បណ្តាញសង្គម

លោក ហ៊ុន ម៉ាណែត ចាត់តំណាងចុះសួរសុខទុក្ខសមាជិកគណៈកម្មការធិការកណ្ដាលបក្សប្រជាជន ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

(ភ្នំពេញ)៖ ក្នុងឱកាសចូលរួមអបអរសាទរខួបអនុស្សារីយ៌ លើកទី៤៣ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ២០២១ ប្រតិភូយុវជនថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ចាយ បូរិន តំណាងលោក ហ៊ុន ម៉ាណែត រួមជាមួយលោក កែវ ពិសិដ្ឋ និងក្រុមការងារ បានអញ្ជើញទៅសួរសុខទុក្ខលោកស្រី ហូ ណូន សមាជិការគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា ដល់គេហដ្ឋានផ្ទាល់ នៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ ។

អាន​បន្ត៖ លោក ហ៊ុន ម៉ាណែត ចាត់តំណាងចុះសួរសុខទុក្ខសមាជិកគណៈកម្មការធិការកណ្ដាលបក្សប្រជាជន...

ការវិភាគ​ដី រុក្ខជាតិ និង​ជី (Soil, Plant and Fertilizer Analysis)

ភ្នំពេញៈការវិភាគដីសម្រាប់ រុក្ខជាតិ និងជីកសិកម្ម គឺជាផ្នែកមួយនៃមន្ទីរពិសោធន៍ជាតិកសិកម្ម (NAL) ដែលស្ថិតនៅក្រោមការ គ្រប់គ្រងផ្ទាល់ដោយអគ្គនាយកដ្ឋានកសិកម្ម។

អាន​បន្ត៖ ការវិភាគ​ដី រុក្ខជាតិ និង​ជី (Soil, Plant and Fertilizer Analysis)

សម្តេចតេជោ ហ៊ុន សែន ប្រាប់នាយករដ្ឋមន្ត្រីជប៉ុនថា កម្ពុជា ជាមិត្តដ៏ស្មោះត្រង់របស់ជប៉ុន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅមុនអញ្ជើញបំពេញការងារក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ បានឆ្លៀតជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំប្រទេសជាមិត្តដល់ទៅពីររូប ហើយជាជំនួបដ៏មានសារៈសំខាន់លើនយោបាយការទូតកម្រិតទ្វេភាគី តំបន់ និងអន្តរជាតិផងដែរ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់នាយករដ្ឋមន្ត្រីជប៉ុនថា កម្ពុជា...

សម្តេចតេជោ ស្នើជប៉ុនបើកការហោះហើររបស់ ANA មកកាន់កម្ពុជាឡើងវិញ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើឱ្យជប៉ុន ឱ្យមានការហោះហើរឡើងវិញ របស់ជើងហោះហើរ ANA មកកម្ពុជា បន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្បើយ។ការស្នើរបស់សម្តេចតេជោ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម ហ្វមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្ត្រីជប៉ុន តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ។

អាន​បន្ត៖ សម្តេចតេជោ ស្នើជប៉ុនបើកការហោះហើររបស់ ANA មកកាន់កម្ពុជាឡើងវិញ

កម្ពុជា-ឥណ្ឌូនេស៊ី ចង់បើកជើងហោះហើរត្រង់ឡើងវិញ ក្រោយស្ថានភាពកូវីដ១៩ ធូរស្រាល

(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា-ឥណ្ឌូនេស៊ី បានបង្ហាញអំពីបំណងរួមគ្នា ក្នុងការបើកដំណើរការជើងហោះហើរត្រង់រវាងប្រទេសទាំងពីរឡើងវិញ បន្ទាប់ពីស្ថានភាពរីករាលដាលជំងឺកូវីដ១៩ បានធូរស្រាល។

អាន​បន្ត៖ កម្ពុជា-ឥណ្ឌូនេស៊ី ចង់បើកជើងហោះហើរត្រង់ឡើងវិញ ក្រោយស្ថានភាពកូវីដ១៩ ធូរស្រាល

នាយករដ្ឋមន្រ្តីឡាវ ចូលក្រាបថ្វាយបង្គំគាល់ ព្រះមហាក្សត្រកម្ពុជា

(ភ្នំពេញ)៖ នៅចុងបញ្ចប់នៃការបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្រ្តីឡាវ បានចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។

អាន​បន្ត៖ នាយករដ្ឋមន្រ្តីឡាវ ចូលក្រាបថ្វាយបង្គំគាល់ ព្រះមហាក្សត្រកម្ពុជា

ឡាវនឹងរៀនសូត្រពីកម្ពុជា ចំពោះផែនការចាក់វ៉ាក់សាំងកូវីដ១៩

(ភ្នំពេញ)៖ រដ្ឋាភិបាលឡាវ បានអះអាងថា ខ្លួននឹងរៀនសូត្រពីរាជរដ្ឋាភិបាលកម្ពុជា ចំពោះផែនការចាក់វ៉ាក់សាំងកូវីដ១៩។ នេះបើតាមលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន។

អាន​បន្ត៖ ឡាវនឹងរៀនសូត្រពីកម្ពុជា ចំពោះផែនការចាក់វ៉ាក់សាំងកូវីដ១៩

ក្រសួង​ការងារ គាំទ្រ​អង្គការ​ដៃគូ ដែល​បានរៀបចំ គម្រោង​សាកល្បង​ការលើកកម្ពស់ សុខភាព និង​អាហារូបត្ថម្ភ នៅតាម​បណ្តា​រោងចក្រ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានបង្ហាញការគាំទ្រ ចំពោះអង្គការ ហេឡែន ខេលល័រ ដែលនឹងត្រូវអនុវត្ត សាកល្បង គម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ នៅតាមបណ្តារោងចក្រ មួយចំនួន ។

អាន​បន្ត៖ ក្រសួង​ការងារ គាំទ្រ​អង្គការ​ដៃគូ ដែល​បានរៀបចំ គម្រោង​សាកល្បង​ការលើកកម្ពស់...

ឡាវអរគុណកម្ពុជាបានផ្តល់ជំនួយថវិកា សម្ភារៈបរិក្ខារទេព្យ ប្រឆំាងជំងឺកូវីដ-១៩ ដល់ប្រទេសឡាវបន្តបន្ទាប់

រាជធានីភ្នំពេញ ៖ ឯកឧត្តមនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល រដ្ឋសភា និងប្រជាជនកម្ពុជាដែលបានផ្តល់សម្ភារៈបរិក្ខារពេទ្យ មានម៉ាស វ៉ាក៉សាំងដល់ប្រទេសឡាវ ហើយនៅក្នុងដំណើរទស្សនកិច្ចនាពេលនេះ ។

អាន​បន្ត៖ ឡាវអរគុណកម្ពុជាបានផ្តល់ជំនួយថវិកា សម្ភារៈបរិក្ខារទេព្យ ប្រឆំាងជំងឺកូវីដ-១៩...

កម្ពុជា-ឡាវ ឯកភាពគ្នាបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការ លើវិស័យថាមពល ទាំងក្របខណ្ឌបច្ចេកទេស និងពាណិជ្ជកម្ម

(ភ្នំពេញ)៖ កម្ពុជា-ឡាវ បានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យថាមពលទាំងក្របខណ្ឌបច្ចេកទេស និងពាណិជ្ជកម្មបន្ថែមទៀត។

អាន​បន្ត៖ កម្ពុជា-ឡាវ ឯកភាពគ្នាបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការ លើវិស័យថាមពល...

លទ្ធផលនៃជំនួបក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកទី២របស់ខ្លួន នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្ហាញនូវលទ្ធផលបូកសរុបជាច្រើនសម្រាប់ដាក់ចេញឱ្យអនុវត្ត ដើម្បីសម្រួលដល់ការទទួលទេសចរអន្តរជាតិ។

អាន​បន្ត៖ លទ្ធផលនៃជំនួបក្រុមការងាររាជរដ្ឋាភិបាល និងឯកជន...

ព្រឹកនេះ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលកម្ពុជា-ឡាវ ជួបពិភាក្សាការងារអំឡុងបំពេញទស្សកិច្ចនៅកម្ពុជា

(ភ្នំពេញ)៖ លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានជួបពិភាក្សាការងារជាមួយ លោក Daovong Phonekeo រដ្ឋមន្ដ្រីក្រសួងថាមពល និងរ៉ែឡាវ ដែលបានអមដំណើរលោកនាយករដ្ឋមន្រ្តីឡាវមកបំពេញទស្សនកិច្ចនៅកម្ពុជា។

អាន​បន្ត៖ ព្រឹកនេះ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលកម្ពុជា-ឡាវ...

រាជរដ្ឋាភិបាលកម្ពុជា សម្រេចហាមឃាត់អ្នក​ដំណើរ​មកពីប្រទេសចំនួន១០ នៅទ្វីបអាហ្រ្វិក

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានសម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេស ចំនួន ១០ នៅទ្វីបអាហ្វ្រិក ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង ១០ ក្នុងអំឡុងពេល ៣សប្តាហ៍ មុនចូលមកប្រទេសកម្ពុជា ធ្វើដំណើរចូលប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងចូលកម្ពុជានូវមេរោគកូវីដ១៩ ប្រភេទអូមីក្រុង ( Omicron ) ដោយត្រូវចាប់អនុវត្តក្រោយ ៤៨ម៉ោង បន្ទាប់ពីចេញសេចក្តីប្រកាសព័ត៌មាននេះ។

អាន​បន្ត៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចហាមឃាត់អ្នក​ដំណើរ​មកពីប្រទេសចំនួន១០ នៅទ្វីបអាហ្រ្វិក

ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការពិនិត្យ និងចុះឈ្មោះបោះឆ្នោត! សូមពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត

(ភ្នំពេញ)៖ ការចុះឈ្មោះបោះឆ្នោតមានសារសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋដើម្បីមានសិទ្ធិចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០២៣។

អាន​បន្ត៖ ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការពិនិត្យ និងចុះឈ្មោះបោះឆ្នោត!...

