បណ្តាញសង្គម

តម្រូវឲ្យម្ចាស់រោងចក្រសហគ្រាសរៀបចំធ្វើតេស្តរហ័ស រកកូវីដ ចំពោះកម្មករនិយោជិតឲ្យបានមុនថ្ងៃ១០ ខែកញ្ញា

រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យម្ចាស់រោងចក្រសហគ្រាសផ្នែកវាយនភណ្ឌកាត់ដេរផលិតស្បែកជើង និងផលិតកាបូបត្រូវរៀងចំការធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ចំពោះកម្មករនិយោជិតទាំងអស់ឲ្យបាន២ដង មុនដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ។

អាន​បន្ត៖ តម្រូវឲ្យម្ចាស់រោងចក្រសហគ្រាសរៀបចំធ្វើតេស្តរហ័ស រកកូវីដ...

អភិបាលខណ្ឌ បញ្ជា​ឱ្យ​វាយ​កំទេចចោល ការចាក់​សាប របស់​ពលរដ្ឋ​ម្នាក់ រំលោភ​លើផ្លូវ សាធារណៈ​មួយ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​២

ភ្នំពេញៈ លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះ បានបញ្ជាអោយមន្ត្រី និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ វាយកំទេចចោល ការចាក់សាប របស់ពលរដ្ឋម្នាក់ រំលោភលើផ្លូវសាធារណៈមួយ ក្នុងសង្កាត់ច្រាំងចំរេះទី២ ក្រោយពីប្រជាពលរដ្ឋ បានរាយការណ៍ជូនលោក និងក្រោយពីបានចុះពិនិត្យ ជាក់ស្ដែង នៅទីតាំងនោះ ។

អាន​បន្ត៖ អភិបាលខណ្ឌ បញ្ជា​ឱ្យ​វាយ​កំទេចចោល ការចាក់​សាប របស់​ពលរដ្ឋ​ម្នាក់...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បើកឲ្យក្រុមហ៊ុន រោងចក្រ សហគ្រាស ស្ថាប័ននានា អាចបញ្ជាទិញ Rapid Test ដោយមិនកំណត់បរិមាណ

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសបើកឲ្យក្រុមហ៊ុន រោងចក្រ សហគ្រាស ស្ថាប័ននានា អាចបញ្ជាទិញ Rapid Test ដោយមិនកំណត់បរិមាណ។

អាន​បន្ត៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បើកឲ្យក្រុមហ៊ុន រោងចក្រ សហគ្រាស ស្ថាប័ននានា...

តំណាង WHO ៖ ស្ថានភាពឆ្លងជំងឺកូវីដ១៩នៅកម្ពុជាកំពុងតែប្រសើរ តែកុំបោះបង់ចោលវិធានការសុខាភិបាល

រាជធានីភ្នំពេញ ៖ ដោយសារតែរាជរដ្ឋាភិបាលដាក់ចេញយុទ្ធសាស្ត្រក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ អស់រយៈពេលជាច្រើនខែមកនេះបានធ្វើឲ្យកម្ពុជាកំពុងតែឈានទៅរកភាពប្រសើរក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ។

អាន​បន្ត៖ តំណាង WHO ៖ ស្ថានភាពឆ្លងជំងឺកូវីដ១៩នៅកម្ពុជាកំពុងតែប្រសើរ...

រដ្ឋលេខាធិការក្រសួងព័ត៌មាន ក្រើនរំឭកអ្នកសារព័ត៌មាន កុំឲ្យដើរខុសតួនាទី និងវិជ្ជាជីវៈ

(ភ្នំពេញ)៖ លោក ម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា វិស័យព័ត៌មាននាពេលបច្ចុប្បន្ន កាន់តែមានភាពទូលំទូលាយ និងរីកចំរើន ដោយការរីកចំរើនមួយនេះ បានផ្ដល់ឱកាសកាន់តែសំបូរបែប ឲ្យមហាជនបានដឹង ពីដំណឹងគ្រប់ទិសទី។

អាន​បន្ត៖ រដ្ឋលេខាធិការក្រសួងព័ត៌មាន ក្រើនរំឭកអ្នកសារព័ត៌មាន កុំឲ្យដើរខុសតួនាទី...

សម្ដេចតេជោ និងសម្តេចប៊ុន រ៉ានី អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំង

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ។

អាន​បន្ត៖ សម្ដេចតេជោ និងសម្តេចប៊ុន រ៉ានី អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ...

