បណ្តាញសង្គម

​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ​ឬ​ដូស​ទី​៣ ជូនពលរដ្ឋ​ចាប់ពី​ថ្ងៃ​១១​ តុលា​ នេះ​តទៅ

រាជធានីភ្នំពេញ ៖ ដើម្បីបង្កើនភាពស៊ាំទប់ទល់នឹងមេរោគកូវីដ-១៩ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ឬដួសទី៣ ជូនប្រជាពលរដ្ឋ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១១ តុលា ឆ្នាំ២០២១ នេះ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អាន​បន្ត៖ ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ​ឬ​ដូស​ទី​៣...

ក្រុមប្រឹក្សាធម្មនុញ្ញ ទូលថ្វាយព្រះមហាក្សត្រថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការកំណត់ «សញ្ជាតិខ្មែរតែមួយ» ចំពោះថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ «អាចធ្វើទៅបាន»

(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានទូលថ្វាយព្រះមហាក្សត្រថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការកំណត់ «សញ្ជាតិខ្មែរតែមួយ» ចំពោះថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ ធ្វើឡើងឡើងស្របតាមបរិបទនៃសភាពការណ៍ជាក់ស្តែង និងពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញនោះទេ។

អាន​បន្ត៖ ក្រុមប្រឹក្សាធម្មនុញ្ញ ទូលថ្វាយព្រះមហាក្សត្រថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញ...

សម្តេចពិជ័យសេនា ទៀ បាញ់៖ គោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ របស់រដ្ឋាភិបាលជាខ្សែក្រវាត់ទីមួយ ដើម្បីការពារអាយុជីវិតប្រជាជន

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវាត់ការពារទីមួយដ៏សំខាន់ ដើម្បីការពារអាយុជីវិតប្រជានជន ក្នុងការបង្កើនឱ្យបាននូវភាពស៉ាំ ក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ១៩។

អាន​បន្ត៖ សម្តេចពិជ័យសេនា ទៀ បាញ់៖ គោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩...

សម្តេច ស ខេង ស្នើឲ្យអភិបាលខេត្តបាត់ដំបងថ្មីបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ ខណៈខេត្តនេះអ្នកឆ្លងជាង ១ម៉ឺននាក់ ស្លា.ប់១៤២នាក់

ខេត្តបាត់ដំបង ៖ សម្តេច ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើដល់អភិបាលខេត្តបាត់ដំបងថ្មីបន្តប្រយុទ្ធប្រឆាំងជំងឺជំងឺកូវីដ១៩ ខណៈដែលខេត្តមួយនេះជាប់ព្រំដែនប្រទេសថៃ ក្នុងចំណោមខេត្តមួយចំនួនទៀតរបស់ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួនច្រើន ដោយសារមានប្អូនមកពីខេត្តផ្សេងឆ្លងកាត់ទៅកាន់ប្រទេសថៃ ។

អាន​បន្ត៖ សម្តេច ស ខេង ស្នើឲ្យអភិបាលខេត្តបាត់ដំបងថ្មីបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ...

កម្ពុជា-ជប៉ុន ចុះ ហត្ថលេខាស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងប្រមាណ៧២លានដុល្លារអាមេរិក

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងបានចុះហត្ថលេខាលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ក្នុងទំហំទឹកប្រាក់សរុបទាំងអស់ ៧.៩៣៦លានយ៉េន (ប្រាំពីរពាន់ប្រាំបួនរយសាមសិបប្រាំមួយលានយ៉េន) (ប្រមាណ៧២ លានដុល្លារអាមេរិក) ដើម្បីរួម ចំណែក ដល់ ការ លើក កម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។

អាន​បន្ត៖ កម្ពុជា-ជប៉ុន ចុះ ហត្ថលេខាស្តីពីការផ្តល់ឥណទានសម្បទាន...

សារាចរ ៣ចំណុច ដើម្បីពង្រឹងវិធានការគ្រប់គ្រង​ការឆ្លងរាលដាល​ជំងឺកូវីត-១៩ ក្នុងពិធីបុណ្យ​ភ្ជុំបិណ្ឌ

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី៣ ខែតុលានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរ ៣ចំណុច ស្តីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

អាន​បន្ត៖ សារាចរ ៣ចំណុច ដើម្បីពង្រឹងវិធានការគ្រប់គ្រង​ការឆ្លងរាលដាល​ជំងឺកូវីត-១៩...

ក្នុង​រយៈពេល ៩​ខែ​នៃ​ឆ្នាំ​២០២១ កាកបាទក្រហមកម្ពុជា បានផ្តល់​អំណោយ​មនុស្សធម៌ ជូន​ដល់​គ្រួសារ​រងគ្រោះ និង​ងាយ​រងគ្រោះ សរុប​ប្រមាណ ជិត ៧​ម៉ឺន​គ្រួសារ​

ភ្នំពេញ៖ ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២១ នេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ ជាស្បៀង សម្ភារៈថវិកាជូនដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះ សរុបប្រមាណ ជិត ៧ម៉ឺនគ្រួសារ ក្នុងនោះ មនុស្សវ័យចាស់ ជាង ៣៥% បានទទួលអំណោយមនុស្សធម៌នេះ ដើម្បីជួយកាត់បន្ថយការលំបាកផ្នែកជីវភាព ក៏ដូចជាគាំទ្រផ្នែកសេវាសុខុមាលភាពសង្គម សុខភាពផ្លូវកាយ និងផ្លូវចិត្ត ពិសេសក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩។

អាន​បន្ត៖ ក្នុង​រយៈពេល ៩​ខែ​នៃ​ឆ្នាំ​២០២១ កាកបាទក្រហមកម្ពុជា បានផ្តល់​អំណោយ​មនុស្សធម៌...

កងទ័ពមួកខៀវកម្ពុជា ជិត៣០០នាក់ បានធ្វើមាតុភូមិមកកម្ពុជាវិញ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ នៅប្រទេសម៉ាលី

(ភ្នំពេញ)៖ កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៩៧២ និងកងកម្ទេចគ្រឿងផ្ទុះ (EOD) លេខ៨៨២ ចំនួន ២៩៨នាក់ ក្នុងនោះមានស្ត្រីនា២៥នាក់ ដែលជាកងទ័ពទី៧របស់កម្ពុជា នៅប្រទេសម៉ាលី បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ដោយជោគជ័យ។

អាន​បន្ត៖ កងទ័ពមួកខៀវកម្ពុជា ជិត៣០០នាក់ បានធ្វើមាតុភូមិមកកម្ពុជាវិញ...

ក្រសួងការងារ ណែនាំបន្ថែម៣ចំណុច ចំពោះការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស

(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំ នៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ក៏ដូចជាការរៀនរស់នៅតាមគន្លងប្រក្រតីភាពថ្មី (New Normal) និងការត្រៀមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ក្រសួងការងារ បានណែនាំបន្ថែម៣ចំណុច ចំពោះការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស។

អាន​បន្ត៖ ក្រសួងការងារ ណែនាំបន្ថែម៣ចំណុច ចំពោះការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩...

ព្រឹកនេះសម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រកាសផ្លាស់ប្ដូរអភិបាលខេត្តស្ទឹងត្រែង, លោក ស្វាយ សំអ៊ាង ជំនួសលោក ម៉ុម សារឿន

(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាព ប្រកាសផ្លាស់ប្ដូរអភិបាលខេត្តស្ទឹងត្រែង ដោយលោក ស្វាយ សំអ៊ាង ជំនួសលោក ម៉ុម សារឿន។

អាន​បន្ត៖ ព្រឹកនេះសម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រកាសផ្លាស់ប្ដូរអភិបាលខេត្តស្ទឹងត្រែង,...

រដ្ឋមន្ត្រី ថោង ខុន៖ ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ទី១នៃខែតុលា មានជាង១១ម៉ឺននាក់

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ទី១នៃខែតុលា (ថ្ងៃទី០២-០៣ ខែតុលា ឆ្នាំ២០២១) មានចំនួន ១១៦,៨១៩ នាក់ ក្នុងនោះភ្ញៀវជាតិ ១១៣,៨៥៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២,៩៦៣ នាក់។

អាន​បន្ត៖ រដ្ឋមន្ត្រី ថោង ខុន៖ ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ទី១នៃខែតុលា មានជាង១១ម៉ឺននាក់

រយៈពេល​៧​ខែ​ចុង​ក្រោយនេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អាម៉េរិក​មាន​ចំនួន​ជាង ៤​ពាន់​លាន​ដុល្លារ កើនឡើង​៣៧%

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា គិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០២១ចុងក្រោយនេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក មានចំនួនសរុបប្រមាណជាង ៤ពាន់លានដុល្លារ កើនឡើងជា ៣៧ភាគរយ ប្រើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២០។

អាន​បន្ត៖ រយៈពេល​៧​ខែ​ចុង​ក្រោយនេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អាម៉េរិក​មាន​ចំនួន​ជាង...

ការចាក់វ៉ាក់សាំងបង្ការកូវីដ១៩នៅកម្ពុជាគិតត្រឹមថ្ងៃ៣០កញ្ញាបានជាង៩៩ភាគរយនៃប្រជាជនគោលដៅ១០លាននាក់​

ភ្នំពេញៈរបាយការណ៍សង្ខេបដែលរៀបចំដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស(គ.វ.ក១៩)

អាន​បន្ត៖ ការចាក់វ៉ាក់សាំងបង្ការកូវីដ១៩នៅកម្ពុជាគិតត្រឹមថ្ងៃ៣០កញ្ញាបានជាង៩៩ភាគរយនៃប្រជាជនគ...

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ៖ គ្មានលើកលែងលើកទី២ ទោះបីដោះលែងយានយន្ដដឹកជញ្ជូនលើសទម្ងន់២២៩ គ្រឿងក៏ដោយ

រាជធានីភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការបានគូសបញ្ជាក់ថា ទោះបីដោះលែងយានយន្ដដឹកជញ្ជូនលើសទម្ងន់កំណត់ចំនួន២២៩គ្រឿងក៏ដោយ ប៉ុន្តែការអនុវត្តច្បាប់រឹតបន្តឹងដដែលចំពោះយានយន្តដឹកជញ្ជូនដោយគ្មានករណីការលើកលែងជាលើកទី២ឡើយ ។

អាន​បន្ត៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ៖ គ្មានលើកលែងលើកទី២...

សម្តេចពិជ័យសេនា ទៀ បាញ់៖ កងទ័ព មិនត្រឹមតែដើរតួនាទីចម្បង ការថែរក្សាសន្តិភាពប៉ុណ្ណោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងការសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ននានា

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា កងយោធពលខេមរភូមិន្ទ មិនត្រឹមតែបានដើរតួនាទីចំបង ក្នុងការស្វែងរក និងបន្តថែរក្សាសន្តិភាពដែលទទួលបានយ៉ាងលំបាកប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្មក្នុងការសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រាអាសន្ននានា។

អាន​បន្ត៖ សម្តេចពិជ័យសេនា ទៀ បាញ់៖ កងទ័ព មិនត្រឹមតែដើរតួនាទីចម្បង...

គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ពិភាក្សាលើការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅថ្ងៃទី១១ ខែតុលា តាមប្រព័ន្ធវីដេអូអនឡាញ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ (កម្មវិធី Microsoft Teams) ក្រោមប្រធានបទចំនួន៣។

អាន​បន្ត៖ គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ...

ក្រសួងទេសចរណ៍៖ អ្នកជំនាញផ្នែកចុងភៅកម្ពុជា ១៤៣នាក់ ត្រូវបានចុះបញ្ជីអ្នកជំនាញទេសចរណ៍អាស៊ាន

(ភ្នំពេញ)៖ អ្នកជំនាញផ្នែកចុងភៅកម្ពុជាចំនួន ១៤៣នាក់ ត្រូវបានកត់ត្រាក្នុងសៀវភៅអ្នកជំនាញទេសចរណ៍ (Skills Passport) និងចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេចរណ៍អាស៊ាន (www.atprs.org)។

អាន​បន្ត៖ ក្រសួងទេសចរណ៍៖ អ្នកជំនាញផ្នែកចុងភៅកម្ពុជា ១៤៣នាក់...

សារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។

អាន​បន្ត៖ សារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា...

ទេសរដ្ឋមន្រ្តី លី ធុជ៖ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១ ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមមានចំនួន៣៤នាក់ ថយចុះ៣៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា សម្រាប់ការងារនៅចំពោះរបស់អាជ្ញាធរមីន គឺការទប់ស្កាត់កុំឱ្យមានពិការភាពបន្តទៀត និងលើកកម្ពស់ជីវភាពរស់នៅជនមានពិការភាព និងក្រុមគ្រួសាររបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។

អាន​បន្ត៖ ទេសរដ្ឋមន្រ្តី លី ធុជ៖ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១ ជនរងគ្រោះដោយសារមីន...

គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ ប្រកាសលទ្ធផលកិច្ចប្រជុំបច្ចេកទេសលើកទី៦ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូអនឡាញ

(ភ្នំពេញ)៖ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear) បានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពី លទ្ធផលកិច្ចប្រជុំបច្ចេកទេសលើកទី៦ បានធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ តាមរយៈប្រព័ន្ធ Video Conference និងផ្ទាល់នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។

អាន​បន្ត៖ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ...

ទីប្រឹក្សាសម្តេចតេជោ ជួបរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្សរបស់ថៃ ចែករំលែកការងារសង្គមកិច្ច

(បាងកក, ប្រទេសថៃ)៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលជួបពិភាក្សាការងារជាមួយលោក Juti Krairerk រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្សរបស់ថៃ។

អាន​បន្ត៖ ទីប្រឹក្សាសម្តេចតេជោ ជួបរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម...