ផ្សាយផ្ទាល់


បណ្តាញសង្គម

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជំរុញឱ្យអាជ្ញាធរឃុំ សហគមន៍ ផ្សព្វផ្សាយពីសេវាច្រកចេញចូលតែមួយ ដល់បងប្អូនប្រជាពលរដ្ឋទៅដល់មូលដ្ឋានដើម្បីបម្រើសេវាឲ្យកាន់តែមានប្រសិទ្ធិភាព

(កំពង់ធំ)៖ លោក ឈួន រ៉ា ប្រធានក្រុមប្រឹក្សាស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានជំរុញឱ្យអាជ្ញាធរឃុំ សហគមន៍ ផ្សព្វផ្សាយពីសេវាច្រកចេញចូលតែមួយដល់បងប្អូនប្រជាពលរដ្ឋ ទៅដល់មូលដ្ឋានដើម្បីបម្រើសេវាឲ្យកាន់តែមានប្រសិទ្ធិភាព។

អាន​បន្ត៖ រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជំរុញឱ្យអាជ្ញាធរឃុំ សហគមន៍...

រដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន អញ្ជើញពិនិត្យស្ថានភាពផ្លូវ ចំនួន ៣ទីតាំង នៅក្នុងខេត្ដត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញពិនិត្យស្ថានភាពផ្លូវចំនួន ៣ទីតាំង នៅក្នុងខេត្ដត្បូងឃ្មុំ។ សូមជម្រាបដែរថា ការពិនិត្យស្ថានភាពផ្លូវ ចំនួន ៣ទីតាំង ក្នុងនោះរួមមាន៖

អាន​បន្ត៖ រដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន អញ្ជើញពិនិត្យស្ថានភាពផ្លូវ ចំនួន ៣ទីតាំង...

សម្តេចតេជោ ហ៊ុន សែន ត្រូវបានបោះឆ្នោតបន្តជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាត នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ សម្រាប់អាណត្តិ៤ឆ្នាំ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា ត្រូវបានបោះឆ្នោតបន្ត ជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាត នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) សម្រាប់អាណត្តិ៤ឆ្នាំ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ត្រូវបានបោះឆ្នោតបន្តជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិ...

ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង ថ្លែងដំណរគុណរាជរដ្ឋាភិបាល ដែលបានជួយអន្តរាគមន៍ ឲ្យតម្លៃស្រូវកើនឡើងវិញ បន្ទាប់ពីត្រូវបានឈ្មួញបញ្ចុះតម្លៃកន្លងមក

(កំពង់ឆ្នាំង)៖ ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង បានកំពុងតែប្រមូលផលស្រូវវស្សាដើមរដូវ (ស្រូវស្រាល) ព្រោះតែទិន្នផលស្រូវឆ្នាំនេះទទួលបានផលល្អ បើទោះជាតម្លៃស្រូវឆ្នាំនេះចុះថ្លៃបន្តិចក៏ដោយចុះ ក៏ប្រជាកសិករនៅតែមាន ទឹកចិត្តសប្បាយរីករាយក្នុងការប្រមូលផលស្រូវនាដើមរដូវនេះ ប្រកបដោយទឹកចិត្តសប្បាយរីករាយ ហើយពួកគាត់នៅតែមានជំនឿយ៉ាងមុតមាំថាតម្លៃស្រូវ និងឡើងថ្លៃវិញនៅពេលប្រមូលផលស្រូវរួចរាល់ ដោយសាររាជរដ្ឋាភិបាល កំពុងតែគិតគូរអំពីតម្លៃស្រូវដល់ប្រជាកសិករ។

អាន​បន្ត៖ ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង ថ្លែងដំណរគុណរាជរដ្ឋាភិបាល ដែលបានជួយអន្តរាគមន៍...

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ»

(ស្ទឹងត្រែង)៖ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីអបអរសាទរទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ» នៅមុខសាលាខេត្តស្ទឹងត្រែង។

អាន​បន្ត៖ រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ...

តំបន់អេកូទេសចរណ៍លាក់ខ្លួនក្នុងព្រៃជ្រៅដ៏ប្រណិតស្ថិតនៅភូមិភាគឦសាន លើទឹកដីខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ Siem Pang Forest Lodge ឬ សាលារដ្ឋ រីសត្យា ក្នុងព្រៃ ជាតំបន់ទេសចរណ៍ លាក់ខ្លួនក្នុងព្រៃជ្រៅ មួយនឹងការងារ បង្កើតការងារ ខួបឆ្នាំ 2020។

អាន​បន្ត៖ តំបន់អេកូទេសចរណ៍លាក់ខ្លួនក្នុងព្រៃជ្រៅដ៏ប្រណិតស្ថិតនៅភូមិភាគឦសាន...

អគ្គស្នងការដ្ឋាននគរបាលជាតិ ទាត់ចោលវីដេអូបង្កើតឡើងដោយ AI ដែលវាយប្រហាររាជរដ្ឋាភិបាល និងនគរបាលកម្ពុជា ករណីស្ដ្រីជនសង្ស័យដែលទៅរំដោះអ្នកទោសចេញពីតុលាការ

(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ ឈានចូលដល់ឆ្នាំ២០២០ ២០២០ នេះមិនមានវីដេអូមួយដែលបង្ហាញពីសកម្មភាពលើរូបរាងកាយជាក្រុមអ្នកទោសមកពីខេត្តស្វាយរៀង។

អាន​បន្ត៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ទាត់ចោលវីដេអូបង្កើតឡើងដោយ AI...

ប្រធានរដ្ឋសភានៃកម្ពុជា​ ផ្ញើសារលិខិតអបអរសាទរ ប្រធានសភាជាតិនៃទីម័រឡេស្តេ ក្នុងទិវាប្រកាសឯករាជ្យ នៃការប្រារព្ធខួបលើកទី៥០

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ គោរពជូនលោកស្រី ម៉ារីយ៉ា ហ្វឺណាន់ដា ឡាយ (Maria Fernanda Lay) ប្រធានសភាជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ព្រមទាំងសហការី និងប្រជាជន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងឱកាសជាប្រវត្តិសាស្ត្រ នៃការប្រារព្ធខួបលើកទី៥០ នៃទិវាប្រកាសឯករាជ្យ។

អាន​បន្ត៖ ប្រធានរដ្ឋសភានៃកម្ពុជា​ ផ្ញើសារលិខិតអបអរសាទរ ប្រធានសភាជាតិនៃទីម័រឡេស្តេ...

ភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀន ៨៩នាក់ នៅស្រុកចំនួន ក្នុងខេត្តកំពង់ស្ពឺ ប្រកាសលាលែងពីបក្ស និងស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

(កំពង់ស្ពឺ)៖ ទីស្តីការគណៈរដ្ឋមន្ត្រី សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានក្រុមប្រឹក្សាភិបាល ដឹកនាំក្រុមការងារដឹកនាំសមាជិកមូលដ្ឋាន ទទួលបានជំនួយ និងគាំទ្រគណបក្ស រៀនមានចំនួនបីរូប មកពីឃុំទួលសាលា ឃុំពោធិ៍ន្នោរម្យ និងទីស្នាក់ការរដ្ឋាភិបាល និងទីស្នាក់ការនៅស្រុកស្រែចំការ ក្នុងរាជធានីភ្នំពេញ ឆ្នាំ 2017

អាន​បន្ត៖ ភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀន ៨៩នាក់ នៅស្រុកចំនួន...

BREAKING: សហរដ្ឋអាមេរិក ជំរុញឱ្យកម្ពុជានិងថៃ បន្តរក្សាសន្តិភាពនិងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព

(Reuters)៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ថា សហរដ្ឋអាមេរិកកំពុងប្រមូលព័ត៌មានបន្ថែមអំពីឧទ្ទវហេតុ ដែលទាហានថៃជាន់មីននៅក្បែរព្រំដែនកម្ពុជា ជាមួយការជំរុញឱ្យប្រទេសជិតខាងទាំង២បន្តរក្សាស្ថិរភាព និងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាដោយមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើជាសាក្សី។

អាន​បន្ត៖ BREAKING: សហរដ្ឋអាមេរិក ជំរុញឱ្យកម្ពុជានិងថៃ...

ក្រសួងអប់រំ នឹងវាយតម្លៃជ្រើសរើសនាយកល្អ គ្រូបង្រៀនល្អ៤០នាក់ និងសាលាស្អាត១០កន្លែង

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងចាប់ផ្ដើមវាយតម្លៃជ្រើសរើស នាយកសាលាល្អ ចំនួន១០នាក់,គ្រូបង្រៀនល្អ ពីថ្នាក់ទី៤-១២ ចំនួន១០នាក់,គ្រូបង្រៀនល្អភាសាខ្មែរ ពីថ្នាក់ទី១-៣ ចំនួន១០នាក់,គ្រូបង្រៀនល្អគណិតវិទ្យា ពីថ្នាក់ទី១-៣ ចំនួន១០នាក់ និងសាលាស្អាត ចំនួន១០កន្លែង ជាជ័យលាភីពានរង្វាន់ សម្ដេចតេជោសែន ក្នុងឆ្នាំសិក្សា២០២៤-២០២៥។តាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ ការវាយតម្លៃជ្រើសរើសជ័យលាភីគំរូនេះ នាយកវិទ្យាស្ថានជាតិអប់រំ និងគរុកោសល្យ រួមទាំងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើតគណៈកម្មការវាយតម្លៃចូលរួមគ្រប់ថ្នាក់ ដើម្បីរៀបចំការវាយតម្លៃ និងជ្រើសរើស។

អាន​បន្ត៖ ក្រសួងអប់រំ នឹងវាយតម្លៃជ្រើសរើសនាយកល្អ គ្រូបង្រៀនល្អ៤០នាក់ និងសាលាស្អាត១០កន្លែង

រដ្ឋមន្រ្តីមុខងារ៖ ការជ្រើសរើសមន្ត្រីកិច្ចព្រមព្រៀងការងារ មិនកំណត់អាយុទេ ឱ្យ​តែមានឆន្ទៈ និងកម្លាំងកាយ

ការជ្រើសរើសមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ មិនមានកំណត់អាយុនោះទេ ឱ្យតែមានឆន្ទៈ និងកម្លាំងកាយក្នុងការបំពេញការងារ។ នេះជាការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។នាពេលថ្មីៗនេះ ក្រសួងមុខងារសាធារណៈ បានចាប់ផ្ដើមជ្រើសរើសមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារសម្រាប់វិស័យអប់រំ និងសុខាភិបាល។ ពាក់ព័ន្ធនឹងការជ្រើសរើសមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារនេះ មានសាធារណជនជាច្រើននៅមានចម្ងល់ទាក់ទងនឹងការជ្រើសរើស។

អាន​បន្ត៖ រដ្ឋមន្រ្តីមុខងារ៖ ការជ្រើសរើសមន្ត្រីកិច្ចព្រមព្រៀងការងារ មិនកំណត់អាយុទេ...

៩ខែឆ្នាំនេះ ​បទល្មើសចំនួន ២ ១៥២ បានកើតឡើងនៅកម្ពុជា ក្នុងនោះជិត៥០០​ករណី​ជា​បទ​​ឧ​ក្រិដ្ឋ

ភ្នំពេញ៖ រយៈពេល៩ខែ ក្នុងឆ្នាំ២០២៥នេះ មានបទល្មើសកើតឡើង ២ ១៥២ លើក នៅទូទាំងប្រទេសកម្ពុជា ក្នុងនោះបទល្មើសឧក្រិដ្ឋមានចំនួន៤៧៥ និងបទល្មើសមជ្ឈឹម ១ ៦៧៧ ករណី។ ក្នុងចំណោមករណីល្មើសដែលកើតមាន សមត្ថកិច្ចចុះបង្ក្រាបបានចំនួន ២ ០៧១ ករណី ឬស្មើនឹង៩៦ភាគរយ។ នេះបើតាម លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យអះអាងថា បទល្មើសដែលកើតឡើង រយៈពេល៩ខែ ក្នុងឆ្នាំនេះ មានការថយចុះ ៤៥០ ករណី បើធៀបនឹងពេលដូចគ្នា នៅឆ្នាំមុន។

អាន​បន្ត៖ ៩ខែឆ្នាំនេះ ​បទល្មើសចំនួន ២ ១៥២ បានកើតឡើងនៅកម្ពុជា...

សម្តេច ឃួន សុដារី៖ កម្ពុជា ពឹងផ្អែក​ខ្លាំងលើការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារ​ប្រយោជន៍ជាតិ

«ជាប្រទេសតូច កម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ។»។ នេះជាការគូសបញ្ជាក់របស់ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ថ្លែងក្នុងកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ៖ «ចំពោះមុខនៃការបែកបាក់៖ អធិបតេយ្យភាពក្នុងកាលៈទេសៈ ដែលសណ្តាប់ធ្នាប់ ពិភពលោកមានការបែកខ្ញែក» នាវេទិកាសន្តិភាពប៉ារីសលើកទី៨ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

អាន​បន្ត៖ សម្តេច ឃួន សុដារី៖ កម្ពុជា ពឹងផ្អែក​ខ្លាំងលើការទូត និងច្បាប់អន្តរជាតិ...

សម្តេច​បវរ​ធិ​បតី​ អះអាង​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្តយ៉ាង​មុតមាំ​របស់​កម្ពុជា​ ចំពោះ​សន្តិភាព ពហុភាគី​និយម និង​គោលការណ៍​នានា​នៃ​ធម្មនុញ​អង្គការសហប្រជាជាតិ ចែករំលែក

រាជធានីភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី ១៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះសន្តិភាព ពហុភាគីនិយម និងគោលការណ៍នានានៃធម្មនុញអង្គការសហប្រជាជាតិ ។

អាន​បន្ត៖ សម្តេច​បវរ​ធិ​បតី​...

សម្ដេច ហ៊ុន ម៉ាណែត ប្ដេជ្ញាចិត្តពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន (CSP) ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ប្រមុខរាជរដ្ឋាភិបាល បានអះអាងបែបនេះនៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៨។បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍ការចុះហត្ថលេខាលើពិធីសារ ស្តីពី ការដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន៣.០ (ACFTA 3.0)។

អាន​បន្ត៖ សម្ដេច ហ៊ុន ម៉ាណែត...

ផ្លូវឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៖ ភាគលាភសេដ្ឋកិច្ច និងទស្សនវិស័យប្រកបដោយវិបុលភាពនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន

ក្នុងរយៈពេលបីត្រីមាសដំបូងនៃឆ្នាំ២០២៥ ទំហំនាំចូលនិងនាំចេញសរុបរបស់ចិនជាមួយអាស៊ានបានឈានដល់៥.៥៧ ទ្រីលានយ៉ន់ បានកើនឡើង ៩.៦% បើប្រៀបធៀបនឹងពេលដូចគ្នានៅឆ្នាំមុន។ អាស៊ាននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន។

អាន​បន្ត៖ ផ្លូវឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៖ ភាគលាភសេដ្ឋកិច្ច...

រដ្ឋមន្រ្តី​មហាផ្ទៃ ចាត់ទុកលោក ប៉ាង លីដា ជា​បុគ្គលគំរូ ដែល​ជំរុញការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រី

ជាអភិបាលរងខណ្ឌពោធិ៍សែនជ័យ នៃរាជធានីភ្នំពេញ លោក ប៉ាង លីដា ត្រូវបានប្រជាពលរដ្ឋមូលដ្ឋានស្គាល់យ៉ាងច្បាស់ តាមរយៈសកម្មភាពដ៏មមាញឹករបស់លោក គឺការដឹកនាំមន្ត្រីកាយប្រឡាយ ស្ដារលូរំដោះទឹក កាយសំរាម និងរំដោះចិញ្ចើមផ្លូវសាធារណៈជាដើម។ សកម្មភាពរបស់អភិបាលរងរូបនេះ ក៏ធ្វើឱ្យសាធារណជនផ្សេងៗ រួមទាំងឯក ឧត្តម ស សុខា រដ្ឋមន្រ្តីមហាផ្ទៃមើលឃើញ និងសរសើរផងដែរ។«លោក ប៉ាង លីដា ជាបុគ្គលគំរូមួយរូប ដើម្បីជំរុញបន្ថែមទៀតនូវការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រី រួមទាំងបំផុសចលនាចូលរួមគាំទ្រពីប្រជាពលរដ្ឋដោយខ្វះមិនបាន»។

អាន​បន្ត៖ រដ្ឋមន្រ្តី​មហាផ្ទៃ ចាត់ទុកលោក ប៉ាង លីដា ជា​បុគ្គលគំរូ...

សម្ដេច ហ៊ុន ម៉ាណែត ស្នើឱ្យអាម៉េរិកគាំទ្រអាស៊ាន ក្នុងការពង្រឹងសមាហរណកម្មឌីជីថល

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាម៉េរិកលើកទី១៣ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យអាម៉េរិក ជួយគាំទ្រអាស៊ាន ក្នុងការពង្រឹងសមាហរណកម្មឌីជីថល ជាពិសេសកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន(DEFA)។

អាន​បន្ត៖ សម្ដេច ហ៊ុន ម៉ាណែត ស្នើឱ្យអាម៉េរិកគាំទ្រអាស៊ាន ក្នុងការពង្រឹងសមាហរណកម្មឌីជីថល

កម្ពុជា-ឡាវ-វៀតណាម ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងគ្នាឱ្យកាន់ជិតស្និទ្ធ

ប្រមុខរដ្ឋាភិបាលនៃកម្ពុជា ឡាវ និងវៀតណាម នឹងបន្តខិតខំជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមគ្នាឱ្យកាន់តែជិតសិទ្ធ។ វិស័យសំខាន់ៗដែលថ្នាក់ដឹកនាំប្រទេសទាំងបីផ្តោតនោះ រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍, សន្តិសុខ និងការពារជាតិ។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយលោក ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីប្រទេសវៀតណាម និង លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃប្រទេសឡាវ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែតុលា។

អាន​បន្ត៖ កម្ពុជា-ឡាវ-វៀតណាម...