បណ្តាញសង្គម

ប្រមុខរាជរដ្ឋាភិបាលប្រាប់ឲ្យកីឡាករ កីឡាការិនី ចៀសវាងឲ្យខាងតែបាននូវការបំពានណាមួយ,ជាពិសេសការប្រើប្រាស់សារធាតុប៉ូវកម្លាំង

(ភ្នំពេញ)៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅតែផ្ដល់អនុសាសន៍ទៅដល់កីឡាករ កីឡាការិនីកម្ពុជា ដែលត្រៀម ចេញទៅប្រកួតស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមត្រូវខិតខំយ៉ាងម៉េចធ្វើការប្រកួត ដោយសមត្ថភាព, ចៀសវាងឲ្យខាងតែបាននូវការបំពានណាមួយទៅលើបទ ប្បញ្ញត្តិនៃការប្រកួតហើយក៏ត្រូវចៀសវាងឲ្យបាននូវការប្រើប្រាស់សារធាតុអី្វដែលអាចជាសារធាតុប៉ូវកម្លាំងដែលត្រូវបានហាមឃាត់ដោយផ្នែកកីឡា,នេះជាចំណុចពិសេ សនិងភាពថ្លៃថ្នូររបស់ប្រទេស។

អាន​បន្ត៖ ប្រមុខរាជរដ្ឋាភិបាលប្រាប់ឲ្យកីឡាករ កីឡាការិនី...

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម

(ភ្នំពេញ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឱកាសអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួន ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។

អាន​បន្ត៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសំណេះសំណាលជាមួយកីឡាករ...

សម្តេចតេជោ ប្រកាសថា​ទឹកប្រាក់ប្រមាណ៤០លានដុល្លារត្រូវចំណាយសម្រាប់ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២២ នេះថា ទឹកប្រាក់ប្រមាណ ៤០ លានដុល្លារនឹងត្រូវចំណាយសម្រាប់ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ ។

អាន​បន្ត៖ សម្តេចតេជោ...

ត្រីមាស​ទី​១​ឆ្នាំ​២០២២ កុងតឺន័រ​ឆ្លងកាត់​មាន​ចំនួន ១៩៨ ១៨២ TEUs

ភ្នំពេញ៖យោងតាមរបាយការណ៍ស្ថិតិទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា កុងតឺន័រឆ្លងកាត់មានចំនួន ១៩៨ ១៨២ TEUs នៅក្នុងត្រីមាសទី១ឆ្នាំ២០២២ កើនឡើងចំនួន១៦,៣២ភារយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញឃើញថាសេដ្ឋកិច្ចកម្ពុជាបានចាប់ផ្ដើមទើបឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។

អាន​បន្ត៖ ត្រីមាស​ទី​១​ឆ្នាំ​២០២២ កុងតឺន័រ​ឆ្លងកាត់​មាន​ចំនួន ១៩៨ ១៨២ TEUs

ទូត​រុស្ស៊ី​នៅ​កម្ពុជា បញ្ជាក់ថា ៖​ទោះ​កម្ពុជា​មិន​គាំទ្រ​រុស្សី​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ក្តី​តែ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង ទ្វេភាគី​រវាង​កម្ពុជា និង​រុស្ស៊ី​ឡើយ​

ភ្នំពេញ៖នៅក្នុងសន្និសីទសារព័ត៌មានបកស្រាយជុំវិញបញ្ហាសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនតាមប្រព័ន្ធZoomកាលពីព្រឹកថ្ងៃទី២៧ ខែមេសា លោក Rafael IANGAREEVតំណាងស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា បាននិយាយថា ការធ្វើប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន ជារឿងចាំបាច់បើទោះបីប្រទេសជាច្រើនក្នុង ពិភពលោករួមទាំងកម្ពុជាផងបានរួមគ្នាបោះឆ្នោតប្រឆាំងក៏ដោយ។

អាន​បន្ត៖ ទូត​រុស្ស៊ី​នៅ​កម្ពុជា បញ្ជាក់ថា...

អគ្គិសនីកម្ពុជា ជូនដំណឹងពីការរអាក់រអួលចរន្ត នៅថ្ងៃនេះដល់ថ្ងៃទី០១ ខែឧសភា ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរតម្លើង បរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញ អគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋាន ពង្រីកផ្លូវ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។

អាន​បន្ត៖ អគ្គិសនីកម្ពុជា ជូនដំណឹងពីការរអាក់រអួលចរន្ត នៅថ្ងៃនេះដល់ថ្ងៃទី០១ ខែឧសភា...

