Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េខាងត្បូង បង្ហាញភាពជោគជ័យលើការងារទូតរយៈពេល៣ឆ្នាំ ជាឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រុមការងារស្ថានទូតខ្មែរ ប្រចាំនៅសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំកូរ៉េខាងត្បូង បានសម្រេចកិច្ចការងារជាច្រើន ជាឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន ដើម្បីជួយដោះស្រាយបញ្ហាផ្សេងៗ

ដល់សមាគមខ្មែរនៅប្រទេសកូរ៉េ ដូចជា ពលករ-ពលការិនី និស្សិត និងប្រជាពលរដ្ឋ មានប្រមាណ៦ម៉ឺននាក់ នៅលើទឹកដីកូរ៉េ។

ការបង្ហាញពីភាពជោគជ័យ លើការងារទូតរយៈពេលជិតមួយអាណត្តិ ក្នុងនាមជាមន្រ្តីការទូតវ័យក្មេងម្នាក់ បានធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានផ្តល់បទសម្ភាសន៍ដល់អង្គភាពព័ត៌មាន Fresh News នៅក្នុងពិធីហូបអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន និងអតីតបងប្អូនខ្មែរជាពលករធ្លាប់បម្រើការងារ សរុបនៅកូរ៉េជិត៥០នាក់។

ការផ្តល់បទសម្ភាសន៍នេះ ពាក់ព័ន្ធនឹងស្ថានភាពនានារបស់បងប្អួនប្រជាពលរដ្ឋខ្មែរ រស់នៅក្នុងប្រទេសកូរ៉េ និងទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ។

លោក ឡង់ ឌីម៉ង់ ដែលត្រូវបានគេដឹងថា ជាកូនប្រុសរបស់មន្រ្តីជើងចាស់ខាងការងារទូត គឺលោក ឡុង វិសាលោ បានថ្លែងថា ក្នុងនាមជាអ្នកការទូត គឺជាអ្នកជួរមុខក្នុងសមរភូមិ សាធារណៈមតិ និងជាអ្នកអនុវត្តការងារបរទេស ដើម្បីសម្រេចបាននូវការការពារអធិបតេយ្យភាព ការពារឯករាជ្យភាព បូរណភាពទឹកដីរបស់កម្ពុជា និងក្នុងនាមជាអ្នកការទូតដែលកាតព្វកិច្ចការពារ ផលប្រយោជន៍របស់ជាតិ ព្រមទាំងលើកស្ទួយកិត្យានុភាពជាតិ កិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិផងដែរ។

ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូងវ័យក្មេងរូប បានពន្យល់ថា សម្រាប់កិច្ចការងារចម្បងៗ និងការងារជាគន្លឹះវិញ ក្រុមការងាររបស់ស្ថានទូត បានខិតខំចូលរួមចំណែកយ៉ាងច្រើន ក្នុងការដោះស្រាយបញ្ហា ការចូលរួមសហការ លើកិច្ចការងារនយោបាយការទូត ជាមួយនឹងបណ្តាប្រទេសជាច្រើន ជាពិសេស សហការល្អជាមួយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ លើគ្រប់វិស័យ ហើយកម្ពុជា និងកូរ៉េ ចាប់តាំងពីប្រទេសទាំង២មានទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៩៧។

លោកបានបន្ថែមថា រយៈពេល២១ឆ្នាំនេះ ទោះបីវាមានរយៈពេលខ្លីមែន ប៉ុន្តែលទ្ធផលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរមានសារប្រយោជន៍ខ្លាំងណាស់។

លោក ឡង់ ឌីម៉ង់ បានថ្លែងបញ្ជាក់ទៀតថា សម្រាប់កម្ពុជា បានចាត់ទុកប្រទេសកូរ៉េខាងត្បូង សឹងតែក្លាយជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយប្រទេសទាំងពីរបានសហការគ្នា ស្ទើរគ្រប់វិស័យ និងមានការគាំពារ គាំទ្រគ្នាទៅវិញទៅមក ហើយសាធារណរដ្ឋកូរ៉េ បានគាំទ្រកម្ពុជាយ៉ាងខ្លាំង ដូចជា កិច្ចសហប្រតិបត្តិការ ការផ្តល់ជំនួយ ផ្តល់ហិរញ្ញប្បទានផ្សេងៗ ទៀតក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចរបស់កម្ពុជា យើងរួមមានវិស័យហេដ្ឋរចនាសម្ព័ន្ធ វិស័យកសិកម្ម វិស័យសុខាភិបាល វិស័យអប់រំ និងវិស័យជាច្រើនទៀតផងដែរ។

បើតាមលោកឯកអគ្គរាជទូត សម្រាប់កម្ពុជាវិញ ក៏បានគាំទ្រដល់សាធារណរដ្ឋកូរ៉េ លើកិច្ចការនយោបាយការបរទេស នយោបាយអន្តរជាតិ បញ្ហាតំបន់ និងបញ្ហាសន្តិសុខពិភពលោក ក៏ប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកផងដែរ។

ទន្ទឹមនឹងនោះ ជាមួយការភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានផ្តល់នូវផលប្រយោជន៍ជាច្រើន ជាពិសេសលើវិស័យសេដ្ឋកិច្ច វិស័យការងារ ហើយភាពជាក់ស្តែង ប្រជាពលរដ្ឋខ្មែរ មានប្រមាណ៦ម៉ឺននាក់ ដែលកំពុងរស់នៅ សិក្សា និងធ្វើការ។

សម្រាប់ពលករខ្មែរវិញ បានទទួលវគ្គបំប៉នផ្សេងៗ ពីអ្នកជំនាញកូរ៉េ ទើបធ្វើឱ្យពលខ្មែរដែលកម្ពុជា បញ្ជូនទៅនោះទទួលបានចំណេះដឹង លើវិស័យជាច្រើនពីកូរ៉េខាងត្បូង ហើយពលករទាំងនោះ ទទួលបានប្រាក់ខែខ្ពស់ ដើម្បីសន្សំផ្ញើមកប្រទេសកម្ពុជាជាង៦០០លានដុល្លារអាមេរិក នៅក្នុងមួយឆ្នាំៗ ទាំងនេះជាផ្នែកមួយរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំង៕





ដកស្រង់ពី៖ Fresh News