បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈ រដ្ឋមន្រ្តីតាមប្រព័ន្ធ ZOOM

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៨ និង៣០នាទីព្រឹក នឹងដឹកនំាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធអនឡាញ (ZOOM) នេះបើតាមសេចក្តីជូនដំណឹងពីទីស្តីការគណៈរដ្ឋមន្រ្តី ដែលទើបទទួលបាននាព្រឹកនេះ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈ រដ្ឋមន្រ្តីតាមប្រព័ន្ធ ZOOM

វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​១​លាន​ដូ​ស​រដ្ឋាភិបាល​បញ្ជាក់​ទិញ​បន្ថែម​ទៀត បាន​មក​ដល់​ហើយ

រាជធានីភ្នំពេញ ៖ ដូចជាការគ្រោងទុក វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម ចំនួន១លានដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីមិត្តចិន បានដឹកមកដល់កម្ពុជាទៀតហើយ នាព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីយកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

អាន​បន្ត៖ វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​១​លាន​ដូ​ស​រដ្ឋាភិបាល​បញ្ជាក់​ទិញ​បន្ថែម​ទៀត...

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកា១លានដុល្លារបន្ថែមទៀត ជូនសមាគមអតីតយុទ្ធជនកម្ពុជា បន្តសាងសង់ផ្ទះជូនអតីតយុទ្ធជន នៅខេត្តពោធិ៍សាត់

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានសម្រេចផ្តល់ថវិកាចំនួន ១លានដុល្លារអាមេរិក ជាជំហានទី២ ជូនសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់បន្តសាងសង់ផ្ទះ ជូនអតីតយុទ្ធជនក្រីក្រចំនួន៦២៨គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

អាន​បន្ត៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកា១លានដុល្លារបន្ថែមទៀត...

អ.ជ.ស.ព ចាប់ផ្តើមជួសជុលប្រាសាទទ្រុឌទ្រោមនៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

អាជ្ញាធរជាតិសំបូរព្រៃគុក (អ.ជ.ស.ព.)បានរៀបចំពិធីសែនក្រុងពាលីបើកការដ្ឋានជួសជុលប្រាសាទ មួយចំនួនដែលមានភាពទ្រុឌទ្រោមនៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកដើម្បីអភិរក្ស គាំពារបណ្តាប្រាង្គប្រាសាទទាំងនេះឱ្យបានល្អប្រសើរឡើងវិញ។

អាន​បន្ត៖ អ.ជ.ស.ព ចាប់ផ្តើមជួសជុលប្រាសាទទ្រុឌទ្រោមនៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

ព្រឹកនេះវ៉ាក់សាំងស៊ីណូហ្វាម ១លានដូសទៀត នឹងដឹកមកដល់កម្ពុជា

(ភ្នំពេញ)៖ វ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ស៊ីណូហ្វាម ចំនួន ១លានដូសបន្ថែមទៀត នឹងដឹកពីចិន មកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ Fresh News ថា វ៉ាក់សាំងស៊ីណូហ្វាម ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលនេះ នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជាវេលាម៉ោងប្រមាណ ១០ព្រឹក។

អាន​បន្ត៖ ព្រឹកនេះវ៉ាក់សាំងស៊ីណូហ្វាម ១លានដូសទៀត នឹងដឹកមកដល់កម្ពុជា

ក្រសួងសុខាភិបាលនៃកម្ពុជា និង JICA ដាក់ឱ្យដំណើរការ «គម្រោងពង្រឹងសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា

(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ចំពោះការរាតត្បាតនៃជំងឺកូវីដ១៩ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានសម្រេចចុះកិច្ចព្រមព្រៀងដាក់ឱ្យដំណើរការជាផ្លូវការ នូវគម្រោងសហប្រតិបត្តិការបច្ចេកទេសស្តីពី «គម្រោងពង្រឹងសមត្ថភាពដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា»។

អាន​បន្ត៖ ក្រសួងសុខាភិបាលនៃកម្ពុជា និង JICA ដាក់ឱ្យដំណើរការ «គម្រោងពង្រឹងសមត្ថភាព...

ស្ថានទូតកម្ពុជា ប្រចាំប្រទេស​ឡាវ៖ ឡាវបន្តវិធានការ បិទខ្ទប់​១៤ថ្ងៃ បន្ថែមទៀត

ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរទាំងអស់ ដែលកំពុងរស់នៅប្រកបអាជីវកម្ម ធ្វើការងារ និងសិក្សានៅប្រទេសឡាវថា រដ្ឋាភិបាលឡាវ បានចេញសេចក្ដីណែនាំ

អាន​បន្ត៖ ស្ថានទូតកម្ពុជា ប្រចាំប្រទេស​ឡាវ៖ ឡាវបន្តវិធានការ បិទខ្ទប់​១៤ថ្ងៃ បន្ថែមទៀត

ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៉ី ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៉ី ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

អាន​បន្ត៖ ប្រមុខការទូតកម្ពុជា...

រដ្ឋមន្ដ្រីសុខាភិបាល៖ អគារមជ្ឈមណ្ឌលព្យាបាលត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង តម្លៃ៨លានដុល្លារជំនួយរបស់កូរ៉េខាងត្បូង នឹងដាក់ដំណើរការនៅដើមឆ្នាំ២០២២

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ថា អគារមជ្ឈមណ្ឌលព្យាបាលត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង ដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នឹងសាងសង់រួចជាស្ថាពរនៅដើមឆ្នាំ២០២២ខាងនេះ ដែលនឹងឆ្លើយតបទៅតម្រូវការប្រជាពលរដ្ឋយើងកាន់តែប្រសើរថែមទៀត។

អាន​បន្ត៖ រដ្ឋមន្ដ្រីសុខាភិបាល៖ អគារមជ្ឈមណ្ឌលព្យាបាលត្រចៀក ច្រមុះ និងបំពង់ក...

កម្ពុជា​មាន​គ្រាប់បែក​ចង្កោម​ពី​២៦​ទៅ​៣០​លាន​គ្រាប់​លើ​ផ្ទៃដី​ហើយ​ស្មើ​១​ភាគ​៤​មិន​ទាន់​ផ្ទុះ

រាជធានីភ្នំពេញ ៖ អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់ )បានបញ្ជាក់ឲ្យដឹង កូនគ្រាប់បែកចង្កោមនេះពី២៦លាន ទៅ៣០លានគ្រាប់ត្រូវបានប្រើប្រាស់លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាហើយ ប្រហែល១ភាគ៤ នៃតួលេខនេះ គឺមិនទាន់ផ្ទុះនោះទេ ។

អាន​បន្ត៖ កម្ពុជា​មាន​គ្រាប់បែក​ចង្កោម​ពី​២៦​ទៅ​៣០​លាន​គ្រាប់​លើ​ផ្ទៃដី​ហើយ​ស្មើ​១​ភាគ​៤​ម...

៦​ខែ​គ្រឹះស្ថាន​អង្គរ​រក​ចំណូល​ពី​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​២១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក

រាជធានីភ្នំពេញ ៖ ពិតជាមិនគួរឱ្យជឿថា វិបត្តិកូវីដ១៩បានធ្វើឱ្យពិភពលោកបាត់បង់ចំណូលពីវិស័យទេសចរណ៍រាប់ពាន់លានដុល្លារអាមេរិកយ៉ាងនោះ ជាក់ស្ដែងបើនិយាយពីកម្ពុជាវិញ គ្រឹះស្ថានអង្គរដែលលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គររាល់ឆ្នាំ

អាន​បន្ត៖ ៦​ខែ​គ្រឹះស្ថាន​អង្គរ​រក​ចំណូល​ពី​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​...

ទូតជប៉ុនប្រចាំកម្ពុជាបំពេញទស្សនកិច្ចការងារ២ថ្ងៃក្នុងខេត្តបាត់ដំបង និងពិនិត្យលទ្ធភាពជួយបន្ថែម

ខេត្តបាត់ដំបង÷ ក្នុងដំណើរទស្សនកិច្ចក្នុងខេត្តបាត់ដំបងរយៈពេល០២ថ្ងៃចាប់ពីថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ លោក Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា

អាន​បន្ត៖ ទូតជប៉ុនប្រចាំកម្ពុជាបំពេញទស្សនកិច្ចការងារ២ថ្ងៃក្នុងខេត្តបាត់ដំបង...

ក្រសួងប្រៃសណីយ៍ប្រកាសនាំចូលឧបករណ៍តេស្តកូវីដរហ័សលក់តម្លៃប្រហែល ១៥,០០០ រៀល

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី១ កក្កដា ឆ្នាំ២០២១ បានប្រកាសថា ក្រសួងនឹងនាំចូលឧបករណ៍តេស្រហ័សអង់ទីហ្សែនកូវីដ លក់ជូនម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ គ្រឹះស្ថានហិរញ្ញវត្ថុ

អាន​បន្ត៖ ក្រសួងប្រៃសណីយ៍ប្រកាសនាំចូលឧបករណ៍តេស្តកូវីដរហ័សលក់តម្លៃប្រហែល ១៥,០០០ រៀល

រដ្ឋមន្ត្រីពាណិជ្ជកម្ម អនុញ្ញាតឱ្យអគ្គរដ្ឋទូតវៀតណាម ចូលជម្រាបលា

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជម្រាបលា និងពិភាក្សាលើការងារមួយចំនួនក្រោយពេលបញ្ចប់អាណត្តិការងារនៅកម្ពុជា។

