បណ្តាញសង្គម

លោក ញឹក ប៊ុនឆៃ បញ្ជាក់​អំពី​ការហែក្បួន​ឃោសនា និង​គោលនយោបាយ មូលដ្ឋាន ៧ ចំណុច​

ភ្នំពេញៈ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី២០ ខែឧសភានេះថាៈ ការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នឹងចាប់ផ្តើមនៅ ថ្ងៃទី២១ ខែឧសភា ស្អែកនេះ គណបក្សខ្មែររួបរួមជាតិ

អាន​បន្ត៖ លោក ញឹក ប៊ុនឆៃ បញ្ជាក់​អំពី​ការហែក្បួន​ឃោសនា និង​គោលនយោបាយ មូលដ្ឋាន ៧ ចំណុច​

​ប្រតិភូ​ស្ថានទូត​បរទេស អង្គការ​សង្គម​ស៊ីវិល​ចុះ ទស្សនកិច្ច នៅ សារៈមន្ទីរ​សន្តិភាព​ស​កម្ម​ភាព​កំចាត់មីន​នៅ​ខេត្តសៀមរាប​

ភ្នំពេញៈ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ លោក លី ធុច ទេសរដ្ឋមន្ត្រី និងជាអនុប្រធានអាជ្ញាធរមីនកម្ពុជា បានដឹកនាំតំណាងស្ថានទូតប្រចាំនៅកម្ពុជា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចុះទស្សនកិច្ចសិក្សាស្វែងយល់ពីសារៈមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលស៊ីម៉ាក់។

អាន​បន្ត៖ ​ប្រតិភូ​ស្ថានទូត​បរទេស អង្គការ​សង្គម​ស៊ីវិល​ចុះ ទស្សនកិច្ច នៅ...

យប់នេះសម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូហោះទៅ កាន់ប្រទេសស្វីស ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក

(ភ្នំពេញ)៖ នៅវេលាម៉ោងជាង១រំលងអាធ្រាត្រថ្ងៃទី២០ ឈានចូល ២១ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ហោះចេញពីកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ដែលធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

អាន​បន្ត៖ យប់នេះសម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូហោះទៅ កាន់ប្រទេសស្វីស...

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតៈ វិស័យការពារជាតិ ជាឆ្អឹងខ្នងនៃកាតព្វកិច្ច និងបុព្វហេតុរួម របស់ជាតិខ្មែរទាំងមូល

ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថាៈ វិស័យការពារជាតិ ជាឆ្អឹងខ្នងនៃកាតព្វកិច្ច និងបុព្វហេតុរួម របស់ជាតិខ្មែរទាំងមូល គឺការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ស្របច្បាប់ សំដៅធានាឱ្យបានដាច់ខាត នូវសន្តិភាព ស្ថិរភាពភាពសុខសាន្ត និងការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

អាន​បន្ត៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតៈ វិស័យការពារជាតិ ជាឆ្អឹងខ្នងនៃកាតព្វកិច្ច...

សាលារាជធានីភ្នំពេញ ប្រារព្ធទិវាចងចាំ ២០ឧសភា នៅសារមន្ទីរបឹងជើងឯក

(ភ្នំពេញ)៖ នៅឆ្នាំនេះ សាលារាជធានីភ្នំពេញ បានប្រារព្ធទិវាចងចាំ ២០ឧសភា នៅសារមន្ទីរបឹងជើងឯង ស្ថិតនៅក្នុង ភូមិរលួស សង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាអតីតកន្លែងមួយបញ្ចុះសពពលរដ្ឋដែលស្លាប់ដោយរបបប្រល័យពូជសាសន៍ប៉ុលពត។

អាន​បន្ត៖ សាលារាជធានីភ្នំពេញ ប្រារព្ធទិវាចងចាំ ២០ឧសភា នៅសារមន្ទីរបឹងជើងឯក

ទិវាជាតិចងចាំ៖ លោក ហ៊ុន ម៉ានី អំពាវនាវឱ្យយុវជនខ្មែរ ស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ ដើម្បីចូលរួមការពារ និងកសាងសុខសន្តិភាព ដែលមានក្នុងដៃ

(ភ្នំពេញ)៖ នៅក្នុងឱកាស ទិវាជាតិនៃការចងចាំ ២០ឧសភា ឆ្នាំនេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវឱ្យយុវជនខ្មែរទាំងអស់ ស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ ដើម្បីចូលរួមការពារ និងកសាងសុខសន្តិភាព ដែលមានក្នុងដៃ។

អាន​បន្ត៖ ទិវាជាតិចងចាំ៖ លោក ហ៊ុន ម៉ានី អំពាវនាវឱ្យយុវជនខ្មែរ...

សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណប្រតិភូកម្ពុជាដើម្បីចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីសនៅម៉ោង១ៈ៣០រំលងអាធ្រាតុឆ្លងចូលថ្ងៃទី២១ឧសភា

(ភ្នំពេញ)សម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងឲ្យដឹង ថានៅម៉ោង១ៈ៣០រំលងអាធ្រាតុឆ្លងចូលថ្ងៃទី២១ឧសភា ២០២២ ខានស្អែកនេះសម្តេចនឹងដឹកនាំគណប្រ

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន...

ទិវាជាតិនៃការចងចាំ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋឱ្យរួមគ្នាថែរក្សាសុខសន្តិភាព

(ភ្នំពេញ)៖ ថ្ងៃទី២០ ខែឧសភា ជាទិវាជាតិនៃការចងចាំនូវទង្វើដ៏យង់ឃ្នងនៃរបបកម្ពុជាកម្ពុជាប្រជាធិបតេយ្យ ដែលជារបបប្រល័យពូជសាសន៍យ៉ាងឃោរឃៅបំផុត។

អាន​បន្ត៖ ទិវាជាតិនៃការចងចាំ៖ សម្តេចតេជោ ហ៊ុន សែន...

ក្រសួងអប់រំ បើកយុទ្ធនាការផ្សព្វផ្សាយសេចក្តីណែនាំ ពីការហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការតាំងលក់ផលិតផលថ្នាំជក់ នៅតាមសាលារដ្ឋ និងឯកជន

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកយុទ្ធនាការណ៍ផ្សព្វផ្សាយសេចក្តីណែនាំស្តីពី ការហាមឃាត់កិច្ចសហការរបស់អង្គភាពចំណុះក្រសួង មន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សាគ្រប់កម្រិតទាំង ទាំងសាធារណៈ និងឯកជន ជាមួយនឹងឧស្សាហករថ្នាំជក់។

អាន​បន្ត៖ ក្រសួងអប់រំ បើកយុទ្ធនាការផ្សព្វផ្សាយសេចក្តីណែនាំ...

រដ្ឋមន្ត្រីទេសចរណ៍ អំពាវនាវឱ្យផ្នែកឯកជនក្នុងវិស័យទេសចរណ៍អនុវត្តគម្រោងសហហិរញ្ញប្បទានឱ្យមានប្រសិទ្ធភាព ដើម្បីស្ដារវិស័យទេសចរណ៍

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍អំពាវនាវឱ្យផ្នែកឯកជនក្នុងវិស័យទេសចរណ៍ចូលរួមអនុវត្តគម្រោងសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ប្រកបដោយភាពសកម្ម ទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីចូលរួមស្តារវិស័យទេសចរណ៍ជាតិ និងជំរុញកំណើនទេសចរឡើងវិញ។

អាន​បន្ត៖ រដ្ឋមន្ត្រីទេសចរណ៍...

រដ្ឋមន្រ្តីកសិកម្ម​និងនាយកក្រុមហ៊ុនឥណ្ឌាជួយជជែកពិភាក្សាអំពីការធ្វើទំនើបកម្មកសិកម្ម​

ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ១៨ ខែ ឧសភា បានទទួលជួបលោក សានជេ គៀឡូស្ការ ( SANJAY C. KiRLOSKAR) នាយក និងអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន A Kirloskar Group Company របស់ឥណ្ឌា និងសហការី ដើម្បីសម្តែងការគួរសម និងស្នើសុំការណែនាំលើកម្មវត្ថុនៃការធ្វើទំនើបកម្មកសិកម្ម សម្រាប់ដំណាំកសិឧស្សាហកម្ម ឈើហូបផ្លែ បន្លែ និងការចិញ្ចឹមសត្វ) ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយរបស់ឥណ្ឌា។

អាន​បន្ត៖ រដ្ឋមន្រ្តីកសិកម្ម​និងនាយកក្រុមហ៊ុនឥណ្ឌាជួយជជែកពិភាក្សាអំពីការធ្វើទំនើបកម្មកសិកម...

អំណោយសម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ចូលរួម​រំលែក​ទុក្ខ​បុណ្យស.ព​ឪពុក​ម្ដាយ​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា

រាជធានីភ្នំពេញ ៖ អំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយកទៅចូលរួមរំលែកទុក្ខ ដល់ពិធីបុណ្យស.ពឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារិកា ដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ ។

អាន​បន្ត៖ អំណោយសម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត...

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក Budi G. Sadikin រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃសាធារណរដ្ឋឥណ្ឌនេស៊ី និងដោយបានទទួលការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២

អាន​បន្ត៖ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល...

លោកយាយ​វ័យ​៨៤​ឆ្នាំ ជនជាតិខ្មែរ​-​អាមេរិកាំង ផ្ញើ​ថវិកា ២​ពាន់​ដុល្លារ និង​ម៉ាស់​ចាក់​ដោយ​ដៃ តាម​សម្តេច​តេ​ជោ ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​

សៀមរាប: ដោយក្តីនឹករលឹកចំពោះជាតិមាតុភូមិកម្ពុជា បានធ្វើលោកយាយជនជាតិខ្មែរ-អាមេរិកាំងមួយរូប មានវ័យ ៨៤ឆ្នាំ បានផ្ញើថវិកា ២ពាន់ដុល្លារ និងចាក់ម៉ាស់ផ្ទាល់ដៃ ៥៦ម៉ាស់ តាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី យកទៅជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជាការរួមចំណែកក្នុងបុព្វហេតុជួយដល់កុមារកម្ពុជា។

អាន​បន្ត៖ លោកយាយ​វ័យ​៨៤​ឆ្នាំ ជនជាតិខ្មែរ​-​អាមេរិកាំង ផ្ញើ​ថវិកា ២​ពាន់​ដុល្លារ...

លោកស្រី ឱ វណ្ណឌីន ទទួលជួបពិភាក្សាការងារជាមួយនាយកគម្រោង City Cancer Challenge ស្វែងយល់ពីការថែទាំជំងឺមហារីកតាមមន្ទីរពេទ្យជាតិ

(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកស្រី វេជ្ជបណ្ឌិត Susan Henshall, Chief Executive Officer City Cancer Challenge Foundation (C/Can) និងសហការី នាទីស្តីការក្រសួងសុខាភិបាល។

អាន​បន្ត៖ លោកស្រី ឱ វណ្ណឌីន ទទួលជួបពិភាក្សាការងារជាមួយនាយកគម្រោង City Cancer Challenge...

សម្ដេច​ក្រឡាហោម ស ខេ​ង សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់វេទិកា​អុំទូក និង​សំណង់​សិល្បៈ​ផ្សេង​ៗ​នៅ​ខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃអង្គារទី១៧ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវេទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ។

អាន​បន្ត៖ សម្ដេច​ក្រឡាហោម ស ខេ​ង សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់វេទិកា​អុំទូក...

លោក ឡុង ឌី​ម៉​ង់ បង្ហាញ​ពី​លទ្ធផល​បេសកកម្ម​ប្រាំ​ថ្ងៃ ជាមួយនិង​ការ​ពាំ​នាំនូវ​សំណូមពរ​របស់​សហគម​ន៍​ខ្មែរ​នៅ​កូរ៉េខាងត្បូង ដើម្បី​ផ្តល់​ដំណោះស្រាយ​

កូរ៉េខាងត្បូង៖ ក្នុងបេសកកម្មចុងក្រោយតបតាមការអញ្ជើញរបស់លោកស្រីជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ លោក ឡុង ឌីម៉ង់ អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍

អាន​បន្ត៖ លោក ឡុង ឌី​ម៉​ង់ បង្ហាញ​ពី​លទ្ធផល​បេសកកម្ម​ប្រាំ​ថ្ងៃ...

កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន សម្រេច​លើ​ឯកសារសំខាន់ៗ ៧ ដើម្បីដាក់ជូនកិច្ចប្រជុំ​រដ្ឋមន្ត្រីការពារជាតិអាស៊ាន ពិនិត្យអនុម័ត នៅក្នុងខែមិថុនា

រាជធានីភ្នំពេញ៖ ឧត្តមមន្រ្តីការពារជាតិអាស៊ាន បានពិនិត្យសម្រេចលើឯកសារសំខាន់ៗ ចំនួន ៧ ដើម្បីដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ពិនិត្យ អនុម័ត នៅក្នុងខែមិថុនា ឆ្នាំ២០២២។

អាន​បន្ត៖ កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន សម្រេច​លើ​ឯកសារសំខាន់ៗ ៧...

ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិមានទឹកប្រាក់ជាង១៧.៦ពាន់លានដុល្លារ

(ភ្នំពេញ)៖ រយៈពេល៤ខែដើមឆ្នាំ២០២២នេះ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់សរុប ១៧.៦ពាន់លានដុល្លារ កើនឡើងជាង ២.៣ពាន់លានដុល្លារ ធៀបនឹង៤ខែឆ្នាំ២០២១ ក្នុងនោះការនាំចេញមានទឹកប្រាក់ ៧.៦ពាន់លានដុល្លារ កើនឡើង៣២.១% និងការនាំចូលមានទឹកប្រាក់ ១០ពាន់លានដុល្លារ កើនឡើង៥.៤%។

អាន​បន្ត៖ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា...

លោកជំទាវ ម៉ែន សំអន ចូលរួមគោរពវិញ្ញក្ខន្ធសពលោកសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញគោរពវិញ្ញក្ខន្ធសពលោកសន្តិបណ្ឌិត ឌុល គឿន នារសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២

អាន​បន្ត៖ លោកជំទាវ ម៉ែន សំអន ចូលរួមគោរពវិញ្ញក្ខន្ធសពលោកសន្តិបណ្ឌិត ឌុល គឿន...

សម្តេចតេជោ ហ៊ុន សែន មិនប្តឹងឲ្យអាមេរិកចាប់វិធានការផ្លូវច្បាប់លើជនដែលគប់ស្បែកជើងនោះទេ,គឺទុកឲ្យអាមេរិកអនុវត្តន៍ទៅតាមច្បាប់របស់ខ្លួន

(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកជាសំណួរទៅកាន់រដ្ឋបាលលោកចូ បៃដិន ប្រ ធានាធិបតីអាមេរិកថា តើទង្វើលគប់ស្បែកជើងដោយមានការប៉ុនប៉ងយ៉ាងច្បាស់ និងមានផែនការបែបនេះតើសហរដ្ឋអាមេរិកចាត់ទុកថានេះជាសិទ្ធិ បញ្ចេ ញមតិឬជាអំពើហឹង្សា ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន...