បណ្តាញសង្គម

កម្ពុជាកំពុងអភិវឌ្ឍការផ្តល់ និងគ្រប់គ្រងព័ត៌មានអាកាសចរណ៍ ពីបែបប្រពៃណីមកឌីជីថល

(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានអភិវឌ្ឍកម្មវិធីការងាររបស់ខ្លួន ពីការផ្លាស់ប្តូរពីការផ្តល់សេវាព័ត៌មានអាកាសចរណ៍ (AIS) ដែលជាការផ្តល់សេវាព័ត៌មានតាមរបៀបប្រពៃណី (ក្រដាស) មកជាការផ្តល់ និងគ្រប់គ្រងព័ត៌មានទាក់ទងនឹងទិន្នន័យអាកាសចរណ៍តាមបែបឌីជីថល ដែលហៅថាការគ្រប់គ្រងព័ត៌មានអាកាសចរណ៍ (AIM) ដើម្បីឱ្យស្របការវិវត្តិនៃបច្ចេកវិទ្យាទំនើប និងបំពេញតាមលក្ខណ្ឌតម្រូវ របស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO) ។

អាន​បន្ត៖ កម្ពុជាកំពុងអភិវឌ្ឍការផ្តល់ និងគ្រប់គ្រងព័ត៌មានអាកាសចរណ៍ ពីបែបប្រពៃណីមកឌីជីថល

រសួងពាណិជ្ជកម្ម ដាក់ចេញការស្វែងរក និងកំណត់បទល្មើស ពីការធ្វើទីផ្សារ បែបពីរ៉ាមីដ និងទីផ្សារពហុកម្រិត

ភ្នំពេញៈ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប.) បានជំរុញឱ្យអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ធ្វើការស្វែងរក និងកំណត់បទល្មើស ពាក់ព័ន្ធនឹងការធ្វើទីផ្សារ បែបពីរ៉ាមីដ និងការលក់បែបទីផ្សារពហុកម្រិត (MLM) ។

អាន​បន្ត៖ រសួងពាណិជ្ជកម្ម ដាក់ចេញការស្វែងរក និងកំណត់បទល្មើស ពីការធ្វើទីផ្សារ...

ក្រសួងអប់រំ និងដៃគូ បង្ហាញការអនុវត្តគម្រោង និងយុទ្ធសាស្រ្ត នៃការអភិវឌ្ឍ មធ្យមសិក្សាទុតិយភូមិ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកវគ្គសិក្ខាសាលាស្តីពី ឧត្តមានុវត្តន៍ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ វិស័យអប់រំ មធ្យមសិក្សាទុតិយភូមិ ក្នុងគោលបំណង ដើម្បីការអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ (USESDP) និងបង្ហាញពីយុទ្ធសាស្រ្ត នៃការអភិវឌ្ឍ មធ្យមសិក្សាទុតិយភូមិ និងជំហានបន្ទាប់។

អាន​បន្ត៖ ក្រសួងអប់រំ និងដៃគូ បង្ហាញការអនុវត្តគម្រោង និងយុទ្ធសាស្រ្ត នៃការអភិវឌ្ឍ...

កម្ពុជា ជ្រើសរើសទាហាន​ថ្មី ៦០០នាក់ បន្ទាប់ពីប្រកាស​ជ្រើសរើសទាហានថ្មី ៤០២នាក់ កាលពីខែមេសា​

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន ៦០០នាក់ ដើម្បីបំពេញក្របខ័ណ្ឌឱ្យ ៣កងវរសេនាតូច ទើបបង្កើតថ្មី ចំណុះឱ្យបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន។

អាន​បន្ត៖ កម្ពុជា ជ្រើសរើសទាហាន​ថ្មី ៦០០នាក់ បន្ទាប់ពីប្រកាស​ជ្រើសរើសទាហានថ្មី ៤០២នាក់...

