បណ្តាញសង្គម

TOP NEWS: លោក ហ៊ុន ម៉ាណែត៖ កងទ័ពដាច់ខាតត្រូវពង្រឹងស្មារតីនៃការស្មោះត្រង់ចំពោះជាតិ ប្រជាជន ការពារដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងការពារសន្តិភាពឲ្យបានដាច់ខាត គ្រប់កាលៈទេសៈ ទោះក្នុងតម្លៃណាក៏ដោយ (Video inside)

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ជាក់ជំហរថា ការថ្លែងសាររបស់លោកកន្លងមក គឺចង់មានន័យជំរុញឲ្យកងទ័ពដាច់ខាតត្រូវពង្រឹងស្មារតីនៃការស្មោះត្រង់ចំពោះជាតិ ប្រជាជន ការពារដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងការពារសន្តិភាពឲ្យបានដាច់ខាតគ្រប់កាលៈទេសៈ ទោះក្នុងតម្លៃណាក៏ដោយ។

អាន​បន្ត៖ TOP NEWS: លោក ហ៊ុន ម៉ាណែត៖...

សម្ដេច សាយ ឈុំ ណែនាំទូតកម្ពុជា ឱ្យប្រុងប្រយ័ត្នចំពោះ ការធ្វើនយោបាយការទូត ខណៈពិភពលោក កំពុងប្រែប្រួល យ៉ាងស្មុគស្មាញ

 ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានណែនាំដល់មន្រ្តីការទូតកម្ពុជា ទើបតែងតាំងថ្មីចំនួន៣រូប ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការធ្វើនយោបាយការទូត ខណៈបច្ចុប្បន្នសភាពការណ៍ពិភពលោក កំពុងប្រែប្រួលយ៉ាងស្មុគស្មាញ និងប្រកបដោយគ្រោះថ្នាក់ ។

អាន​បន្ត៖ សម្ដេច សាយ ឈុំ ណែនាំទូតកម្ពុជា ឱ្យប្រុងប្រយ័ត្នចំពោះ ការធ្វើនយោបាយការទូត...

សារមន្ទីរព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ នឹងតម្កល់បុរាណវត្ថុមរតកបុព្វបុរសខ្មែរ

(សៀមរាប)៖ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប មានថេរដីកាថា ដោយសារទឹកព្រះទ័យស្រឡាញ់ពេញចិត្តគ្រឿងបុរាណវត្ថុដែលជាបេតិកភណ្ឌមានតម្លៃមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ មានអាយុកាលរាប់រយឆ្នាំមកហើយនោះ ព្រះអង្គបានខិតខំស្វែង ប្រមូលរក្សាទុកបុរាណវត្ថុទាំងនោះតាំងពីអំឡុងឆ្នាំ១៩៨០ រហូតដល់បច្ចុប្បន្ន។

អាន​បន្ត៖ សារមន្ទីរព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ នឹងតម្កល់បុរាណវត្ថុមរតកបុព្វបុរសខ្មែរ

បាក់​ឌុប​ថ្ងៃទី​២ នៅតែ​រក្សា​សណ្តាប់ធ្នាប់ របៀបរៀបរយ និង​ស្ងប់ស្ងាត់

ភ្នំពេញៈ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប សម័យប្រឡង ថ្ងៃទី ២៧ ធ្នូ ២០២១ នៅព្រឹកថ្ងៃទី២ នៃដំណើរការ មណ្ឌលសំណេរ នៃវិញ្ញាសាទី១ គឺៈ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (អក្សរសាស្ត្រខ្មែរ ពីម៉ោង ៧:៣០ ដល់ ៩:០០) សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (គណិតវិទ្យា ពីម៉ោង ៧:៣០ ដល់ម៉ោង ៩:០០)។

អាន​បន្ត៖ បាក់​ឌុប​ថ្ងៃទី​២ នៅតែ​រក្សា​សណ្តាប់ធ្នាប់ របៀបរៀបរយ និង​ស្ងប់ស្ងាត់

សម្តេចតេជោ ហ៊ុន សែន ហៅសារលោក ហ៊ុន ម៉ាណែត តបទណ្ឌិត សម រង្ស៉ី ជាសារ «ក្មេងប្រដៅចាស់ ឬ កូនក្របីជល់ជាមួយក្របីចាស់» (Video inside)

(ភ្នំពេញ)៖ តែប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីលោកបណ្ឌិត ហ៊ុន ម៉ាណែត បានចេញសារមួយបបួលទណ្ឌិត សម រង្ស៉ី ភ្នាល់ ដើម្បីបញ្ជាក់ភាពស្អាតស្អំលើ សញ្ញាបត្របណ្ឌិត្យសភាយោធាអាមេរិក ដែលហៅថា West Point នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានចេញសារមួយផងដែរ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ហៅសារលោក ហ៊ុន ម៉ាណែត តបទណ្ឌិត សម រង្ស៉ី ជាសារ...

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំដាក់ចេញនូវផែនការ០៩ចំណុចបន្តអនុវត្តន៍សម្រាប់ឆ្នាំ២០២២

កំពង់ធំៈក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំកាលពីថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២១ បានកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តន៍ការងារសម្រាប់ឆ្នាំ២០២២ ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំបានដាក់ចេញនូវទិសដៅការងារសំខាន់ៗចំនួនប្រាំបួនចំណុច ដល់ក្រុមការងារដើម្បីបន្តអនុវត្តន៍ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់នៅក្នុងឆ្នាំថ្មីនេះ ។

កិច្ចប្រជុំនេះមានការចូលរួមពីលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាអនុប្រធានអចិន្រ្តែយ៍, លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារ រួមទាំង មានសមាជិក សមាជិការនៃក្រុមកាងារ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតបានចូលរួមផងដែរ នៅសាលប្រជុំរបស់ខេត្តកំពង់ធំ។

អង្គប្រជុំបានបង្ហាញពីលទ្ធផលដែលក្រុមការងារបានអនុវត្តកន្លងមកមានដូចជា៖ ការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩

ការចាក់វ៉ាស់សាំងការពារកូវីដ-១៩ ជូនប្រជាពលរដ្ឋ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងដំណាក់កាលកូវីដ-១៩និងការងារឆ្វៀលដី នៅតំបន់៣ និងតំបន់២ ពិសេសការអនុវត្តបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី

ក្នុងការបង្ក្រាប ទប់ស្កាត់បទល្មើសនៃការកាប់ទន្រ្ទានដីព្រៃលិចទឹកនៅតំបន់បឹង ទន្លេសាប ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងការអនុវត្តសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តីលេខ ៧០៥ សជណ ចុះថ្ងៃទី០៣ ខែធ្នឆ្នាំ២០២១ ពាក់ព័ន្ធនឹងការចាត់ វិធាន ការបង្រ្កាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង

និងខេត្តកំពង់ធំ។លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំនិងអនុប្រធានអចិន្រ្តែយ៍ក៏បានជម្រាបជូនអង្គប្រជុំអំពីលទ្ធផលនៃការចុះបង្រ្កាប និងការត្រួតពិនិត្យការប្រើប្រាស់ដីរបស់ប្រជាពលរដ្ឋ ដែលបាន អាស្រ័យផល នៅក្នុងតំបន់២ តំបន់៣

និងចុះស្រង់ទិន្នន័យរបស់ប្រជាពលរដ្ឋដែលបានប្រើប្រាស់ និងអាស្រ័យផលលើដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប (តំបន់៣) ស្ថិតនៅក្នុងស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសន្ទុក ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ

និងស្រុកស្ទោង ការចុះត្រួតពិនិត្យបង្គោលកំណត់តំបន់៣និងការធ្វើយុទ្ធនាការដាំដើមឈើឡើងវិញនៅតាមខ្សែបន្ទាត់តំបន់៣ និងដីដែលបានកាន់កាប់ទន្ទ្រានកន្លងមក ដើម្បីធានានិរន្តរភាពធនធានធម្មជាតិ និងបរិស្ថាន។

បន្ទាប់ពីអង្គប្រជុំបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នារួច លោករដ្ឋមន្ត្រី ថោង ខុន ក៏បានដាក់ចេញនូវទិសដៅអនុវត្តការងារបន្តចំនួនប្រាំបួនចំនួន ដូចជា៖

ទី១.អនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការចុះបង្រ្កាប និងទប់ស្កាត់ការកាប់ទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹក នៅតំបន់ទន្លេសាប

ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ (តាមរយៈការអនុវត្តសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តីលេខ ៧០៥ សជណ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ក្នុងនោះត្រូវជំរុញអនុវត្ត សជណ លេខ ១០០៣ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥

និង សជណ លេខ ១០៤៤ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីប្រជាជនអាច មាន សិទ្ធិកាន់កាប់ និងអាស្រ័យផល)។

ទី២.បន្តអនុវត្តការងារប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ និងកិច្ចដំណើរការចាក់វ៉ាក់សាំងដូសមូលដ្ឋានពេញលេញ និងដូសជំរុញជូនប្រជាពលរដ្ឋ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តីឲ្យបានម៉ឺងម៉ាត់។

ទី៣៖.បន្តពិនិត្យ និងដោះស្រាយបញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋដែលនៅសល់ចំនួន ១៦៥ករណី ក្នុងនោះយកចិត្តទុកដាក់ដោះស្រាយទំនាស់ ឬជម្លោះក្រៅប្រព័ន្ធតុលាការ។

ទី៤.បន្តចុះរៀបចំវេទិកាសាធារណៈតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីពិនិត្យ និងដោះស្រាយនូវសំណើ បញ្ញាប្រឈម ក្តីកង្វល់ និងសំណូមពររបស់ ប្រជាពលរដ្ឋ មូលដ្ឋានឲ្យមានប្រសិទ្ធភាព និងតម្លាភាព។

ទី៥.បន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

ទី៦.បន្តខិតខំលើកកម្ពស់ការផ្តល់សេវាសាធារណៈ ប្រកបដោយស្មារតីទទួល ខុសត្រូវ មានតម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។

ទី៧.បន្តជំរុញការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា។

ទី៨. ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យទន្លេលើកទី៧ នាខែមីនា ឆ្នាំ២០២២ ខាងមុខនិង

ទី៩៖ ខិតខំលុបបំបាត់អំពើអសកម្ម/ចំនុចខ្វះខាត និងធ្វើអំពើល្អ ដើម្បីបង្កើនភាពជឿជាក់ ទុកចិត្ត និងកក់ក្តៅរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល៕

ដកស្រង់ពី៖ រស្មីកម្ពុជា 

ការប្រឡងសញ្ញាបត្របាក់ឌុប ឆ្នាំ២០២១ ចាប់ផ្តើមដំណើរការព្រឹកថ្ងៃទី២ ជាមួយស្ថានភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ

(ភ្នំពេញ)៖ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ គឺជាថ្ងៃទី២នៃដំណើរការប្រឡសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាមួយនឹងស្ថានភាពស្ងប់ស្ងាត់ និងមានរបៀបរៀបរយល្អ។

អាន​បន្ត៖ ការប្រឡងសញ្ញាបត្របាក់ឌុប ឆ្នាំ២០២១ ចាប់ផ្តើមដំណើរការព្រឹកថ្ងៃទី២...

លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​បញ្ចុះបឋមសិលា​កសាង សាលារៀន មួយ​ខ្នង បួន​បន្ទប់ ស្ថិតនៅក្នុង​បឋមសិក្សា ពោធិ៍ធំ ស្រុក​ស្វាយជ្រំ

ស្វាយរៀងៈ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលា កសាងសាលារៀន មួយខ្នង បួនបន្ទប់ ស្ថិតនៅក្នុងបឋមសិក្សាពោធិ៍ធំ ភូមិព្រៃតាពៅ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១។

អាន​បន្ត៖ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​បញ្ចុះបឋមសិលា​កសាង សាលារៀន...

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារជូនពរសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ

អាន​បន្ត៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារជូនពរសម្តេចពិជ័យសេនា ទៀ បាញ់...

បេក្ខជន​មួយ​ចំនួន​មាន​បញ្ហា​សុខភាពក្នុងអំឡុងពេល​ដំណើរ​សំ​ណេ​រ

រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្នុងអំឡុងពេលដំណើរការសំណេរវិញ្ញាសា មានបេក្ខជនមួយចំនួនមានបញ្ហាសុខភាព ។

អាន​បន្ត៖ បេក្ខជន​មួយ​ចំនួន​មាន​បញ្ហា​សុខភាពក្នុងអំឡុងពេល​ដំណើរ​សំ​ណេ​រ

ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ប្រាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកវ៉ាក់សាំងកូវីដចាក់ជូនពលរដ្ឋ ដល់ភ្នាក់ងារសន្ដិសុខឯកជន

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រាប់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដល់ភ្នាក់ងារសន្ដិសុខឯកជន។

អាន​បន្ត៖ ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន...

នាយករដ្ឋមន្ត្រីអំពាវនាវពលរដ្ឋរួមគ្នាទប់ស្កាត់ អូមីក្រុង កុំឲ្យឆ្លងចូលក្នុងសហគមន៍

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួបរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងកុំឲ្យឆ្លងចូលក្នុងសហគមន៍ ហើយពលរដ្ឋកុំភ័យស្លន់ស្លោនូវមេរោគប្រភេទអូមីក្រុង ។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីអំពាវនាវពលរដ្ឋរួមគ្នាទប់ស្កាត់ អូមីក្រុង កុំឲ្យឆ្លងចូលក្នុងសហគមន៍

គណៈកម្មាធិការគណបក្សមូលដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យា ព្រមទាំងសមាជិក សមាជិកាគណបក្សទូទាំងវិទ្យាស្ថាន ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត

(ភ្នំពេញ)៖ គណៈកម្មាធិការគណបក្សមូលដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យា ព្រមទាំងសមាជិក សមាជិកាគណបក្សទូទាំងវិទ្យាស្ថាន សូមផ្ញើសារគាំទ្រយ៉ាងពេញទំហឹងចំពោះ ការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត។

អាន​បន្ត៖ គណៈកម្មាធិការគណបក្សមូលដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យា ព្រមទាំងសមាជិក...

ការប្រឡបាក់ឌុបថ្ងៃទី១បានចាប់ផ្តើមរលូន ព្រមជាមួយនឹងការប្រុងប្រយ័ត្នជាមួយវិធានការការពារជំងឺកូវីដ១៩

ភ្នំពេញ:ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុប សម័យប្រឡង២៧ ធ្នូ ២០២១បានចាប់ផ្តើមនាព្រឹកនេះដោយដំណើរការយ៉ាងរលូនព្រមជាមួយនឹងវិធានការការពារជំងឺកូវីដ១៩យ៉ាងម៉ត់ចត់។

អាន​បន្ត៖ ការប្រឡបាក់ឌុបថ្ងៃទី១បានចាប់ផ្តើមរលូន...

រដ្ឋមន្ត្រីទេសចរណ៍ ថោង ខុន៖ ពីរថ្ងៃចុងសប្តាហ៍ ភ្ញៀវទេសចរផ្ទៃក្នុងជាង២៥ម៉ឺននាក់ បានចេញដើរកម្សាន្ត កើនឡើងជិត ២៥% !

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅរយៈពេល២ថ្ងៃចុងសប្តាហ៍កន្លងទៅនេះ គឺថ្ងៃទី២៥-២៦ ខែធ្នូ ឆ្នាំ២០២១ មានភ្ញៀវចេញដើរកម្សាន្ត តាមរមណីយដ្ឋាននានាសរុបចំនួន ២៥៣ ៦២១ នាក់ ក្នុងនោះភ្ញៀវជាតិ ២៤២ ៩៨៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១០ ៦៣៥ នាក់។

អាន​បន្ត៖ រដ្ឋមន្ត្រីទេសចរណ៍ ថោង ខុន៖ ពីរថ្ងៃចុងសប្តាហ៍...

សម្តេចតេជោ អញ្ជើញសម្ភោធឲ្យប្រើប្រាស់អគា រដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។

អាន​បន្ត៖ សម្តេចតេជោ អញ្ជើញសម្ភោធឲ្យប្រើប្រាស់អគា រដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា

សម្តេចតេជោ ហ៊ុន សែន៖ លោក អូន ព័ន្ធមុនីរ័ត្ន នៅតែរក្សាឋានៈឧបនាយករដ្ឋមន្ត្រី កាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទោះបីសម្តេចឈប់ធ្វើនាយករដ្ឋមន្រ្តីក៏ដោយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីសម្តេចឈប់ធ្វើនាយករដ្ឋមន្ត្រីក៏ដោយ តែលោក អូន ព័ន្ធមុនីរ័ត្ន នៅតែរក្សាឋានៈឧបនាយករដ្ឋមន្ត្រី កាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន៖ លោក អូន ព័ន្ធមុនីរ័ត្ន នៅតែរក្សាឋានៈឧបនាយករដ្ឋមន្ត្រី...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

(ភ្នំពេញ)៖ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាកម្ពស់ ៣៥ជាន់ត្រូវសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៣ខែធ្នូឆ្នាំ២០២១ នេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន...

ក្រសួងទេសចរណ៍ រៀបចំសិក្ខាសាលាផ្សព្វផ្សាយសកម្មភាពគាំទ្រ ការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងការបើកទទួលទេសចរណ៍អន្តរជាតិ

(ភ្នំពេញ)៖ ក្រោមក្របខណ្ឌកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានសហការ ជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីសកម្មភាពគាំទ្រការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងការបើកទទួលទេស ចរណ៍អន្តរជាតិឡើងវិញ។

អាន​បន្ត៖ ក្រសួងទេសចរណ៍ រៀបចំសិក្ខាសាលាផ្សព្វផ្សាយសកម្មភាពគាំទ្រ...

សម្តេចតេជោ ហ៊ុន សែន បង្ហាញលិខិតសម្ងាត់របស់លោក ហ៊ុន ម៉ាណែត ក្នុងឆ្នាំ១៩៩៤

ភ្នំពេញៈប្រមុខរាជរដ្ឋា ភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ២៣ខែធ្នូនេះបានទម្លាយសំបុត្រសម្ងាត់របស់លោក ហ៊ុន ម៉ាណែតដែលបានសរសេរមកសម្តេចនៅក្នុងឆ្នាំ ១៩៩៤ពេលកំពុងសិក្សានៅសាកលវិទ្យាល័យមួយនាទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិក។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញលិខិតសម្ងាត់របស់លោក ហ៊ុន ម៉ាណែត ក្នុងឆ្នាំ១៩៩៤

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

(ភ្នំពេញ)៖ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពស់ ៣៥ជាន់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់...