យោងាតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ នេះ ពីតម្លៃសាំងនៅតាមស្ថានីយប្រេងឥន្ធនៈ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥៕
អានបន្ត៖ តម្លៃសាំងនៅតាមស្ថានីយប្រេងឥន្ធនៈ មានការឡើងថ្លៃ ៥០៛ ដែលនឹងអនុវត្តចាប់ពីថ្ងៃនេះ...
(រាជធានីភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៃអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងរឹតបន្ដឹងច្បាប់ចរាចរណ៍ តាមរយៈការកំណត់បាញ់ល្បឿនចំពោះមធ្យោបាយធ្វើចរាចរណ៍ និងពិនិត្យជាតិអាល់កុលលើអ្នកបើក នៅលើកំណាត់ផ្លូវ ៦០ម៉ែត្រ។
អានបន្ត៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នឹងរឹតបន្ដឹងច្បាប់ចរាចរណ៍...
ភ្នំពេញៈ ការដុតព្រៃ ដុតកម្ទេចក្រណាត់ និងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ នៅតែបន្តកើតមាន ដែលកំពុងតែបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ បើទោះបីជាមានការណែនាំពីក្រសួងពាក់ព័ន្ធក៏ដោយ។
អានបន្ត៖ ការដុតព្រៃ និងកម្ទេចក្រណាត់សំណល់ឧស្សាហកម្មនៅតែកើតមាន ទោះមានការណែនាំ
ភ្នំពេញៈ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២០ ខែមករានេះ បានអំពាវនាវឱ្យមានការចូលរួមលើកកម្ពស់ ការប្រើប្រាស់ថ្នាំកសិកម្ម ក្រោយពីអង្ករកម្ពុជានាំចេញមួយចំនួន ត្រូវបានរកឃើញថាមានកម្រិតសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់។
អានបន្ត៖ ក្រសួងកសិកម្ម ជំរុញកម្ពស់ការប្រើប្រាស់ថ្នាំកសិកម្ម...
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នាព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិននិងវៀតណាម។
អានបន្ត៖ ពិធីបុណ្យចូលចិនខាងមុខនេះ កន្លែងលក់ផាវ និងកាំជ្រួចមិនអនុញ្ញាតឱ្យលក់ឡើយ...
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់សមាគមន៍ប្រជាជនសិង្ហបុរី សហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំប្រតិភូសិល្បៈករ សិល្បៈការិនីកម្ពុជា ទៅចូលរួមសាជាថ្មីក្នុងក្បួនដង្ហែរ «ឈីងហ្គេ» ២០២៥ នៅសាធារណរដ្ឋសិង្ហបុរីរយៈពេល៨ថ្ងៃគឺ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១១ ខែកម្ភៈ ឆ្នាំ ២០២៥ ។
អានបន្ត៖ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំប្រតិភូសិល្បៈករ សិល្បៈការិនីកម្ពុជា...
ពោធិ៍សាត់ៈ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការផ្ទាល់ និងប្រយោលចំនួន២នាពេលថ្មីៗនេះ ដើម្បីជួយដល់កសិផលរបស់ពលរដ្ឋទាំងអស់ ជាពិសេស គឺរក្សាតម្លៃស្រូវ នៅក្នុងពេលបុណ្យចូលឆ្នាំចិនវៀតណាមខាងមុខនេះ ដែលការបញ្ជាទិញអាចកាត់បន្ថយ។
អានបន្ត៖ រដ្ឋាភិបាលចេញយន្តការ ធានាឥណទាន ឡើងទៅដល់១៥០លានដុល្លារ...
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលមិនពាក់ព័ន្ធនឹងឃាតកម្មលើលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សប្រឆាំងដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី៧ ខែមករា នៅប្រទេសថៃនោះទេ។ បើរដ្ឋាភិបាលនៅពីក្រោយឃាតកម្មនេះ ម្លេះរដ្ឋាភិបាលមិនចាប់ឃាតករបញ្ជូនទៅឲ្យអាជ្ញាធរថៃនោះទេ។
អានបន្ត៖ លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលនិងលោក ហ៊ុន សែន មិននៅពីក្រោយឃាតកម្មលោក លិម...
