បណ្តាញសង្គម

សិប្បកម្ម​ក្នុងស្រុក​មួយ​ចាប់ផ្តើម​បង្ហាញ​លទ្ធភាព​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ដំបូង​ទៅ​កាន់​ទីផ្សារ​ជប៉ុន

រាជធានីភ្នំពេញ៖ សិប្បកម្មកែឆ្នៃស្វាយចន្ទីជ័យសំបូរស្ថិតក្នុងខេត្តកំពង់ធំមួយ ចាប់ផ្តើមបង្ហាញពីលទ្ធភាពនៃនាំចេញគ្រាប់ស្វាយចន្ធីលើកដំបូងរបស់ខ្លួនប្រមាណ៧.៦៩៦គីឡូក្រាម បានទៅដល់កំពង់ផែ OSAKA នៃប្រទេសជប៉ុន រួចហើយកាលពីថ្ងៃទី២ មិថុនាកន្លងមកនេះ។

អាន​បន្ត៖ សិប្បកម្ម​ក្នុងស្រុក​មួយ​ចាប់ផ្តើម​បង្ហាញ​លទ្ធភាព​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ដំបូង...

សមាគមរាជសីហ៍ប្រកាសតែងតាំងប្រធានក្រុមប្រឹក្សាយោបល់ និងសមាសភាពថ្នាក់ដឹកនាំ សមាជិក សមាជិកាសាខាប្រទេសជប៉ុន

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ នៅសាលាភាសាជប៉ុនមិរ៉ៃ សមាគមរាជសីហ៍ បានប្រារព្វរៀបចំពិធីប្រកាសតែងតាំងប្រធានក្រុមប្រឹក្សាយោបល់និងថ្នាក់ដឹកនាំសមាគមរាជសីហ៍សាខាប្រទេសជប៉ុន ក្រោមអធិបតីភាពលោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងលោក ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ និងថ្នាក់ដឹកនាំក្រុមប្រឹក្សាយោបល់និងសមាគមរាជសីហ៍សាខារាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តតាកេវ និងខេត្តកោះកុង ចំនួនសរុប ១៥រូប ដោយគោរពបានយ៉ាងខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងអនុវត្តបានល្អប្រសើរតាមវិធានសុខាភិបាលគឺការពាក់ម៉ាស់ លាងដៃនឹងទឹកអាល់កុល ការវ៉ាស់កំដៅនិងការរក្សាគម្លាតសង្គម។

អាន​បន្ត៖ សមាគមរាជសីហ៍ប្រកាសតែងតាំងប្រធានក្រុមប្រឹក្សាយោបល់ និងសមាសភាពថ្នាក់ដឹកនាំ...

កម្ពុជាកំពុងប្រើប្រាស់កណ្តុរ ៥៧ក្បាល សម្រាប់ប្រតិបត្តិការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ

(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ស៉ីម៉ាក់ (CMAC) និង APOPO ដែលជាអង្គការមិនមែនរដ្ឋាភិបាលប៊ែលហ្ស៉ិក បាននិងកំពុងប្រើប្រាស់កណ្តុរ ៥៧ក្បាល ដើម្បីបម្រើឲ្យប្រតិបត្តិការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ នៅកម្ពុជា។

អាន​បន្ត៖ កម្ពុជាកំពុងប្រើប្រាស់កណ្តុរ ៥៧ក្បាល សម្រាប់ប្រតិបត្តិការបោសសម្អាតមីន...

លោក ហង្ស ពុទ្ធា បញ្ជាក់ហេតុផលសំខាន់៤នៅពីក្រោយការរៀបចំបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃ២០ មិថុនា

រាជធានីភ្នំពេញ ៖ ចាត់ទុកជាលើកដំបូងសម្រាប់កម្ពុជា ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចរៀបចំការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី ២០ ខែមិថុនា ដ៏ខ្លីខាងមុខនេះ ។

អាន​បន្ត៖ លោក ហង្ស ពុទ្ធា...

ថ្ងៃនេះ ប្រមុខការទូតកម្ពុជា ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ខណៈថ្ងៃស្អែកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៦

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូទៅទីក្រុងឆុងឈីង ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំសំខាន់ៗចំនួន២ នៅថ្ងៃទី៧-៨ ខែមិថុនា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន។

អាន​បន្ត៖ ថ្ងៃនេះ ប្រមុខការទូតកម្ពុជា...

ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវជាតិ​លេខ​៣ ​និង​ជំរុញ​ការ​វិនិយោគ​បន្ថែម​លើ​វិស័យ​អចលនទ្រព្យ

រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខបីដែលតភ្ជាប់ពី រាជធានីភ្នំពេញត្រង់គម្រោងស្ពានអាកាសចោមចៅ ដល់ចំណុចបែកគុស ដោយមានរបាំងពុះចែកទ្រូងផ្លូវ និងតភ្ជាប់ពី បែកគុសទៅដល់ទីរួមខេត្តកំពត ។

អាន​បន្ត៖ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវជាតិ​លេខ​៣...

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមិថុនា នេះ តំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង៤.១៧លាននាក់ ស្លាប់ជាង ៨.១៧ម៉ឺននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៤,១៧១,៥០៩នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨១,៧០៤នាក់ផងដែរ។

អាន​បន្ត៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមិថុនា នេះ តំបន់អាស៊ាន...

រាជរដ្ឋាភិបាល​សម្រេច​បញ្ចូល​សាលា​អង្គ​ការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍​ជា​គ្រឹះស្ថានសាធារណៈ​របស់​រដ្

រាជធានីភ្នំពេញ ៖ សម្តេចតេជោ សម្រេចបញ្ចូលសាលាអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ( សាលាកុមារអូទីសិម ) ជាគ្រឹះស្ថានសាធារណៈរបស់រដ្ឋ ដោយរួមទាំងបញ្ចូលគ្រូ និង បុគ្គលិកអប់រំទីនោះជាបុគ្គលិករដ្ឋ ។

អាន​បន្ត៖ រាជរដ្ឋាភិបាល​សម្រេច​បញ្ចូល​សាលា​អង្គ​ការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍​ជា...

កម្ពុជា បង្ហាញពីការអភិវឌ្ឍសង្គម ក្រោយងើបពីវិបត្តិសង្គ្រាមដ៏រ៉ាំរ៉ៃ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទៅកាន់វេទិកាអន្តរជាតិ

(ភ្នំពេញ)៖ អ្នកជំនាញផ្នែកប្រវត្តិសាស្ត្រ និងសេដ្ឋកិច្ចនៅក្នុងសប្តាហ៍នេះ បានធ្វើការជជែកគ្នាអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា ក្រោយពីវិបត្តិនៃសង្គ្រាមដ៏រ៉ាំរ៉ៃកាលពីអតីតកាល ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងពេលបច្ចុប្បន្ន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបាននឹងកំពុងរាតត្បាតជាសកល។

អាន​បន្ត៖ កម្ពុជា បង្ហាញពីការអភិវឌ្ឍសង្គម ក្រោយងើបពីវិបត្តិសង្គ្រាមដ៏រ៉ាំរ៉ៃ...

ឯកឧត្តម ស៊ិក ប៊ុនហុក សម្រេចលាឈប់ពីប្រធាន គ.ជ.ប

រាជធានីភ្នំពេញ ៖ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានដាក់ពាក្យលាឈប់ពីតួនាទីជាប្រធានគជប ដោយសារបញ្ហាសុខភាព ។

អាន​បន្ត៖ ឯកឧត្តម ស៊ិក ប៊ុនហុក សម្រេចលាឈប់ពីប្រធាន គ.ជ.ប

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មី២ ទុនវិនិយោគជាង ១០លានដុល្លារ

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន២ សរុបទុនវិនិយោគប្រមាណជាង ១០លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។

អាន​បន្ត៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មី២ ទុនវិនិយោគជាង...

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមិថុនានេះ តំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង៤.០៩លាននាក់ ស្លាប់ជាង ៨.០២ម៉ឺននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៤,០៩៧,០៣២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨០,២៣៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោកWorldometer ។

អាន​បន្ត៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមិថុនានេះ តំបន់អាស៊ាន...

សមាគម​ហិរញ្ញវត្ថុ​បី​រួម​គ្នា​អភិវឌ្ឍន៍​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា

រាជធានីភ្នំពេញ ៖ សមាគមហិរញ្ញវត្ថុបីបានរួមគ្នាក្នុងការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា ដោយបានផ្សព្វផ្សាយពីអាជីវកម្មថ្មីមួយដែលធនាគារជាតិនៃកម្ពុជាទើបតែចេញផ្សាយកាលពីចុងខែមីនា ២០២១ សម្រាប់ឱ្យគ្រឹះស្ថានហិរញ្ញវត្ថុធ្វើប្រតិបត្តិការ គឺប៊េងសួរេន ។

អាន​បន្ត៖ សមាគម​ហិរញ្ញវត្ថុ​បី​រួម​គ្នា​អភិវឌ្ឍន៍​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា

សេវា​កាន់តែ​កៀក ប្រជាពលរដ្ឋខ្មែរ លែង​ពិបាកធ្វើ​សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់​នៅ

រាជធានីភ្នំពេញ ៖ កន្លងមកការធ្វើសៀវភៅគ្រួសារ ជាសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត តែពេលនេះលែងពិបាកសាំញ៉ាំច្រើនទៀតហើយ ត្រូវចុះហត្ថលេខាត្រឹមអធិការនគរបាលស្រុក ឬខណ្ឌ តែប៉ុណ្ណោះ ។

អាន​បន្ត៖ សេវា​កាន់តែ​កៀក ប្រជាពលរដ្ឋខ្មែរ លែង​ពិបាកធ្វើ​សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់​នៅ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកា៣០ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដើម្បីបន្តចែកជូនពលរដ្ឋរងគ្រោះ ដោយកូវីដ១៩

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកាចំនួន ៣០ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សម្រាប់ប្រតិបត្តិការមនុស្សធម៌ ជួយសម្រាលទុក្ខលំបាក ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះហន្តរាយផ្សេងៗ ក្នុងរាជធានីភ្នំពេញ។

អាន​បន្ត៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកា៣០ម៉ឺនដុល្លារ...

សភា​កម្ពុជា ​និង​វៀតណាម​សន្យា​បង្កើន​កិច្ច​សហប្រតិបត្តិការ​ស្តារ​សេដ្ឋកិច្ច ​និង​ការ​អភិវឌ្ឍ​ប្រ​ទស​ទាំង​២​ក្រោយ​​កូ​វី​ដ​

រាជធានីភ្នំពេញ ៖ ប្រធានរដ្ឋសភាកម្ពុជា និងវៀតណាមសន្យាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសទាំងពីរក្រោយពីកូវីដ-១៩ ។

អាន​បន្ត៖ សភា​កម្ពុជា ​និង​វៀតណាម​សន្យា​បង្កើន​កិច្ច​សហប្រតិបត្តិការ​ស្តារ​សេដ្ឋកិច្ច...

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម សម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូត

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា

អាន​បន្ត៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម សម្តែងការគួរសម...

EU និង WHO រួម​គ្នា​គាំទ្រ​ការ​ត្រៀម​បង្ការ និង​ឆ្លើយ​តបក៏​ដូច​ជា ​ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា

រាជធានីភ្នំពេញ ៖ នៅសបា្តហ៍នេះ សហភាពអឺរ៉ុប (EU ) និង អង្គការសុខភាពពិភពលោក (WHO ) បានប្រកាសថា ស្ថាប័នទាំងពីរបានរួមសហការគ្នាគាំទ្រការត្រៀមបង្ការ និងការឆ្លើយតបចំពោះជំងឺកូវីដ-១៩ និងការគំរាមកំហែងសនិ្តសុខសុខភាពនាពេលអនាគតនៅកម្ពុជា ។

អាន​បន្ត៖ EU និង WHO រួម​គ្នា​គាំទ្រ​ការ​ត្រៀម​បង្ការ និង​ឆ្លើយ​តបក៏​ដូច​ជា...

សហភាព​អឺរ៉ុប ផ្តល់ ៣,៥​លាន​ដុល្លារ តាមរយៈ​អង្គការ​សុខភាព​ពិភពលោក ជួយ​លើ​កូ​វីដ និង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល នៅ​កម្ពុជា​

ភ្នំពេញ៖ នៅសបា្តហ៍នេះ សហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក បានប្រកាសថា ស្ថាប័នទាំងពីរបានរួមសហការគ្នាគាំទ្រការត្រៀមបង្ការ និងការឆ្លើយតបចំពោះជំងឺកូវីដ-១៩ និងការគំរាមកំហែងសនិ្តសុខសុខភាព នាពេលអនាគតនៅកម្ពុជា។

អាន​បន្ត៖ សហភាព​អឺរ៉ុប ផ្តល់ ៣,៥​លាន​ដុល្លារ តាមរយៈ​អង្គការ​សុខភាព​ពិភពលោក...

TOP NEWS: សម្តេចពិជ័យសេនា ទៀ បាញ់៖ កម្ពុជាអនុញ្ញាតតាមសំណើ ឱ្យអនុព័ន្ធយោធាអាមេរិក ចុះពិនិត្យមើលកំពង់ផែរាម ដើម្បីឱ្យអស់មន្ទិល

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យអនុព័ន្ធយោធាសហរដ្ឋអាមេរិក ចុះពិនិត្យកំពង់ផែរាម ដើម្បីឱ្យអស់មន្ទិលសង្ស័យថាមានមូលដ្ឋានទ័ពចិន។

អាន​បន្ត៖ TOP NEWS: សម្តេចពិជ័យសេនា ទៀ បាញ់៖ កម្ពុជាអនុញ្ញាតតាមសំណើ...