អាន​បន្ត៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម អនុញ្ញាតឱ្យអគ្គរដ្ឋទូតវៀតណាម ចូលជម្រាបលា

បន្លែដាំតាមបច្ចេកទេសបានចំណូលច្រើន មានសុវត្ថិភាពជាងការដាំដុះតាមទម្លាប់

រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការប្រៀបលើការដំាស្ពៃក្រញ៉ាញ់ តាមបែបបច្ចេកទេសថ្មី និងការដាំដុះតាមទម្លាប់របស់កសិករ ឃើញថាផលបានខុសគ្នាច្រើន ។

អាន​បន្ត៖ បន្លែដាំតាមបច្ចេកទេសបានចំណូលច្រើន មានសុវត្ថិភាពជាងការដាំដុះតាមទម្លាប់

កម្ពុជាទទួលបានចំណូលជាង ២០០ លានដុល្លារពីការនាំចេញជ័រកៅស៊ូ ៦ ខែ

នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះកម្ពុជាបានបញ្ចេញលក់ជ័រកៅស៊ូជាង ១៣ ម៉ឺនតោន (១៣២ ១៧៤) កើនឡើងជិត ៩ តោន (៨,៨៥៩) ស្មើនឹង៧,១៨%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ខណៈចំណូលទទួលបានជាង ២០០ លានដុល្លារ។

អាន​បន្ត៖ កម្ពុជាទទួលបានចំណូលជាង ២០០ លានដុល្លារពីការនាំចេញជ័រកៅស៊ូ ៦ ខែ

កម្ពុជារងគ្រោះពីកូវីដ១៩ រយៈពេល៦ខែនាំអង្ករចេញជិត៣សែនតោនថយចុះ -២៩%

រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា រយៈពេល៦ខែ ក្នុងប្រទេសកម្ពុជាកំពុងរងគ្រោះពីជំងឺកូវីដ១៩ កម្ពុជាមានបរិមាណអង្ករនាំចេញចំនួន២៨០ ៤៥០តោ នមានការថយចុះ ចំនួន១១៧ ២១០តោន (-២៩,៤៧%) បើធៀបនឹងបរិមាណនាំចេញ រយៈពេល៦ខែ ឆ្នាំ២០២០មានចំនួន ៣៩៧ ៦៦០តោន ។

អាន​បន្ត៖ កម្ពុជារងគ្រោះពីកូវីដ១៩ រយៈពេល៦ខែនាំអង្ករចេញជិត៣សែនតោនថយចុះ -២៩%

សម្ដេចតេជោ៖ ការធ្វើតេស្តរហ័ស ក្លាយជាយុទ្ធសាស្ត្រនៃការរុករក និងគ្រប់គ្រងកូវីដ១៩

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ០១ ដើមខែមករានេះ បានថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលនៅក្នុងប្រទេសកម្ពុជា។

អាន​បន្ត៖ សម្ដេចតេជោ៖ ការធ្វើតេស្តរហ័ស ក្លាយជាយុទ្ធសាស្ត្រនៃការរុករក និងគ្រប់គ្រងកូវីដ១៩

សម្ដេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញយុទ្ធសាស្ត្រ ទិញវ៉ាក់សាំងចាក់ឲ្យប្រជាពលរដ្ឋ១០លាននាក់ និងចង់ឲ្យរួចរាល់ត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសដាក់ចេញយុទ្ធសាស្ត្រ ទិញវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ឲ្យបានយ៉ាងហោចណាស់ ចាក់ជូនប្រជាពលរដ្ឋឲ្យបាន១០លាននាក់ នៅជំហានដំបូង និងដល់ក្មេងអាយុក្រោម១៨ឆ្នាំ។

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញយុទ្ធសាស្ត្រ...

រដ្ឋាភិបាល​សម្រេច​ឲ្យ​សាងសង​ក្រសួងមហាផ្ទៃ​ថ្មី​នៅ​ទីតាំង​ចាស់​ដោយ​ចំណាយ​ថវិកា​ជាង​២០លាន​ដុល្លារអាមេរិក

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្រេចអនុញ្ញាតឲ្យមានការសាងសង់ទីតាំងអគារក្រសួងមហាផ្ទៃថ្មី នៅទីតាំងចាស់ ដោយចំណាយថវិកាជាង២០លានដុល្លារអាមេរិក ។

អាន​បន្ត៖ រដ្ឋាភិបាល​សម្រេច​ឲ្យ​សាងសង​ក្រសួងមហាផ្ទៃ​ថ្មី​នៅ​ទីតាំង​ចាស់​ដោយ​ចំណាយ​ថវិកា​ជា...