Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្រ្តីកម្ពុជា និងរដ្ឋមន្រ្តីការបរទេស ជប៉ុន អញ្ជើញជាអធិបតី បើកសម្ពោធផ្សារទំនើប AEON ភ្នំពេញ

  • បោះពុម្ព

ភ្នំពេញ៖ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៤នេះ បានអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសម្ពោធជាផ្លូវការ ផ្សារទំនើប AEON ដែលជាផ្សារទំនើប ធំជាងគេនៅកម្ពុជា និងជាការវិនិយោគ របស់ជប៉ុន ដោយចំណាយទឹកប្រាក់ ២០៥លានដុល្លារអាម៉េរិក។

ក្នុងឱកាស នៃការបើកសម្ពោធជាផ្លូវការ នូវផ្សារដ៏ទំនើប និងសម្បូរបែប ជាលើកដំបូងនៅកម្ពុជានេះ ក៏មានការ អញ្ជើញចូលរួមពី រដ្ឋមន្ត្រីការបរទេស ជប៉ុន ឯកឧត្តម ហ្វូមីអូ គីស៊ូដា (Fumio KHISIDA) ផងដែរ។

ផ្សារទំនើប AEON បានជួលទីតាំង ទៅឲ្យក្រុមហ៊ុន លក់រាយសរុប ១៨៦ទីតាំង។ យោងតាម បញ្ជីឈ្មោះក្រុមហ៊ុន ដែលបានជួលទីតាំង នៅផ្សារទំនើបអ៊ីអន បានបង្ហាញថា ក្នុងចំណោមហាង ដែលជួលទីតាំងលក់ នៅអ៊ីអនទាំងអស់ មានជាង ៧៥ ភាគរយ ជាហាងមកពីបរទេស។ ក្នុងនោះ រួមមាន ហាងរបស់ជនជាតិជប៉ុន ៤៩កន្លែង អឺរ៉ុបចំនួន ២១កន្លែង និងមកពីអាម៉េរិក ចំនួន ៩កន្លែង។ ហាងដែល ជាម៉ាកយីហោ ក្នុងស្រុកមាន ៤២ មានដូចជា ធនាគារ ភោជនីយដ្ឋាន ហាងកាហ្វេ និងហាងលក់សម្លៀកបំពាក់ជាដើម។

ផ្សារទំនើប AEON កំពុងតែទាក់ទាញ បានចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីប្រជាជនកម្ពុជា បើទោះជាសព្វថ្ងៃនេះ រាជធានីភ្នំពេញ មានផ្សារទំនើប ជាច្រើនកន្លែងក្តី៕