Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកនេះសមត្ថកិច្ចបញ្ជូន ឧកញ្ញា គិត ធាង ទៅតុលាការក្រុងភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធនឹងគ្រឿងញៀន នៅរ៉ុក

  • បោះពុម្ព

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជូន លោកឧកញ្ញា គិត ធាង ម្ចាស់ក្លឹបកម្សាន្តរ៉ុក ទៅកាន់តុលាការក្រុងភ្នំពេញហើយ ដើម្បីសាកសួរពាក់ព័ន្ធនឹងគ្រឿងញៀននៅរ៉ុក ដែលបង្រ្កាបបានកាលពីខែមុន។

ឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកំសាន្តរ៉ុក ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញ កាលពីល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ទៅតាមដីការបស់តុលាការ បន្ទាប់ពីសមត្ថកិច្ចបានទៅដល់ផ្ទះរបស់លោក នៅខណ្ឌទួលគោក រាជធានីភ្នំពេញ។

នេះបើតាម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News។

នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា៖ «កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអនុវត្តតាមដីការបស់តុលាការ ដោយនាំខ្លួនលោកឧកញ៉ា គិត ធាង (ម្ចាស់ក្លឹបកំសាន្តរ៉ុក) នៅវេលាម៉ោង៦ល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធរឿងគ្រឿងញៀន នៅមជ្ឈមណ្ឌលកំសាន្តរ៉ុក។ នៅពេលនេះលោកឧកញ៉ា គិត ធាង កំពុងត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ»។

ចំណាត់ការរបស់សមត្ថកិច្ច និងតុលាការ ក្នុងការនាំខ្លួបានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) កាលពីព្រឹកថ្ងៃទី១១ ខែមីនា បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចទាំងអស់ តាមស្វែងរកមេខ្លោងគ្រឿងញៀន នៅក្លឹបកម្សាន្តរ៉ុក (Rock) ឱ្យឃើញ ហើយត្រូវចាត់វិធានការតាមច្បាប់ឱ្យបានម៉ឺងម៉ាត់៕

ដកស្រង់ពី៖ Fresh News