
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអបអរសាទរ ខួបលើកទី២៥ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «ការលើកកម្ពស់អក្ខរកម្ម ក្នុងយុគសម័យឌីជីថល» ។
អានបន្ត៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៥ ទិវាអក្ខរកម្មអន្តរជាតិ...
(ភ្នំពេញ)៖ ឯកឧត្តម សាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានទទួលជួបជាមួយលោកស្រី Rebecca Hunter នាយកទីផ្សារនៃក្រុមហ៊ុន Starlink សហរដ្ឋអាមេរិក និងសហការី នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ។ជំនួបនេះបានធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល។
អានបន្ត៖ រដ្ឋមន្ដ្រីសុខាភិបាល ទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Starlink...
(ភ្នំពេញ)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលចំនួន ២វគ្គរួមគ្នា មានដូចជា (១)ការគ្រប់គ្រងនិងភាពជាអ្នកដឹកនាំ និងការងារបច្ចេកវិទ្យាឌីជីថល (២) ការគ្រប់គ្រងស្ថាប័ន និងគោលការណ៍ណែនាំលើនីតិវិធី និងបបបទ ស្តីពីការដំឡើងឋានន្តរស័ក្តិ និងថា្នក់ជូនមន្ត្រីរាជការស៊ីវិល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អង្គភាពថ្នាក់ជាតិ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត និងមន្រ្តីជំនាញ នៃអង្គភាពក្រោមឱវាទក្រសួងជាច្រើនរូបទៀត។
អានបន្ត៖ រដ្ឋមន្ត្រី ប៉េង ពោធិ៍នា បើកវគ្គបណ្តុះបណ្តាលចំនួន២...
ភ្នំពេញ៖ ទីក្រុងចំនួន៣ និងស្រុកចំនួន២របស់កម្ពុជា បានជាប់ពានរង្វាន់ជាទីក្រុងមាននិរន្តរភាពបរិស្ថានអាស៊ាន (ASEAN ESC AWARD) និងត្រូវបានទទួលស្គាល់ថាជាតំបន់មានដីស្អាត ទឹកស្អាត និងខ្យល់ស្អាត។
ពីប្រទេសម៉ាឡេស៊ី ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីការពង្រីកកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានឱ្យកាន់តែប្រសើរឡើង ជាមួយលោក ASAO Keiichiro រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន។
អានបន្ត៖ កម្ពុជា-ជប៉ុន នឹងពង្រីកកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានធម្មជាតិ...
ពេញ៖ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ-ខេត្ត រៀបចំតុបតែងលម្អដោយបំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងបដាពាក្យស្លោក ឱ្យបានសមរម្យ នៅខាងមុខក្រសួង ស្ថាប័ន ដើម្បីរំលឹកខួបលើកទី៣២ឆ្នាំ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ។
អានបន្ត៖ ទិវាប្រកាសរដ្ឋធម្មនុញ្ញថ្ងៃទី២៤កញ្ញា គ្រប់ក្រសួង-ស្ថាប័ន ត្រូវលើកទង់ជាតិ...
ភ្នំពេញ៖ កម្ពុជា ចុះកិច្ចព្រមព្រៀងទទួលបានកម្ចីថ្មីពីដៃគូអភិវឌ្ឍនានាក្នុងទំហំទឹកប្រាក់១៩៦,៤៨លានដុល្លារ ក្នុងឆមាសទី១។ បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួននេះ គឺសមមូលនឹង ១៤២,៣១ លានអេសដេអ៊ែ ស្មើនឹងប្រមាណ ៧ភាគរយ នៃពិតានដែលច្បាប់អនុញ្ញាត (២ ០០០ លានអេសដេអ៊ែ) ក្នុងនោះ ក្របខ័ណ្ឌពហុភាគី ១០០ភាគរយ។យ៉ាងណាមិញ ព្រឹត្តិបត្រសិតិបំណុលបំណុលសាធារណៈកម្ពុជាដែលចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ទំហំកម្ចីថ្មីទាំង១៩៦,៤៨នេះ ដែលកម្ពុជាបានចុះកិច្ចព្រមព្រៀងទទួលពីដៃគូអភិវឌ្ឍនេះ គឺបានថយចុះដល់ប្រមាណ៣៧ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។ បើតាមក្រសួងសេដ្ឋកិច្ច ឥណទានទាំងនេះ គឺសុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយអំណោយផលជាមធ្យមប្រមាណ៣៦ភាគរយ » ។