ប្រធាន​ក្រុមប្រឹក្សា កោតសរសើរ​គណៈ​អភិបាល​រាជធានី លើ​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព បាន​យ៉ាង​ល្អ ក្នុង​ដំណើរការ​យុទ្ធនាការ ឃោសនាបោះឆ្នោត ដោយ​ជោគជ័យ និង​គ្មាន​អំពើហិង្សា​

ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងនូវ ការកោតសរសើរ ចំពោះគណៈអភិបាលរាជធានីភ្នំពេញ, មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ ពិសេសគណៈបញ្ជាការឯកភាពខណ្ឌ សង្កាត់ បានបំពេញភារកិច្ច ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ធ្វើឱ្យដំណើរការយុទ្ធនាការ ឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយជោគជ័យ រលូន គ្មានអំពើហិង្សា។

អាន​បន្ត៖ ប្រធាន​ក្រុមប្រឹក្សា កោតសរសើរ​គណៈ​អភិបាល​រាជធានី លើ​កិច្ចការពារ​សន្តិសុខ...

សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ក្រសួងការពារជាតិ ជ្រើសរើស​ទាហាន​ថ្មី ៦០០​នាក់

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើស ពលទាហានថ្មី ចំនួន៦០០នាក់ បំពេញក្របខ័ណ្ឌ អោយ០៣កងវរសេនាតូច ទើបបង្កើតថ្មី ចំណុះបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន ។

អាន​បន្ត៖ សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ក្រសួងការពារជាតិ ជ្រើសរើស​ទាហាន​ថ្មី ៦០០​នាក់

សម្តេចពិជ័យសេនា ទៀ បាញ់ ជំរុញឱ្យពិចារណារៀបចំ «សមយុទ្ធនាគមាស» រវាងកងទ័ពកម្ពុជា-ចិនឡើងវិញ

(ព្រះសីហនុ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានណែនាំដល់ថ្នាក់ដឹកនាំកងទ័ព ឱ្យពិចារណារៀបចំលំហាត់សមយុទ្ធនាគរវាងកងទ័ពកម្ពុជា-ចិនឡើងវិញ បន្ទាប់ពីស្ថានភាពឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានភាពធូរស្បើយ។

អាន​បន្ត៖ សម្តេចពិជ័យសេនា ទៀ បាញ់ ជំរុញឱ្យពិចារណារៀបចំ «សមយុទ្ធនាគមាស»...

កម្ពុជាចាត់ទុកអង្គការILO ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កម្ពុជាបានចាត់ទុកអង្គការILOជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការដាក់ចេញនូវកម្មវិធីនានាដើម្បីលើកកម្ពស់យុត្តិធម៌សង្គម និងការងារសមរម្យជូនកម្មករនិយោជិតប្រកបដោយប្រសិទ្ធភាព។

អាន​បន្ត៖ កម្ពុជាចាត់ទុកអង្គការILO ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច

រដ្ឋមន្ត្រី​ទេសចរណ៍​៖ ចុង​សប្តាហ៍ និង​ថ្ងៃ​ឈប់សម្រាក​បោះឆ្នោត កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ជាង ២៩​ម៉ឺន​នាក់​

ភ្នំពេញ: លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថាស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបោះឆ្នោត ចាប់ពីថ្ងៃទី០៤-០៦ ខែមិថុនា ឆ្នាំ២០២២ មានភ្ញៀវសរុបចំនួន ២៩៤.៤៤៤នាក់ ក្នុងនោះ ភ្ញៀវជាតិ ២៧៥.៧៣៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៨.៧១០នាក់។

អាន​បន្ត៖ រដ្ឋមន្ត្រី​ទេសចរណ៍​៖ ចុង​សប្តាហ៍ និង​ថ្ងៃ​ឈប់សម្រាក​បោះឆ្នោត...

