ផ្សាយផ្ទាល់


បណ្តាញសង្គម

ក្រសួងរៀបចំដែនដី នឹងចុះបញ្ជីដីជូនកងទ័ព និងជំរុញនូវការបង្កើតប្រព័ន្ធផលិតកម្មស្បៀងសម្រាប់កងទ័ពផងដែរ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នៅថ្ងៃទី

អាន​បន្ត៖ ក្រសួងរៀបចំដែនដី នឹងចុះបញ្ជីដីជូនកងទ័ព...

លោក ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងលើកទឹកចិត្តដោយផ្ទាល់ដល់យុវជន ស.ស.យ.ក. នៅមូលដ្ឋានស្រុកកោះសូទិន

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងលើកទឹកចិត្តដោយផ្ទាល់ដល់យុវជន ស.ស.យ.ក. នៅមូលដ្ឋានស្រុកកោះសូទិន។

ពិធីនេះក៏មានកាអមដំណើរពីសំណាក់លោក អ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្ដាល និងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមរួមទាំងថ្នាក់ដឹកនាំនៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាមជាច្រើននាក់ផងដែ។

ឆ្លើយតបទៅនឹងបរិយាកាសដ៏ស្រស់ត្រកាលនេះ លោកប្រធានបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសមាជិក សមាជិកា ស.ស.យ.ក. ដែលបានបង្កើតឱកាសនូវការជួបជុំនេះឡើង ដើម្បីជាឱកាសក្នុងការផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និត តាមរយៈការសួរសុខទុក្ខ និងចូលរួមជាមួយសកម្មភាពនានាដែលជាអត្តសញ្ញាណរបស់អ្នកស្រុកកោះសុទិនក្នុងនោះមានការចម្អិនពោតដ៏ឆ្ងាញ់ពិសារ បង្អែមពោតដ៏ជក់ចិត្ត និងផ្លែឈើដាំដោយអ្នកស្រុកកោះសុទិនផ្ទាល់។

ជាមួយគ្នានេះសមាជិក សមាជិកានិងក្រុមយុវជនស្រុកកោះសូទិនបានសំដែងក្តីរំភើបដែលបានជួបថ្នាក់ដឹកនាំប្រកបដោយសុជីវធម៌គួរឲ្យគោរពស្រលាញ់ព្រមទាំងបានគោរពថ្លែងអំណរអរគុណដល់លោក ហ៊ុន ម៉ានី និងលោក អ៊ុន ចាន់ដា ព្រមទាំងថ្នាក់ដឹកនាំនៃ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាមដែលបានប្រារព្ធពិធីនេះបានបង្ហាញពីចំណាប់អារម្មណ៍ខ្លួន ពោរពេញដោយក្តីរំភើប និងរីករាយជាទីបំផុត ចំពោះវត្តមានដ៏កក់ក្តៅរបស់ប្រធានក្នុងពិធីជួបជុំ និងសំណេះសំណាលដល់ស្រុករបស់ខ្លួន។ ជាពិសេស អ្វីដែលកាន់តែរំភើបថែមទៀតនោះ គឺបានថតរូបអនុស្សាវរីយ៍ជាមួយបងប្រធាន៕

 ដកស្រង់ពី ៖ Fresh News

 

 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះនូវផ្នត់គំនិតឲ្យរីកចម្រើន និងជួយលើកស្ទួយប្រទេសជាតិ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានថ្លែងថា មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះនូវផ្នត់គំនិតឲ្យរីកចម្រើន និងជួយលើកស្ទួយប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិសិ្សតវិទ្យាស្ថានវ៉ាន់ដា សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើតទម្លាប់អាន និងជំរុញឲ្យអភិបាលរាជធានី-ខេត្ត រៀបចំកន្លែងសម្រាប់អំណានជូនដល់សិស្សានុសិស្សផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «សូមប្អូនៗចងចាំថា មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះបណ្ដាលនូវគំនិតចម្រើនជឿនលឿន ហើយអាចជួយលើកស្ទួយប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនបន្ថែមទៀត»

សម្ដេចបវរធិបតី ថ្លែងទៅកាន់អង្គវេទិកាទាំងមូលថា ដើម្បីក្លាយខ្លួនជាបញ្ញវន្តពិតប្រាកដ ត្រូវបន្តប្រឹងប្រែងសិក្សារៀនសូត្រដោយខ្លួនឯង ខិតខំអានសៀវភៅឲ្យបានច្រើន និងចាប់យកចំណេះដឹងដែលបានជួបប្រទះ និងដុសខាត់រំលឹកឡើងវិញជាប្រចាំនូវចំណេះដឹងទាំងនោះ, ការទទួលបានសញ្ញាប័ត្រតែមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ គឺត្រូវបន្តការសិក្សាពង្រីកចំណេះដឹង និងការសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីបង្កើនគំនិតគុណវុទ្ធជំនាញរបស់ខ្លួន សំដៅតាមឲ្យទាន់ការរីកចម្រើនសង្គម និងវិទ្យាសាស្រ្ត។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រំលឹកផងដែរថា ពេលដែលសម្ដេចនៅរៀន ក្នុងបណ្ណាល័យមិនសូវមានសៀវភៅនោះទេ កាលនោះលោកគ្រូ-អ្នកគ្រូចាំបាច់ត្រូវកត់ទាំងអស់ឲ្យសិស្សយកទៅចម្លង និងអានទន្ទេញឲ្យចាំ។ ដោយឡែកបច្ចុប្បន្ននេះ តាំងពីថ្នាក់បឋមទៅគឺ មានសៀវភៅច្រើនដែលជាជម្រើសរបស់សិស្សក្នុងការអាន សិស្សម្នាក់មានសៀវភៅមួយក្បាលនិងមានបណ្ណាល័យបន្ថែមទៀត។

ជាមួយគ្នានេះ សម្ដេចបានជំរុញទៅកាន់ អភិបាលរាជធានី-ខេត្ត ត្រូវបង្កើតបណ្ណាល័យ ដើម្បីបង្កើនអំណានជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមទីប្រជុំជន ឬនៅតាមសួនច្បារក្នុងរាជធានី-ខេត្ត។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចបវរធិបតី បានថ្លែងអំណរគុណទៅកាន់ អាណាព្យាបាល មាតា បិតា ដែលបានជួយជម្រុញកូនៗឲ្យអានសៀវភៅ ជាពិសេស ពេលដែលក្មេងអានបានច្រើនក្មេងៗនឹងកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទ បន្ថែមពីនេះ សម្ដេចក៏បានលើកទឹកចិត្តដល់ មាតា បិតា គ្រប់រូបត្រូវតែបន្តណែនាំកូនៗឲ្យមានទម្លាប់អានសៀវភៅតាំងពីក្មេង៕

 ដកស្រង់ពី ៖ Fresh News

 

 

ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកសញ្ញាបត្រ...

លោកស្រី ហ៊ុន ម៉ាណា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺកងទ័ព និងគ្រួសារកងទ័ពនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

(ព្រះវិហារ)៖ លោកស្រី ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ បងប្អូនកងទ័ព និង

អាន​បន្ត៖ លោកស្រី ហ៊ុន ម៉ាណា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ...

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងរដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ ប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងទាំងពីរ

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ហាប់ ទូច រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួបប្រជុំជាមួយគ្នា ដើម្បីធ្វើការពិនិត្យឡើងវិញ លើ

អាន​បន្ត៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងរដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ ប្រជុំពិនិត្យ...

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់មានកូន គឺជានយោបាយរបស់សម្តេចតេជោ ហើយបន្តរហូតដល់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា គោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់មានកូន គឺជានយោបាយរបស់សម្តេចតេជោ ហើយបន្តរហូតដល់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ គឺជា

អាន​បន្ត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ...

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីអាទិភាពសំខាន់ៗ នៃនយោបាយការបរទេសរបស់កម្ពុជា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ពីអាទិភាពសំខាន់ៗនៃនយោបាយការបរទេសរបស់ព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។

ខាងក្រោមនេះជាសេចក្តីប្រកាស៖





 ដកស្រង់ពី ៖ Fresh News

 

 

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ និងជាប្រធាន គ.វ.ជ. តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ និងប្រកាសដាក់ឲ្យអនុវត្តសម្រាប់ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ។

ពិធីប្រកាសជ័យលាភីនេះ ក៏មានការចូលរួមពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរ ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ក្រុង ស្រុក ខណ្ឌ ប្រធានការិយាល័យស្រុកប្រតិបត្តិ នាយកនាយិកាវិទ្យាល័យ និងមត្តេយ្យសិក្សា ប្រធាន មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប សរុបប្រមាណជាង២,០០០នាក់។

លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានឲ្យដឹងថា ជាលទ្ធផលចុងក្រោយ នៃការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមគោលការណ៍ និងនីតិវិធីនៃការវាយតម្លៃ និងទទួលស្គាល់អង្គ ភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានពិនិត្យ វាយតម្លៃ និងជ្រើសរើសបានអង្គភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងនោះរួមមាន៖ ១០អង្គភាពសម្រាប់វិទ្យាល័យ, ១០អង្គភាពសម្រាប់សាលាមត្តេយ្យសិក្សា, ១០អង្គភាពសម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ (CPAI) ១០អង្គភាពសម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២ (CPA2) និង១០អង្គភាពសម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ (CPA3)៕

 ដកស្រង់ពី ៖ Fresh News

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបាននិងកំពុងផ្តោតលើការវិនិយោគជាយុទ្ធសាស្រ្តលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ​ដើម្បីធានាបាននូវការតភ្ជាប់ដោយរលូនជាមួយ​អាស៊ាន និងតំបន់ផ្សេងទៀត

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កម្ពុជាបាននិងកំពុងវិនិយោគជាយុទ្ធសាស្រ្តលើបណ្តាញហេដ្ឋារចនា សម្ព័ន្ធរូបវន្ត ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ រួមបញ្ចូលទាំង ផ្លូវល្បឿនលឿន, កំពង់ផែទឹកជ្រៅ, អាកាសយានដ្ឋានអន្តរជាតិ, និងមជ្ឈមណ្ឌលភស្តុភារកម្ម ដើម្បីធានាបាននូវការតភ្ជាប់ដោយរលូន ជាមួយរដ្ឋសមាជិកអាស៊ាន និងតំបន់ផ្សេងទៀត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នៅសណ្ឋាគារសូហ្វីតែល នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ។ សម្តេចបានគូសបញ្ជាក់ថា មួយនឹងការទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងការជំរុញវិបុលភាពតំបន់ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញយ៉ាងសកម្មនូវបរិយាកាសអំណោយផលដល់ការវិនិយោគ តាមរយៈការកែលម្អជាបន្តបន្ទាប់។ ដើម្បីធានាបាននូវការតភ្ជាប់ដោយរលូន ជាមួយរដ្ឋសមាជិកអាស៊ាន និងតំបន់ផ្សេងទៀត ស្របតាមមូលបទក្នុងថ្ងៃនេះ កម្ពុជា បាន និងកំពុងវិនិយោគជាយុទ្ធសាស្រ្តលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ, ដែលរួមបញ្ចូលទាំង ផ្លូវល្បឿនលឿន, កំពង់ផែទឹកជ្រៅ, អាកាសយានដ្ឋានអន្តរជាតិ, និងមជ្ឈមណ្ឌលភស្តុភារកម្ម។

សម្តេចបវរធិបតីបានគូសបញ្ជាក់បន្ថែមថា «យើងជឿជាក់លើថាមពលនៃវឌ្ឍនភាពនៃកិច្ចសហការ ដោយប្រើប្រាស់ក្របខ័ណ្ឌអាស៊ាន ដើម្បីបង្កើតវិបុលភាព និងភាពស្អិតរមួតក្នុងតំបន់។ ការយកចិត្តទុកដាក់របស់យើង ត្រូវបានបង្ហាញឱ្យឃើញ តាមរយៈ ការចូលរួមយ៉ាងសកម្ម នៅក្នុងការពង្រឹងសន្តិសុខ និងកំណើនសេដ្ឋកិច្ចក្នុងតំបន់»

ទន្ទឹមគ្នានេះ សម្តេចបានលើកឡើងទៀតថា ក្នុងនាមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជាបានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការធ្វើពាណិជ្ជកម្ម ដោយស្មើភាព និងតម្លាភាព។ កម្ពុជា ផ្តោតលើការសម្រេចបាននូវសហគមន៍សេដ្ឋកិច្ច ប្រកបដោយជវភាព និងសមាហរណកម្ម តាមរយៈ សេរីភាវូបនីយកម្មពាណិជ្ជកម្មដ៏រឹងមាំ និងកិច្ចសម្រួលពាណិជ្ជកម្ម។

សម្តេចបវរធិបតីបន្តថា ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយប្រទេសជិតខាងអាស៊ាន កម្ពុជា បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីរុះរើ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម, សម្រួលនីតិវិធីគយ, សម្រួលនីតិវិធីចុះបញ្ជីអាជីវកម្ម, និងបង្កើតបរិយាកាសគតិយុត្ត ប្រកបដោយភាពច្បាស់លាស់ និងតម្លាភាព។ លើសពីនេះទៅទៀតកម្ពុជា ក៏ផ្តោតលើការបើកចំហទីផ្សារ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាយុទ្ធសាស្ត្រ ដើម្បីផ្តល់លទ្ធភាពចូលទៅកាន់ទីផ្សារអាស៊ាន ក៏ដូចជា ទីផ្សារសេដ្ឋកិច្ចពិភពលោកសំខាន់ៗ រួមមាន សហភាពអឺរ៉ុប, សហរដ្ឋអាម៉េរិក, ចិន, កូរ៉េ និង អាមីរ៉ាត-អារ៉ាប់រួម ប្រកបដោយការអនុគ្រោះ៕

 ដកស្រង់ពី ៖ Fresh News