ផ្សាយផ្ទាល់


បណ្តាញសង្គម

ការប្រគុំតន្ត្រីនៅផ្លូវថ្មើរជើងនៅWalk Streeរៀបចំដោយកងទ័ពជើងអាកាសរបស់សហរដ្ឋអាមេរិក

(ភ្នំពេញ)៖ ផ្លូវថ្មើរជើង (Walk Street) នៅរាជធានីភ្នំពេញ ឥឡូវល្បីល្បាញខ្លាំងណាស់ ផ្អើលពេញពិភពលោក រហូតដឹងដល់ក្រុម

អាន​បន្ត៖ ការប្រគុំតន្ត្រីនៅផ្លូវថ្មើរជើងនៅWalk...

សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន អញ្ជើញចុះសុខទុក្ខ និងពិនិត្យស្ថានភាពទ័ព ឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន

(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និង

អាន​បន្ត៖ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន អញ្ជើញចុះសុខទុក្ខ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ អគ្គមេបញ្ជាការនៃកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឲ្យ

អាន​បន្ត៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ...

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាធិបតីអបអរសាទរខួប១ឆ្នាំ នៃដំណើរការរបស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជា

អាន​បន្ត៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាធិបតីអបអរសាទរខួប១ឆ្នាំ...

រដ្ឋមន្ត្រីការពារជាតិ អញ្ជើញប្រារព្ធខួប៤៨ឆ្នាំ ទិវានៃការចងចាំដំណើរ​ឆ្ពោះទៅការ​ផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧–២០ មិថុនា ២០២៤)

(ភ្នំពេញ)៖ ថ្ងៃទី២០ ខែមិថុនា កាលពី៤៨ឆ្នាំមុន ជាថ្ងៃកំណត់ត្រាប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់កម្ពុជា ថ្ងៃដែលសមមិត្ត ហ៊ុន សែន មេបញ្ជាការកងវរសេនាធំ ក្នុងវ័យ២៥ឆ្នាំ រួមជាមួយយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបផ្សេងទៀត រួមមាន៖ នុច ថន, ញឹក ហួន, សាន សាញ់, និង វ៉ា ប៉ោអៀន បានសម្រេចចិត្តយកជីវិតធ្វើជាដើមទុនចេញតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជារបបដ៏ឃោរឃៅបំផុតនៅកម្ពុជា។

ថ្ងៃទី២០ ខែមិថុនា បានក្លាយទៅជាព្រឹត្តិការណ៍មួយដែលប្រជាពលរដ្ឋខ្មែរចងចាំមិនភ្លេច ហើយត្រូវបានប្រារព្ធពិធីរំលឹកជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៧មក នៅលើទឹកដីតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម (X16) ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (អតីតខេត្តកំពង់ចាម)។

នៅព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីភាពអបអរសាទរ ពិធីខួបអនុស្សាវរីយ៍លើកទី៤៨ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧–២០ មិថុនា ២០២៥) នេះ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ មន្ត្រីជាន់ខ្ពស់ និងឯកអគ្គរដ្ឋទូតវៀតណាម អភិបាល អភិបាលរងរាជធានី-ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកប្រវត្តិសាស្ត្រ អ្នកសិក្សាស្រាវជ្រាវ ព្រមទាំងយុវជនផងដែរ។ គួរជម្រាបជូនថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ គឺមានរយៈពេល៤៨ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៥) ដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យទើប ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏សែនលំបាកបំផុតលាចាកទឹកដីលាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ ឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្ររំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត។

ជាមួយនឹងខួប៤៨ឆ្នាំនៃការចាប់ផ្តើមដំណើរជីវិតតស៊ូរំដោះជាតិនេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ដំណើរតស៊ូនាពេលនោះ ជាដំណើរចាកចេញជាមួយទឹកភ្នែករាប់មុឺនរាប់សែន រាប់លានដំណក់ពេលចាកចោលភរិយាដ៏កម្សត់កំពុងមានផ្ទៃពោះ ចាកចោលមាតុភូមិ និងប្រជាជនដែលកំពុងប្រឈមជាមួយការស្លាប់ផុតពូជ។

