បណ្តាញសង្គម

គ.ជ.ប ផ្តល់បណ្ណជូនអ្នកសារព័ត៌មានជាតិចំនួន៨៦នាក់ ដើម្បីយកព័ត៌មានពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញបណ្ណសម្គាល់ខ្លួនជូនអ្នកសារ-ព័ត៌មានជាតិ សរុបចំនួន ៨៦នាក់ មកពី១២អង្គភាព ដែលបានដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មាន សម្រាប់យកព័ត៌មានក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

អាន​បន្ត៖ គ.ជ.ប ផ្តល់បណ្ណជូនអ្នកសារព័ត៌មានជាតិចំនួន៨៦នាក់...

ឯកអគ្គរាជទូតថ្មីប្រទេសជប៉ុនសន្យាថានឹងខិតខំជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រដ្ឋសភាកម្ពុជា-ជប៉ុនឱ្យកាន់តែស្អិតរមួតឡើង

ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូត

អាន​បន្ត៖ ឯកអគ្គរាជទូតថ្មីប្រទេសជប៉ុនសន្យាថានឹងខិតខំជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ...

លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ វិស័យឯកជន គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍរបស់កម្ពុជា និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា វិស័យឯកជន គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍរបស់កម្ពុជា និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បីជំរុញការសម្រេចបាននូវប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយ ដូចជាគោលនយោបាយ នៃវិស័យអប់រំរបស់រាជរដ្ឋាភិបាល។

អាន​បន្ត៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ វិស័យឯកជន គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍរបស់កម្ពុជា...

សមាជិក សមាជិកា នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ ធ្វើទស្សនកិច្ចសិក្សា នៅវិមានរដ្ឋសភា

ភ្នំពេញ៖ សមាជិក សមាជិកា នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ ប្រមាណ ៧០ នាក់ ដឹកនាំដោយលោកស្រី ម៉ែន នារីវុឌ្ឍី ប្រធានប្រតិភូនៃពុទ្ធិកសមាគមកម្ពុជរដ្ឋ បានធ្វើទស្សនកិច្ចសិក្សា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីសិក្សា ស្វែងយល់ពី រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ស្ថាប័នកំពូលរបស់ជាតិមួយនេះ។

អាន​បន្ត៖ សមាជិក សមាជិកា នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ ធ្វើទស្សនកិច្ចសិក្សា នៅវិមានរដ្ឋសភា

លោក ប្រាជ្ញ ចន្ទ៖ ឯករាជ្យរបស់ គ.ជ.ប ត្រូវផ្អែកលើច្បាប់ អនុវត្តឱ្យបានត្រឹមត្រូវតាមច្

ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ឯករាជ្យរបស់ គ.ជ.ប ត្រូវផ្អែកលើច្បាប់ អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ដូចនេះមន្តី្របោះឆ្នោត គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវខិតខំពង្រឹងការអនុវត្តច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតឱ្យមានប្រសិទ្ធភាព។

អាន​បន្ត៖ លោក ប្រាជ្ញ ចន្ទ៖ ឯករាជ្យរបស់ គ.ជ.ប ត្រូវផ្អែកលើច្បាប់...

គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម និងសហព័ន្ធកីឡាបាល់បោះ រទេះជនពិការកម្ពុជា សហការគាំទ្រក្រុមបាល់បោះរទេះជនពិការ

ភ្នំពេញ៖ គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) និង សហព័ន្ធកីឡាបាល់បោះរទេះជនពិការ (CWBF) នាថ្ងៃទី៩ ខែកុម្ភៈ បានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) សម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីគាំទ្រក្រុមបាល់បោះរទេះជនពិការកម្ពុជា សម្រាប់ឆ្នាំ ២០២៣។

អាន​បន្ត៖ គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម និងសហព័ន្ធកីឡាបាល់បោះ រទេះជនពិការកម្ពុជា...

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ អញ្ជើញដល់ប៉េកាំង ដោយសុវត្ថិភាព

(ភ្នំពេញ)៖ វេលាម៉ោង ១៣៖២០នាទី ម៉ោងនៅប្រទេសចិន ត្រូវនឹងម៉ោង ១២៖២០ នាទី ម៉ោងនៅកម្ពុជា ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់រដ្ឋធានីប៉េកាំង ប្រទេសចិន ប្រកបដោយសុវត្ថិភាពហើយ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ អញ្ជើញដល់ប៉េកាំង ដោយសុវត្ថិភាព

ក្រុមហ៊ុនជប៉ុន គ្រោងវិនិយោគដំណាំស្វាយចន្ទី ក្នុងតំបន់អតីតចម្ការមីន ខេត្តបាត់ដំបង

ក្រុមហ៊ុន Top Planning Japan Co.,LTD របស់ប្រទេសជប៉ុន មានបំណងពង្រីការវិនិយោគលើដំណាំស្វាយចន្ទី នៅតំបន់អតីតដីចម្ការមីន ក្នុងខេត្តបាត់ដំបង សម្រាប់នាំយកទៅលក់នៅទីផ្សារក្រៅប្រទេស និងចម្រាញ់ធ្វើជាប្រេងឥន្ធនៈ។

អាន​បន្ត៖ ក្រុមហ៊ុនជប៉ុន គ្រោងវិនិយោគដំណាំស្វាយចន្ទី ក្នុងតំបន់អតីតចម្ការមីន ខេត្តបាត់ដំបង

ស្ថាប័នរដ្ឋចំនួនពីរ បន្តកិច្ចសហការគ្នា ក្នុងការលើកកម្ពស់វិស័យសហគ្រិនភាព នៅកម្ពុជា

ភ្នំពេញ៖ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) និង សហគ្រិនខ្មែរ (KE) កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះហត្ថលេខាគាំទ្រ

អាន​បន្ត៖ ស្ថាប័នរដ្ឋចំនួនពីរ បន្តកិច្ចសហការគ្នា ក្នុងការលើកកម្ពស់វិស័យសហគ្រិនភាព...

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ កម្ពុជាត្រៀមជាស្រេចធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិក និងការបំពុលបរិស្ថាន

(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមរួចជាស្រេច ធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីធានានូវបរិស្ថានល្អ ធន់នឹងអាកាសធាតុ កាត់បន្ថយកាក់សំណល់ និងការបំពុលបរិស្ថាន ព្រមទាំងកាត់បន្ថយការរិករិលធម្មជាតិ។

អាន​បន្ត៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ កម្ពុជាត្រៀមជាស្រេចធ្វើការជាមួយប្រទេសទាំងអស់...

គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា រៀបចំកិច្ចប្រជុំពិនិត្យ និងអនុម័តបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីការប្រកួតប្រជែង

ភ្នំពេញៈនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានរៀបចំកិច្ចប្រជុំលើកទី៣របស់ខ្លួន ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីការប្រកួតប្រជែង លើរបៀបវារៈសំខាន់ៗ ចំនួន ៣ រួមមាន៖ ៖

អាន​បន្ត៖ គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា រៀបចំកិច្ចប្រជុំពិនិត្យ...

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន។

អាន​បន្ត៖ ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន

សមាគមអ្នកផលិត និងនាំចេញផលិតផល​ត្រចៀកកាំកម្ពុជា គ្រោងរៀបចំដេញថ្លៃសម្បុក​ត្រចៀកកាំ

សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា នឹងរៀបចំពិធីដាក់ឱ្យដេញថ្លៃសម្បុកត្រចៀកកាំនាថ្ងៃទី ២៥ ខែកុម្ភៈខាងមុខនេះ ក្នុងគោលបំណងជួយដល់ម្ចាស់ផ្ទះអភិរក្សសត្វ ត្រចៀកកាំក្នុងការលក់សម្បុកត្រចៀកកាំ ស្វែងរកដៃគូ ឬអ្នកប្រមូលទិញ និងជួយសម្រួលដល់ម្ចាស់អាជីវកម្មកែច្នៃសម្បុកត្រចៀកកាំ។

អាន​បន្ត៖ សមាគមអ្នកផលិត និងនាំចេញផលិតផល​ត្រចៀកកាំកម្ពុជា គ្រោងរៀបចំដេញថ្លៃសម្បុក​ត្រចៀកកាំ

អ្នកនាំពាក្យ ៖ របាយការណ៍របស់ VOA មិនត្រឹមតែពុំមានលក្ខណៈវិជ្ជាជីវៈទេ គឺថែមទាំងបំភាន់សាធារណមតិ

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រតិកម្មចំពោះអត្ថបទសារព័ត៌មាន របស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ក្រោមចំណងជើងថា “កម្ពុជាស្វែងរកជំនួយបន្ថែមពីចិន ខណៈមានការព្រួយបារម្ភ អំពី «អន្ទាក់បំណុល»” ដែលបានចុះផ្សាយ កាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៣កន្លងទៅនេះ។

អាន​បន្ត៖ អ្នកនាំពាក្យ ៖ របាយការណ៍របស់ VOA មិនត្រឹមតែពុំមានលក្ខណៈវិជ្ជាជីវៈទេ...

ប្រធាន គ​.​វ​.​ក​-១៩ ចុះ​ពិនិត្យ​ដំណើរ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ជំរុញ នៅតាម​សាលារៀន ក្នុង​រាជធានី​ភ្នំពេញ​

ភ្នំពេញៈ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩

អាន​បន្ត៖ ប្រធាន គ​.​វ​.​ក​-១៩ ចុះ​ពិនិត្យ​ដំណើរ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩...

កម្ពុជាទទួលចំណូលបាន ៩០០លានដុល្លារ ពីការនាំចេញកង់ កើនឡើង ៤៣%

(ភ្នំពេញ)៖ នៅឆ្នាំ២០២២ កម្ពុជាទទួលចំណូលបាន ៩០០លានដុល្លារអាមេរិក ពីការនាំចេញកង់ កើនឡើងចំនួន ៤៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួនប្រមាណ ៦៣១លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។

អាន​បន្ត៖ កម្ពុជាទទួលចំណូលបាន ៩០០លានដុល្លារ ពីការនាំចេញកង់ កើនឡើង ៤៣%

កម្ពុជា គ្រោងស្ថាបនាច្រាំងទន្លេ តាមបណ្តោយព្រំដែនវៀតណាម

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់ លើការស្ថាបនាច្រាំងទន្លេដើម្បីការពារបង្គោលព្រំដែននៅតាមបណ្តោយព្រំដែនប្រទេសកម្ពុជា-វៀតណាម នៅក្នុងទឹកដីខេត្តកណ្តាល ដំណាក់កាលទី២ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ។

អាន​បន្ត៖ កម្ពុជា គ្រោងស្ថាបនាច្រាំងទន្លេ តាមបណ្តោយព្រំដែនវៀតណាម

សម្ដេចក្រឡាហោម ស ខេង បង្ហាញក្ដីរំពឹងថា ក្រោយច្បាប់ចរាចរណ៍ថ្មីចូលជាធរមាន គ្រោះថ្នាក់ចរាចរណ៍នឹងត្រូវកាត់បន្ថយ (Video inside)

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញនូវក្ដីរំពឹងខ្ពស់ថា នៅពេលច្បាប់ចរាចរណ៍ថ្មី ចូលជាធរមាន នោះគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា នឹងត្រូវកាត់បន្ថយ ព្រោះច្បាប់នេះបានកែសម្រួលថ្មីស្ទើរទាំងស្រុង ដើម្បីឲ្យសាកសមជាមួយស្ថានភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ន។

អាន​បន្ត៖ សម្ដេចក្រឡាហោម ស ខេង បង្ហាញក្ដីរំពឹងថា ក្រោយច្បាប់ចរាចរណ៍ថ្មីចូលជាធរមាន...

ឯកឧត្ដម ហ៊ុន ម៉ាណែត ចំអកឲ្យអ្នកវិភាគមួយរូបថា បើចង់វិភាគរឿងផ្លូវច្បាប់ ត្រូវរៀនមើលច្បាប់ឲ្យបានគ្រប់ជ្រុងជ្រោយ

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានចំអកឲ្យអ្នកវិភាគមួយរូប ដែលដឹងគ្រប់រឿង និងចេះគ្រប់ជំនាញថា បើចង់វិភាគរឿងផ្លូវច្បាប់ ត្រូវរៀនមើលច្បាប់ឲ្យបានគ្រប់ជ្រុងជ្រោយ។

អាន​បន្ត៖ ឯកឧត្ដម ហ៊ុន ម៉ាណែត ចំអកឲ្យអ្នកវិភាគមួយរូបថា បើចង់វិភាគរឿងផ្លូវច្បាប់...

ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងធ្វើសន្និសីទសារព័ត៌មាន «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តក្រចេះ»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ស្អែកនេះ នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តក្រចេះ» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី សាលសេរីភាពជាន់ផ្ទាល់ដី។

អាន​បន្ត៖ ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងធ្វើសន្និសីទសារព័ត៌មាន...