Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជប៉ុនមើលឃើញកម្ពុជាជាកន្លែងមានសក្តានុពលសម្រាប់វិនិយោគ និងស្នើសម្ដេច​តេជោ ​បន្តគាំទ្រការវិនិយោគរបស់ខ្លួន

  • បោះពុម្ព

(ភ្នំពេញ)៖ ប្រតិភូវិនិយោគិនជប៉ុន បានមើលឃើញថា កម្ពុជានៅតែជាប្រទេសមានសក្តានុពលសម្រាប់ការវិនិយោគ ហើយបានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តគាំទ្រ និងគាំពារដល់ក្រុមអ្នកវិនិយោគជប៉ុន ដែលកំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

ការបង្ហាញពីសក្តានុពលសម្រាប់ការវិនិយោគ ក៏ដូចជាសំណើសូមការគាំទ្រ និងគាំពារនេះ ត្រូវបានធ្វើឡើងដោយ លោក ណូរីអូ យ៉ាម៉ាហ្គូឈិ (Norio Yamaguchi) អនុប្រធានក្រុមប្រឹក្សាផ្លាស់ប្ដូរមិត្តភាពអន្តរជាតិជប៉ុន ក្នុងពេលដឹកនាំប្រតិភូវិនិយោគិនជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនោះ លោក ណូរីអូ បានបង្ហាញពីការមើលឃើញរបស់លោកថា រយៈពេល៣ឆ្នាំកន្លងមកនេះ លោកបានឃើញយ៉ាងច្បាស់នូវការផ្លាស់ប្ដូរ និងការវិវត្តជាវិជ្ជមាន និងឆាប់ឆាប់រហ័សរបស់រកម្ពុជា។

លោក ណូរីអូ បានជម្រាបសម្ដេចតេជោថា បច្ចុប្បន្ននេះប្រទេសជប៉ុន ជាពិសេសវិនិយោគិនជប៉ុន ធន់តូច និងមធ្យម កំពុងតែរកឱកាស ដើម្បីវិនិយោគនៅក្រៅប្រទេស ដោយសារបញ្ហាសេដ្ឋកិច្ចរបស់ជប៉ុន។

លោក ណូរីអូ បានសំណូមពរសម្ដេចតេជោ បន្តគាំទ្រ និងទទួលស្វាគមន៍វិនិយោគិនជប៉ុន ដែលមកស្វែងរកឱកាសវិនិយោគ នៅរកម្ពុជា។

ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះអ្នកវិនិយោគជប៉ុន ដែលចង់វិនិយោគនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីការធ្វើកំណែទម្រង់ជាច្រើនរបស់រាជរដ្ឋាភិបាល ដើម្បីធានាដល់សុខភាព និងដង្ហើមសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់កម្ពុជាផងដែរ។

សម្ដេចតេជោ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានៅពេលនេះ គឺពង្រឹងវិស័យសេដ្ឋកិច្ច ដើម្បីធ្វើយ៉ាងណាឲ្យកំណើនបន្តកើនឡើងជាង ៧ភាគរយនៅក្នុងមួយឆ្នាំ។

ជាមួយគ្នានោះ រាជរដ្ឋាភិបាល បានដំឡើងប្រាក់បៀវត្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ បុគ្គលិក នឹងបន្តកំពុងធ្វើការដោយធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចរបស់កម្ពុជា មានការប្រកួតប្រជែង ជាពិសេសតាមរយៈការធ្វើកំណែទម្រង់ និងតាមរយៈបាវចនា របស់រាជរដ្ឋាភិបាល «កែទម្រង់ផ្ទៃក្នុង និងពង្រឹងទំនាក់ទំនងខាងក្រៅ» ជាមួយនឹងកំណែទម្រង់សេដ្ឋកិច្ច សម្អាតបញ្ហាទាំងឡាយ ដើម្បីឱ្យក្លាយជាផ្លូវសម្រាប់ការវិនិយោគមានផលចំណេញ។

សម្ដេចតេជោ ក៏បានបញ្ជាក់ផងដែរថា អ្វីដែលកម្ពុជាធ្វើនាពេលនេះ គឺធ្វើយ៉ាងណាជំរុញឲ្យសេដ្ឋកិច្ចមានការប្រកួតប្រជែង។ សម្ដេចក៏បានប្រាប់ទៅកាន់ប្រតិភូពីអ្វីដែលរដ្ឋាភិបាល បានធ្វើកន្លងមកផងដែរ។

ជាពិសេស គឺការបន្ថយតម្លៃអគ្គិសនី ការដកតួនាទីកាំកុងត្រូលពីច្រកព្រំដែន និងការរំលាយចោលអង្គភាពទីភ្នាក់ងារនាវាចរ (កាំសាប) ដែលទាំងនេះ សុទ្ធសឹង តែជាកំណែទម្រង់ ដើម្បីសម្រួលដល់ការវិនិយោគឲ្យកាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា គិតមកត្រឹមឆ្នាំ២០១៧ កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគរបស់ជប៉ុន ក្នុងទុនវិនិយោគសរុបប្រមាណជា ១.៦ពាន់លានដុល្លារអាមេរិក តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងឆ្នាំ២០១៧ មានគម្រោងវិនិយោគជប៉ុនចំនួន៩ ក្នុងទុនវិនិយោគសរុបប្រមាណ ៦៣លានដុល្លារអាមេរិក។ ក្នុងនោះ មានគម្រោងវិនិយោគចំនួន ៨ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគប្រមាណ ៥៩លានដុល្លារអាមេរិក៕

ដកស្រង់ពី៖ Fresh News