BREAKING: រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់ច្រកផ្លូវមួយចំនួន ក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលឆ្លងរាលដាលមេរោគបំប្លែងថ្មី Delta

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបិទខ្ទប់ច្រកផ្លូវមួយចំនួន ក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលឆ្លងរាលដាលមេរោគបំប្លែងថ្មី Delta ។

អាន​បន្ត៖ BREAKING: រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់ច្រកផ្លូវមួយចំនួន ក្នុងភូមិ៥...

គ.ជ.ប ចាប់ផ្តើមរៀបចំផ្ទៀងផ្ទាត់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ខេត្តកំពត

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានរៀបចំផ្ទៀងផ្ទាត់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ខេត្តកំពត នៅជាន់ទី១ នៃទីស្នាក់ គ.ជ.ប។

អាន​បន្ត៖ គ.ជ.ប ចាប់ផ្តើមរៀបចំផ្ទៀងផ្ទាត់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១...

ល្បី​មើមខ្ជាយ​ព្យាបាល​កូវីដ តម្លៃលក់​ឡើង​ជាង​​១ម៉ឺនរៀល​ក្នុង១គីឡូក្រាម

ភ្នំពេញ៖ ការប្រើប្រាស់រុក្ខជាតិចម្រាញ់ទៅជាឱសថដើម្បីព្យាបាលជំងឺកូវីដ១៩ កំពុងទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសថៃ។

ខណៈដែលតម្រូវការមើមខ្ជាយ មានការកើនឡើងធ្វើឱ្យតម្លៃមើមខ្ជាយនៅកម្ពុជាក៏មានការឡើងថ្លៃផងដែរ ធ្វើឲ្យប៉ះពាល់ដល់ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមមួយចំនួន ដូចជាម្ចាស់ផលិតកម្ម ផលិតផលកែសម្ផស្ស និង ផលិតផលថែរក្សាសុខភាពដែលធ្វើឡើងពីមើមរុក្ខជាតិ និងអ្នកប្រកបរបរលក់នុំបញ្ចុកជាដើម។

ភ្នំពេញ៖ ការប្រើប្រាស់រុក្ខជាតិចម្រាញ់ទៅជាឱសថដើម្បីព្យាបាលជំងឺកូវីដ១៩ កំពុងទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសថៃ។

ខណៈដែលតម្រូវការមើមខ្ជាយ មានការកើនឡើងធ្វើឱ្យតម្លៃមើមខ្ជាយនៅកម្ពុជាក៏មានការឡើងថ្លៃផងដែរ ធ្វើឲ្យប៉ះពាល់ដល់ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមមួយចំនួន ដូចជាម្ចាស់ផលិតកម្ម ផលិតផលកែសម្ផស្ស និង ផលិតផលថែរក្សាសុខភាពដែលធ្វើឡើងពីមើមរុក្ខជាតិ និងអ្នកប្រកបរបរលក់នុំបញ្ចុកជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត កញ្ញា ញឹម សូរីដា ម្ចាស់សិប្បកម្មបូរាណឃែរ ដែលស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យជាប់ព្រំដែនខ្មែរថៃបានប្រាប់ឲ្យដឹងថា តម្លៃមើមខ្ជាយបានឡើងថ្លៃ គួរឲ្យកត់សំគាល់ក្នុងមួយរយៈពេលចុងក្រោយនេះ។

ពីមុននេះមើមខ្ជាយមួយគីឡូក្រាមតម្លៃត្រឹមតែ ៦០០០ រៀលទៅ៧០០០រៀលប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នបានឡើងថ្លៃរហូត១ គីឡូក្រាមជាង ១ ម៉ឺនរៀល ពេលខ្លះពិបាករកទិញទៀតផង។កញ្ញា សូរីដា បានបន្តថា ការឡើងថ្លៃនេះដោយសារតែមានការប្រមូលទិញ យកទៅកាន់ប្រទេសថៃ ដោយសារនៅប្រទេសថៃមានតម្រូវការខ្ពស់ អីចឹងវាធ្វើឲ្យនៅក្នុងទីផ្សារមានការខ្វះខាត ។

មើមខ្ជាយនៅប្រទេសថៃក៏សម្បូរដែរក៏ប៉ុន្តែទៅដោយខ្ជាយក្រហមដែលជាខ្ជាយព្រៃ,សម្រាប់ខ្ចីសនេះគឺមិនសូវសម្បូរទេ។

ដូច្នេះទើបមានការប្រមូលទិញទៅកាន់ប្រទេសថៃច្រើន។

ម្យ៉ាងទៀតដោយសាររដូវនេះមិនមែនជារដូវប្រមូលផលមើមខ្ជាយនៅឡើយទេ ព្រោះដំណាំខ្ជាយ១ឆ្នាំ ប្រមូលផលម្តងហើយ គេតែងប្រមូលផលនៅរដូវរំហើយខ្ទង់ខែ១១ ឬ ១២ ហេតុដូចនេះហើយបានចាមើមខ្ជាយឡើងថ្លៃគួបសមនឹងមានការប្រមូលទិញទៅថៃទៀត ធ្វើឲ្យតម្រូវទីផ្សារ ក្នុងខេត្តមានការខ្វះខាត ។

កញ្ញាបានបន្តទៀតថា ការឡើងថ្លៃនៃតម្លៃមើមខ្ជាយនេះគឺវាបានប៉ះពាល់ផងដែរសម្រាប់អាជីវកម្មដោយសារថាមើមខ្ជាយឡើងថ្លៃវាធ្វើឲ្យប៉ះពាល់តម្លៃថ្លៃដើមនៃការផលិត ដែលធ្វើឲ្យផលិតផលក៏ឡើងថ្លៃទៅតាមនោះ ធ្វើអតិថិជនមួយចំនួន កាត់បន្ថយការប្រើប្រាស់ប៉ះពាល់ទៅដល់អ្នកផលិត។

តម្រូវការមើមខ្ជាយនៅក្នុងប្រទេសថៃ កំពុងមានតម្រូវការខ្ពស់ធ្វើឲ្យកសិករថៃរកចំណូលបានខ្ពស់ ក្នុងមួយថ្ងៃពួកគេរកប្រាក់ចំណូលបានពី៥០០០ ទៅ៧០០០ បាតស្មើនឹង ៦០០,០០០ រៀល ទៅ ៨០០,០០០ រៀល ។

ការកើនឡើងតម្លៃធ្វើឲ្យការខ្វះខាតខ្ជាយនេះ ដោយសារមើមខ្ជាយជាឱសថធម្មជាតិដែលអាចយកទៅ ចំរាញ់ជាឱសថសម្រាប់ព្យាបាលជំងឺកូវីដ១៩ ដែលកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសថៃ ។

ប្រភពពីព័ត៌មានពីប្រទេសថៃបានឱ្យដឹងថា ការលក់មើមខ្ជាយបានកើនឡើងខ្ពស់ បន្ទាប់ពីស្មៅប្រមាត់មនុស្សដែលប្រជាជនថៃហៅថា Fah Talai ត្រូវបានប្រើក្នុងឱសថបុរាណ ដើម្បីព្យាបាលអាការៈនៃជំងឺកូវីដ១៩ ។

កត្តានេះបានធ្វើឱ្យប្រជាកសិករនៅក្នុងខេត្ត គរសុវណ្ណ ឥឡូវនេះកំពុងរកចំណូលបានចាប់ពី ៥,០០០ទៅ ៧,០០០ បាតក្នុងមួយថ្ងៃ(ប្រមាណ ១៥១-២១២ដុល្លារ) ពីការលក់មើមខ្ជាយនេះ។

នាយកដ្ឋានឱសថបុរាណនិងវេជ្ជសាស្ត្រថៃ កំពុងសហការជាមួយសាកលវិទ្យាល័យ Mahidol ដើម្បីធ្វើការសាកល្បងព្យាបាលអ្នកជំងឺដោយប្រើថ្នាំចម្រាញ់ចេញពីមើមខ្ជាយ២ប្រភេទគឺថ្នាំ Pinostrobin និង Pandulatin A ដែលប្រឆាំងនឹងវីរុសកូវីដ១៩។ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ជាមួយនឹងតម្រូវការខ្ពស់មើមខ្ជាយនៅក្នុងប្រទេសថៃ និង ការឡើងថ្លៃនៃមើមខ្ជាយ ក៏កើតមានឡើងនូវករណីចោរលួចដកដើមខ្ជាយនៅតាមភូមិស្រុកនានា ស្ទើរតែពាសពេញប្រទេសថៃ។

រហូតដល់តំបន់ខ្លះត្រូវដាក់ប្រជាការពារដេកចាំយាមដើមខ្ជាយ ខណៈដែលអ្នកដើរប្រមូលទិញខ្ជាយ ខ្លះត្រូវបានចោរប្លន់យកមើមខ្ជាយទៅអស់ថែមទៀតផង។

តម្លៃមើមខ្ជាយនៅក្នុងទីផ្សារថៃឡើងថ្លៃពី ២០០ បាត ដល់៤០០បាត ក្នុងមួយគីឡូក្រាម។

ខណៈដែលនៅកម្ពុជាវិញ ក៏កំពុងឡើងថ្លៃបណ្តើរៗកាលពីមុនត្រឹម ៦០០០រៀលក្នុង១គីឡូក្រាមពេលនេះឡើងដល់១០០០០រៀលក្នុង១គីឡូក្រាមហើយ ៕

ដកស្រង់ពី៖ កម្ពុជាថ្មី 

វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ជំនួយរដ្ឋាភិបាលអាមេរិកបានមកដល់កម្ពុជាហើយ

រាជធានីភ្នំពេញ ៖ ដូចជាការគ្រោងទុកវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាលអាមេរិកតាមរយៈយន្ដការកូវ៉ាក់ (COVAX) បានដឹកមកដល់ប្រទេសកម្ពុជានាព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះហើយ ។

អាន​បន្ត៖ វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ជំនួយរដ្ឋាភិបាលអាមេរិកបានមកដល់កម្ពុជាហើយ

ព្រឹកថ្ងៃនេះវ៉ាក់សាំងកូវីដ១៩ជំនួយអាមេរិក មកដល់កម្ពុជា, រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញទទួលវ៉ាក់សាំង

(ភ្នំពេញ)៖ វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ នឹងដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។

អាន​បន្ត៖ ព្រឹកថ្ងៃនេះវ៉ាក់សាំងកូវីដ១៩ជំនួយអាមេរិក មកដល់កម្ពុជា,...

អត្ថាធិប្បាយ៖ បិទព្រំដែនថៃ តែត្រូវខំកាត់ផ្តាច់​កូវីដ ដែលឆ្លងដែនរួចហើយ

ភ្នំពេញ៖ គឺចាប់ពីម៉ោង ១១ និង ៥៩នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ តទៅ កម្ពុជា បានសម្រេចបិទព្រំដែនជាមួយថៃជាបណ្តោះអាសន្ន សម្រាប់អ្នកដំណើរចេញ-ចូល។

អាន​បន្ត៖ អត្ថាធិប្បាយ៖ បិទព្រំដែនថៃ តែត្រូវខំកាត់ផ្តាច់​កូវីដ ដែលឆ្លងដែនរួចហើយ

លោកស្រី ឱ វណ្ណឌីន៖ វីរុសបម្លែងថ្មី Alpha និង Delta កំពុងចរាចរណ៍នៅកម្ពុជា អំពាវនាវដល់ពលរដ្ឋ កុំមើលស្រាលលទ្ធភាពចម្លង រួមគ្នាអនុវត្ដវិធានការសុខាភិបាល (Video Inside)

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិលបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានថ្លែងបញ្ជាក់ថា បច្ចុប្បន្ននេះនៅកម្ពុជា មានវីរុសបម្លែងថ្មីពីរប្រភេទ Alpha និង Delta កំពុងចរាចរណ៍នៅសហគមន៍កម្ពុជាយើង ដែលធ្វើឱ្យមានចំនួនអ្នកឆ្លង អ្នកឈឺ និងស្លាប់កើនឡើង ដូច្នេះយើងមិនត្រូវមើលស្រាលទៅលើលទ្ធភាពនៃការរាតត្បាតវីរុសបម្លែងថ្មីនេះនោះទេ។

អាន​បន្ត៖ លោកស្រី ឱ វណ្ណឌីន៖ វីរុសបម្លែងថ្មី Alpha និង Delta កំពុងចរាចរណ៍នៅកម្ពុជា...

ប្រជាពលរដ្ឋដែលត្រូវសមត្ថកិច្ចរឹបអូសត្រាក់ទ័រ សាទរនឹងចំណាត់របស់លោក ថោង ខុន ដោះស្រាយបញ្ហាជូនពួកគាត់ និងរង់ចាំការដោះស្រាយរបស់មន្ត្រីពាក់ព័ន្ធ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលត្រូវកម្លាំងសមត្ថកិច្ចជំនាញរឹបអូសត្រាក់ទ័រកាលពីពេលកន្លងទៅនោះ បានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះចំណាត់ការទាន់ពេលរបស់លោករដ្ឋមន្ត្រី ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ដែលបានដាក់យន្តការដោះស្រាយបញ្ហាជូនពួកគាត់ ក៏ដូចជាបង្ការការកៀបសង្កត់លើប្រជាពលរដ្ឋផ្សេងទៀត ខណៈពួកគាត់ក៏កំពុងទន្ទឹងរង់ចាំមើល ការដោះស្រាយរបស់មន្ត្រីពាក់ព័ន្ធបន្តទៀតដែរ។

អាន​បន្ត៖ ប្រជាពលរដ្ឋដែលត្រូវសមត្ថកិច្ចរឹបអូសត្រាក់ទ័រ សាទរនឹងចំណាត់របស់លោក ថោង ខុន...

នៅតាមទីរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រនានានៅបរទេសដែលលោកធ្លាប់បានទៅទស្សនកិច្ច​ លោកសង្កេតឃើញ

ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ស៊ីម៉ាក់ បានមានប្រសាសន៍ថាប្រសិនបើយកឈើល្មើសច្បាប់ដែលចាប់បាន មកបំរើការងារថែទាំ និងអភិរក្សប្រាសាទនានាមិនដឹងជាល្អយ៉ាងណានោះទេ។

អាន​បន្ត៖ នៅតាមទីរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រនានានៅបរទេសដែលលោកធ្លាប់បានទៅទស្សនកិច្ច​...

មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី៖ ការទូតវប្បធម៌ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្រួបបង្រួមដោយសន្តិភាព នៃប្រទេសកូរ៉េទាំងពីរ

(ភ្នំពេញ)៖ កាលពីថ្ងៃទី២៨-២៩ ខែកក្កដា ឆ្នាំ២០២១ លោក លឹម ប៊ុនហុក អគ្គនាយករងក្រុមប្រឹក្សាវប្បធម៌អាស៊ី តំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី និងប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី បានចូលរួមថ្លែង ក្នុងកម្មវិធីសន្និសីទថ្នាក់ដឹកនាំអន្តរជាតិ ក្រោមប្រធានបទឆ្ពោះទៅរកការបង្រួបបង្រួមដោយសន្តិភាពនៃឧបទ្វីបកូរ៉េ តាមរយៈគំនិតផ្តួចផ្តើមវប្បធម៌ សិល្បៈ និងកីឡា និងគម្រោងផ្លូវសន្តិភាព។

អាន​បន្ត៖ មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី៖ ការទូតវប្បធម៌...

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ក្រសួងអាចដកអាជ្ញាប័ណ្ណស្ថាប័នព័ត៌មានចំនួនតិច តែដកទាំងស្រុងទាល់ សម្រេចពីតុលាការ

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ក្រសួងអាចដកអាជ្ញាប័ណ្ណព័ត៌មានដែលធ្វើខុសបានចំនួនតិចតួចប៉ុណ្ណោះមកដល់ពេលនេះ ប៉ុន្តែបើមានការទទួលកំហុសអាចផ្តល់ជូនវិញ តែអាចដកទាំងស្រុងទាល់តែមានការសម្រេឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងក្នុងកិច្ចប្រជុំពិភាក្សាព័ត៌មានតាមប្រព័ន្ធវិឌីអូសូម (Zoom) នាព្រឹកថ្ងៃទី២៩ ខែកក្កដានេះ ថា៖«រឿងបញ្ហាដកអាជ្ញាប័ណ្ណនេះក្រសួងដកតិចណាស់ ។

អាន​បន្ត៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ក្រសួងអាចដកអាជ្ញាប័ណ្ណស្ថាប័នព័ត៌មានចំនួនតិច...

លោកស្រី ឱ វណ្ណឌីន បន្ដនាំយកថវិការបស់ សម្ដេចតេជោ ប្រគល់ជូនដល់លោកតា អាយុ១០០ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្ដនាំយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋកមន្ដ្រីកម្ពុជា ទៅប្រគល់ជូនលោកតា អាយុ១០០ឆ្នាំ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។

អាន​បន្ត៖ លោកស្រី ឱ វណ្ណឌីន បន្ដនាំយកថវិការបស់ សម្ដេចតេជោ ប្រគល់ជូនដល់លោកតា...