ក្រសួងទេសចរណ៍ ក្រើនរំលឹក​ជាថ្មី អំពី​ការលើកលែង បង់​កម្រៃ​បន្ត​អាជ្ញា​បណ្ណ​ទេសចរណ៍ សម្រាប់​ឆ្នាំ​២០២២

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានក្រើនរម្លឹកឱ្យម្ចាស់អាជីវកម្មទេសចរណ៍ ទាំងអស់ សូមរួសរាន់ដាក់ពាក្យស្នើសុំបន្តសុពលភាព អាជ្ញាបណ្ណទេសចរណ៍ សម្រាប់ឆ្នាំ ២០២២ ដោយផ្ទាល់ មកក្រសួងទេសចរណ៍ ឬការស្កេន QR Code នៅលើបណ្ណផ្សព្វផ្សាយ ឬតាមរយៈមន្ទីរទេសចរណ៍ រាជធានី ខេត្ត សម្រាប់អាជ្ញាបណ្ណទេសចរណ៍ ដែលចេញដោយ ក្រសួងទេសចរណ៍។

អាន​បន្ត៖ ក្រសួងទេសចរណ៍ ក្រើនរំលឹក​ជាថ្មី អំពី​ការលើកលែង...

កម្ពុជានឹងបន្តសហការជាពិសេសជាមួយភាគីចិន លុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង

(ប៉េកាំង)៖ កម្ពុជានឹងបន្តសហការជាពិសេសជាមួយភាគីចិន ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង តាមរយៈយន្តការសំខាន់ៗ ចំនួនបី។

អាន​បន្ត៖ កម្ពុជានឹងបន្តសហការជាពិសេសជាមួយភាគីចិន លុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង

គ.ជ.ប បង្ហាញខិត្តប័ណ្ណ ស្ដីពីការគូសសញ្ញាគាំទ្រគណបក្សលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញខិត្តប័ណ្ណ ស្ដីពីការគូសសញ្ញាគាំទ្រគណបក្សលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕

អាន​បន្ត៖ គ.ជ.ប បង្ហាញខិត្តប័ណ្ណ ស្ដីពីការគូសសញ្ញាគាំទ្រគណបក្សលើសន្លឹកឆ្នោត...

សារលិខិតរបស់សម្តេច ហ៊ុន សែន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២

សារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២

ដកស្រង់ពី៖ រស្មិកម្ពុជា 

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​៖ ការប្រើប្រាស់​យានយន្ដ និង​ម៉ូតូ ដើរ​ដោយ​ថាមពល​អគ្គិសនី នឹងមាន​ការកើនឡើង​ច្រើន ពេលអនាគត​

ភ្នំពេញ៖ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានថ្លែងថាៈ ក្នុងរយៈពេល ៣ខែដំបូង ឆ្នាំ២០២២ កំណើននៃការចុះបញ្ជី យានយន្តអគ្គិសនី មានចំនួន ៧០០%។

អាន​បន្ត៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​៖ ការប្រើប្រាស់​យានយន្ដ និង​ម៉ូតូ...

រដ្ឋសភាថ្លែងអំណរគុណអ្នកពាក់ព័ន្ធទាំងអស់ ដែលសហការរៀបចំទទួលដំណើរទស្សនកិច្ចជាផ្លូវការ របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឥណ្ឌាមកកម្ពុជា

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញលិខិតមួយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ នៃអាជ្ញាធរខេត្ត ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការអនុវត្តការងារ

អាន​បន្ត៖ រដ្ឋសភាថ្លែងអំណរគុណអ្នកពាក់ព័ន្ធទាំងអស់...

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន ទទួលជួបលេខាបក្សកុម្មុយនិស្តវៀតណាមប្រចាំក្រុងហាណូយ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ ២០២២នេះបានអនុញ្ញាតឱ្យលោក ឌិញ ទៀន ហ្ស៊ង សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាមនិងជាលេខាបក្សកុម្មុយនិស្តវៀត ណា មប្រចាំក្រុងហាណូយចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។

អាន​បន្ត៖ ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន ទទួលជួបលេខាបក្សកុម្មុយនិស្តវៀតណាមប្រចាំក្រុងហាណូយ

កម្ពុជាកោតសរសើរការរួមចំណែករបស់អូស្ត្រាលី ក្នុងដំណើរការសន្តិភាពរបស់កម្ពុជា

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងកោតសរសើរចំពោះការរួមចំណែកយ៉ាងសំខាន់របស់អូស្ត្រាលី ជាពិសេសរបស់ឧត្តមសេនីយ៍ឯក ចន សេនដឺសុន (Jonh Sanderson) ក្នុងតួនាទីពេលនោះជា មេបញ្ជាការរបស់កងកម្លាំងអន្តរជាតិនៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) នៅក្នុងដំណើរការសន្តិភាពនៅកម្ពុជា។

អាន​បន្ត៖ កម្ពុជាកោតសរសើរការរួមចំណែករបស់អូស្ត្រាលី ក្នុងដំណើរការសន្តិភាពរបស់កម្ពុជា

គណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភាចុះឈ្វេងយល់ការងារតាមវិស័យជាសមត្ថកិច្ចនៅខេត្តកំពង់ធំ

(កំពង់ធំ)៖ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី១០) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញជួបប្រជុំជាមួយរដ្ឋបាល ខេត្តកំពង់ធំ ដឹកនាំដោយលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត

អាន​បន្ត៖ គណៈប្រតិភូគណៈកម្មការទី១០...

រដ្ឋាភិបាល​កម្ពុជា​-​អ៊ីតាលី ប្តេជ្ញា​ជំរុញ​វិស័យសេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​ក្រោយ​ចប់​វិបត្តិ​កូ​វីដ​

ភ្នំពេញ៖ នៅទីស្តីការក្រសួងកាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ឡរិនហ្សូ ហ្កាឡាន់ទី ( Lorenzo Galanti) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីតាលីប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី និងសហការី ដើម្បីពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម។

អាន​បន្ត៖ រដ្ឋាភិបាល​កម្ពុជា​-​អ៊ីតាលី...

កម្ពុជា-ម៉ាល់ឌីវ ជំរុញឱ្យមានជើងហោះហើរត្រង់ ដើម្បីបើកផ្លូវឱ្យកាន់តែទូលាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ

(ភ្នំពេញ)៖ ភាគីកម្ពុជា និងម៉ាល់ឌីវ បានពិភាក្សាគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ការតភ្ជាប់ជើងហោះហើរ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងកម្រិតទេសចរណ៍អន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអង្គការទេសចរណ៍ពិភពលោក ព្រមទាំងដើម្បីបើកផ្លូវឱ្យកាន់តែទូលំទូលាយថែមទៀត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។

អាន​បន្ត៖ កម្ពុជា-ម៉ាល់ឌីវ ជំរុញឱ្យមានជើងហោះហើរត្រង់...

សម្តេច​តេ​ជោ​ សម្រេច​លុប​ចោលការ​ពាក់​ម៉ាស់​នៅ​ទូ​ទាំង​ប្រទេស​ ចាប់ពី​ថ្ងៃ​ទី​២៦ ​ខែមេសា​តទៅ​

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានប្រកាសលុបចចោលការពាក់ម៉ាស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៦ខែមេសាតទៅ ។

អាន​បន្ត៖ សម្តេច​តេ​ជោ​ សម្រេច​លុប​ចោលការ​ពាក់​ម៉ាស់​នៅ​ទូ​ទាំង​ប្រទេស​...

TOP NEWS: សារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកលែងការពាក់ម៉ាស់នៅទីសាធារណៈទូទាំងប្រទេស ប៉ុន្តែបន្តពាក់នៅកន្លែងបិទជិត (Sound inside)

(ភ្នំពេញ)៖ សារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកលែងការពាក់ម៉ាស់នៅទីសាធារណៈទូទាំងប្រទេស ប៉ុន្តែបន្តពាក់នៅកន្លែងបិទជិត,

អាន​បន្ត៖ TOP NEWS: សារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន...

ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​នឹង​ជំរុញ​ឱ្យ​ទីផ្សារ​ពិភព​ល‍ោ​ក​ទទួលស្គាល់​ម្ហូបអាហារ​កម្ពុជា​សុទ្ធសឹង​ប្រកបដោយ​ភាព​ស្តង់ដារ​

ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអះអាងថាក្រោយសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព ម្ហូបអាហារនឹងចូលជាធរមាននឹងអនុញ្ញាតឱ្យកម្ពុជាអាចទទួលយកនូវស្តង់ដារជាតិនិងអន្តរជាតិថែមទាំងជំរុញឲ្យផលិតផល កម្ពុជា មានការទទួលស្គាល់ផងដែរនៅក្នុងទីផ្សារពិភពលោក។

អាន​បន្ត៖ ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​នឹង​ជំរុញ​ឱ្យ​ទីផ្សារ​ពិភព​ល‍ោ​ក​ទទួលស្គាល់​...

អូស្ត្រាលី ជួយសិក្សា​លើការរៀបចំ​ទីក្រុងវៃឆ្លាត នៅរាជធានីភ្នំពេញ ​

ភ្នំពេញ៖ អូស្ត្រាលី នឹងធ្វើការសិក្សាបន្ថែមលើការរៀបចំទីក្រុងវ័យឆ្លាត សម្រាប់រាជធានីភ្នំពេញ។ រាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។

អាន​បន្ត៖ អូស្ត្រាលី ជួយសិក្សា​លើការរៀបចំ​ទីក្រុងវៃឆ្លាត នៅរាជធានីភ្នំពេញ ​