ភ្នំពេញ៖បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានរៀបចំសិក្ខាសាលាតម្រង់ទិសស្ពីពីប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងដំណើរការបង្រៀន និងរៀន (LMS) ដល់បុគ្គលិកសិក្សា ដើម្បីត្រៀមដាក់ឲ្យអនុវត្តនៅពេលខាងមុខឆាប់ៗនេះ ក្នុងទិសដៅគាំទ្រដល់ការសិក្សាតាមរយៈបច្ចេកវិទ្យាអប់រំ។
អានបន្ត៖ សិក្ខាសាលាតម្រង់ទិសស្ពីពីប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងដំណើរការបង្រៀននិងរៀន...
(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ តំណាងអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន ROYAL GROUP និងលោកជំទាវ ម៉ៅ ចំណាន បាននាំយកថវិកាចំនួន ៥០ម៉ឺនដុល្លារ ប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២។
អានបន្ត៖ តំណាងអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ នាំយកថវិកា៥០ម៉ឺនដុល្លារអាមេរិក...
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និង គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.ម) នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ
អានបន្ត៖ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ និងគ.ជ.ប ហាមមិនឱ្យបក្សនយោបាយ...
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងឈានចូលមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះពោលគឺថ្ងៃទី៥ ខែមិថុនាខាងមុខនេះឯង។
អានបន្ត៖ ផែនការទុច្ចរិតរបស់សម រង្ស៊ី ដើម្បីអុកឡុកការបោះឆ្នោតនាពេលដ៏ខ្លីខាងមុខនេះ
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសរៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅតែបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោម ២ឆ្នាំ រួមនឹងកម្មវិធីជំនួយសង្គមផ្សេងៗទៀតដដែល គ្មានការបញ្ឈប់ដូចពាក្យចាមអារ៉ាមនោះឡើយ។
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿង ចំនួន ២ មានលេខ ១៤៨ និងលេខ ១៤៩ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។
អានបន្ត៖ គ.ជ.ប បើកសវនាការជំនុំជម្រះជាសាធារណៈលើបណ្ដឹង/សំណុំរឿងចំនួន២...
អ្នកជំនួញជនជាតិបារាំងមួយរូប ដែលបានមករកស៊ីនៅកម្ពុជាច្រើនឆ្នាំមកហើយនោះ បានលើកឡើងថា បណ្ដាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិមួយចំនួន បានផ្សាយខុសពីទិដ្ឋភាពពិតជាក់ស្ដែងនៅក្នុងប្រទេស។
អានបន្ត៖ អ្នកជំនួញបរទេស ៖ បណ្ដាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិមួយចំនួន...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីរាជធានីភ្នំពេញ បានសម្តែងនូវ ការកោតសរសើរ យ៉ាងខ្លាំងចំពោះ មន្ត្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានយកអស់ កម្លាំងកាយចិត្ត ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយសម្តេច តេជោ ហ៊ុន សែន រហូតទទួលបានជោគជ័យ ដែលធ្វើឱ្យជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៦ ថ្ងៃនេះ មិនមានឆ្លងថ្មី ។
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងម្ចាស់ ប្រពន្ធផ្សព្វផ្សាយទាំងអស់បញ្ឈប់គ្រប់សកម្មភាពឃោសនាផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ ពោលមុនថ្ងៃបោះឆ្នោតមួយថ្ងៃ។
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលរកឃើញសង្ស័យកើតជំងឺអុតស្វា៦ករណី តែជាលទ្ធផលចេញពីមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័របង្ហាញថា អវិជ្ជមានទាំងអស់ ។
អានបន្ត៖ CDC ៖ សង្ស័យជំងឺអុតស្វា៦ករណី តែលទ្ធផល តេស្តអវិជ្ជមានទាំងអស់
ភ្នំពេញៈ អគារតេជោព្យាបាលជំងឺកូវីដ-១៩ ដែលសាងសង់ឡើង ដោយរដ្ឋបាលខេត្តព្រះសីហនុ ក្រោយពីមានការឯកភាព ជាគោលការណ៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយប្រើប្រាស់ថវិកា បានមកពីជំនួយសប្បុរសជន បានសាងសង់រួច រួមទាំងបំពាក់សម្ភារៈបរិក្ខាពេទ្យ ហើយផងនោះ ត្រូវបានប្រកាសដាក់ ឱ្យប្រើប្រាស់ ដោយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងប្រគល់ឱ្យទៅមន្ទីរពេទ្យ ខេត្តព្រះសីហនុ ទទួលខុសត្រូវបន្ត។
អានបន្ត៖ អភិបាលខេត្តព្រះសីហនុ ប្រគល់អគារតេជោ ព្យាបាលជំងឺកូវីដ-១៩...
