បណ្តាញសង្គម

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ចូលរួម​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តីពី “​ព័ត៌មាន​ជា​អំណាច នា​យុគសម័យ​ឌីជីថល​”

ភ្នំពេញ៖លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី “ព័ត៌មានជាអំណាច នាយុគសម័យឌីជីថល” ។

អាន​បន្ត៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ចូលរួម​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ...

ប្រកាស​ផ្ទេរតំណែង​ប្រធាន​ពន្ធដា​រ​ខេត្តកណ្តាល​ថ្មី

ខេត្តកណ្តាល ៖ នៅថ្ងៃទី២ ឧសភា នេះ នៅសាលសាលាខេត្តកណ្តាល បានប្រារព្ធពិធីប្រកាសផ្ទេរតំណែងប្រធានពន្ធដារខេត្តកណ្តាលថ្មី លោក ងួន សុវណ្ណ មកកាន់តំណែងថ្មី ជំនួសលោក នុត វត្ថា ប្រធានពន្ធដារខេត្តកណ្តាលចាស់ ក្រោមអធិបតេយ្យភាព លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ។

អាន​បន្ត៖ ប្រកាស​ផ្ទេរតំណែង​ប្រធាន​ពន្ធដា​រ​ខេត្តកណ្តាល​ថ្មី

សម្ដេចតេជោ អរគុណខ្មែរឥស្លាម ចំពោះការចូលរួមថែរក្សាសុខសន្ដិភាព ជាមួយប្រជាជនកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរអរគុណចំពោះខ្មែរឥស្លាម ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ។

អាន​បន្ត៖ សម្ដេចតេជោ អរគុណខ្មែរឥស្លាម ចំពោះការចូលរួមថែរក្សាសុខសន្ដិភាព ជាមួយប្រជាជនកម្ពុជា

ព្រឹទ្ធសភា នឹងបោះឆ្នោតជ្រើសតាំង សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម១រូប ជំនួសសមាជិក ទទួលមរណភាព

ភ្នំពេញ ៖ ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ បន្តសម័យប្រជុំរបស់ខ្លួន ដោយមានរបៀបវារៈតែមួយគឺការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន ១រូប ជំនួសសមាជិកដែលទទួលមរណភាព។

អាន​បន្ត៖ ព្រឹទ្ធសភា នឹងបោះឆ្នោតជ្រើសតាំង សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម១រូប...

កម្ពុជា, UNODC និង AFP រួមគ្នាបេីកសិក្ខាសាលាបណ្តុះបណ្តាលការស៊េីបអង្កេតលេីការសម្អាតប្រាក់ ដើម្បីពង្រឹមសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់កម្ពុជា

(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា, អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងនគរបាលសហព័ន្ធអូស្រ្តាលី (AFP) បានរួមគ្នាបេីកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការស៊េីបអង្កេតលេីការសម្អាតប្រាក់ ដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីអនុវត្តច្បាប់របស់កម្ពុជា។

អាន​បន្ត៖ កម្ពុជា, UNODC និង AFP...

លោក ស សុខា ៖ ការអញ្ជើញ​ទៅ​ប្រទេស​បារាំង លើក​នេះ​របស់​សម្តេច ស ខេង គឺ​ដើម្បី​ពិនិត្យ​សុខភាព

ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាកូនប្រុសច្បង របស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ ក្នុងផេកផ្លូវការរបស់ខ្លួន នៅមុននេះបន្តិចថាៈ ការអញ្ជើញធ្វើដំណើរ ទៅកាន់ប្រទេសបារាំង របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺដើម្បីពិនិត្យ តាមដានស្ថានភាពសុខភាព របស់សម្តេចផ្ទាល់ តាមការតម្រូវរបស់ ក្រុមវេជ្ជបណ្ឌិត នៃប្រទេសបារាំង ។

អាន​បន្ត៖ លោក ស សុខា ៖ ការអញ្ជើញ​ទៅ​ប្រទេស​បារាំង លើក​នេះ​របស់​សម្តេច ស ខេង...

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ លោក មីន អោងឡាំង តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីន អោងឡាំង មេដឹកនាំយោធារបស់មីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ បានជួបពិភាក្សាការងារជាមួយគ្នាតាមប្រព័ន្ធវីដេអូ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ លោក មីន អោងឡាំង តាមប្រព័ន្ធវីដេអូ

បេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ និងសកម្មជន បក្សភ្លើងទៀន ក្នុងរាជធានីភ្នំពេញ ៧៨ រូប ប្រកាសចុះចូលបក្សកាន់អំណាច គ្រាការបោះឆ្នោត ខិតជិតដល់

ភ្នំពេញ៖ ក្នុងគ្រាដែលការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ខិតជិតដល់ ហើយនោះ បេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ និងសកម្មជនរបស់ គណបក្សភ្លើងទៀន ជាច្រើនរូប បានសម្រេចដើរចេញ ពីបក្សប្រឆាំងមួយនេះ ជាបន្តបន្ទាប់ ហើយមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំ និងចាស់ទុំជាងគេ នៅកម្ពុជា។

អាន​បន្ត៖ បេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ និងសកម្មជន បក្សភ្លើងទៀន ក្នុងរាជធានីភ្នំពេញ...

រដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទី៤ខែមេសា ទទួលបានភ្ញៀវជាង៣១ម៉ឺននាក់

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា នាចុងសប្តាហ៍ ថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបមានចំនួន៣១៤,០៨១នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន២៩៦,០៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៨,០៣៩នាក់។

អាន​បន្ត៖ រដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទី៤ខែមេសា ទទួលបានភ្ញៀវជាង៣១ម៉ឺននាក់

ហាងឆេង​លុយ​រៀល​យ៉ាងណា​ដែរ !

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដាន ហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួន ថាតើមានអត្រាយ៉ាងណា ។

អាន​បន្ត៖ ហាងឆេង​លុយ​រៀល​យ៉ាងណា​ដែរ !

សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រើប្រាស់ Instragram ផ្លូវការ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសប្រើប្រាស់បណ្តាញសង្គម Instagram ឬហៅថា IG ដែលជាបណ្តាញសង្គមបុត្រសម្ព័ន្ធរបស់ Facebook។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រើប្រាស់ Instragram ផ្លូវការ

សម្ដេចក្រឡាហោម ស ខេង នឹងអញ្ជើញពិនិត្យសុខភាពនៅប្រទេសបារាំង រយៈពេល១សប្តាហ៍

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នឹងអញ្ជើញចាកចេញពីកម្ពុជា ទៅកាន់ប្រទេសបារាំង ដើម្បីបន្តពិនិត្យ និងតាមដានស្ថានភាពសុខភាព រយៈពេល ០១សប្តាហ៍។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

អាន​បន្ត៖ សម្ដេចក្រឡាហោម ស ខេង នឹងអញ្ជើញពិនិត្យសុខភាពនៅប្រទេសបារាំង រយៈពេល១សប្តាហ៍

ព្រឹទ្ធសភា នឹង​ប្រជុំ​នៅ​ថ្ងៃទី​៣ ឧសភា ដើម្បី​បោះឆ្នោត​ជ្រើសតាំង សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម​

ភ្នំពេញ៖ នាថ្ងៃព្រឹកថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២ នេះ គណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា បានប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

អាន​បន្ត៖ ព្រឹទ្ធសភា នឹង​ប្រជុំ​នៅ​ថ្ងៃទី​៣ ឧសភា ដើម្បី​បោះឆ្នោត​ជ្រើសតាំង...

ដ្ឋាភិបាលកូរ៉េខាងត្បូង ជួយមន្ត្រីកម្ពុជា៤រូបទៀត ឱ្យសម្រេចក្តីស្រមៃបញ្ចប់ការសិក្សាអនុបណ្ឌិត ពីសាកលវិទ្យាល័យល្បីនៅកូរ៉េខាងត្បូង

(ភ្នំពេញ)៖ តាមរយៈអាហារូបករណ៍របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង ហៅកាត់ថា កយកា-KOICA បានធ្វើឱ្យមន្ត្រីវ័យក្មេងរបស់កម្ពុជា៤រូបទៀត សម្រេចក្តីស្រមៃរបស់ពួកគេបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ពីសាកលវិទ្យាល័យល្បីៗនៅក្នុងប្រទេសកូរ៉េខាងត្បូង។

អាន​បន្ត៖ ដ្ឋាភិបាលកូរ៉េខាងត្បូង ជួយមន្ត្រីកម្ពុជា៤រូបទៀត...

ប្រមុខការទូតកម្ពុជា វាយតម្លៃខ្ពស់ ចំពោះកំណើននៃលំហូរវិនិយោគ របស់ម៉ាឡេស៉ីមកកម្ពុជា

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានវាយតម្លៃខ្ពស់ ចំពោះកំណើននៃរំហូរវិនិយោគរបស់ម៉ាឡេស៉ីមកកម្ពុជា ជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៃពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។

អាន​បន្ត៖ ប្រមុខការទូតកម្ពុជា វាយតម្លៃខ្ពស់ ចំពោះកំណើននៃលំហូរវិនិយោគ របស់ម៉ាឡេស៉ីមកកម្ពុជា

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យកងទ័ពប្រទេសទាំងពីរយកចិត្តទុកដាក់ហ្វឹកហ្វឺនរួមគ្នាលើការងារសង្គ្រោះគ្រោះមហន្តរាយនិងទប់ស្កាត់អំពើភេវរកម្ម

(ភ្នំពេញ)៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន យកចិត្ត ទុកដាក់ជាពិសេសលើការហ្វឹកហ្វឺនរួមគ្នានិងការសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយនិងការទប់ស្កាត់អំពើភេវរកម្មបន្ថែមលើកម្មវិធីកិច្ចសហប្រតិបត្តិការដែលមានស្រាប់។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន...

នាយក​រដ្ឋមន្ត្រី​លើកទឹកចិត្ត​ឲ្យ​ទ័ព​កម្ពុជា​-​ជប៉ុន​ហ្វឹកហ្វឺនសង្គ្រោះ​បន្ទាន់​ពី​គ្រោះ​មហន្តរាយ និង​ទប់ស្កាត់​អំពើ​ភេរវកម្ម

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តឱ្យកងទ័ពកម្ពុជា-ជប៉ុន បន្តកិច្ចសហប្រតិបត្តិការជាមួយនឹងកម្មវិធីដែលមានស្រាប់យកចិត្តទុកដាក់ជាពិសេសលើការហ្វឹកហ្វឺនរួមគ្នាក្នុងការសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពើភេរវកម្ម ។

អាន​បន្ត៖ នាយក​រដ្ឋមន្ត្រី​លើកទឹកចិត្ត​ឲ្យ​ទ័ព​កម្ពុជា​-​ជប៉ុន​ហ្វឹកហ្វឺនសង្គ្រោះ​បន្ទាន់​...

មេបញ្ជាការ​កងទ័ពជើងគោក​ជួបពិភាក្សា​ការងារ​ជាមួយ​អគ្គសេនាធិការ​ចម្រុះ​កងកម្លាំង​ស្វ័យការពារ​ជប៉ុន​

ភ្នំពេញ : លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ (Yamazaki Koji) អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ របស់គណៈប្រតិភូនៃកងកម្លាំងស្វ័យការពារជប៉ុននៅព្រះរាជាណាចក្រកម្ពុជា។

អាន​បន្ត៖ មេបញ្ជាការ​កងទ័ពជើងគោក​ជួបពិភាក្សា​ការងារ​ជាមួយ​អគ្គសេនាធិការ​ចម្រុះ​កងកម្លាំង​ស...

លោក នេត្រ ភក្ត្រា​៖ មន្ត្រី​ត្រូវអនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ ពិសេស​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ទាក់ទង​នឹង​ការសម្អាត​ប្រាក់​ទាក់​ទឹ​ន​នឹង​បទល្មើស​ធនធានធម្មជាតិ​

ភ្នំពេញ: មន្ត្រីអនុវត្តច្បាប់ត្រូវយកចិត្តទុកដាក់បន្តអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារ និង អភិរក្សធនធានធម្មជាតិ និងជាពិសេសទប់ស្កាត់, បង្ក្រាបបទល្មើសទាក់ទងនឹងការសម្អាតប្រាក់ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។

អាន​បន្ត៖ លោក នេត្រ ភក្ត្រា​៖ មន្ត្រី​ត្រូវអនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់...

លោក ហ៊ុន ម៉ា​ណែ​ត : ភាពជោគជ័យ​នៃ​ការគ្រប់គ្រង​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា គឺ​កើតឡើង​ដោយសារ​ការដឹកនាំ

ភ្នំពេញ: ភាពជោគជ័យនៃការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩នៅកម្ពុជា គឺកើតឡើងដោយសារការដឹកនាំដ៏មាន ទេពកោសល្យ ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី រាជការគ្រប់លំដាប់ ថ្នាក់ កងកម្លាំង ប្រដាប់អាវុធ គ្រប់ប្រភេទ ព្រមជាមួយ នឹងការចូលរួមដោយប្រកបដោយភាពជឿជាក់របស់ប្រជាពលរដ្ឋទូទាំងប្រទេសក្នុងការអនុវត្តនូវរាល់ ការណែនាំ របស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីក រាលដាល នៃជំងឺដ៏កាចសាហាវនេះ។

អាន​បន្ត៖ លោក ហ៊ុន ម៉ា​ណែ​ត : ភាពជោគជ័យ​នៃ​ការគ្រប់គ្រង​ការរីក​រាលដាល...

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ៖ ​សង្គ្រាម​រវាងរ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន វា.យប្រហារសេដ្ឋកិច្ច​ស្មើនឹង​សង្គ្រាមលោក​លើក​ទី​៣

 កោះសន្តិភាព ព័ត៌មានទាន់ហេតុការណ៍ ព័ត៌មានពិត និងគួរឲ្យទុកចិត្ត រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានបញ្ជាក់ថា បញ្ហាសង្គ្រាមរវាងប្រទេសរស្ស៊ី-អ៊ុយក្រែន កំពុងវាយប្រហារពិភពលោក និងសេដ្ឋកិច្ចស្មើនឹងសង្គ្រាមលោកទី៣ ដោយសារវាមានផលប៉ះពាល់ធំធេងណាស់ ។

អាន​បន្ត៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ៖ ​សង្គ្រាម​រវាងរ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន...