បណ្តាញសង្គម

ព្រឹកនេះ ក្រសួងអប់រំ បើកសន្និបាតបូកសរុបការងារអប់រំ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន នៅសាលាតិចណូ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៧-២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៨-២០១៩ រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ដែលរៀបចំធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រាជធានីភ្នំពេញ។

សន្និបាតនេះ ធ្វើឡើងដើម្បីពិនិត្យឡើងវិញ អំពីវឌ្ឍនភាព នៃការអនុវត្តសកម្មភាពនយោបាយយុទ្ធសាស្ត្រកម្មវិធី អនុវត្តកម្មវិធី របស់ផែនការយុទ្ធសាស្ត្រវិស័យអប់រំ ការបំពេញការងាររបស់អនុវិស័យ ការអនុវត្តកម្មវិធីកំណែ ទម្រង់១៥ចំណុច និងធ្វើការពិគ្រោះយោបល់លើប្រធានបទ និងគោលនយោបាយអាទិភាពមួយចំនួន ព្រមទាំងផ្តល់អនុសាសន៍គន្លឹះ សម្រាប់ការរៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំ២០២០ របស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ សម្រាប់ពិធីបើកសន្និបាត នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ គឺបានប្រព្រឹត្តឡើងក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។

ដោយឡែកកម្មវិធីបិទ នឹងប្រព្រឹត្តឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ដកស្រង់ពី៖ Fresh News