បណ្តាញសង្គម

ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តព្យាលបាលជំងឺជូនពលរដ្ឋក្រីក្រ និងផ្តល់ថ្នាំជូនអ្នកវិជ្ជ្ជមានកូវីដ១៩ នៅតាមខ្នងផ្ទះនៅភូមិ១ ភូមិ២ សង្កាត់ជ្រោយចង្វារ

(ភ្នំពេញ)៖ លោក ឡេង ប៊ុនតេង ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំអនុប្រធាន សមាជិក ចុះជួយសង្កាត់ និងសមាជិកបក្សសង្កាត់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ចុះសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋចាស់ជរា ជនទីទ័លក្រ និងពិនិត្យជំងឺ ផ្តល់ថ្នាំជូនអ្នកវិជ្ជមានជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅភូមិ១ និងភូមិ២ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ ថ្មីៗនេះ។

អាន​បន្ត៖ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ៣៨ខ្សែនិងសមិទ្ធផលនៃការស្ដារកែលម្អស្ទឹងសៀមរាបក្នុងក្រុងសៀមរាប

សៀមរាបៈព្រឹកថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន៣៨ខ្សែនិងសមិទ្ធផលនៃការស្ដារកែលម្អស្ទឹងសៀម រាប ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ចំខួប៥២ឆ្នាំថ្ងៃសម្តេចចូលព្រៃធ្វើយុទ្ធជន

(ភ្នំពេញ)៖ ថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២នេះ គឺជាខួប៥២ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន បានចូលព្រៃធ្វើយុទ្ធជនលីអាវុធ ដើម្បីផ្តួលរំលំរបបសាធារណរដ្ឋរបស់លោក លន់ នល់ តាមការអំពាវនាវរបស់សម្តេចព្រះបរមកោដ្ឋ នរោត្តម សីហនុ។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ...

គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ

(ភ្នំពេញ)៖ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២នេះ បានអនុម័តទាំងស្រុងហើយលើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។

អាន​បន្ត៖ គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសប្បុរជន៧ក្រុមផ្សេងគ្នា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានទទួលថវិកាពីសប្បុរជន៧ក្រុមផ្សេងគ្នា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា សម្រាប់បន្តប្រើប្រាស់ក្នុងការជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការអ្វីទាំងអស់។

អាន​បន្ត៖ កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសប្បុរជន៧ក្រុមផ្សេងគ្នា ក្នុងឱកាសខួបទី១៥៩...

គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៤០ បើកឱ្យបង្កើនចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

(ភ្នំពេញ)៖ កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២នេះ បានសម្រេចអនុម័តទាំងស្រុងលើ «សេចក្ដីព្រាងច្បាប់ ស្ដីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»។

អាន​បន្ត៖ គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៤០...

ព្រះមហាក្សត្រ កោតសរសើរ​សម្តេច​ចក្រី ហេង សំរិន និង​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេស និង​ប្រជារាស្ត្រ ឱ្យមាន​សន្តិភាព ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ លើ​គ្រប់​វិស័យ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារ ជូនរដ្ឋសភា ក្នុងឱកាសការបើក បវេសនកាល សម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។

អាន​បន្ត៖ ព្រះមហាក្សត្រ កោតសរសើរ​សម្តេច​ចក្រី ហេង សំរិន និង​សម្តេច​តេ​ជោ ហ៊ុន សែន...

ព្រះមហាក្សត្រពេញព្រះទ័យ ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ បានបង្ហាញនូវទឹកព្រះទ័យមីតិសោមនស្សរីករាយជាខ្លាំង ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រហូតទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់។

អាន​បន្ត៖ ព្រះមហាក្សត្រពេញព្រះទ័យ ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន...

លទ្ធផល​ជំនួប​រវាង​ប្រមុខ​ការទូត​កម្ពុជា និង​ប្រេសិត​ពិសេស​របស់ UN សម្រាប់​មី​យ៉ា​ន់​ម៉ា

រាជធានីភ្នំពេញ ៖ លទ្ធផល នៃជំនួបរវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវបណ្ឌិត Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) សម្រាប់មីយ៉ាន់ម៉ា ។

អាន​បន្ត៖ លទ្ធផល​ជំនួប​រវាង​ប្រមុខ​ការទូត​កម្ពុជា និង​ប្រេសិត​ពិសេស​របស់ UN...

ព្រឹកនេះរដ្ឋសភាបើកសម័យប្រជុំលើកទី៧ នីតិកាលទី៦

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងមានវត្តមានសមាជិកសមាជិការដ្ឋសភាចូលរួម ៩៣រូប។

អាន​បន្ត៖ ព្រឹកនេះរដ្ឋសភាបើកសម័យប្រជុំលើកទី៧ នីតិកាលទី៦

កម្ពុជា-ប៉ាគីស្ថានឯកភាពបង្កើតអនុស្សរណៈជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ជំរុញចលនាទេសចរទៅមក

ភ្នំពេញ៖ កម្ពុជា-ប៉ាគីស្ថានបានឈានដល់ការឯកភាពគ្នារៀបចំឱ្យមានអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នាពេលឆាប់ៗខាងមុខ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដ៏សំខាន់មួយនេះ និងជំរុញចលនាទេសចរទៅវិញទៅមក ខណៈប្រទេសទាំងពីរសុទ្ធតែមានសក្ដានុពលលើវិស័យទេសចរណ៍ដូចគ្នា។

អាន​បន្ត៖ កម្ពុជា-ប៉ាគីស្ថានឯកភាពបង្កើតអនុស្សរណៈជាមួយគ្នា...