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈមេធាវីលោក គី តិច បានដាក់ពាក្យសុំឱ្យប្រធានសាលាដំបូង រាជធានីភ្នំពេញ ចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតរបស់សម្តេចតេជោ ពីថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១ មកថ្ងៃខែឆ្នាំពិតប្រាដកវិញ គឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២។
អានបន្ត៖ សម្តេចតេជោ ហ៊ុន សែន ស្នើសុំតុលាការកែតម្រូវថ្ងៃខែឆ្នាំកំណើត ពីថ្ងៃទី៤ ខែមេសា...
(ភ្នំពេញ)៖ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ជិតចូលមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រៀមខ្លួនទៅបោះឆ្នោត។
អានបន្ត៖ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នឹងធ្វើឡើងថ្ងៃទី០៥ ខែមិថុនា !...
ភ្នំពេញ៖ ក្នុងថ្ងៃទិវាកុមារអន្តរជាតិថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ នេះ Joining Forces ដែលជាសម្ព័ន្ធភាពសកល នៃអង្គការអន្តរជាតិ មិនមែនរដ្ឋាភិបាល ធ្វើការផ្នែកសិទ្ធិកុមារ ធំជាងគេទាំងប្រាំមួយ បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងកិច្ចគាំទ្រសិទ្ធិកុមារ បន្ទាប់ពីវិបត្តិកូវីដ ១៩។
បើយោងតាមសេចក្តីថ្លែងការណ៍សម្ព័ន្ធ Joining Forces បានបញ្ជាក់ថាៈ ក្នុងការស្ទង់មតិមួយ ត្រូវបានធ្វើឡើង ក្នុងចំណោមកុមារ និងយុវជនចំនួន ៥៣ នាក់ រស់នៅក្នុងខេត្តចំនួន១៣ ទូទាំងប្រទេស ដោយមានការគាំទ្រ ពីអង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជា (CRC-Cambodia) ក្នុងខែឧសភា ឆ្នាំ២០២២។
ក្នុងនេះ គេបានធ្វើការពិភាក្សា ជាក្រុម ក៏ត្រូវបានធ្វើឡើង ជាមួយកុមារចំនួន ២៤នាក់ ដែលមានអាយុពី ១២ឆ្នាំ ទៅ១៦ឆ្នាំ នៅខេត្តក្រចេះ សៀមរាប និងបាត់ដំបង។ជាលទ្ធផល ឃើញថា បើទោះបីជាពួកគេ បានត្រឡប់ទៅរកការរស់នៅ ធម្មតាវិញក៏ដោយ ជាង ៧០ ភាគរយនៃកុមារ និងយុវជន ដែលបានផ្តល់ការស្ទង់មតិ បានអះអាងថា ពួកគេ មានអារម្មណ៍តានតឹង និងព្រួយបារម្ភ អំពីអនាគត។
នៅក្នុងការស្ទង់មតិនោះ កុមារ បានលើកឡើង ពីមូលហេតុសំខាន់ៗ ចំនួន៣ ដើម្បីបកស្រាយពីអារម្មណ៍ទាំងនេះ រួមមាន ភាពតានតឹង ដោយសារការលំបាក ផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារ បញ្ហាប្រឈមក្នុងការតាមទាន់ ការសិក្សា បន្ទាប់ពីរយៈពេល២ឆ្នាំ ដែលមានលក្ខណៈមិនប្រក្រតី និងការកើនឡើង នៃអំពើហិង្សាផ្លូវចិត្ត ក៏ដូចជា ការរើសអើងលើយេនឌ័រ។
ប្រភពដដែលនេះ បានបញ្ជាក់បន្ថែមថាៈ បើទោះបីជាមានការគ្រប់គ្រង ដោយជោគជ័យ លើការរាតត្បាតនៃជំងឺកូវីដ១៩ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ការដាក់ឱ្យប្រើប្រាស់ ទាន់ពេលវេលានូវ កម្មវិធីផ្ទេរសាច់ប្រាក់ជាតិ សម្រាប់គ្រួសារក្រីក្រក៏ដោយក្តី ក៏គ្រួសារដែល ងាយរងគ្រោះ នៅតែជួបប្រទះនឹងការលំបាក ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដែលប៉ះពាល់ទៅដល់ សមត្ថភាពគ្រប់គ្រង តម្រូវការមូលដ្ឋានរបស់ពួកគេ។
ប្រហែល ៨០ ភាគរយ នៃកុមារ និងយុវជន ដែលផ្តល់សម្ភាសន៍ បានលើកឡើងថា ឪពុកម្តាយរបស់ពួកគេ ជួបប្រទះបញ្ហា ផ្នែកសេដ្ឋកិច្ច ជំពាក់បំណុលគេ ឬកំពុងជួបបញ្ហា ជាមួយនឹងការចំណាយប្រាក់ សម្រាប់តម្រូវ ការមូលដ្ឋាន ដូចជាអាហារ ការដឹកជញ្ជូន និងថ្លៃសាលា។
នេះបណ្តាលឱ្យមានសម្ពាធ ដោយផ្ទាល់ និងដោយប្រយោលលើកុមារ និងយុវជន ដែលមានអារម្មណ៍ថា ពួកគេ មានកាតព្វកិច្ចរកប្រាក់ចំណូល ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីផ្គត់ផ្គង់គ្រួសារ របស់ពួកគេ។
គួរបញ្ជាក់ថា ចំពោះរបាយការណ៍សង្ខេប ឆ្លុះបញ្ចាំងស្តីពី«ការវិលត្រឡប់ទៅកាន់សាលារៀន វិញ ដោយសុវត្ថិភាពនៅទូទាំងប្រទេសកម្ពុជា»
ដែលចេញផ្សាយ ដោយអង្គការ Save the Children ប្រចាំកម្ពុជា ក្រោមកិច្ចសហការ ពីសមាជិកនៃសម្ព័ន្ធ Joining Forces អង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា និងភាពជាដៃគូអប់រំ នៃអង្គការក្រៅរដ្ឋាភិបាល ក្នុងឆ្នាំ២០២១ បានបង្ហាញថា កុមាររហូតដល់ ១០ ភាគរយ ប្រឈមហានិភ័យ នៃការមិនត្រឡប់ ទៅសាលារៀនវិញ។
ជាមួយគ្នានេះ ប្រហែល ៤៥ ភាគរយ កុមារដែលផ្តល់ការស្ទង់មតិ បាននិយាយថា ពួកគេ អាចតាមទាន់ការសិក្សារបស់ពួកគេ ដោយផ្នែកខ្លះៗ ចាប់តាំងពីការបើកសាលារៀនឡើងវិញ ដោយសារតែគុណភាព នៃការអប់រំ ដែលពួកគេទទួលបានតាមអ៊ីនធើណេត គឺទាបជាង បើប្រៀបធៀបទៅនឹងការសិក្សាផ្ទាល់។ការវាយតម្លៃការសិក្សា
ដែលធ្វើឡើងដោយ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ បានបង្ហាញឱ្យឃើញថា សិស្សកម្ពុជា ថមថយការយល់ដឹង ផ្នែកភាសាខ្មែរ និង គណិតវិទ្យា បើប្រៀបធៀបទៅនឹងការវាយតម្លៃ ចុងក្រោយដែលបានធ្វើឡើង ក្នុងឆ្នាំ២០១៦។
ជាចុងក្រោយ កុមារ និងយុវជន ក៏បានរាយការណ៍ ពីកម្រិតគួរឱ្យព្រួយបារម្ភ នៃបញ្ហាសុខភាព ផ្លូវចិត្ត។ ៦៧ ភាគរយ នៃអ្នកផ្តល់ការស្ទង់មតិ បានរាយការណ៍ អំពីអំពើហិង្សាផ្លូវអារម្មណ៍ មួយចំនួន ដូចជាត្រូវបានគេចំអក បៀតបៀន ឬស្រែកដាក់ មិនថានៅផ្ទះ ឬក្នុងសាលារៀន ខណៈដែល ១៥ ភាគរយផ្សេងទៀត
បានរាយការណ៍ អំពីអំពើហិង្សាលើរាងកាយ។ការគូសបញ្ជាក់ជាវិជ្ជមាន ពីការពិគ្រោះយោបល់ បង្ហាញថា កុមារ និងយុវជន បានដឹងពីសិទ្ធិ ផ្ទាល់ខ្លួនរបស់ពួកគេ
និងអាចកំណត់បាន នៅពេលដែលការរើសអើង កើតឡើងចំពោះខ្លួនគេ ឬមិត្តភក្តិរបស់ពួកគេ។ ២១ ភាគរយ នៃអ្នកផ្តល់ការស្ទង់មតិ បានរាយការណ៍ថា ពួកគេ បានប្រឈមនឹងការរើសអើង រួមទាំងចំពោះកុមារ ដែលមានអត្តសញ្ញាណយេនឌ័រចម្រុះ ផងដែរ៕
ដកស្រង់ពី៖ រស្មីកម្ពុជា
ការឈឺចាប់ពីអតីតកាលដែលលោកអ៊ុំ គង់ វន នៅចងចាំមិនភ្លេចកាលពីរបបវាលពិឃាត ដែលគេបម្រុងយកទៅសម្លាប់ចោល តែជីវិតថ្លៃ លោកអ៊ុំបានគេចរួចផុតពីសេចក្តីស្លាប់។លោកអ៊ុំ គង់ វន ជាអតីតអ្នកកាសែត kyodo នាសម័យ លន់នល់
អានបន្ត៖ អតីតអ្នកកាសែតសម័យលន់នល់ តស៊ូ និងលះបង់ច្រើន សម្រាប់សង្គមជាតិ
សៀមរាប៖កាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២២នេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំប្រជុំត្រួតពិនិត្យដើម្បីធ្វើការកាត់ឆ្វៀលដីតំបន់៣ ដើម្បីសុំគោលការណ៍កាត់ឆ្វៀលដីចេញពីតំបន់៣ ជូនប្រជាពលរដ្ឋ ដែលបានប្រើប្រាស់និងអាស្រ័យផលបន្ត ដែលពួកគាត់រស់នៅអាស្រ័យផលមុនឆ្នាំ២០១២។
អានបន្ត៖ អាជ្ញាធរខេត្តសៀមរាប ពិនិត្យការកាត់ឆ្វៀលដីតំបន់៣ ក្នុងក្រុង...
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអះអាងថា ចាប់តាំងពីកម្ពុជាក្លាយជាសមាជិកនៅឆ្នាំ១៩៩៩ ទាំងកម្ពុជា និងអាស៊ានបានវិវឌ្ឍច្រើនសន្ធឹកសន្ធាប់ បើទោះបីជាជួបប្រទះបញ្ហាប្រឈម តែលោកជាមានមោទនភាពចំពោះសមិទ្ធិផលទាំងឡាយដែលបានកសាង។លោកឧបនាយករដ្ឋមន្ត្រី
ភ្នំពេញៈ ថ្ងៃទី១ ខែមិថុនានេះ គឺជាទិវាកុមារអន្តរជាតិ។ កម្ពុជា ក៏ដូចជាប្រទេស លើសាកលលោក បានប្រារព្ធទិវានេះ ក្នុងគោលបំណង ដើម្បីក្រើនរំលឹក និងបង្កើនការយកចិត្ត ទុកដាក់ ពិសេសចំពោះកុមារ ទាំងក្នុងជីវភាពរស់នៅ និងផ្នែកច្បាប់។
អានបន្ត៖ លោក ហ៊ុន ម៉ានី៖ «មេរៀនពីការឆ្លងកាត់ និងគ្រប់គ្រងវិបត្តិកូវីដ ១៩...
រាជធានីភ្នំពេញ ៖ សល់តែ៤ថ្ងៃទៀត ថ្ងៃបោះឆ្នោតសម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្ណត្តិទី ៥ នឹងចូលមកដល់ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ទាំងអស់ត្រៀមខ្លួន និងត្រៀមឯកសារពាក់ព័ន្ធ ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃបោះឆ្នោតឃុំ-សង្កាត់ ឲ្យបានគ្រប់ៗគ្នា ។
អានបន្ត៖ សល់៤ថ្ងៃទៀត ! គ.ជ.ប បន្តអំពាវនាវដល់ពលរដ្ឋត្រៀមខ្លួន និងឯកសារបោះឆ្នោតគ្រប់ៗគ្នា
(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «បច្ចុប្បន្នភាព ក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅភូមិសាស្ត្ររាជធានីភ្នំពេញ» នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ស្អែកនេះ នៅទីស្តីការគណៈរដ្ឋមន្ដ្រី សាលសេរីភាព ជាន់ផ្ទាល់ដី។
អានបន្ត៖ ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មាន...
ភ្នំពេញ៖ កំណាត់ផ្លូវបេតុង អាម៉េមួយខ្សែ ដែលមានប្រវែងជាង ៦ គីឡូម៉ែត្រ ដោយចាប់ពីមហាវិថីឈ្នះឈ្នះ រហូតដល់ផ្លូវលេខ៤២ ដែលជា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការហើយ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរដឹកទំនិញ និងកសិផលផ្សេងៗ ។
អានបន្ត៖ អភិបាលរាជធានី សម្ពោធកំណាត់ផ្លូវលេខ១០៨០ ជាអំណោយរបស់សម្តេច តេជោ ហ៊ុន សែន