បណ្តាញសង្គម

សម្ដេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ចូល​ជួប​សម្តែង​ការ​គួរសម

វ៉ាស៊ីនតោន ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ប្រតិភូក្រុមហ៊ុនប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលផ្នែកច្បាប់ (Lobby Firm-Akin Gumps) ចូលជួបសម្តែងការគួរសម

អាន​បន្ត៖ សម្ដេច​តេ​ជោ ហ៊ុន សែន...

សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន ត្រូវបានប្រធានាធិបតីអាមេរិក ស្វាគមន៍ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅបំផុត (Video inside)

(វ៉ាស៊ីនតោន, អាំមេរិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន រួមជាមួយមេដឹកនាំប្រទេសសមាជិកអាស៊ានដទៃទៀត ត្រូវបានលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក រៀបចំពិធីទទួលស្វាគមន៍ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅបំផុត។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន ត្រូវបានប្រធានាធិបតីអាមេរិក...

សម្តេចតេជោ ហ៊ុន សែន កោតសរសើរ កឹម សុខា តែបង្អាប់ សម រង្ស៊ី ថាជាអ្នកនយោបាយឆោតល្ងង់

(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅចំពោះមុខប្រជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណជាង ២០០០ នាក់ បានលើកសរសើរលោក កឹម សុខា ថាអ្នកនយោបាយឆ្លាតវៃបន្ទាប់ពីអតីតប្រធានបក្សប្រឆាំងរូបនេះបានផ្ញើសាររំលែកទុក្ខក្រុម គ្រួសារសម្តេចដែលមានបងប្រុសទទួល មរភាព ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន កោតសរសើរ កឹម សុខា តែបង្អាប់ សម រង្ស៊ី ថាជាអ្នកនយោបាយឆោតល្ងង់

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មជួបឯកអគ្គរដ្ឋទូតតែងតាំងថ្មីលង្កា

ភ្នំពេញ៖ លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសមជាមួយ លោកស្រី COLONNE APPUHAMILLAGE CHAMINDA INOKA COLONNE ឯកអគ្គរដ្ឋទូតតែងតាំងថ្មី ស្រីលង្កាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ដើម្បីពិភាក្សាការងារសំដៅជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

អាន​បន្ត៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មជួបឯកអគ្គរដ្ឋទូតតែងតាំងថ្មីលង្កា

សម្តេច​តេ​ជោ ៖ ​សំណុំរឿង​លោក កឹ​ម សុខា គាត់​ជា​អ្នក​និយាយ​ខ្លួនឯង និង​យក​ឯកសារ​ទៅ​ប្រាប់​តុលាការ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សំណុំរឿងរបស់លោកកឹម សុខា គាត់ជាអ្នកនិយាយខ្លួនឯង និងយកឯកសារប្រាប់តុលាការ ដូច្នេះត្រូវការដោះស្រាយផ្លូវតុលាការ និងជាមួយអាមេរិក ។

អាន​បន្ត៖ សម្តេច​តេ​ជោ ៖ ​សំណុំរឿង​លោក កឹ​ម សុខា គាត់​ជា​អ្នក​និយាយ​ខ្លួនឯង...

រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ជួប​តំណាង​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា

ភ្នំពេញៈ លោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ជួបជាមួយប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា (EU) ដើម្បីពិភាក្សាអំពីការសិក្សាគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មសំលៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង គោលនយោបាយអាស៊ាន និងអំពីគំនិតផ្តួចផ្តើមស្តីពីថាមពលបៃតង ព្រមទាំងខ្សែច្រវាក់តម្លៃឧស្សាហកម្មក្រោមកម្មវិធីណែនាំពហុឆ្នាំ២០២១-២០២៧ (EU Multiannual Indicative Programme 2021 – 2027) របស់សហភាពអឺរ៉ុបកាលពីថ្ងៃទី ១១ ខែ ឧសភា ។

អាន​បន្ត៖ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ជួប​តំណាង​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា

អូស្ត្រាលីជួយលើកកម្ពស់ផលិតកម្មដំណាំដំឡូងមីនៅកម្ពុជា

ដ្ឋាភិបាលអូស្រ្តាលី កម្មវិធី CAVAC” បានរៀបចំផ្ទះសំណាញ់សម្រាប់ពង្រីកពូជដំឡូងមីឆាប់រហ័ស និងគ្មានជំងឺដើម្បីជួយបង្កើនផលិតកម្មដំឡូងមីឱ្យបានកាន់តែខ្ពស់សំដៅលើកស្ទួយដល់ជីវភាពកសិករកាន់តែប្រសើរ។