អានបន្ត៖ កម្ពុជា ចុះកិច្ចព្រមព្រៀងទទួលបានកម្ចីថ្មីជិត២០០លានដុល្លារ ក្នុងឆមាសទី១
ភ្នំពេញ៖ គ្រាប់ស្វាយចន្ទីកម្ពុជា កំពុងដាក់លក់ក្នុងម៉ាតដ៏ល្បីមួយឈ្មោះថា «Family Mart» ដែលមានសាខារហូតដល់ ១៦ ៣២០ទីតាំង នៅទូទាំងប្រទេសជប៉ុន ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Mirarth Holdings Inc. ព្រមទាំង ក្រុមហ៊ុន ITOCHU Corporation។
អានបន្ត៖ គ្រាប់ស្វាយចន្ទីកម្ពុជា កំពុងដាក់លក់ក្នុង «Family Mart» នៅក្នុងប្រទេសជប៉ុន
ភ្នំពេញ៖ ជំនន់ទន្លេមេគង្គ និងកូនរដូវប្រាំង ដែលទើបបញ្ចប់ទៅថ្មីៗនេះ បានបង្កឱ្យស្រូវប្រមាណ ១២ ២៣៤ហិកតា រងការខូចខាតទាំងស្រុង។
អានបន្ត៖ ជំនន់ទន្លេមេគង្គ និងកូនរដូវប្រាំង បង្កឱ្យស្រូវខូចខាតជាង ១,២ម៉ឺនហិកតា
មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA ដែលជាទីភ្នាក់ងារសុខភាពផ្លូវភេទ និងសុខភាពបន្តពូជរបស់អង្គការសហប្រជាជាតិ បានផ្តល់ជូនកញ្ចប់សម្ភារប្រើប្រាស់ចាំបាច់ចំនួន ៩០០ កញ្ចប់ សម្រាប់ ចែកចាយនៅក្នុងប្រទេសកម្ពុជា។
អានបន្ត៖ UNFPA ផ្តល់សម្ភារចាំបាច់ ៩០០កញ្ចប់សម្រាប់ក្មេងស្រី និងស្រ្តី នៅជំរំភៀសសឹក
លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចាត់ទុកទិវាកីឡារត់ប្រណាំងម៉ារ៉ាតុង អន្តរជាតិ ចក្រភពអង្គរ (Angkor Empire) លើកទី១០ មិនត្រឹមតែជាការរត់ដើម្បីផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរនោះទេ តែដើម្បីចូលរួមបង្ហាញការ ការពារពលរដ្ឋខ្មែរ និងសម្បត្តិបេតិកភណ្ឌមនុស្សជាតិដ៏មានតម្លៃមហាសាល។
អានបន្ត៖ ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គ ទាក់ទាញទេសចរ និងការពារសម្បត្តិបេតិកភណ្ឌមនុស្សជាតិ
ដើម្បីបន្តទាញយប្រយោជន៍ពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលបំពេញឱ្យគ្នាទៅវិញទៅមក កម្ពុជា និងវៀតណាម បានឯកភាពបន្តជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ ២០ពាន់លានដុល្លារ នារយៈពេលប៉ុន្មានឆ្នាំដ៏ខ្លីខាងមុខនេះ។
អានបន្ត៖ កម្ពុជា-វៀតណាម នឹងជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិសឱ្យដល់គោលដៅ ២០ពាន់លានដុល្លារ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌ បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Li Jianxin តំណាងក្រុមហ៊ុន Ennova Holding Co., Ltd ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន ENN Group China និងសហការី ចូលជួបសម្តែងការគួរសម គោរពស្នើសុំកិច្ចសហការគាំទ្រ និងសម្របសម្រួលលើគម្រោងរបស់ក្រុមហ៊ុន ក្នុងការចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយសមាគមទេសចរណ៍ធំៗ (AI) ក្នុងប្រទេសកម្ពុជា ដើម្បីធ្វើបរិបត្តិកម្ម និងការប្រើប្រាស់បញ្ញាសប្បនិមិត្តក្នុងវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។
អានបន្ត៖ ក្រុមហ៊ុន ENN Group China ដ៏ធំផ្នែកបញ្ញាសិប្បនិមិត្ត (AI) ពីខេត្ត Hebei...
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំបំផុសគំនិត ដើម្បីរៀបចំយុទ្ធសាស្ត្រក្នុងការរក្សា និងលើកទឹកចិត្តឱ្យអ្នកជំងឺប្រើប្រាស់សេវាសុខាភិបាលក្នុងប្រទេស ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល។
អានបន្ត៖ រដ្ឋមន្រ្តីសុខាភិបាល ៖ការពង្រឹងគុណភាព និងសុវត្ថិភាពក្នុងការផ្តល់សេវាថែទាំ...
(ភ្នំពេញ)៖ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា កម្ពុជាគ្រោងនឹងដាក់ឲ្យដំណើរការ ជាលើកដំបូង នូវប្រភពដើរដោយខ្យល់ដែលមានអនុភាព ១៥០មេហ្គាវ៉ាត់ នៅខេត្ដមណ្ឌលគិរី ក្នុងឆ្នាំ២០២៦ ដែលបានចុះកិច្ចព្រមព្រៀងរួចហើយ។ ការបញ្ជាក់ឲ្យដឹងបែបនេះ របស់លោកបណ្ឌិត ប្រាំង ជលសា ធ្វើឡើងក្នុងកម្មវិធីជួបជុំនិវត្ដជនអគ្គិសនីកម្ពុជា ក្រោមអធិបតីភាពលោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅទីស្នាក់ការកណ្ដាល នៃអគ្គិសនីកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥នេះ។
អានបន្ត៖ កម្ពុជាគ្រោងដាក់ដំណើរការប្រភពថាមពលដើរដោយខ្យល់ ជាលើកដំបូង អនុភាព...
(ចិន)៖ ក្រោយពេលបញ្ចប់បេសកកម្មការងារដ៏មមាញឹករយៈពេល៣ថ្ងៃនៅលើទឹកដីចិន, នៅយប់អាធ្រាត្រឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាព។
អានបន្ត៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញត្រឡប់មកដល់មាតុភូមិប្រកបដោយសុវត្ថិភាព
(ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការ អាហារូបករណ៍ និងជាប្រធានសមាគម អ.ម.ត បានចាត់តាំងក្រុមការងារ ការិយាល័យកិច្ចការ និស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត ដឹកនាំដោយ លោក ឡាវ វ៉ាន់ ប្រធានការិយាល័យ និង ក្រុមការងារ ជួបសំណេះសំណាល និងជូនដំណើរ និស្សិតជ័យលាភីអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់ជូនតាមរយៈ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅបន្តការសិក្សានៅសាកលវិទ្យាល័យធានជីន ក្រុងធានជីន នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន ១៣រូប ដែលចេញដំណើរនៅយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
អានបន្ត៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ភាពកក់ក្តៅ...
(ភ្នំពេញ)៖ លោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានបញ្ជាក់ឲ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចែករំលែកទស្សនៈ៣ចំណុច អំពីមធ្យោបាយ ក្នុងការជំរុញគោលការណ៍ និងសេចក្តីប្រាថ្នារួម របស់រដ្ឋសមាជិក នៅក្នុងកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក។
អានបន្ត៖ អ្នកនាំពាក្យ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចែករំលែកទស្សនៈ៣ចំណុច...
(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងធម្មការនិងសាសនាបានរៀបចំពិធី សំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី១០ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការទទួលស្វាគមន៍ពីសំណាក់ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា។
អានបន្ត៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន តំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត...
(ចិន)៖ នៅព្រឹកថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក António Guterres។
អគ្គលេខាធិការអង្គការសហប្រជាជាតិ។ ជួបនេះធ្វើឡើងនៅប្រទេសចិន គ្រាដែលសម្តេចមហាបវរធិបតី និងលោក António Guterres អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ និងកិច្ចប្រជុំពាក់ព័ន្ធ៕


ដកស្រង់ពី៖fresh News
(ប៊ុលហ្គារី)៖ លោកបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី និងលោកស្រី Nguyen Thi Minh Nguyet ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានជួបពិភាក្សាការងារ ដើម្បីឆ្លុះបញ្ចាំងពីចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងវៀតណាម។ ជំនួបនេះបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។
អានបន្ត៖ ឯកអគ្គរាជទូតកម្ពុជា និងវៀតណាម ប្រចាំប្រទេសប៊ុលហ្គារី...