សម្តេចតេជោ បានគូសរំលេចក្តីឈឺចាប់ក្នុងដួងចិត្តឥតបំភ្លេចបានតាមរយៈបណ្តាញសង្គមយ៉ាងដូច្នេះ «ខ្ញុំពិតឈឺចាប់រកពាក្យនិយាយមិនបាន បើទោះជារឿងនេះបានឆ្លងផុត៤៨ឆ្នាំ ហើយក្តី ក៏ទឹកភ្នែកខ្ញុំនៅតែហូរមកមិនដាច់នៅពេល ដែលខ្ញុំនឹកឃើញដល់រឿងនោះ។ ទឹកភ្នែកខ្ញុំប្រហែលឈប់ហូរនៅពេលដែលខ្ញុំលាចាកលោកនេះប៉ុណ្ណោះ»

កាលពីឆ្នាំ២០១៧ ដែលជាខួប ៤០ឆ្នាំនៃការចេញតស៊ូរំដោះប្រទេសជាតិនេះ សម្តេចតេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិត បានធ្វើដំណើរទៅចុះទៅកាន់គ្រប់ចំណុចក្នុងដំណាក់កាលតស៊ូ ដើម្បីរំលឹកអនុស្សាវរីយ៍ដ៏សែនជូរចត់នោះ។

គ្រប់ចំណុចដែលសម្តេចបានឆ្លងកាត់ កន្លែងដែលធ្វើឱ្យសម្តេចរំលឹកឡើងវិញ ហើយក្តុកក្តួលបង្ហូរទឹកភ្នែកអត់ដាច់នោះ គឺនៅត្រង់ចំណុចឆ្លងកាត់ព្រំដែនក្រោមដើមទ្រយឹង។ ត្រង់ដើមទ្រយឹងនេះ កាលពីឆ្នាំ១៩៧៧ មុនបន្តដំណើរទៅមុខសមមិត្ត ហ៊ុន សែន បានបែរមុខមើលមុខទឹកដីកម្ពុជា ហើយក៏បានបង្ហាញអារម្មណ៍នឹកដល់ឧត្តមភរិយា និងកូនក្នុងផ្ទៃ៥ខែដោយមិនដឹងថា ការព្រាត់ពេលនោះនឹងត្រូវបានជួបគ្នាវិញឬយ៉ាងណា? ជាពិសេសនឹកអាណោចអាធ័ម ដល់ជោគវាសនាដ៏កម្សត់របស់ខ្លួន ដែលត្រូវព្រាត់ពីឪពុកម្តាយក្នុងអាយុ ១៣ឆ្នាំ ព្រោះដើម្បីការសិក្សា។ លុះដល់អាយុ ២៥ឆ្នាំត្រូវឃ្លាតឆ្ងាយពីទឹកដី ឃ្លាត់ឆ្ងាញពីមនុស្សស្រឡាញ់ស្មើជីវិត ព្រោះតែជាតិ និងប្រជាជន។

ដកស្រង់ពី ៖ Fresh News

រដ្ឋមន្ត្រី ភឿង សកុណា ដឹកនាំកិច្ចប្រជុំបច្ចេកទេសលើកទី៤០ របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក

(សៀមរាប)៖ កិច្ចប្រជុំបច្ចេករបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និង

អាន​បន្ត៖ រដ្ឋមន្ត្រី ភឿង សកុណា ដឹកនាំកិច្ចប្រជុំបច្ចេកទេសលើកទី៤០...

ក្រសួងបរិស្ថាន សហកាជាមួយរដ្ឋបាលខេត្តកោះកុង ផ្សព្វផ្សាយការបណ្តុះគំនិតស្អាត និងបៃតងនៅតាមសហគមន៍មូលដ្ឋាន ជួយបណ្តុះស្មារតីយុវជនចេះរួបរួម និងបង្កើនការស្រលាញ់បរិស្ថាន

(កោះកុង)៖ ក្រសួងបរិស្ថាន បានសហការជាមួយរដ្ឋបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានរួមគ្នាផ្សព្វផ្សាយជំរុញសកម្មភាពបរិស្ថាន ស្តីពី «ការបណ្តុះផ្នត់គំនិតស្អាត និងបៃតង នៅតាមសហគមន៍មូលដ្ឋាន» ជូនដល់សិស្សានុសិស្សនៅវិទ្យាល័យកោះកុង ដើម្បីជួយបណ្តុះស្មារតីយុវជនចេះរួបរួម និងបង្កើនការស្រលាញ់បរិស្ថាន។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន, លោក ស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង, ប្រធានមន្ទីរបរិស្ថាន តំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) អាជ្ញាធរខេត្ត មន្ត្រីនគរបាល កងទ័ព លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរយនាក់ នាបរិវេណវិទ្យាល័យចំណេះ ទូទៅ និងច្ចេកទេសតេជោសែន កោះកុង។

