បណ្តាញសង្គម

លោក ហ៊ុន ម៉ាណែត ប្រគល់ម៉ាស ១៥ម៉ឺនម៉ាស ជូនរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

(ភ្នំពេញ)៖ លោក ហួត ហាក់ តំណាងលោក ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំម៉ាសចំនួន ១៥ម៉ឺនម៉ាស របស់ក្រុមហ៊ុន YUEFENG GROUP ប្រគល់ជូនលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីប្រើប្រាស់ក្នុងដំណាក់កាល ការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅទីស្តីការក្រសួង។

អាន​បន្ត៖ លោក ហ៊ុន ម៉ាណែត ប្រគល់ម៉ាស ១៥ម៉ឺនម៉ាស...

ឯកអគ្គរដ្ឋទូតឡាវនៅកម្ពុជា បង្ហាញសារអបអរសាទរក្នុងឱកាសខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងកាទូតប្រទេសទាំងពីរ

(ភ្នំពេញ)៖ លោក អាំភៃ គីនដាវង្ស ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថកិច្ច នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅកម្ពុជា បានបង្ហាញសារអបអរសាទរចំពោះខួបនៃការបង្កើតទំនាក់ទំនងកាទូតរវាងប្រទេសឡាវ ជាមួយកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។

អាន​បន្ត៖ ឯកអគ្គរដ្ឋទូតឡាវនៅកម្ពុជា បង្ហាញសារអបអរសាទរក្នុងឱកាសខួបលើកទី៦៥ឆ្នាំ...

ផ្ទះ​បែ​ជនជាតិ​វៀតណាម​នៅ​ច្បារ​អំពៅជាង​១០០​បែ បាន​ភៀសខ្លួន​មក​ដល់​ក្បែ​ព្រំដែន​ហើយ

ខេត្តព្រៃវែង ៖ ផ្ទះបណ្តែតទឹក ដែលមានបែត្រីបង្កប់ពីក្រោមរបស់ជនជាតិវៀតណាម ជាង១០០បែ ដែលអាជ្ញាធររាជធានីភ្នំពេញ បានដេញអោយរុះរើចេញពីផ្ទៃទឹក កាលពីពេលថ្មីៗនោះឥឡូវពួកគេបានភៀសខ្លួនមកដល់ស្រុកលើកដែក ខេត្តកណ្តាល និងស្រុកពាមជរ ខេត្តព្រៃវែងហើយ ។

អាន​បន្ត៖ ផ្ទះ​បែ​ជនជាតិ​វៀតណាម​នៅ​ច្បារ​អំពៅជាង​១០០​បែ...

សម្តេច ទៀ បាញ់ ចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៥, កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៨ និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៥ (15th ADMM) កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៨ (8th ADMM-Plus) និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន ដែលរៀបចំឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០២១។

អាន​បន្ត៖ សម្តេច ទៀ បាញ់ ចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៥,...

សារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ថ្ងៃទី១៥ ខែមិថុនានេះ ក្រោមប្រធានបទ «TVET ធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់»

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី ៤ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្រោមប្រធានបទ «TVET ធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់»។

អាន​បន្ត៖ សារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស...

ក្រុមហ៊ុន​ជប៉ុន ចង់​វិនិយោគ​ដាំ​រុក្ខជាតិ​កញ្ឆា នៅ​កម្ពុជា និង​កែ​ច្នៃ​នាំ​ចេញ​ទៅ​អា​មេ​រិ​ក​ និង​ប្រទេសខ្លួន

រាជធានីភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានទទួលជួបក្រៅផ្លូវការ ជាមួយលោកនាយកក្រុមហ៊ុន Yamato Green របស់ជប៉ុន នៅទីស្តីការក្រសួងកសិកម្ម ។

អាន​បន្ត៖ ក្រុមហ៊ុន​ជប៉ុន ចង់​វិនិយោគ​ដាំ​រុក្ខជាតិ​កញ្ឆា នៅ​កម្ពុជា...

អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីណែនាំដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ការសិក្សានៅសាលាជាតិពន្ធដារ តាមអនឡាញ (Video inside)

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីណែនាំ ស្តីពីការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សា នៅសាលាជាតិពន្ធដារ តាមអនឡាញ។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមិថុនានេះ។

អាន​បន្ត៖ អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីណែនាំដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង...

សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាកងកម្លាំងតាមរកជនដើរយកលុយប្រជាពលរដ្ឋ ជាថ្នូរនឹងការបានចាក់វ៉ាក់សាំង មកចាត់វិធានការតាមច្បាប់

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាឱ្យក្រុមការងារតាមរកឱ្យឃើញ ជនដើរយកលុយប្រជាពលរដ្ឋជាថ្នូរនឹងការទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីដាក់ទោសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរ។

អាន​បន្ត៖ សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាកងកម្លាំងតាមរកជនដើរយកលុយប្រជាពលរដ្ឋ...

ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ សម្រេចបានជាង៣០២លានដុល្លារ កើនឡើងតិចតួច ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១

(ភ្នំពេញ)៖ រយៈពេល៥ខែ ពោលគិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្ម កម្ពុជា-កូរ៉េ សម្រេចបានសរុបចំនួន ជាង៣០២លានដុល្លារ កើនឡើង២.៦៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០។

អាន​បន្ត៖ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ សម្រេចបានជាង៣០២លានដុល្លារ កើនឡើងតិចតួច...

តំណាង​អង្គការ ​WHO​ នៅ​កម្ពុជា​ជំរុញ​ឲ្យ​មានការ​អន្ដរាគមន៍​បន្ថែមក្នុង​ការ​ទប់ស្កាត់​ការចម្លងជំងឺ​កូ​វី​ដ​-១៩

រាជធានីភ្នំពេញ ៖ ខណៈអត្រាចំនួនអ្នកឆ្លងជំងឺកូវីដ១៩ មិនបានអន់ថយ អង្គការសុខភាពពិភពលោក (WHO) ជំរុញឲ្យមានអន្តរាគមន៍ដែលមានប្រសិទ្ធភាពជាងមុន និងអំពាវនាវឲ្យមានការចូលរួមពីសហគមន៍ឲ្យបានច្រើន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩នៅកម្ពុជា ។

អាន​បន្ត៖ តំណាង​អង្គការ ​WHO​...

សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកា ២៦៩០លានរៀលទៀត ដល់បណ្តាខេត្តនានា ដើម្បីត្រៀមសម្រាប់ការធ្វើចត្តាឡីស័ក ១សប្តាហ៍

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានផ្តល់ជំនួយថវិកាប្រមាណ ២៦៩០លានរៀលទៀត ដល់បណ្តាខេត្តនានា ដើម្បីបម្រុងទុកសម្រាប់ការធ្វើចត្តាឡីស័កដល់ពលរដ្ឋ រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកា ២៦៩០លានរៀលទៀត ដល់បណ្តាខេត្តនានា...

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ៖ ​អតីតកាល​សាធារណរដ្ឋ​ឆែក​ជួយ​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សង្គមកិច្ច និង​លុប​បំណុល​មួយ​ចំនួន​

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សាធារណរដ្ឋឆែកបានជួយពីអតីតកាល លើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច លើសពីនេះទៅទៀតក៏បានលុបបំណុលមួយចំនួនធំចំពោះកម្ពុជា ។

អាន​បន្ត៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ៖ ​អតីតកាល​សាធារណរដ្ឋ​ឆែក​ជួយ​លើ​វិស័យ​នយោបាយ...

ព្រះមហាក្សត្រ តែងតាំងលោក ហឿន សំនៀង ជានាយកវិទ្យាស្ថាន «តេជោសែនសាធារណការ និងដឹកជញ្ជូន»

(ភ្នំពេញ)៖ ព្រះមាហាហក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហនមុនី បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង លោក ហឿន សំនៀង ជានាយកវិទ្យាស្ថាន «តេជោសែនសាធារណការ និងដឹកជញ្ជូន» ដែលជាវិទ្យាស្ថានបណ្តុះបណ្តាលលើជំនាញសាងសង់ផ្លូវ និងស្ពានដំបូងគេនៅកម្ពុជា។

អាន​បន្ត៖ ព្រះមហាក្សត្រ តែងតាំងលោក ហឿន សំនៀង ជានាយកវិទ្យាស្ថាន «តេជោសែនសាធារណការ...

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមិថុនា នេះ តំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៤.៣៣លាននាក់ ស្លាប់ជាង ៨.៤៧ម៉ឺននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៤,២៣៧,៣៤៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨២,៩១២នាក់ផងដែរ។

អាន​បន្ត៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមិថុនា នេះ តំបន់អាស៊ាន...

រាជរដ្ឋាភិបាល បង្កើត​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​

ភ្នំពេញ៖ អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មការជាតិប្រយទ្ធនឹងជំងឺកូវីដ១៩ ត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។

អាន​បន្ត៖ រាជរដ្ឋាភិបាល បង្កើត​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស ៥១នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១០ ខែមិថុនា ម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៥១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស ៥១នាក់...

លេចចេញជំងឺកម្រ Monkeypox នៅប្រទេស វែលស៍

មន្ត្រីសុខាភិបាលបាននិយាយថា ករណីចំនួនពីរនៃជំងឺអុតស្វាយ (Monkeypox) ត្រូវបានគេរាយការណ៍ នៅភាគខាងជើងប្រទេសវែលស៍។សេវាសុខភាពសាធារណៈវែលស៍ (PHW) បាននិយាយថា ប្រជាជនបានឆ្លងរោគនេះនៅបរទេស ហើយមានអ្នកជំងឺពីរនាក់មកពីគ្រួសារតែមួយ។

អាន​បន្ត៖ លេចចេញជំងឺកម្រ Monkeypox នៅប្រទេស វែលស៍

មិនធម្មតា ពេលដឹងទម្ងន់ និងចំនួនជាងកសាងមហាបដិមាស្ពាន់ទាំង៣នៃខេត្តព្រះសីហនុ

រូបសំណាកស្ពាន់ធំៗចំនួន៣ ត្រូវបានកសាងឡើង តំណាងឱ្យខេត្តព្រះសីហនុ និងកំពុងដំឡើងនៅរង្វង់ភ្ជាប់មហាវិថីសំខាន់ៗដែលទើបស្ថាបនារួច។

អាន​បន្ត៖ មិនធម្មតា ពេលដឹងទម្ងន់ និងចំនួនជាងកសាងមហាបដិមាស្ពាន់ទាំង៣នៃខេត្តព្រះសីហនុ

លោកស្រី ឱ វណ្ណឌីន៖ គិតត្រឹមដើមខែមិថុនានេះ ក្រសួងសុខាភិបាលបានធ្វើតេស្តរកកូវីដ១៩ចំនួន ១,២១៤,៨៩៤សំណាក រកឃើញវិជ្ជមានជាង ៣ម៉ឺននាក់

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានយកសំណាកធ្វើតេស្ដរកមេរោគកូវីដ១៩ សរុបចំនួន ១,២១៤,៨៩៤សំណាក ក្នុងនោះវិជ្ជមាន សរុបចំនួន ៣៦,៦៦៦នាក់។

អាន​បន្ត៖ លោកស្រី ឱ វណ្ណឌីន៖ គិតត្រឹមដើមខែមិថុនានេះ...

«សម្ព័ន្ធមិត្តដែកថែបកម្ពុជា-ចិន»! លិខិតជូនពរខួបគម្រប់ ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្ត នៃសាធារណរដ្ឋប្រជាមានិតចិន

(ភ្នំពេញ)៖ «សម្ព័ន្ធមិត្តដែកថែបកម្ពុជា-ចិន» ឆ្លងកាត់រយៈពេលជាង៦០ឆ្នាំទទួលបានផ្លែផ្កាជាទីគាប់ប្រសើរ ក្នុងអំឡុងពេលសាធារណរដ្ឋប្រជាមានិតចិន ប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយ៍១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្ត ប្រទេសសម្ព័ន្ធមិត្តទាំងឡាយ បានផ្ញើការជូនពរយ៉ាងកក់ក្តៅជូនប្រទេសចិន។

អាន​បន្ត៖ «សម្ព័ន្ធមិត្តដែកថែបកម្ពុជា-ចិន»! លិខិតជូនពរខួបគម្រប់ ១០០ឆ្នាំ...