បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន៖ ម៉ោងនេះខណៈកម្ពុជាកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធនានា អ៊ុយក្រែនកំពុងរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នៅម៉ោងនេះ ខណៈដែលកម្ពុជាជាប្រទេសមានសន្តិភាព កំពុងកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅប្រទេសអ៊ុយក្រែនឯនោះវិញ កំពុងតែរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន៖ ម៉ោងនេះខណៈកម្ពុជាកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធនានា...

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ

(ភ្នំពេញ)៖ ម្លប់សុខសន្តិភាពដែលក្រាលគ្របលើដែនដីកម្ពុជា បាននាំឱ្យសមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ ត្រូវបានលេចរូបរាងជាបន្តបន្ទាប់។

អាន​បន្ត៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់...

ក្នុង​ខែមីនា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានទទួល​មន្ត្រី​ប្រកាស​ទ្រព្យសម្បត្តិ​ចំនួន ១៨៩ រូប និង​មាន​ពាក្យបណ្តឹង​ចំនួន​២៨

ភ្នំពេញ: ក្នុងខែមីនា ឆ្នាំ២០២២ អង្គភាពប្រឆាំងអំពើពុករលួយបានទទួលមន្ត្រី ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ១៨៩ រូប និង ក្នុងខែនេះដែរមាន ២៨ ពាក្យប្ដឹង ក្នុងនោះ ១ភាគ៣ ជាបណ្តឹងអនាមិក។

អាន​បន្ត៖ ក្នុង​ខែមីនា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានទទួល​មន្ត្រី​ប្រកាស​ទ្រព្យសម្បត្តិ​ច...

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៦ ឆ្នាំ២០២១

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៦ ឆ្នាំ២០២១។

អាន​បន្ត៖ សម្ដេចក្រឡាហោម ស ខេង...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ

(ភ្នំពេញ)៖ ម្លប់សុខសន្តិភាពដែលក្រាលគ្របលើដែនដីកម្ពុជា បាននាំឱ្យសមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ ត្រូវបានលេចរូបរាងជាបន្តបន្ទាប់។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស...

គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស មិនលូកដៃចូលកិច្ចការមីយ៉ាន់ម៉ាទេ ដោយសារខុសទៅនឹងធម្មនុញ្ញអាស៊ាន និងលក្ខខន្តិកៈរបស់ខ្លួន

(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) អាណត្តិថ្មីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ លោក កែវ រ៉េមី បានចាប់ផ្ដើមដឹកនាំកិច្ចប្រជុំជាលើកដំបូង តាមរយៈប្រព័ន្ធវីដេអូ Conference បន្ទាប់ពីបានក្លាយជាអ្នកតំណាង AICHR ជាផ្លូវការ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ដែលកិច្ចប្រជុំនេះនឹងមានរយៈពេល៣ថ្ងៃ។

អាន​បន្ត៖ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស...

សម្ដេចក្រឡាហោម ស ខេង អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ និងទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង។

អាន​បន្ត៖ សម្ដេចក្រឡាហោម ស ខេង អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ...

រដ្ឋមន្ត្រីការងារ៖ UN ប្រចាំកម្ពុជាពិតជាបានចូលរួមចំណែកធំធេង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

(ភ្នំពេញ)៖ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា រួមនិងដៃគូអភិវឌ្ឍន៍នានា ពិតជាបានចូលរួមចំណែកយ៉ាងធំធេង និងសកម្មបំផុតលើការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

អាន​បន្ត៖ រដ្ឋមន្ត្រីការងារ៖ UN ប្រចាំកម្ពុជាពិតជាបានចូលរួមចំណែកធំធេង...

កម្ពុជា-ប៉ាគីស្ថានឯកភាពបង្កើតអនុស្សរណៈជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ជំរុញចលនាទេសចរទៅមក

(ភ្នំពេញ)៖ កម្ពុជា-ប៉ាគីស្ថានបានឈានដល់ការឯកភាពគ្នារៀបចំឱ្យមានអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នាពេលឆាប់ៗខាងមុខ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដ៏សំខាន់មួយនេះ និងជំរុញចលនាទេសចរទៅវិញទៅមក ខណៈប្រទេសទាំងពីរសុទ្ធតែមានសក្ដានុពលលើវិស័យទេសចរណ៍ដូចគ្នា។

អាន​បន្ត៖ កម្ពុជា-ប៉ាគីស្ថានឯកភាពបង្កើតអនុស្សរណៈជាមួយគ្នា...

កូរ៉េខាងត្បូង​សន្យា​កញ្ចប់​ឥណទាន​សម្បទាន​បន្ថែម​ទៀត​ប្រមាណ​ជា ១,២ ប៊ី​លាន​ដុល្លារ ពី​ឆ្នាំ ២០២២​ដល់​ឆ្នាំ ២០២៦

ភ្នំពេញៈ សាធារណរដ្ឋ កូរ៉េ ដែលបានសម្រេចផ្ដល់ការសន្យាកញ្ចប់ឥណទានសម្បទានបន្ថែមទៀត តាមរយះកិច្ចសម្របសម្រួលក្របខណ្ឌ (Framework Arrangement) ថ្មី ដែលមានទឹកប្រាក់ប្រមាណ ១,២ ប៊ីលាន ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦ សម្រាប់កម្ពុជា ។

អាន​បន្ត៖ កូរ៉េខាងត្បូង​សន្យា​កញ្ចប់​ឥណទាន​សម្បទាន​បន្ថែម​ទៀត​ប្រមាណ​ជា ១,២...

លោក​ជំទាវ ឱ វណ្ណ​ឌី​ន ​៖​ ទិស​ដៅខាង​មុខ​រដ្ឋាភិបាល​នឹង​បង្កើត​ច្បាប់​គ្រប់គ្រង​សេវា​ព្យាបាល​ឯកជន​

រាជធានីភ្នំពេញ ៖ ដើម្បីពង្រឹងផ្នែកវិស័យសុខាភិបាលកាន់តែល្អអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា ទិសដៅនៅពេលខាងមុខនេះ រដ្ឋាភិបាលនឹងបង្កើតច្បាប់ស្តីពីការគ្រប់គ្រងសេវាព្យាបាលឯកជន ។

អាន​បន្ត៖ លោក​ជំទាវ ឱ វណ្ណ​ឌី​ន ​៖​...

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​និង​ស្ថានទូត​អូស្ត្រាលី បើក​កម្មវិធី​បណ្ដុះបណ្ដាល​ស្ដីពី “​ការទាក់ទាញ និង​ការគ្រប់គ្រង​វិនិយោគ​ផ្ទា​ល់ពី​បរទេស​ក្រោយ​សម័យ​កូ​វីដ​”

ភ្នំពេញៈ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ប៉ាប្លូ កាង (Pablo Kang) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានអញ្ជើញបើកកម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការទាក់ទាញ និងការគ្រប់គ្រងវិនិយោគផ្ទាល់ពីបរទេសក្រោយសម័យកូវីដ” ថ្មីៗនេះ។

អាន​បន្ត៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​និង​ស្ថានទូត​អូស្ត្រាលី...

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ស្នើដល់អាជ្ញាធរខេត្តជាប់ព្រំដែនទាំងអស់ បង្កើនការត្រួតពិនិត្យការនាំចូលសារធាតុគីមីផ្សំ និងគ្រឿងញៀនពីក្រៅប្រទេស

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើដល់អាជ្ញាធរខេត្តជាប់ព្រំដែនទាំងអស់ បង្កើនការត្រួតពិនិត្យការនាំចូលសារធាតុគីមីផ្សំ និងគ្រឿងញៀនពីក្រៅប្រទេស ខណ:ថ្មីៗនេះនៅខេត្តស្ទឹងត្រែង មានករណីយកគោយន្តដឹកគ្រឿងញៀនរាប់រយគីឡូក្រាម បន្តកន្ទុយគ្នាបម្រុងដឹកចូលមកទឹកដីកម្ពុជា ប៉ុន្តែត្រូវបានអាជ្ញាធរប្រទេសឡាវ ធ្វើការបង្រ្កាបបាន។

អាន​បន្ត៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ស្នើដល់អាជ្ញាធរខេត្តជាប់ព្រំដែនទាំងអស់...

កូរ៉េ ផ្ដល់ការសន្យាកញ្ចប់ ឥណទានសម្បទាន បន្ថែម១,២ប៊ីលានដុល្លារ សម្រាប់ឆ្នាំ ២០២២-២០២៦

 

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណចំពោះ កូរ៉េសម្រេចផ្ដល់ការសន្យាកញ្ចប់ឥណទានសម្បទានបន្ថែមទៀត តាមរយៈកិច្ចសម្របសម្រួលក្របខណ្ឌ (Framework Arrangement) ថ្មី មានទឹកប្រាក់ប្រមាណ ១,២ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២២-២០២៦។

អាន​បន្ត៖ កូរ៉េ ផ្ដល់ការសន្យាកញ្ចប់ ឥណទានសម្បទាន បន្ថែម១,២ប៊ីលានដុល្លារ សម្រាប់ឆ្នាំ...

កម្ពុជា​ចូលរួម​សន្និសីទ​ចក្រភព​អង់គ្លេស​-​អាស៊ាន ស្ដីពី​ភាពជា​អ្នកដឹកនាំ​អាស៊ាន​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​

ភ្នំពេញ: លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានឧត្ដមមន្ត្រីដឹកជញ្ជូនកម្ពុជា ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមសន្និសីទចក្រភពអង់គ្លេស-អាស៊ានស្ដីពីភាពជាអ្នកដឹកនាំអាស៊ានក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព (UK-ASEAN SUSTAINABLE LEADERSHIP IN INFRASTRUCTURE CONFERENCE(ASLIP)) សហការរៀបចំឡើងដោយចក្រភពអង់គ្លេស និងលេខាធិការដ្ឋានអាស៊ាន តាមប្រព័ន្ធវីដេអូពីចម្ងាយ។

អាន​បន្ត៖ កម្ពុជា​ចូលរួម​សន្និសីទ​ចក្រភព​អង់គ្លេស​-​អាស៊ាន...

សម្តេចតេជោ ហ៊ុន សែន កោតសរសើរលោក គង់ វិបុល និងមន្ត្រីពន្ធដារទាំងអស់ ដែលខិតខំប្រមូលពន្ធជូនរដ្ឋ លើសផែនការជាង ៥៣៨លានដុល្លារ ជាប់កំណត់ត្រាប្រវត្តិសាស្រ្ត

(ភ្នំពេញ)៖ តាមរយៈលិខិតជូនលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោក គង់ វិបុល

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន កោតសរសើរលោក គង់ វិបុល និងមន្ត្រីពន្ធដារទាំងអស់...

រាជរដ្ឋាភិបាល​មាន​ចក្ខុវិស័យ​ផ្ដល់ឱកាស​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​ឱ្យបាន​៩០​ម៉ឺន​នាក់ រហូតដល់​ឆ្នាំ​២០៣០

ភ្នំពេញ: រាជរដ្ឋាភិបាលមានផែនការបង្កើតឱកាសការងារក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបឱ្យបានជិត១លាននាក់នៅឆ្នាំ២០៣០។ឆ្លើយតបនឹងចក្ខុវិស័យនេះក្រសួងទេសចរណ៍និងសាលាសណ្ឋាគារនិងទេសចរណ៍ប៉ូលឌុយប្រ៊ូលបានបន្តសហការគ្នាដើម្បីបង្កើនការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់យុវជន ឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មនៅខេត្តសៀមរាប។

អាន​បន្ត៖ រាជរដ្ឋាភិបាល​មាន​ចក្ខុវិស័យ​ផ្ដល់ឱកាស​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប...

ព្រឹកនេះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយរបស់ចិនប្រមាណ ៣.៥លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជា

(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនប្រមាណ ៣.៥លានដូសទៀត នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជា នាព្រឹកថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២នេះ។

អាន​បន្ត៖ ព្រឹកនេះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយរបស់ចិនប្រមាណ ៣.៥លានដូសទៀត...

ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល និង​មន្ទីរពេទ្យ​វៃឆ្លាត​បៃតង​

ភ្នំពេញ៖ក្រសួងសុខាភិបាល ស្ថានទូតអាមេរិកប្រចាំកម្ពុជានិងកម្មវិធីពេទ្យយើងរបស់ក្រុមហ៊ុនហ្វឺស វីម៉ិនថេកអេស៊ា នៅព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០២២ បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ លទ្ធផលគម្រោង ស្តីពី «ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងមន្ទីរពេទ្យវៃឆ្លាតបៃតង»។

អាន​បន្ត៖ ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល...

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា និងលោកជំទាវ អ៊ុ សំ បរិច្ចាគថវិកា៥ពាន់ដុល្លារ ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២

(ភ្នំពេញ)៖ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា និងលោកជំទាវ អ៊ុ សំ បានបរិច្ចាគថវិកាចំនួន៥,០០០ដុល្លារអាមេរិក ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២។

អាន​បន្ត៖ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា និងលោកជំទាវ អ៊ុ សំ...