បណ្តាញសង្គម

នៅ​ឆ្នាំ​២០២១ មូលនិធិ​ព្រី​នស៍ វិនិយោគ​ជិត​៥​លាន​ដុល្លារ លើ​វិស័យ​អប់រំ ការថែទាំ​សុខភាព និង​សហគមន៍​

ភ្នំពេញ៖ មូលនិធិព្រីនស៍(Prince Foundation) ដែលជាមូលនិធិសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប(ហៅកាត់ថា «ព្រីនស៍ គ្រុប») ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជាបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ២០២១ របស់ខ្លួននៅថ្ងៃទី២៣ខែមីនានេះ។

អាន​បន្ត៖ នៅ​ឆ្នាំ​២០២១ មូលនិធិ​ព្រី​នស៍ វិនិយោគ​ជិត​៥​លាន​ដុល្លារ លើ​វិស័យ​អប់រំ...

សម្ដេច​តេ​ជោ ហ៊ុន សែន សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​២១ ចាប់ពី​រង្វង់​មូល​ក្រុង​តា​ខ្មៅ​ដល់​ស្ពាន​ជ្រៃ​ធំ (​ព្រំប្រទល់​កម្ពុជា​-​វៀតណាម​)

ខេត្តកណ្តាល ៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១ ប្រវែង៦៣,៦គីឡូម៉ែត្រ ចាប់ពីរង្វង់មូលក្រុង

អាន​បន្ត៖ សម្ដេច​តេ​ជោ ហ៊ុន សែន សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​២១...

គ.ជ.ប ចាប់ឆ្នោតកំណត់លំដាប់លេខរៀងលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សម្រេចបាន១,៣៥៥ នៃចំនួនឃុំសង្កាត់សរុប១,៦៥២

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) នៅទូទាំងប្រទេស ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលបានគិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សម្រេចបានចំនួន ១,៣៥៥ឃុំ សង្កាត់ នៃចំនួនឃុំ សង្កាត់សរុប១,៦៥២។

អាន​បន្ត៖ គ.ជ.ប ចាប់ឆ្នោតកំណត់លំដាប់លេខរៀងលើសន្លឹកឆ្នោត...

សម្តេច​តេ​ជោ​អញ្ជើញ​បិទ​សន្និបាត​បូក​សរុប​ការងារឆ្នាំ​២០២១ និង​លើក​ទិស​អនុវត្ត​ការងារឆ្នាំ​២០២២​របស់​ក្រសួង​កសិក​ម្ម

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២១ និងលើកទិសទៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេ សាទ នារសៀលថ្ងៃទី២៣ ខែមីនានេះ ។

អាន​បន្ត៖ សម្តេច​តេ​ជោ​អញ្ជើញ​បិទ​សន្និបាត​បូក​សរុប​ការងារឆ្នាំ​២០២១...

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ផ្តល់នូវ​គោលការណ៍​ណែនាំ ជា​គន្លឹះ​សំខាន់ៗ ចំនួន ៨ ចំណុច ដល់​រដ្ឋបាលខេត្ត​កំពង់​

កំពង់ធំៈ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ បានផ្តល់នូវគោលការណ៍ ណែនាំជាគន្លឹះ សំខាន់ៗចំនួន ៨ ចំណុច លើបញ្ហាប្រឈមជាសកល នៅក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារ ឆ្នាំ២០២១ និង លើកទិសដៅការងារ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ធំ ដែលប្រព្រឹត្តទៅ នៅអាគាររស្មី ចន្ទពេញវង់ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ។

អាន​បន្ត៖ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ផ្តល់នូវ​គោលការណ៍​ណែនាំ ជា​គន្លឹះ​សំខាន់ៗ ចំនួន ៨...

ប្រេសិត​ពិសេស​អាស៊ាន ​៖​ ទស្សនៈកិច្ច​មី​យ៉ា​ន់​ម៉ា​មិន​ទាន់​មាន​ភាពល្អ​ប្រសើរ​តែ​យល់​ដឹង​ពី​ស្ថានការណ៍​បាន​ច្រើន

រាជធានីភ្នំពេញ ៖ ប្រេសិតពិសេសអាស៊ានអះអាងថា ទស្សនៈកិច្ចមីយ៉ាន់ម៉ាមិនទាន់មានភាពល្អប្រសើរនោះទេ ហើយសោកស្តាយមិនបានជួបភាគីជាថ្នាក់ដឹកនាំមួយចំនួនទៀតតាមការស្នើសុំ ។

អាន​បន្ត៖ ប្រេសិត​ពិសេស​អាស៊ាន ​៖​...

រសៀលនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម

(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

អាន​បន្ត៖ រសៀលនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់...

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ បញ្ជាក់ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​លើកដំបូង

ភ្នំពេញៈលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ាបានធ្វើសន្និសីទសារព័ត៌មានអំពីដំណើរទស្សនកិច្ចការងារនៅប្រទេសមីយ៉ាន់ម៉ានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នេះ។

អាន​បន្ត៖ ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​...