លោក ខ្វៃ អាទិត្យា បានលើកឡើងថា ក្រសួងបរិស្ថាន រៀបចំសកម្មភាពអប់រំ ផ្សព្វផ្សាយបរិស្ថាន ឱ្យបានមុតស្រួច ដើម្បីជំរុញឱ្យប្រទេសជាតិមានបរិស្ថានស្អាត និងបានលើកទឹកចិត្តឱ្យអាជ្ញាធរខេត្ត មន្ទីរបរិស្ថាន ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមសកម្មភាព ជំរុញឱ្យមានចលនាឱ្យបានគ្រប់ទីកន្លែង ចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាពិសេសនៅតាម ឃុំ-សង្កាត់ សាលារៀន វត្តអារាម រោងចក្រសហ-គ្រាស ភូមិឋាន...។ល។ ដើម្បីជំរុញ «ភាពស្អាត» នៅក្នុងសង្គមយើងស្អាត និងប្រទេសជាតិមានបរិស្ថានស្អាត។

ព្រមជាមួយគ្នានេះ ជំរុញការធ្វើយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ដែលយុទ្ធនាការនេះត្រូវបានប្រកាសបើកឱ្យដំណើការស្របបតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបង្កើតឡើងអនុលោមតាម យុសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងប្រសាសន៍ណែនាំរបស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លើសពីនេះសកម្មភាពអាទិភាពមួយទៀតគឺបណ្តុះផ្នត់គំនិត «ពន្លកបៃតង» ដោយចូលរួមផ្សព្វផ្សាយសកម្មភាព ការបណ្តុះកូនឈើ និងព្រឹត្តការណ៍ចែកកូនឈើជូនដល់សាធារណជនដោយឥតគិតថ្លៃសកម្មភាពដាំកូនឈើ និងការថែទាំកូនឈើ។

 ដកស្រង់ពី ៖ Fresh News

 

 

រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំត្រៀមបើកសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ (Walk Street) នាថ្ងៃទី២១ ខែមិថុនា ខាងមុខនេះ

(ភ្នំពេញ)៖ បញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាបានថា ជោគជ័យ ១០០ភាគរយ ក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ (Walk Street) ក្រោមអធិបតីភាព

អាន​បន្ត៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំត្រៀមបើកសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ...

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ។

ប្រាក់ឧបត្ថម្ភត្រូវផ្តល់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ ដែលទទួលសេវាពិនិត្យសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈ ជាដំណាក់កាល ដូចខាងក្រោម៖

ដំណាក់កាលទី១៖ ផ្តល់ការឧបត្ថម្ភចំនួន ៨០ ០០០ រៀល ក្នុង ១ដង ដែលផ្តល់ជាអតិបរមាចំនួន ៤ដង សម្រាប់ការទទួលសេវាពិនិត្យផ្ទៃពោះមុនពេលសម្រាលកូន។

ដំណាក់កាលទី២៖ ផ្តល់ការឧបត្ថម្ភនៅពេលសម្រាលតែ ១ដងគត់ ដូចខាងក្រោម៖សម្រាលកូនទោល (មួយ) ទទួលបាន ៤០០ ០០០ (បួនសែន) រៀលសម្រាលកូនភ្លោះ (ពីរ) ទទួលបាន ៦០០ ០០០ (ប្រាំមួយសែន) រៀលសម្រាលកូនភ្លោះ (បី) ទទួលបាន ៨០០ ០០០ (ប្រាំបីសែន) រៀល ក្នុងករណីសម្រាលកូនភ្លោះចំនួនលើសពីនេះ ទទួលបាន ២០០ ០០០ (ពីរសែន) រៀល សម្រាប់កូនភ្លោះម្នាក់បន្ថែម។

ដំណាក់កាលទី៣៖ផ្តល់ការឧបត្ថម្ភចំនួន ៨០ ០០០ រៀល ក្នុង ១ដង ដែលផ្តល់ជាអតិបរមា ចំនួន ១០ដង ក្នុងនោះ ៣ដង នៅពេលទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧ដង នៅពេលកូនទទួលថ្នាំបង្ការរហូត ដល់កូនអាយុ ២ឆ្នាំ៕

 ដកស្រង់ពី ៖ Fresh News