ផ្សាយផ្ទាល់


បណ្តាញសង្គម

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ។

ប្រាក់ឧបត្ថម្ភត្រូវផ្តល់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ ដែលទទួលសេវាពិនិត្យសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈ ជាដំណាក់កាល ដូចខាងក្រោម៖

ដំណាក់កាលទី១៖ ផ្តល់ការឧបត្ថម្ភចំនួន ៨០ ០០០ រៀល ក្នុង ១ដង ដែលផ្តល់ជាអតិបរមាចំនួន ៤ដង សម្រាប់ការទទួលសេវាពិនិត្យផ្ទៃពោះមុនពេលសម្រាលកូន។

ដំណាក់កាលទី២៖ ផ្តល់ការឧបត្ថម្ភនៅពេលសម្រាលតែ ១ដងគត់ ដូចខាងក្រោម៖សម្រាលកូនទោល (មួយ) ទទួលបាន ៤០០ ០០០ (បួនសែន) រៀលសម្រាលកូនភ្លោះ (ពីរ) ទទួលបាន ៦០០ ០០០ (ប្រាំមួយសែន) រៀលសម្រាលកូនភ្លោះ (បី) ទទួលបាន ៨០០ ០០០ (ប្រាំបីសែន) រៀល ក្នុងករណីសម្រាលកូនភ្លោះចំនួនលើសពីនេះ ទទួលបាន ២០០ ០០០ (ពីរសែន) រៀល សម្រាប់កូនភ្លោះម្នាក់បន្ថែម។

ដំណាក់កាលទី៣៖ផ្តល់ការឧបត្ថម្ភចំនួន ៨០ ០០០ រៀល ក្នុង ១ដង ដែលផ្តល់ជាអតិបរមា ចំនួន ១០ដង ក្នុងនោះ ៣ដង នៅពេលទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧ដង នៅពេលកូនទទួលថ្នាំបង្ការរហូត ដល់កូនអាយុ ២ឆ្នាំ៕

 ដកស្រង់ពី ៖ Fresh News

 

 

 

 

សម្តេចមហាបវរធិបតី និងប្រធានាធិបតីបារាំង Emanuel Macron ជួបពិភាក្សាការងារ

(នីស, បារាំង)៖ នៅល្ងាចថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ មុននឹងបញ្ចប់ការងារនិវត្តន៍មកមាតុភូមិវិញនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួប

អាន​បន្ត៖ សម្តេចមហាបវរធិបតី និងប្រធានាធិបតីបារាំង Emanuel Macron ជួបពិភាក្សាការងារ

សិស្សសាលាត្រូវបានភាគីកម្ពុជា-ថៃ អនុញ្ញាតឲ្យចេញ-ចូលនៅច្រកទ្វារប៉ោយប៉ែត ម៉ោង៦ព្រឹកដើម្បីឲ្យទាន់បើកសិក្សា

(បន្ទាយមានជ័យ)៖ ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរកម្ពុជា-ថៃ សម្របសម្រួលគ្នាផ្ដល់ការ

អាន​បន្ត៖ សិស្សសាលាត្រូវបានភាគីកម្ពុជា-ថៃ អនុញ្ញាតឲ្យចេញ-ចូលនៅច្រកទ្វារប៉ោយប៉ែត...

ព្រះមហាក្សត្រ ប្រទានព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាស ទិវាគុណអ្នកម្តាយ ១២ឧសភា

(ភ្នំពេញ)៖ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រទានព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាស

អាន​បន្ត៖ ព្រះមហាក្សត្រ ប្រទានព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាស ទិវាគុណអ្នកម្តាយ ១២ឧសភា

កម្ពុជាសម្រេចហាមឃាត់ជាបណ្តោះអាសន្ន លើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ក្រោយថៃផ្ទុះជំងឺពិសធ្យូងលើសត្វពាហនៈ

(ភ្នំពេញ)៖ បើទោះបីជាបច្ចុប្បន្ន កម្ពុជាពុំរកឃើញមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ (ពិសធ្យូង) លើសត្វពាហនៈ (គោ-ក្របី) ក្តី, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែឧសភានេះ។ ក្រសួងកសិកម្មបញ្ជាក់ថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់

ចំពោះករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី) ដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេសថៃ។ បច្ចុប្បន្ន ពុំមានករណីជំងឺនេះនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែយ៉ាងណាក្តីជាវិធានការបង្ការ ក្រសួងបានដាក់ឱ្យអនុវត្តការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៅតាម បណ្តាច្រកព្រំដែនទាំងនេះដើម្បីពង្រឹងការត្រួតពិនិត្យ និងធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់។

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក៏បានរៀបចំបណ្តាញប្រព័ន្ធប្រតិកម្មរហ័សមួយ នៅគ្រប់រាជធានី-ខេត្តទាំង២៥ ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈ និងធ្វើការអន្តរាគមន៍ក្នុងករណីសង្ស័យ។ ក្រសួងនឹងបន្តធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ និងផ្តល់ព័ត៌មានថ្មីៗពីការវិវត្តនៃជំងឺនេះក្នុងករណីចាំបាច់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ១២៨៩៕

 ដកស្រង់ពី ៖ Fresh News

 

 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការពារបូរណភាពទឹកដីកម្ពុជា មានផែនការច្បាស់លាស់ មិនមែនធ្វើតាមការនឹកឃើញនោះឡើយ

(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានលើកឡើងថា កិច្ចការពារបូរណភាពទឹកដីកម្ពុជា មានផែនការច្បាស់លាស់ មិនមែនធ្វើតាមការនឹកឃើញនោះឡើយ ហើយការប្រើកម្លាំងទ័ព មិនមែនជាជម្រើសនោះឡើយ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងខេត្ដព្រះសីហនុ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «រឿងព្រំដែន មិនមែនជារឿងមួយថ្ងៃនោះទេ ហើយរឿងប្ដឹង និងរឿងលើកទ័ពទៅវៃ វាអត់ដោះស្រាយបញ្ហាអ្វីនោះទេ ជាពិសេសរឿងវៃគ្នា រវាងកងទ័ព និងកងទ័ព ហើយរឿងការប្រើច្បាប់បច្ចេកទេសអន្ដរជាតិ គឺយើងត្រូវបន្ដ ដើម្បីធានានូវផលប្រយោជន៍របស់យើង»។ ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រឿងការការពារទឹកដី គឺជាការទទួលខុសត្រូវយូវអង្វែង តាំងពីអត់មាន បោះបង្គោលព្រំដែនសោះ ជាមួយប្រទេសវៀតណាម ខណៈបច្ចុប្បន្ននៅសល់តែ១៦ភាគរយតែប៉ុណ្ណោះ នឹងរូចរាល់ក្នុងការបោះបង្គោលព្រំដែន រវាងកម្ពុជា ជាមួយនឹងវៀតណាម។

សម្តេចបវរធិបតី បានលើកឡើងថា បើសិនជាអ្នកមានជេរថា បាត់ទឹកដី គឺមានតែខំកសាង ការពារទឹកដី តាមរយៈការវាស់វែងចរាចរ ដើម្បីការពារផ្ដល់ប្រយោជន៍របស់កម្ពុជា ដោយការបោះបង្គោលព្រំដែនឲ្យជាប់, ការការពារ ពង្រឹងការពារជាតិ និងការការពារ អភិវឌ្ឍន៍នៅតាមព្រំដែន ហើយត្រៀមលក្ខណៈ ការពារគ្រប់បែបយ៉ាងទាំងអស់។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ពេលដែលធ្វើការប្រយុទ្ធគ្នា នៅឆ្នាំ២០០៨-២០១១ គឺបានប្ដឹងទៅខាង ICJ នៅខាងព្រះវិហារ ហើយរាជរដ្ឋាភិបាល បានធ្វើការងារនេះអស់ហើយ ដោយដឹងថា វិធីសាស្ដ្រណាដែលត្រូវដើរ ដោយមិនត្រូវសម្លាប់ក្រឡារបស់ខ្លួននោះទេ៕

 ដកស្រង់ពី ៖ Fresh News

 

 

ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី «ការពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)»

 (ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើក

អាន​បន្ត៖ ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី...

ស្ពានអាកាស «មរតកតេជោ» គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៧ ខែមេសា មុនចូលឆ្នាំខ្មែរ

(ភ្នំពេញ)៖ ស្ពានអាកាស «មរតកតេជោ» ដែលជាចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ដែលជាស្ពានអាកាសពីរជាន់ដំបូងគេ នៅប្រទេសកម្ពុជា គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។

ការដាក់សម្ពោធឲ្យប្រើប្រាស់ស្ពានអាកាស «មរតកតេជោ» មុនចូលឆ្នាំខ្មែរ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ជាពិសេសការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំខ្មែរផង និងដោះស្រាយការកកស្ទះចរាចរនៅទីតាំងនេះផងដែរ។

នេះបើយោងតាមការឲ្យដឹងរបស់លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ។ ស្ពានអាកាស «មរតកតេជោ» នឹងជួយដល់កាត់បន្ថយការខាតបង់ពេលវេលា ក្នុងការធ្វេីដំណេីរ, សន្សំសំចៃសម្រួលលំហូរចរាចរណ៍ ធ្វើឲ្យប្រជាពលរដ្ឋងាយស្រួល ក្នុងការធ្វើដំណើរទៅមក ជាពិសេសពេលរដូវបុណ្យជាតិធំៗ បុណ្យទានផ្សេងៗ ដូចជាបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំខ្មែរជាដើម។

លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ទៀតថា សមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀត នឹងលេចរូបរាងឡើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

សូមជម្រាបថា ស្ពានអាកាស «មរតកតេជោ» ក្នុងជំហានទី២ បានធ្វើពិធីតភ្ជាប់ស្ពាន (ស្ពានអាកាសជាន់ទី១) កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។ ស្ពានអាកាសថ្មីនេះ ត្រូវបានលោក ឃួង ស្រេង និងលោកស្រី អញ្ជើញជាអធិបតីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីបញ្ចុះបឋមសិលា កាលពីរសៀលថ្ងៃទី៣០ សីហាឆ្នាំ២០២២ ហើយនៅព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២២ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនា។

ស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ដោយគ្រោងចំណាយថវិកា ជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់៣៦ខែ។

លោកស្រី ដោ សម្ផស្ស បានបន្តថា ស្ពានអាកាសថ្មីនេះ នឹងដោះស្រាយបាននៅលំហូរចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោ ហ៊ុន សែន ពីព្រលានយន្តហោះថ្មី «ព្រលានយន្តហោះតេជោក្រុងតាខ្មៅ» ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ និងទី២ទៀត អាចកាត់បន្ថយបាន នូវការកកស្ទះចរាចរណ៍ នៅតាមបណ្ដោយផ្លូវជាតិ១ ចូលមករាជធានីភ្នំពេញផងដែរ៕

 ដកស្រង់ពី ៖ Fresh News