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ១ ដែលបានបង់ពន្ធជូនរដ្ឋច្រើនជាងគេបំផុត នៅឆ្នាំ២០២១

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញលិខិតថ្លែងអំណរគុណ និងកោតសរសើរចំពោះ សហគ្រាស ហ៉ិននីគែន (ខេមបូឌា) ឯ.ក (HEINEKEN (CAMBODIA) CO., LTD) ដែលបានចូលរួមចំណែក ក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធដារផ្ទៃក្នុងជូនរដ្ឋ និងជាសហគ្រាស ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ និងទទួលបានអនុលោមភាព សារពើពន្ធប្រភេទមាស ក្នុងឆ្នាំ២០២១។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ១...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិនិត្យលើសេចក្តីព្រាងច្បាប់ចំនួនពីរ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនពីរ។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី...

គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី៣៤

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំលើកទី៣៤ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន (អាយឆា) តាមប្រព័ន្ធវីដេអូ ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២២។

អាន​បន្ត៖ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា)...

សម្តេច​តេ​ជោ ចេញ​បញ្ជា​ឱ្យ​តំឡើង​ប្រាក់​សោធន​និវត្តន៍​ដល់​អតីត​យុវជន និង​មន្ត្រីរាជការ​ចូល​និវត្តន៍​មុន​ៗ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាឲ្យមានការតម្លើងប្រាប់បៀវត្សដល់អតីតយុវជន និងមន្ត្រីរាជការដែលចូលនិវត្តន៍មុនៗ ។

អាន​បន្ត៖ សម្តេច​តេ​ជោ ចេញ​បញ្ជា​ឱ្យ​តំឡើង​ប្រាក់​សោធន​និវត្តន៍​ដល់​អតីត​យុវជន...

នាយករដ្ឋមន្ត្រី ៖ សាច់ប្រាក់កំពុងមាន នៅក្នុងរតនាគារជាតិ ជាង៩០០ពាន់លានដុល្លារ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សាច់ប្រាក់នៅក្នុងរតនាគារជាតិ មានជាង ៩០០ពាន់លានដុល្លារ ។

អាន​បន្ត៖ នាយករដ្ឋមន្ត្រី ៖ សាច់ប្រាក់កំពុងមាន នៅក្នុងរតនាគារជាតិ ជាង៩០០ពាន់លានដុល្លារ

នាយក​រដ្ឋមន្ត្រី​ប្រកាស​សុំ​ចំ​ៗ​ថា «​អាណិត​មេត្តា​ សុំ​ស្ត្រី​ទាំងឡាយ បើជា​ខ្លា សុំ​ជា​ខ្លា​កាត់​ចង្កូម​ចេញ​»

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ជិតដល់ថ្ងៃចូលឆ្នាំថ្មីហើយ ដែលជាឆ្នាំខ្លា សម្តេចក៏បានសុំចំៗថា អាណិតមេត្តាសុំស្ត្រីទាំងឡាយ បើខ្លាក៏ខ្លាចុះ តែត្រូវកាត់ចង្កូមចេញ ។

អាន​បន្ត៖ នាយក​រដ្ឋមន្ត្រី​ប្រកាស​សុំ​ចំ​ៗ​ថា «​អាណិត​មេត្តា​ សុំ​ស្ត្រី​ទាំងឡាយ...

ឯកអគ្គរដ្ឋទូតថ្មីប៉ាគីស្ថាន ស្នើសម្តេចប្រធានរដ្ឋសភាកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរបន្ថែមទៀត

(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា លោក ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានស្នើសម្តេចប្រធានរដ្ឋសភា បន្តជួយជំរុញទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

អាន​បន្ត៖ ឯកអគ្គរដ្ឋទូតថ្មីប៉ាគីស្ថាន ស្នើសម្តេចប្រធានរដ្ឋសភាកម្ពុជា...

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ទទួលជួបពិភាក្សាការងារជាមួយ ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ

អាន​បន្ត៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ទទួលជួបពិភាក្សាការងារជាមួយ...

សម្តេចតេជោ​ប្រកាស​ឱ្យ​រដ្ឋ​ស្តុក​​ប្រេងឥន្ធនៈដោយ​​មិន​ត្រូវពឹងផ្អែក​ទាំងស្រុង​តែ​​លើ​ស្តុក​ប្រេង​​ក្រុមហ៊ុន​ឯកជន​ទេ

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យរដ្ឋស្តុកយុទ្ធសាស្ត្រលើបញ្ហាប្រេងឥន្ធនៈ ដោយយើងមិនអាចពឹងផ្អែកទាំងស្រុងតែទៅលើស្តុកប្រេងរបស់ក្រុមហ៊ុនឯកជនបាននោះទេ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នានាជាចាំបាច់ ដូចជា ពេលដាច់ភ្លើង ឬកង្វះខាតភ្លើងប្រើប្រាស់ជាដើម ។

អាន​បន្ត៖ សម្តេចតេជោ​ប្រកាស​ឱ្យ​រដ្ឋ​ស្តុក​​ប្រេងឥន្ធនៈដោយ​​មិន​ត្រូវពឹងផ្អែក​ទាំងស្រុង​តែ...