អាន​បន្ត៖ អូស្ត្រាលីជួយលើកកម្ពស់ផលិតកម្មដំណាំដំឡូងមីនៅកម្ពុជា

ទេសរដ្ឋមន្រ្តី លី ធុជ៖ សម្តេចតេជោ ហ៊ុន សែន មានការតាំងចិត្ត ក្នុងការបោសសម្អាត និងកម្ទេចចោលគ្រាប់មីនឲ្យអស់ពីទឹកដីកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានការតាំងចិត្តក្នុងការបោសសម្អាត និងកម្ទេចចោលគ្រាប់មីនឲ្យអស់ពីទឹកដីកម្ពុជា ដើម្បីផ្តល់សុខសុវត្ថិភាពដល់ប្រជាពលរដ្ឋទូទាំងប្រទេស។

អាន​បន្ត៖ ទេសរដ្ឋមន្រ្តី លី ធុជ៖ សម្តេចតេជោ ហ៊ុន សែន មានការតាំងចិត្ត ក្នុងការបោសសម្អាត...

លោកជំទាវ ម៉ែន សំអន៖ ​ការអភិវឌ្ឍ​របស់វិស័យ​ឯកជន​ចូលរួម​ចំណែក​កែប្រែ​មុខ​មាត់​ថ្មី បន្ថែម​ទៀត​នៅ​រាជធានី

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ការអភិវឌ្ឍន៍របស់វិស័យឯកជនពិតជាបានចូលរួមចំណែកកែប្រែមុខមាត់ថ្មី បន្ថែមទៀតនៅរាជធានីភ្នំពេញដែលជាបេះដូងរបស់ប្រទេសជាតិតែម្ដង។

អាន​បន្ត៖ លោកជំទាវ ម៉ែន សំអន៖...

សម្តេចតេជោ ហ៊ុន សែន៖ជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាមមានសារៈសំខាន់ខ្លាំងណាស់ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ចនិងព្រំដែន

(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសា សន៍ឲ្យដឹងថា៖សម្តេចបានជួបសន្ទនាជាមួយ លោកនាយករដ្ឋមន្រ្តីវៀតណាម ផាម មិញជីញ (Pham Minh Chinh) គឺមានសារៈ សំខាន់ខ្លាំងណាស់ ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន...

សម្តេច​តេ​ជោ ​ផ្តាំ​​ក្រុមប្រឆាំង​កុំ​ស៊ី​ពែ​រឿង​មី​យ៉ា​ន់​ម៉ា និង​ធ្វើ​ឲ្យ​ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​ភាន់ច្រឡំ​ ​

រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងចេញពីទឹកដីសហរដ្ឋអាមេរិកផ្តាំទៅក្រុមប្រឆាំងថា កុំឱ្យស៊ីពែមីយ៉ាន់ម៉ាបានទេ ព្រោះមានវិទ្យុអន្តរជាតិនិយាយភាសាខ្មែរមួយកំពុងតែត្រៀមរៀបចំការថតឱ្យបានល្អ គឺការផ្គុំគ្នារវាងបាតុករខ្មែរប្រឆាំង ហ៊ុន សែន និងបាតុករមីយ៉ាន់ម៉ា ប្រឆាំងហ៊ុន សែន ។

អាន​បន្ត៖ សម្តេច​តេ​ជោ ​ផ្តាំ​​ក្រុមប្រឆាំង​កុំ​ស៊ី​ពែ​រឿង​មី​យ៉ា​ន់​ម៉ា...

កម្ពុជាត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿងញៀន នៅថ្ងៃទី២៤ ខែមិថុនាខាងមុខ

(ភ្នំពេញ)៖ ប្រទេសកម្ពុជា ត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿងញៀន (The 5” AIPACODD Meetting) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

អាន​បន្ត៖ កម្ពុជាត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥...

កម្ពុជាដាក់ប្រើប្រាស់ ប្រព័ន្ធឯកសារឌីជីថល នៅរដ្ឋបាលស្រុក និងឃុំ ជាលើកដំបូង

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចាប់ផ្តល់ដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធឯកសារឌីជីថល ជំនាន់ទី ១ (FMIS Portal V1) នៅរដ្ឋបាលស្រុក និង រដ្ឋបាលឃុំ ដែលជំហានដំបូងអនុវត្តសាកល្បងនៅតាមស្រុក និងឃុំប្រមាណ ២៦០ មុននឹងឈានទៅពង្រីកនៅទូទាំងប្រទេស។

អាន​បន្ត៖ កម្ពុជាដាក់ប្រើប្រាស់ ប្រព័ន្ធឯកសារឌីជីថល នៅរដ្ឋបាលស្រុក និងឃុំ ជាលើកដំបូង

លោក កែប ជុតិមា ជាប់ឆ្នោត​ជា ប្រធាន​គណៈកម្មការ​ទី​៤ ជំនួស​សម្តេច​ឧ​ត្ត​ម​ទេព​ញាណ​

ភ្នំពេញៈ នៅព្រឹកថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៨:០០ នាទី រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិកា រដ្ឋសភា ពេលផ្តើមសម័យប្រជុំ មានចំនួន ១០៦រូប ។

អាន​បន្ត៖ លោក កែប ជុតិមា ជាប់ឆ្នោត​ជា ប្រធាន​គណៈកម្មការ​ទី​៤ ជំនួស​សម្តេច​ឧ​ត្ត​ម​ទេព​ញាណ​

គ.ជ.ប៖ រយៈពេល២៣ថ្ងៃ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត បានចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតជាង ៧លានសន្លឹក

(ភ្នំពេញ)៖ យោងតាមរបាយការណ៍បណ្ដោះអាសន្នពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិ ក្នុងឃុំ សង្កាត់ ទូទាំងប្រទេស រយៈពេល២៣ថ្ងៃ គិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សម្រេចបាន ៧,៦៩៨,០២៧សន្លឹក ស្មើនឹង ៨៣,៦២ភាគរយ។

អាន​បន្ត៖ គ.ជ.ប៖ រយៈពេល២៣ថ្ងៃ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត...

កម្ពុជា​ស្នើ​ឲ្យ​ក្រុមហ៊ុន​ផ្សារ​ទំនើប Walmart អា​មេ​រិ​កមក​វិនិយោគ​ក្នុង​ប្រទេស

រាជធានីភ្នំពេញ ៖ កម្ពុជាបានស្នើឲ្យក្រុមហ៊ុន Walmart ដែលជាក្រុមហ៊ុនផ្សារទំនើបល្បីឈ្មោះមួយរបស់អាមេរិកមកវិនិយោគនៅកម្ពុជា ។

អាន​បន្ត៖ កម្ពុជា​ស្នើ​ឲ្យ​ក្រុមហ៊ុន​ផ្សារ​ទំនើប Walmart អា​មេ​រិ​កមក​វិនិយោគ​ក្នុង​ប្រទេស

សម្តេចតេជោ ហ៊ុន សែន បង្ហាញក្ដីរំភើបចំពោះការទទួលស្វាគមន៍ ពីប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅពេលអញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក នាវេលាម៉ោង ៧ និង ៣៣នាទីយប់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ (ម៉ោងនៅសហរដ្ឋអាមេរិក) ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញក្ដីរំភើបចំពោះការទទួលស្វាគមន៍...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនានិងទទួលទានអាហារពេលរាត្រីជាមួយក្រុមវិភាគបណ្តាញសង្គមនៅសហរដ្ឋអាមេរិក

(ភ្នំពេញ)៖វត្តមាននៃការអញ្ជើញដល់រដ្ឋធានី វ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជាបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋ

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន...

កម្ពុជាកំពុងត្រៀមខ្លួន ទៅចែករំលែកបទពិសោធន៍ ការអនុវត្តកតិកាសញ្ញា ស្តីពីទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ នៅអង្គការសហប្រជាជាតិក្នុងឧសភានេះ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងត្រៀមខ្លួន ដើម្បីទៅចែករំលែកបទពិសោធន៍ ការអនុវត្តកតិកាសញ្ញា ស្តីពីទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM) ក្នុងវេទិកាវាយតម្លៃការងារអភិបាលកិច្ចទេសន្តរប្រវេសន៍អន្តរជាតិ (IMRF) របស់អង្គការសហប្រជាជាតិ (UN) ក្នុងខែឧសភា ឆ្នាំ២០២២នេះ នៅឯទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

អាន​បន្ត៖ កម្ពុជាកំពុងត្រៀមខ្លួន ទៅចែករំលែកបទពិសោធន៍ ការអនុវត្តកតិកាសញ្ញា...

សម្ដេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះជាថ្ងៃទី ៤ហើយ ដែលកម្ពុជាគ្មានករណីឆ្លងជំងឺកូវីដ-១៩

មានប្រសាសន៍ តាមរយៈសារជាសំឡេងពិសេស នៅពេលអញ្ជើញទៅដល់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ថ្ងៃនេះគឺជាថ្ងៃទី ៤ ហើយ ដែលប្រទេសកម្ពុជាគ្មានការឆ្លងជំងឺកូវីដ-១៩។

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះជាថ្ងៃទី ៤ហើយ ដែលកម្ពុជាគ្មានករណីឆ្លងជំងឺកូវីដ-១៩