រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីផលលំបាក និងឧសគ្គមួយចំនួនសម្រាប់អ្នកចិញ្ចឹមត្រីនៅក្នុងប្រទេសកម្ពុជា ទំាងលើបញ្ហាទីផ្សារ បច្ចេកទេសចិញ្ចឹម និងវត្ថុធាតុដើមផលិតកម្ម ។
អានបន្ត៖ ក្រសួងកសិកម្ម ៖ បណ្តាញទីផ្សារត្រីភាគច្រើននៅក្នុងដៃអ្នកនាំចូល
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កម្ពុជាសព្វថ្ងៃនេះ កំពុងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម័យទំនើប ដើម្បីគាំទ្រដល់ផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ចំណេញពេលវេលា និងកាត់ចំណាយក្រៅផ្លូវការ បានយ៉ាងច្រើនជូនប្រជាពលរដ្ឋ។
អានបន្ត៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ក្រសួងសាធារណការ ប្រើប្រាស់បច្ចេកវិទ្យាទំនើប...
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលអំណោយជាម៉ាស់ ចំនួន៣០ម៉ឺន និងម៉ាស៊ីនសម្រាប់បាញ់សម្លាប់មេរោគ ចំនួន២គ្រឿង ពីក្រុមហ៊ុន LIXIN GROUP នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
អានបន្ត៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលអំណោយម៉ាស់ចំនួន៣០ម៉ឺន...
(ភ្នំពេញ)៖ ទីបំផុត ! គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានសម្រេចជ្រើសរើស លោក ប្រាជ្ញ ច័ន្ទ អតីតប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ជាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីដាក់ជូនកិច្ចប្រជុំពេញអង្គរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។
អានបន្ត៖ BREAKING: លោក ប្រាជ្ញ ចន្ទ ត្រូវបានគណបក្សប្រជាជនកម្ពុជា...
រាជធានីភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គស្នងការដ្ឋាននគរបាលជាតិបានកំពុងពន្លឿនក្នុងការផាកពិន័យបទល្មើសចរាចរណ៍តាមប្រព័ន្ធបច្ចេកវិទ្យា«APP» ទូរស័ព្ទដៃស្មាតហ្វូនចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ និងដាក់អនុវត្តនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ។ នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ។
អានបន្ត៖ ការផាកពិន័យបទល្មើសចរាចរណ៍តាមប្រព័ន្ធបច្ចេកវិទ្យា«APP»តាមទូរស័ព្ទដៃ...
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា កម្ពុជា-វៀតណាម ប្ដេជ្ញារួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការបង្កើតភូម/ឃុំ-ស គ្មានគ្រឿងញៀននៅតាមព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ជាមុន នូវការរត់ពន្ធគ្រឿង ឆ្លងដែន នៃប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត បើទោះបីជាស្ថិតនៅក្នុងបរិបទ នៃការឆ្លងជំងឺកូវីដ១៩ជាកសលយ៉ាងណាក៏ដោយ។
អានបន្ត៖ កម្ពុជា-វៀតណាម ប្ដេជ្ញារួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការបង្កើតភូមិឃុំ-ស...
ខេត្តតាកែវ ៖ លោកភួង ឈីម អភិបាលស្រុកបាទី បានប្រាប់កោះសន្តិភាពយើងនៅព្រឹក ថ្ងៃទី១៦ ខែមិថុនា ២០២១នេះថា បន្ទាប់ពីរកឃើញថា មន្ទីរពេទ្យឯកជន មានអ្នកជំងឺវិជ្ជមានកូវីដ១៩ នោះកាលពីថ្ងៃទី១៥ ម្សិលមិញរួចមក លោកបានដឹកនាំក្រុមចំរុះស្រុកចុះបិទភ្លាមៗផងដែរ រួចក៏បានរាយការណ៍អោយលោកអភិបាលខេត្តៗក៏បានចេញលិខិត សម្រេចផ្អាកជាបណ្ដោះអាសន្ននូវមន្ទីរពហុព្យបាល និងសម្ភព អង្គរពេជ្រចំបក់ ស្ថិតនៅឃុំចំបក់ ស្រុកបាទី។
អានបន្ត៖ សម្រេចផ្អាកជាបណ្ដោះអាសន្ននូវមន្ទីរពហុព្យបាល និងសម្ភព...
ដោយផ្អែកលើតម្រូវការ និងទីផ្សារត្រីក្នុងពេលបច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើកទឹកចិត្តប្រជាពលរដ្ឋអនុវត្តគម្រោងវារីវប្បកម្ម ពិសេសការចិញ្ចឹមត្រីអណ្ដែង និងកង្កែបក្នុងថង់ប្លាស្ទិកដោយប្រើរយៈពេលខ្លី ចំណាយដើមទុនតិច និងទទួលបានប្រាក់ចំណូលខ្ពស់នៅតាមខេត្តគោលដៅចំនួន១១ និងខេត្តទទួលរងគ្រោះជំនន់ទឹកភ្លៀងចំនួន៤នាពេលកន្លងមក។
អានបន្ត៖ ក្រសួងលើកទឹកចិត្តការចិញ្ចឹមកង្កែបក្នុងថង់ប្លាស្ទិក...
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាឲ្យបញ្ឈប់ជាបន្ទាន់ ចំពោះអ្នកដែលធ្វើការទារលុយពីប្រជាពលរដ្ឋជាថ្នូរក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ។
រាជធានីភ្នំពេញ៖ ការធ្វើពាណិជ្ជកម្មទៅវិញទៅមករវាងកម្ពុជា និងស៊ុយអែតនៅមានកម្រិតនៅឡើយ ជាក់ស្ដែងមកដល់ពេលនេះទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានត្រឹមតែជាប្រមាណជាង៦០លានដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយឆ្នាំ ជាក់ស្ដែងរយៈពេល៥ខែដំបូង ការនាំចេញនាំចូលរវាងកម្ពុជា និងស៊ុយអែត មានប្រមាណ២៣លានដុល្លារអាមេរិកប៉ុណ្ណោះ ។
អានបន្ត៖ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងស៊ុយអែតនៅមានកម្រិតនៅឡើយ
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបញ្ជូនឈ្មោះបេក្ខជន២រូប ដែលបានដាក់ពាក្យស្នើសុំធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅកាន់គណបក្សពាក់ព័ន្ធ ដើម្បីជ្រើសរើសយកបេក្ខជន១រូប ដើម្បីដាក់ជូនកិច្ចប្រជុំពេញ អង្គរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជំនួសដំណែងលោក ស៊ិក ប៊ុនហុក ដែលលាលែងពីតំណែង ដោយសារតែបញ្ហាសុខភាព។
អានបន្ត៖ ព័ត៌មានជាតិមកស្គាល់បេក្ខជនប្រធាន គ.ជ.ប ២រូបដែលត្រូវបានរដ្ឋសភាអនុម័ត
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូន លោកបណ្ឌិត ផាន់ខាំ វិផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរ។
អានបន្ត៖ សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូន នាយករដ្ឋមន្ដ្រីឡាវ...
រាជធានីភ្នំពេញ ៖ ភាគីកម្ពុជា-សិង្ហបុរី បានបេ្តជ្ញាយ៉ាងមុតមាំក្នុងការពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាឲ្យបានកាន់តែប្រសើរបន្ថែមទៀត ដើម្បីឆ្លើយតបឲ្យទាន់ទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាទាំងក្នុងតំបន់ និងពិភពលោក ។
អានបន្ត៖ ភាគីកម្ពុជា-សិង្ហបុរីបេ្តជ្ញាបន្តរួមគ្នាពង្រីកវិស័យការងារ...
(ភ្នំពេញ)៖ លោក ហួត ហាក់ តំណាងលោក ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំម៉ាសចំនួន ១៥ម៉ឺនម៉ាស របស់ក្រុមហ៊ុន YUEFENG GROUP ប្រគល់ជូនលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីប្រើប្រាស់ក្នុងដំណាក់កាល ការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅទីស្តីការក្រសួង។
(ភ្នំពេញ)៖ លោក អាំភៃ គីនដាវង្ស ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថកិច្ច នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅកម្ពុជា បានបង្ហាញសារអបអរសាទរចំពោះខួបនៃការបង្កើតទំនាក់ទំនងកាទូតរវាងប្រទេសឡាវ ជាមួយកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។
អានបន្ត៖ ឯកអគ្គរដ្ឋទូតឡាវនៅកម្ពុជា បង្ហាញសារអបអរសាទរក្នុងឱកាសខួបលើកទី៦៥ឆ្នាំ...
ខេត្តព្រៃវែង ៖ ផ្ទះបណ្តែតទឹក ដែលមានបែត្រីបង្កប់ពីក្រោមរបស់ជនជាតិវៀតណាម ជាង១០០បែ ដែលអាជ្ញាធររាជធានីភ្នំពេញ បានដេញអោយរុះរើចេញពីផ្ទៃទឹក កាលពីពេលថ្មីៗនោះឥឡូវពួកគេបានភៀសខ្លួនមកដល់ស្រុកលើកដែក ខេត្តកណ្តាល និងស្រុកពាមជរ ខេត្តព្រៃវែងហើយ ។
(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៥ (15th ADMM) កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៨ (8th ADMM-Plus) និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន ដែលរៀបចំឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០២១។
អានបន្ត៖ សម្តេច ទៀ បាញ់ ចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៥,...
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី ៤ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្រោមប្រធានបទ «TVET ធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់»។
អានបន្ត៖ សារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស...
រាជធានីភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានទទួលជួបក្រៅផ្លូវការ ជាមួយលោកនាយកក្រុមហ៊ុន Yamato Green របស់ជប៉ុន នៅទីស្តីការក្រសួងកសិកម្ម ។
អានបន្ត៖ ក្រុមហ៊ុនជប៉ុន ចង់វិនិយោគដាំរុក្ខជាតិកញ្ឆា នៅកម្ពុជា...
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីណែនាំ ស្តីពីការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សា នៅសាលាជាតិពន្ធដារ តាមអនឡាញ។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមិថុនានេះ។
អានបន្ត៖ អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីណែនាំដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង...
(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាឱ្យក្រុមការងារតាមរកឱ្យឃើញ ជនដើរយកលុយប្រជាពលរដ្ឋជាថ្នូរនឹងការទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីដាក់ទោសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរ។
អានបន្ត៖ សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាកងកម្លាំងតាមរកជនដើរយកលុយប្រជាពលរដ្ឋ...