រដ្ឋមន្ត្រីក្រសួង​ការងារ : កម្ពុជា​បានដាក់​ចេញ​វិធាន ដោយ​ជោគជ័យ​នូវ​កញ្ចប់​វិធានការ​អន្តរាគមន៍​ក្នុងអំឡុង​ជំងឺ​កូ​វីដ​-១៩

ប្រទេសស្វីស: រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានឡើងថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំលើកទី១១០ នៃសន្និសិទអន្តរជាតិខាងការងារ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ(នៅវេលាម៉ោង១០:៤៥នាទីព្រឹក ម៉ោងនៅប្រទេសស្វីស ត្រូវនឹងម៉ោង ៣:១៥ នាទីរសៀល ម៉ោងនៅកម្ពុជា)។

អាន​បន្ត៖ រដ្ឋមន្ត្រីក្រសួង​ការងារ : កម្ពុជា​បានដាក់​ចេញ​វិធាន...

ម្លោះការងារនៅណាហ្គា វើលដ៍៖ សហជីព​ ទទូច​ទាមទារឱ្យ​ក្រុមហ៊ុន ទទួលយក​បុគ្គលិក​ ដែលបានបញ្ឈប់​ពីការងារ បានចូលធ្វើការងារ​វិញ តែភាគីក្រុមហ៊ុន បន្តបដិសេធ​

ភ្នំពេញ៖ តំណាងក្រុមហ៊ុន ណាហ្គា វើលដ៍ និងតំណាងសហជីពកម្មករនិយោជិត ក្រោមការសម្របសម្រួលពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។

អាន​បន្ត៖ ម្លោះការងារនៅណាហ្គា វើលដ៍៖ សហជីព​ ទទូច​ទាមទារឱ្យ​ក្រុមហ៊ុន ទទួលយក​បុគ្គលិក​...

ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មាន «បច្ចុប្បន្នភាព ក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅភូមិសាស្ត្ររាជធានីភ្នំពេញ»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្តីពី «បច្ចុប្បន្នភាព ក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅភូមិសាស្ត្ររាជធានីភ្នំពេញ» នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ នៅទីស្តីការគណៈរដ្ឋមន្ដ្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

អាន​បន្ត៖ ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មាន...

World Bank: កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំនេះ បន្ដកើន៤.៥% និងឆ្នាំ២០២៣ កើន៥.៨%

(ភ្នំពេញ)៖ ធនាគារពិភពលោក (World Bank) បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២នេះ មានកំណើន៤.៥ភាគរយ និងឆ្នាំ២០២៣ មានកំណើនរហូតដល់៥.៨ភាគរយ។

អាន​បន្ត៖ World Bank: កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំនេះ បន្ដកើន៤.៥% និងឆ្នាំ២០២៣ កើន៥.៨%

ក្រសួងបរិស្ថាន បើកកិច្ចប្រជុំស្តីពី ការពិនិត្យលើសេចក្តីសម្រេច នៃកិច្ចប្រជុំកំពូល លើកទី២៦ នៃអនុសញ្ញាក្របខណ្ឌ សហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ នាយកដ្ឋានប្រែប្រួលអាកាសធាតុ អគ្គនាយកដ្ឋាន គោលនយោបាយ និងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ក្រោមការគាំទ្រពីកម្មវិធីសម្ព័ន្ធភាព ប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) បានបើកកិច្ចប្រជុំ ពិនិត្យ លើសេចក្តីសម្រេច នៃកិច្ចប្រជុំកំពូល លើកទី២៦ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP26)។

អាន​បន្ត៖ ក្រសួងបរិស្ថាន បើកកិច្ចប្រជុំស្តីពី ការពិនិត្យលើសេចក្តីសម្រេច...

កម្ពុជាប្រាប់អូស្រ្តាលីថា ការកែលំអមូលដ្ឋានកងទ័ពជើងទឹករាម គឺដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹក ការពារបូរណភាពដែនសមុទ្រ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ទៅរដ្ឋាភិបាលអូស្រ្តាលីថា ការកែលំអមូលដ្ឋានកងទ័ពជើងទឹករាម គឺដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹក ដើម្បីការពារបូរណភាពដែនសមុទ្រ និងដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមដែនសមុទ្រ។

អាន​បន្ត៖ កម្ពុជាប្រាប់អូស្រ្តាលីថា ការកែលំអមូលដ្ឋានកងទ័ពជើងទឹករាម...

​ទូត​រ្វាន់​ដា សន្យា​នឹង​ខិតខំ​ប្រឹងប្រែង លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​

ភ្នំពេញៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យលោកស្រី Dalila Yasmin AMRI SUED ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋ រ្វាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

អាន​បន្ត៖ ​ទូត​រ្វាន់​ដា សន្យា​នឹង​ខិតខំ​ប្រឹងប្រែង លើកកម្ពស់​ទំនាក់ទំនង...

កម្ពុជានឹងប្រើទីតាំងមូលដ្ឋានសមុទ្ររាមហាត់ហ្វឹកហ្វឺនសមយុទ្ធ«នាគមាស»ជាមួយភាគីចិន

ខេត្តព្រះសីហនុ ៖ កម្ពុជានឹងប្រើប្រាស់ទីតាំងមូលដ្ឋានសមុទ្ររាមធ្វើហ្វឹកហ្វឺនសមយុទ្ធឈ្មោះថា «នាគមាស»ជាមួយភាគចិនលើគ្រប់វិស័យ បន្ទាប់ពីមានការខនខានមួយរយៈកន្លងមក ។

អាន​បន្ត៖ កម្ពុជានឹងប្រើទីតាំងមូលដ្ឋានសមុទ្ររាមហាត់ហ្វឹកហ្វឺនសមយុទ្ធ«នាគមាស»ជាមួយភាគីចិន

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលគ្រោងធ្វើនៅសប្តាហ៍នេះ ត្រូវបានលើកពេល

(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ ដែលគ្រោងធ្វើឡើង នាថ្ងៃសុក្រទី១០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ត្រូវបានលើកទៅពេលក្រោយវិញហើយ។

អាន​បន្ត៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលគ្រោងធ្វើនៅសប្តាហ៍នេះ ត្រូវបានលើកពេល

គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីជូនដំណឹងអំពីការលើកពេល សន្និបាតវិសាមញ្ញ របស់គណៈកម្មាធិការកណ្តាល ទៅថ្ងៃទី១៦-១៧ ខែកក្កដាវិញ

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីប្រកាសបញ្ជាក់អំពីការលើកពេលសន្និបាតវិសាមញ្ញរបស់ គណៈកម្មាធិការកណ្តាលរបស់ គណបក្សប្រជាជនកម្ពុជា

អាន​បន្ត៖ គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីជូនដំណឹងអំពីការលើកពេល សន្និបាតវិសាមញ្ញ...

រដ្ឋាភិបាលកូរ៉េខាងត្បូង ផ្តល់រថយន្ត៧គ្រឿង គាំទ្រគម្រោងបង្កើតប្រព័ន្ធធុរកិច្ចថ្មី និងកម្មវិធីផ្តល់អាហារតាមសាលារៀន

(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) និង ក្រសួងអប់រំ យុវជន និងកីឡា រៀបចំពីធីប្រគល់‍ ទទួលរថយន្តចំនួន៧គ្រឿង ដែលជាអំណោយរបស់រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) នៅក្រោមគម្រោងបង្កើតប្រព័ន្ធធុរកិច្ចថ្មីរវាងសាកលវិទ្យាល័យ និងវិស័យឧស្សាហកម្មនៅប្រទេសកម្ពុជា និងកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍។

អាន​បន្ត៖ រដ្ឋាភិបាលកូរ៉េខាងត្បូង ផ្តល់រថយន្ត៧គ្រឿង...

ប្រេសិតពិសេសប្រធានអាស៊ាន ប្រាប់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អំពីការខិតខំនានារបស់កម្ពុជា ដើម្បីមីយ៉ាន់ម៉ា

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២២ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាន បានប្រាប់លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ដែលទើបតែងតាំងថ្មី អំពីកិច្ចខិតខំរបស់កម្ពុជា ដើម្បីអនុវត្តកិច្ចព្រមព្រៀងនានានៅមីយ៉ាន់ម៉ា។

អាន​បន្ត៖ ប្រេសិតពិសេសប្រធានអាស៊ាន ប្រាប់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី...