បណ្តាញសង្គម

៨ខែ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិបាន ១,៩០៩លានដុល្លារ ស្មើនឹងជាង៨៥ភាគរយនៃច្បាប់ថវិកាជាតិ

(ភ្នំពេញ)៖ រយៈពេល៨ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិបាន ១,៩០៩លានដុល្លារអាមេរិក ដែលស្មើនឹងជាង៨៥ភាគរយនៃច្បាប់ថវិកាជាតិ ឆ្នាំ២០២១ ហើយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ ថយចុះ៨ភាគរយ។

អាន​បន្ត៖ ៨ខែ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិបាន ១,៩០៩លានដុល្លារ...

ប្រមុខការទូតចិនលោក វ៉ាង យី សន្យាពន្លឿនគម្រោងខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រ ព្រះសីហនុ-ហុងកុង

(ភ្នំពេញ)៖ នៅចំពោះមុខឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សហប្រធានគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនារួមកម្ពុជា-ចិន, លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានសន្យាថា នឹងយកចិត្តទុកដាក់ និងជំរុញបន្ថែមទៀត លើគម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ រវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង។

អាន​បន្ត៖ ប្រមុខការទូតចិនលោក វ៉ាង យី សន្យាពន្លឿនគម្រោងខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រ...

ក្រសួងព្រមាន​ពី​វីរុស​​បំប្លែង​​ថ្មី​ប្រភេទ«​មូ» ​នៅ​កម្ពុជា បើ​ពលរដ្ឋ​មិន​អនុវត្ត​វិធានការ​សុខាភិបាល

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានព្រមានពីការករណីកើតវីរុសបំប្លែងថ្មីប្រភេទមូ បើសិនប្រជាពលរដ្ឋមិនអនុវត្តវិធានការសុខាភិបាលឲ្យបានម៉ត់ចត់។រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានព្រមានថា ប្រសិនបើប្រជាពលរដ្ឋខ្មែរមិនបន្ដអនុវត្តវិធានការ សុខាភិបាលទេ វិរុសកូវីដ-១៩បំប្លែងខ្លួនថ្មី ប្រភេទមូ (MU) នឹងអាចកើតមានឡើងនៅកម្ពុជា ដូច្នេះត្រូវបន្ដអនុវត្តវិធានការ សុខាភិបាលជាប់ជានិច្ច។

អាន​បន្ត៖ ក្រសួងព្រមាន​ពី​វីរុស​​បំប្លែង​​ថ្មី​ប្រភេទ«​មូ» ​នៅ​កម្ពុជា...

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម

(ភ្នំពេញ)៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ Zoom ដឹកនាំដោយលោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា, ឧត្តមសេនីយ៍ឯក សៀង សេន អគ្គលេខាធិការរងគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា រួមទាំងមានការចូលរួម អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា និងលោកនាយក/លោកស្រីនាយិកាក្រុមហ៊ុនកាស៊ីណូ ទូទាំងប្រទេសបានចូលរួមក្នុងកិច្ចប្រជុំ។

អាន​បន្ត៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា...

បាញ់ថ្នាំ​​សម្លា.ប់មេរោគ​​ និង​សម្អាតសាលានានា​នៅ​ភ្នំពេញ ត្រៀម​បើក​ដំណើរការ​ឡើង​វិញ​

រាជធានីភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះបានដឹកនាំអាជ្ញាធរខណ្ឌទាំង១៤ មន្ត្រីពាក់ព័ន្ធធ្វើការបាញ់ថ្នាំសម្លា.ប់មេរោគនៅតាមទីធ្លាសាលា និងអគារអនុវិទ្យាល័យនិងវិទ្យាល័យ នានាទូទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈបើកសាលាឲ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ នៅថ្ងៃទី១៥ខែកញ្ញាខាងមុខនេះ ។

អាន​បន្ត៖ បាញ់ថ្នាំ​​សម្លា.ប់មេរោគ​​ និង​សម្អាតសាលានានា​នៅ​ភ្នំពេញ...

តំណាង WHO ៖ មានតែមនុស្សគ្រប់រូបបំពេញតួនាទីដោយទទួលខុសត្រូវ ទើបទប់ស្កាត់ការឆ្លងកូវីដនៅកម្ពុជា

រាជធានីភ្នំពេញ ៖ តំណាងអង្គការសុខភាពពិភពលោកបានព្រមានថា មានតែមនុស្សគ្រប់រូបបំពេញតួនាទីដោយការទទួលខុសត្រូវទេទើបយើងអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយអាចសម្លឹងឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់មួយបាន ។

អាន​បន្ត៖ តំណាង WHO ៖ មានតែមនុស្សគ្រប់រូបបំពេញតួនាទីដោយទទួលខុសត្រូវ...

រដ្ឋសភា នឹងបន្តសម័យប្រជុំលើកទី៦ នៅថ្ងៃស្អែក ដោយមានរបៀបវារៈចំនួន៨

(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នឹងបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ស្អែកនេះ ដោយមានរបៀបវារៈចំនួន៨។ នេះបើតាមសេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបណ្តាញ Fresh News ទទួលបាន។

អាន​បន្ត៖ រដ្ឋសភា នឹងបន្តសម័យប្រជុំលើកទី៦ នៅថ្ងៃស្អែក ដោយមានរបៀបវារៈចំនួន៨

រដ្ឋាភិបាលត្រៀមគ្រាប់ពូជស្រូវ​ និងពូជដំណាំរួមផ្សំជួយពលរដ្ឋរងគ្រោះធម្មជាតិ

រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ បានត្រៀមពូជស្រូវ និងដំណាំរួមផ្សំ ដើម្បីត្រៀមជួយពលរដ្ឋដែលរងគ្រោះធម្មជាតិ ។

អាន​បន្ត៖ រដ្ឋាភិបាលត្រៀមគ្រាប់ពូជស្រូវ​ និងពូជដំណាំរួមផ្សំជួយពលរដ្ឋរងគ្រោះធម្មជាតិ

ក្រសួងការងារ ប្រកាសសមាសភាពក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២, ភាគីនិយោជក គឺលោក ណាង សុធី ភាគីសហជីព គឺលោក គឹម ចាន់សំណាង

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីថ្លែងការណ៍ប្រកាសពីសមាសភាពក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២ ឆ្នាំទី១ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២។

អាន​បន្ត៖ ក្រសួងការងារ ប្រកាសសមាសភាពក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២,...

គ.ជ.ប ជូនដំណឹងពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះ អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១។

អាន​បន្ត៖ គ.ជ.ប ជូនដំណឹងពីការដាក់...

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ទទួលអំណោយពីសប្បុរសជន ទុកជួយដល់ពលករធ្វើចត្តាឡីស័ក និងពលរដ្ឋនៅខេត្តស្វាយរៀង

(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានទទួលអំណោយជាស្បៀងពីលោកស្រី ចាង លី ភរិយា លោក ឡេង ប៉ តំណាងក្រុមហ៊ុន The New Venetian Casino & Hotel ដើម្បីចូលរួមចំណែក ជួយដល់ប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀង។

អាន​បន្ត៖ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ទទួលអំណោយពីសប្បុរសជន ទុកជួយដល់ពលករធ្វើចត្តាឡីស័ក...

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ទទួលអំណោយពីសប្បុរសជន ទុកជួយដល់ពលករធ្វើចត្តាឡីស័ក និងពលរដ្ឋនៅខេត្តស្វាយរៀង

(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានទទួលអំណោយជាស្បៀងពីលោកស្រី ចាង លី ភរិយា លោក ឡេង ប៉ តំណាងក្រុមហ៊ុន The New Venetian Casino & Hotel ដើម្បីចូលរួមចំណែក ជួយដល់ប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀង។

អាន​បន្ត៖ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ទទួលអំណោយពីសប្បុរសជន ទុកជួយដល់ពលករធ្វើចត្តាឡីស័ក...

ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ស្នើថៃពង្រឹងការត្រួតពិនិត្យ គុណភាពទំនិញកសិកម្ម មុននាំចូលកម្ពុជា

(បាងកក, ថៃ)៖ បណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើថៃបន្តពង្រឹងលើការត្រួតពិនិត្យគុណភាពទំនិញកសិកម្មនានា មុននាំចូលមកប្រទេសកម្ពុជា ដើម្បីបញ្ចៀសនូវការបង្កទុក្ខទោសដល់សុខភាពប្រជាពលរដ្ឋខ្មែរ។

អាន​បន្ត៖ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ស្នើថៃពង្រឹងការត្រួតពិនិត្យ...

អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា លើកពីការប្រឹងប្រែងគ្រប់គ្រងដំណើរចេញចូល និងវត្តមានជនបរទេសនៅកម្ពុជា ក្នុងប្រជុំប្រចាំឆ្នាំ របស់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន

(ភ្នំពេញ)៖ កិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៤ តាមប្រព័ន្ធអនឡាញ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២១ ត្រូវបានបញ្ចប់។

អាន​បន្ត៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា លើកពីការប្រឹងប្រែងគ្រប់គ្រងដំណើរចេញចូល...

អ្នកនាំពាក្យ ៖ ថ្លែងការណ៍ក្រុមអង្គការសង្គមស៊ីវិល ៦០កំពុងមានចរិតនយោបាយ និងគ្មានភាពទទួលខុសត្រូវ

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា ថ្លែងការណ៍របស់ក្រុមសង្គមស៊ីវិល៦០នោះមានភាពចរិតនយោបាយ ហើយគ្មានភាពទទួលខុសត្រូវចំពោះសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ។

អាន​បន្ត៖ អ្នកនាំពាក្យ ៖ ថ្លែងការណ៍ក្រុមអង្គការសង្គមស៊ីវិល ៦០កំពុងមានចរិតនយោបាយ...

រយៈពេល២៥ថ្ងៃនៃបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ គ្រូពេទ្យចាក់បានចំនួន១,២៣៦,៦៨០នាក់

(ភ្នំពេញ)៖ រយៈពេល២៥ថ្ងៃនៃការចាប់ផ្តើមដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្រុមគ្រូពេទ្យចាក់បានចំនួន ១,២៣៦,៦៨០នាក់ ខណៈទូទាំងប្រទេសចាក់បានចំនួន ១០,០៧១,៤៦១នាក់ (គិតត្រឹមថ្ងៃទី២៥ ខែសីហា)។

អាន​បន្ត៖ រយៈពេល២៥ថ្ងៃនៃបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ អាយុ១២ឆ្នាំ...

អ្នក​ចាក់ ស៊ីណូ​វ៉ាក់​ និងស៊ីណូហ្វាម ចំនួន​២​ដូ​សរួច​ហើយ អាច​ចាក់​ដូ​ស​ជំរុញ វ៉ាក់សាំង​អ្វី​ក៏​បាន

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានធ្វើការណែនាំ ជូនដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបអំពីប្រភេទវ៉ាក់សាំងកូវីដ-១៩ ដែលអាចប្រើសម្រាប់ចាក់ជាដូសជំរុញ និងគម្លាតរយៈពេលសម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ។

អាន​បន្ត៖ អ្នក​ចាក់ ស៊ីណូ​វ៉ាក់​ និងស៊ីណូហ្វាម ចំនួន​២​ដូ​សរួច​ហើយ អាច​ចាក់​ដូ​ស​ជំរុញ...

ក្រសួងសាធារណការ បង្កើតកម្មវិធីផ្សាយផ្ទាល់ ផ្តល់ឱកាសឱ្យពលរដ្ឋសួរលើបញ្ហាផ្សេងៗ ជាសមត្ថកិច្ចរបស់ក្រសួង

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បង្កើតកម្មវិធីផ្សាយផ្ទាល់លើទំព័រ Facebook របស់ក្រសួង ដើម្បីផ្តល់នូវព័ត៌មានផ្សេងៗ ព្រមទាំងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋសាកសួរព័ត៌មានទាក់ទងនឹងសមត្ថកិច្ចរបស់ក្រសួងផងដែរ។

អាន​បន្ត៖ ក្រសួងសាធារណការ បង្កើតកម្មវិធីផ្សាយផ្ទាល់ ផ្តល់ឱកាសឱ្យពលរដ្ឋសួរលើបញ្ហាផ្សេងៗ...

រាជរដ្ឋាភិបាលបញ្ជាក់ថា ការចាក់ដូសជំរុញ ដោយប្រើវ៉ាក់សាំងដូចគ្នា ឬខុសគ្នា មិនបង្កឱ្យមានផលរំខានទេ ប៉ុន្តែអាចបង្កើនបាននូវប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ ទប់ទល់នឹងមេរោគបំប្លែងខ្លួន

(ភ្នំពេញ)៖ ផ្អែកតាមការសិក្សាស្រាវជ្រាវរបស់ខ្លួន រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការចាក់ដូសជំរុញ ឬដូសទី៣ ដោយប្រើវ៉ាក់សាំងដូចគ្នា ឬឆ្លាស់គ្នា មិនបង្កឱ្យមានផលរំខានដល់សុខភាពរបស់ប្រជាពលរដ្ឋទេ ប៉ុន្តែការចាក់ដូសជំរុញអាចនឹងបង្កើនបាននូវប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំថែមទៀតដើម្បី ទប់ទល់នឹងមេរោគបំប្លែងខ្លួន ដែលក្នុងនោះមានទាំង Delta ផងដែរ។

អាន​បន្ត៖ រាជរដ្ឋាភិបាលបញ្ជាក់ថា ការចាក់ដូសជំរុញ ដោយប្រើវ៉ាក់សាំងដូចគ្នា ឬខុសគ្នា...

កម្ពុជា-យូណេស្កូ ពិភាក្សាអំពីការត្រៀមចុះតំបន់ប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ វឌ្ឍនភាពនៃដំណើរការត្រៀមចុះតំបន់ប្រាសាទកោះកេរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០២២ ត្រូវបានកម្ពុជា និងអង្គការយូណេស្កូ លេីកយកមកពិភាក្សា កាលពីម្សិលមិញនេះ។ កិច្ចពិភាក្សានេះធ្វេីឡេីងដោយ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដោយតំណាងគណៈប្រតិភូអចិន្ត្រៃយ៍នៃព្រះរាជាណចក្រកម្ពុជា ប្រចាំនៅអង្គការយូណេស្កូ ជាមួយលោកស្រីបណ្ឌិត Mechtild ROSSLER នាយិកានៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និង លោកបណ្ឌិត Jing Feng ប្រធានការិយាល័យ តំបន់អាស៉ី និង ប៉ាស៉ីហ្វិក នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស។

អាន​បន្ត៖ កម្ពុជា-យូណេស្កូ ពិភាក្សាអំពីការត្រៀមចុះតំបន់ប្រាសាទកោះកេរ...