សម្តេចតេជោ ហ៊ុន សែន ប្រកាសថានៅខែមេសា និងខែឧសភា សម្តេចគ្រោងនឹងចូលរួមកិច្ចប្រជុំសំខាន់ចំនួន២ នៅប្រទេសជប៉ុន និងស្វីស

(កណ្តាល)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យដឹងថា នៅខែមេសា សម្តេចគ្រោងនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអំពីទឹកនៅប្រទេសជប៉ុន ហើយខែឧសភា ឆ្នាំ២០២២ នឹងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថានៅខែមេសា និងខែឧសភា...

កម្ពុជា-បារាំង ចុះហត្ថលេខាលើ គម្រោងស្ដីពី ផែនការគោលសម្រាប់ភាសាបារាំង

ភ្នំពេញ៖ កិច្ចពិភាក្សាទ្វេភាគី និងពិធីចុះហត្ថលេខាលើគម្រោងស្ដីពី “ផែនការគោលសម្រាប់ភាសាបារាំង” ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោកប៉ឺឡេ ហ្សាក់ (PELLET Jacques) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

អាន​បន្ត៖ កម្ពុជា-បារាំង ចុះហត្ថលេខាលើ គម្រោងស្ដីពី ផែនការគោលសម្រាប់ភាសាបារាំង

លោក ហ៊ុន ម៉ានី៖ «ការដឹកនាំល្អ គឺផ្តើមពីការដឹងច្បាស់ថាអ្វីដែល យើងត្រូវការពារជាមុនសិន»

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈបណ្តាញសង្គមហ្វេសបុក នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ បានលើកឡើងនូវយល់ឃើញផ្ទាល់ខ្លួនអំពីទស្សនៈមួយថា «ការដឹកនាំល្អ គឺផ្តើមពីការដឹងច្បាស់ថាអ្វីដែលយើងត្រូវការពារជាមុនសិន»។

អាន​បន្ត៖ លោក ហ៊ុន ម៉ានី៖ «ការដឹកនាំល្អ គឺផ្តើមពីការដឹងច្បាស់ថាអ្វីដែល...

រដ្ឋាភិបាល​កម្ពុជា​ផ្តល់​បណ្ណ​ការងារ​ដល់​ពលករ​ជំនាញ​ប្រទេស​ឆែក​ផ្នែក​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាង​១០០​នាក់

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ប័ណ្ណការងារដល់ពលករជំនាញរបស់ប្រទេសឆែកផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈជាង១០០នាក់ គិតមកដល់ពេលបច្ចុប្បន្ន ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការងារ ។

អាន​បន្ត៖ រដ្ឋាភិបាល​កម្ពុជា​ផ្តល់​បណ្ណ​ការងារ​ដល់​ពលករ​ជំនាញ​ប្រទេស​ឆែក​ផ្នែក​បណ្តុះបណ្តា...

កម្ពុជាដាក់ឱ្យដំណើរការមជ្ឍមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនជាផ្លូវការនៅខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមជាមួយដឹកនាំថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន តំណាងកម្លាំងទាំង៣ប្រភេទ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមជាង៥០០នាក់ បានអញ្ជើញសម្ពោធមជ្ឈមណ្ឌលជាតិព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ។

អាន​បន្ត៖ កម្ពុជាដាក់ឱ្យដំណើរការមជ្ឍមណ្ឌលជាតិព្យាបាល...

ទូតអ៊ីស្លាម ប៉ាគីស្ថានថ្មី ប្រាប់សម្តេចតេជោថា កម្ពុជាអភិវឌ្ឍន៍ស្រស់ស្អាត ជាមួយនឹងពលរដ្ឋ មានភាពរួសរាយរាក់ទាក់

ភ្នំពេញ ៖ លោក ហ្សាហ៊ីរូឌីន បាបា សាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអ៊ីស្លាមប៉ាគីស្ថានថ្មីប្រចាំនៅកម្ពុជា បានលើកសរសេរពីកម្ពុជានៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីថា កម្ពុជាមានការអភិវឌ្ឍ ស្រស់ស្អាតជាមួយនឹងប្រជាជនដែលមានភាពរួសរាយរាក់ទាក់ និងមន្ត្រីរាជការផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អ។

អាន​បន្ត៖ ទូតអ៊ីស្លាម ប៉ាគីស្ថានថ្មី ប្រាប់សម្តេចតេជោថា កម្ពុជាអភិវឌ្ឍន៍ស្រស់ស្អាត...

នាយក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វី​ក សរសើរ​សម្តេច​តេ​ជោ​អំពី​ការងារ ដឹកនាំ​ប្រែប្រួល​អាកាសធាតុ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​នៃ​កាបូន​

ភ្នំពេញ៖ លោក បេណត បូស្កេស ( Benoit Bosquest ) នាយក ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីកសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃធនាគារ ពិភពលោក(Regional Director for Sustainable Development for East Asia and Pacific Region បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពាក់ព័ន្ធនឹងការងារប្រែប្រួល អាកាសធាតុ ជាពិសេសការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ យុទ្ធសាស្ត្រ អភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនរបស់កម្ពុជា។

អាន​បន្ត៖ នាយក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វី​ក...

សម្តេច ស ខេង បញ្ជាអាជ្ញាធរព្រំដែនទប់ស្កាត់ពលរដ្ឋខ្មែរ កុំឲ្យជួលដីស្រែ ទៅវៀតណាម

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាដល់អាជ្ញាធរតាមព្រំដែនទាំងអស់ ត្រូវហាមឃាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យជួលដីស្រែ ទៅភាគីវៀតណាម។

អាន​បន្ត៖ សម្តេច ស ខេង បញ្ជាអាជ្ញាធរព្រំដែនទប់ស្កាត់ពលរដ្ឋខ្មែរ កុំឲ្យជួលដីស្រែ ទៅវៀតណាម

សម្តេច​តេ​ជោ​ ៖​ កិច្ចការ​សំខាន់​ក្នុង​នាម​ប្រធាន​អាស៊ាន​គឺ​​បើក​ដំណើរការ​សេដ្ឋកិច្ច​អាស៊ាន​ឡើង​វិញ​

រាជធានីភ្នំពេញ ៖ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងក្របខណ្ឌអាស៊ាន អ្វីដែលកម្ពុជាចង់បានក្នុងនាមជាប្រធានអាស៊ាន

អាន​បន្ត៖ សម្តេច​តេ​ជោ​ ៖​...

រដ្ឋមន្ត្រី​កសិកម្ម​ជួប​នាយក​ប្រចាំ​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក ទទួលបន្ទុក​ការអភិវឌ្ឍន៍​ចីរភាព​សកល និង​សហការី​នៃ​ធនាគារពិភពលោក​

ភ្នំពេញៈ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ លោក រដ្ឋមន្ត្រី វេង សាខុន បានទទួលជួបពិភាក្សា ការងារជាមួយ លោក បេណ័ បូស្កេត ( Benoir Bosquet) នាយកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ទទួលបន្ទុកការអភិវឌ្ឍន៍ចីរភាពសកល និងសហការីនៃធនាគារពិភពលោក នៅឯទីស្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

អាន​បន្ត៖ រដ្ឋមន្ត្រី​កសិកម្ម​ជួប​នាយក​ប្រចាំ​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក...

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ ទោះតេស្ត PCR បង្ហាញថា អ្នកឆ្លងកូវីដ១៩ មានការធ្លាក់ចុះ ក៏ជំងឺនេះនៅតែផ្តល់ភាពព្រួយបារម្ភខ្លាំង, សូមកុំធ្វេសប្រហែសឲ្យសោះ

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ស្ថានភាពបច្ចុប្បន្ននៃការឆ្លងជំងឺកូវីដ១៩ នៅតែបន្តផ្តល់ភាពព្រួយបារម្ភ បើទោះបីជាលទ្ធផលតេស្ដដោយ PCR មានការធ្លាក់ចុះក្ដី។

អាន​បន្ត៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ ទោះតេស្ត PCR បង្ហាញថា អ្នកឆ្លងកូវីដ១៩...

ប្រមុខ​ការទូត​កម្ពុជាជួប​នាយ​ឧត្តមសេនីយ៍​មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា ​និង​រដ្ឋមន្ត្រី​សំខាន់​ៗមួយ​ចំនួន​ទៀត

រាជធានីភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចការងារទៅកាន់មីយ៉ាន់ម៉ាភ្លាម ប្រមុខការទូតកម្ពុជា និងជាប្រេសិតអាស៊ានបានចូលជួបជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងមន្ត្រីសំខាន់ៗមួយចំនួនទៀត ។ការទស្សនកិច្ចរបស់ប្រមុខការទូតកម្ពុជានេះដើម្បីស្វែងរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ាដែលកំពុងឡើងមានស្ថិតក្នុងក្របខណ្ឌអាស៊ាន ។

អាន​បន្ត៖ ប្រមុខ​ការទូត​កម្ពុជាជួប​នាយ​ឧត្តមសេនីយ៍​មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា...

ឯកអគ្គរដ្ឋទូតប៉ាគីស្ថានថ្មីប្តេជ្ញាពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឲ្យឈានដល់កម្រិតថ្មីមួយទៀត

ភ្នំពេញ៖លោក Zaheerudin Badar Thaheem (ហ្សាហ៊ីរូឌីន បាបារ ថាហ៊ីម)ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំព្រះរាជា ណាចក្រកម្ពុជាបានប្តេជ្ញានៅចំពោះមុខសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាថា៖ប៉ាគីស្ថានចាត់ទុកកម្ពុជាគឺជាដៃគូសំខាន់,ដូចនេះក្នុងបេសកកម្ម កាតទូតរបស់លោកនៅកម្ពុជាលោកនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីជំរុញទំនាក់ទំនងលើគ្រប់វិស័យក្នុងទិសដៅពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ច សហ ប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យឈានដល់កម្រិតថ្មី មួយទៀត ។

អាន​បន្ត៖ ឯកអគ្គរដ្ឋទូតប៉ាគីស្ថានថ្មីប្តេជ្ញាពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ...