងបងប្អូនខ្មែរមួយចំនួន បានដឹងពីសមិទ្ធិផលទាំងឡាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសក្តានុពលនៃសេដ្ឋកិច្ច នៅក្នុងប្រទេសនេះ ដែលកំពុងមានការរីកចំរើន ហើយសៀវនេះ មិនមែនជាសៀវភៅទេសចរណ៏ នោះទេ ប៉ុន្តែការបោះពុម្ពនូវសៀវភៅនេះឡើង សម្រាប់ទុកជូនជាអនុស្សាវរីយ៏ ដល់គណ:ប្រតិភូបរទេស និងអាចដាក់លក់នៅក្នុង សណ្ឋាគារផ្សេងៗផងដែរ។

បើតាមការបញ្ជាក់របស់លោក ប៉ាទ្រិច ឌូពារ បានអោយដឹងថា កន្លងមក លោកធ្លាប់បាន បោះពុម្ពជាសៀវភៅ មួយនៅប្រទេស មីយ៉ាន់ម៉ា ដោយទទួលបានជោគជ័យ ហើយការបោះពុម្ពសៀវ ភៅដែលនិយាយពីប្រទេសមីយ៉ាន់ម៉ា គឺត្រូវបានធ្វើការបោះពុម្ភ នៅក្នុងប្រទេសកម្ពុជា ព្រោះលោកយល់ថា បច្ចេកទេសរោងពុម្ពនៅក្នុង ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន មានកំរិតគុណភាពខ្ពស់ ដែលអាចទទួលយកបាន រួចហើយដឹកទៅប្រទេស មីយ៉ានម៉ា វិញ។ ដូច្នេះការ បោះពុម្ភសៀវភៅស្តីពី ប្រទេសកម្ពុជា គឺកាន់តែមានភាពងាយស្រួល ព្រោះការបោពុម្ពនៅទីនេះតែម្តង ។

តាមរយ:កិច្ចការងារនេះ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោក ប៉ាទ្រិច ឌូពារ បានឯកភាពគ្នា ដោយមានការសហការ ជាមួយទីភ្នាក់ងារ សារព័ត៌មានកម្ពុជា AKP និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៏ នៃក្រសួងព័ត៌មាន ដើម្បីធ្វើការបោះពុម្ភ ជាសៀវភៅនេះឡើងអោយបានរួចរាល់ នៅចុងឆ្នាំ២០១៩នេះ ។

ដោយឡែកនៅថ្ងៃដដែលនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានទទួល ជួបឯកឧត្តម កុយ ស៊ីឌឿន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអនុប្រធាននាយកដ្ឋាន ផលិតកម្មវិធី នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយក្នុងឱកាសនោះ ឯកឧត្តម កុយ ស៊ីឌឿន បានជម្រាបជូន ពីកាងាររបស់លោក ក្នុងការផលិតកម្មវិធី នាទីជួបជាមួយសិល្ប:ករជើងចាស់ មកធ្វើការសំភាសន៏ ពីបទពិសោធន៏ការងារសិល្ប: ហើយធ្វើការចាក់ផ្សាយ នៅវិទ្យុជាតិកម្ពុជា ។

ទន្ទឹមនេះ ក្រៅពីការងារសិល្ប: ឯកឧត្តម កុយ ស៊ីឌឿន ក៏បានជួយក្នុងការងារសង្គម និងសម្មភាពមនុស្សធម៏ ជាមួយឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ជាបន្តបន្ទាប់ផងដែរ។ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានកោតសរសើរ ចំពោះលទ្ធផលការងារសិល្ប: ដែល ឯកឧត្តម កុយ ស៊ីឌឿន សម្រេចអនុវត្តន៏ក្នុងពេលកន្លង ហើយ ឯកឧត្តម បានជម្រុញលើកទឹកចិត្ត អោយបន្តសកម្មភាពការងារនេះ ឲ្យកាន់តែល្អទៅមុខទៀត ។

ជាពិសេស អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ត្រូវធ្វើយ៉ាងណា ផលិតកម្មវិធី ចម្រៀង សម័យ បុរាណ អាយ៉ៃ យីកេរ ក៏ដូចជាចាប៉ីដងវែង ដែលពិបាករកអ្នកមានជំនាញ ចេះលេងចាប៉ីផង និងច្រៀងផងណាស់ ប៉ុន្តែ ឯកឧត្តម បានមើលឃើញមាននារីម្នាក់ នៅវិទ្យុជាតិកម្ពុជា មានទេពកោសល្យ និងជំនាញនេះ ដែលត្រូវរួមគ្នាជម្រុញ និងលើកតម្កើង អោយកាន់តែរីកចំរើន ក្នុងផ្នែកចម្រៀង ចាបុីដងវែងនេះ តទៅមុខទៀត៕