(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានកត់សម្គាល់អំពីសន្ទុះកើនឡើងនៃការប្រើប្រាស់ និងការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីទាំងក្នុងតំបន់និងសកលលោក ដែលវិស័យនេះ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន តាមរយៈការបង្កើតការងារសម្រាប់ពលរដ្ឋ និងផ្តល់តម្លៃបន្ថែមក្នុងសេដ្ឋកិច្ច, ការការពារបរិស្ថាន និងសុខភាពប្រជាជនតាមរយៈការកាត់បន្ថយការបញ្ចេញឧស្ម័នពុលជំនួសឱ្យការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈ, និងការចូលរួមធានាសន្តិសុខថាមពលតាមរយៈការកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ទនៈពីបរទេស ព្រមទាំងភាពងាយរងគ្រោះបណ្ដាលមកពីការប្រែប្រួលនៃថ្លៃប្រេងឥន្ទនៈសកល។
អានបន្ត៖ លោកជំទាវ ចម និម្មល៖ ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី...
បន្ទាយមានជ័យៈ ទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណ ទំហំ១១ហិកតា តម្លៃជាង៦.៥លានដុល្លារអាមរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ រហូតដល់ឆ្នាំ២០៤០ ដើម្បីកែលម្អការគ្រប់គ្រងបរិស្ថាន និងលើកកម្ពស់អនាម័យ នៅក្នុងទីក្រុង នៅតំបន់ជុំវិញបឹងទន្លេសាប។
អានបន្ត៖ ទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណ តម្លៃជាង៦.៥ លានដុល្លារអាមរិក...
អ្នកបើកបររថយន្តដឹកដំឡូងមីម្នាក់បានស្លាប់ក្រោយពេលបើកបរដឹកដំឡូងនៅចម្ការដំឡូង ប៉ះចំមីនតោនបណ្ដាលឲ្យផ្ទុះ នៅភូមិកូនភ្នំខាងត្បូង ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទៅ១៧ ខែមករា។
អានបន្ត៖ មីនតោនបន្សល់ទុកពីសម័យសង្គ្រាមសម្លាប់មនុស្សម្នាក់ទៀតនៅស្រុកសំពៅលូន...
ភ្នំពេញៈ មន្ទីរបរិស្ថានខេត្តកំពង់ធំបានបដិសេធថា ការបូមរ៉ែមាសខុសច្បាប់ ដែលត្រូវបានសារព័ត៌មានផ្សព្វផ្សាយនា ពេលថ្មីៗនេះ គឺកើតឡើង នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតក្នុងភូមិសាស្រ្តខេត្តក្រចេះ ហើយមន្រ្តីបរិស្ថាន ក៏មិនដែលបានទទួលប្រាក់៨លានរៀល ជាថ្នូរទៅនឹងការមិនបង្រ្កាបបទល្មើសខុសច្បាប់នេះដែរ។
អានបន្ត៖ មន្រ្តីបរិស្ថាន ច្រានចោលការចោទប្រកាន់ រឿងបើកដៃឱ្យមានបទល្មើសបូមរ៉ែមាសខុសច្បាប់
ស្រុកបន្ទាយមាស ខេត្តកំពតត្រូវបានប្រកាសជាស្រុកគ្មានផ្សែងដំបូងគេនៅកម្ពុជាចាប់ពីថ្ងៃទី១៦ ខែមករា ដោយពលរដ្ឋនៅក្នុងស្រុកនេះឈប់ប្រើប្រាស់អុស ឬ ធ្យូង ដើម្បីជាមធ្យោបាយចម្អិនម្ហូបអាហារទៀតហើយ ហើយងាកមកប្រើប្រភពផ្សេងដូចជាអគ្គិសនី ឬ ឧស្ម័ន។
អានបន្ត៖ ស្រុកបន្ទាយមាសជាស្រុកដំបូងគេដែលគ្មានផ្សែងអុស
នៅក្នុងឆ្នាំ២០២៤ កន្លងទៅ សមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានប្រើប្រាស់សេវាសរុបប្រមាណជាង ៧លាន ៧៧ម៉ឺនដង ដោយចំណាយអស់ថវិកាប្រមាណជាង ១៦២,៥៥លានដុល្លារ។ ប.ស.ស. ក៏នឹងចុះធ្វើអធិការកិច្ចចាប់ពីថ្ងៃទី១ កុម្ភៈដោយមានករណីសង្ស័យមួយចំនួន។
បាត់ដំបងៈ មានទីតាំងស្ថិតនៅក្នុងភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ពុទ្ធិកបឋមសិក្សាវត្តស្លាកែត គឺជាទីតាំងគំរូមួយក្នុងការបណ្តុះបណ្តាលសមណសិស្ស ដោយមានបញ្ចូលនូវមុខវិជ្ជាសំខាន់ៗក្នុងកម្មវិធីសិក្សា និងប្រើប្រាស់បច្ចេកទេសអប់រំផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យសមណសិស្ស មានមូលដ្ឋានគ្រឹះ និងវិន័យល្អ។
អានបន្ត៖ បន្ថែមលើភាសាបាលី ពុទ្ធិកបឋមសិក្សាវត្តស្លាកែត...