ប្រមុខការទូតកម្ពុជា-ហ្វីលីពីន នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើកទី៣

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ លោក តែវដូរ៉ូ ឡក់ស៉ីន ជេអរ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន ដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន លើកទី៣ (3rd JCBC) នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

អាន​បន្ត៖ ប្រមុខការទូតកម្ពុជា-ហ្វីលីពីន នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះ...

លោកនាយករដ្ឋមន្រ្តីឡាវនឹងចូលជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាវេលាម៉ោង ៥ ល្ងាចនេះ

ភ្នំពេញ៖លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនឹងអញ្ជើញចូលជួប ពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅវេលាម៉ោង ៥ ល្ងាច ថ្ងៃទី ២៩ ខែ វិច្ឆិកានេះនៅវិមាន សន្តិភាពទិស្តីការនាយករដ្ឋមន្រ្តី ។

អាន​បន្ត៖ លោកនាយករដ្ឋមន្រ្តីឡាវនឹងចូលជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន...

រដ្ឋមន្ត្រីគមនាគមន៍ថៃ ប្រាប់ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ថា ការកសាងប្រព័ន្ធគមនាគមន៍ ជាអាទិភាពសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច

(បាងកក, ថៃ)៖ រដ្ឋមន្ត្រីគមនាគមន៍របស់ថៃ លោកបណ្ឌិត សក្តិស្យាម ឈីតឆប បានលើកឡើងថា ការកសាងប្រព័ន្ធគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន គឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការតភ្ជាប់ និងកសាងសេដ្ឋកិច្ចនៅក្នុងប្រទេសឱ្យកាន់តែប្រសើរ។

អាន​បន្ត៖ រដ្ឋមន្ត្រីគមនាគមន៍ថៃ ប្រាប់ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ថា...

ទូត​ឆែក​សន្យា​ជំរុញ​អ្នក​វិនិយោគ​មក​បណ្តាក់ទុន​នៅ​កម្ពុជា

រាជធានីភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកបានសន្យាជំរុញអ្នកវិនិយោគទុនឲ្យបានច្រើននៅកម្ពុជា ។

អាន​បន្ត៖ ទូត​ឆែក​សន្យា​ជំរុញ​អ្នក​វិនិយោគ​មក​បណ្តាក់ទុន​នៅ​កម្ពុជា

ក្រោមបទបញ្ជារបស់សម្តេចតេជោ ថ្ងៃនេះឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដឹកនាំកម្លាំងចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសការបំផ្លាញដីព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប

(កំពង់ឆ្នាំង)៖ បន្ទាប់ពីទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ, ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចុះទៅស្រាវជ្រាវ និងបង្ក្រាបបទល្មើសការកាប់ទន្ទ្រានព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។

អាន​បន្ត៖ ក្រោមបទបញ្ជារបស់សម្តេចតេជោ ថ្ងៃនេះឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា...

គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នឹង​បើក​កិច្ចប្រជុំ នៅ​ថ្ងៃទី​១​ធ្នូ ពិនិត្យ និង​សម្រេច លើ​សំណើ​របស់ គណៈកម្មការ​នានា បញ្ចូល​សេចក្តីព្រាងច្បាប់ ទៅក្នុង​កិច្ចប្រជុំ​ព្រឹទ្ធសភា វិសាមញ្ញ នីតិកាល​ទី​៤

ភ្នំពេញៈ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចេញសេចក្តីជូនដំណឹងមួយ នៅថ្ងៃទី២៩ ខែវិច្ឆិកា នេះ ដោយជម្រាបជូន សាធារណជនជ្រាបថាៈ នាព្រឹកថ្ងៃពុធ ទី១ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា។

អាន​បន្ត៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នឹង​បើក​កិច្ចប្រជុំ នៅ​ថ្ងៃទី​១​ធ្នូ...

រដ្ឋមន្ត្រី​​ក្រសួង​ការងារ ៖ សហជីព​ត្រូវ​ចាត់​ទុក​ក្រសួង​ជា​ដៃគូ​ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយ​គ្នា

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារបានគូសបញ្ជាក់ថា សហជីពត្រូវតែចិត្តទុកក្រសួងការជាដៃគូក្នុងការដោះស្រាយបញ្ហាប្រឈមនានាតាមច្បាប់ជាមួយគ្នា ។

អាន​បន្ត៖ រដ្ឋមន្ត្រី​​ក្រសួង​ការងារ ៖...