មានមន្ត្រីរាជការតែ ១០០នាក់ប៉ុណ្ណោះ ក្នុងចំណោមមន្ត្រីរាជការស៊ីវិលដែលបានធ្វើតេស្តរកសារធាតុញៀនជាង ១១ម៉ឺននាក់ត្រូវ បានរកឃើញមានសារធាតុញៀន ហើយត្រូវបានបណ្ដេញចេញពីក្រមខណ្ឌរដ្ឋ ដោយផ្អែកលើបទបញ្ជា ០១ របស់រដ្ឋាភិបាល។ នេះបើតាមលោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ខេត្ដក្រចេះ៖ គម្រោងថ្មីមួយត្រូវបានដាក់អោយអនុវត្តដោយអង្គការទស្សនៈពិភពលោក នឹងផ្តល់ផលដល់កុមារដែលខ្វះអាហារូបករណ៍ តាមរយៈការលើកកម្ពស់សមភាពយេនឌ័រក្នុងតំបន់នៃប្រទេសដែលងាយរងគ្រោះបផុត។
យោងតាមការបង្ហោះក្នុងគណនីផ្ទាល់ខ្លួនរបស់ ឯកឧត្តម ផន រឹម នៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា យានយន្តជាង ៤១ម៉ឺនគ្រឿងបានចុះបញ្ជីនៅឆ្នាំ២០២៤ មានយានយន្តចំនួន ៤១៣.០៦៧ គ្រឿងបាន ចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។
អានបន្ត៖ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ បញ្ជាក់ថា យានយន្តជាង...
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្នុងការបូកសរុបសំណុំរឿងអត្រានុកូលដ្ឋាន ទូទាំងប្រទេស ទាំងចាស់ និងទាំងថ្មី ហើយបើបូកសរុបបញ្ចូលគ្នាទៅ គឺមានចំនួនសរុប ៥៧ ៥៨៤ សំណុំរឿង ក្នុងនោះចាត់ការរួចបាន ៩៨.១០ ភាគរយ នៅសល់ទូទាំងប្រទេសនៅសល់តែ ១ ០៩៣ សំណុំរឿងទៀតប៉ុណ្ណោះ ឬស្មើ ១.៩០ភាគរយ ដែលនូវកំពុងបន្តចាត់ការ។ នេះគឺជាការថ្លែងបញ្ជាក់របស់ឯកឧត្តម សេង ឌីណា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក្នុងសន្និសីទសារព័ត៌មានស្តីពី“លទ្ធផលរយៈពេល១ ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និង ដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងយុត្តិធម៌។
អានបន្ត៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា សំណុំរឿងអត្រានុកូលដ្ឋានជាង...
ភ្នំពេញ៖ ក្នុងរយៈពេល ១ឆ្នាំនៃយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ ក៏ដូចជាភាពមិនប្រក្រតីនានា មន្ដ្រីជាន់ខ្ពស់របស់ក្រសួងយុត្ដិធម៌ បានបង្ហាញពីវឌ្ឍនភាពនៃប្រសិទ្ធភាពការដោះស្រាយសំណុំរឿងកកស្ទះនៅតុលាការរហូតដល់ជាង ៨២ភាគរយ និងធ្វើឱ្យពលរដ្ឋពេញចិត្ដចំពោះចំណាត់ការនេះ។
អានបន្ត៖ មន្ដ្រីយុវត្ដិធម៌៖ កម្រែទម្រង់ប្រព័ន្ធយុត្ដិធម៌ល្អលើសការរំពឹង...
កំពង់ធំៈ គម្រោងរេដបូក ទំរីងបានជួយគាំទ្រដល់ការចុះបញ្ជីដីព្រៃសហគមន៍ព្រៃឈើចំនួន៨ ដែលមានផ្ទៃដីទំហំ ១២ ៩៨៤ហិកតា និងបានជីកប្រឡាយសិប្បនិម្មិត តាមព្រំសហគមន៍ព្រៃឈើបានប្រវែង ២៧ ៥០៨ម៉ែត្រកាលពីឆ្នាំ២០២៤កន្លងមក។
អានបន្ត៖ ដីព្រៃសហគមន៍ជាង១ម៉ឺនហិកតា និងប្រឡាយព្រំជាង២៧គីឡូម៉ែត្រ ក្នុងគម្រោងរេដបូកទំរីង...