បណ្តាញសង្គម

សម្តេច​តេ​ជោ​ស្នើ​អឺរ៉ុប​និង​បារាំង​ជួយ​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩បន្ថែម​លើ​ជំនួយ​​របស់​ចិន

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវដល់សហ គមន៍អឺរ៉ុប ជួយផ្តល់ជំនួសវ៉ាក់សាំងការពារជំងឺកូវីដ១៩មកកម្ពុជា ខណៈកម្ពុជាកំពុងត្រៀមបញ្ជាទិញពីប្រទេសអង់គ្លេស និងចិនបន្ថែមទៀត ។

អាន​បន្ត៖ សម្តេច​តេ​ជោ​ស្នើ​អឺរ៉ុប​និង​បារាំង​ជួយ​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩បន...

រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ លោកស្រី ចាន់ សទ្ធាវី បរិច្ចាគប្រាក់បៀវត្ស ៥ខែ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

(ភ្នំពេញ)៖ លោកស្រី ចាន់ សទ្ធាវី រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន រយៈពេល ០៥ខែ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

អាន​បន្ត៖ រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ លោកស្រី ចាន់ សទ្ធាវី...

កម្ពុជា​ទំនង​នឹង​សម្បទាន​ប្លុក​ប្រេង​ថ្មី​ដែល​ត្រួតស៊ីគ្នា​ជាមួយ​ថៃ​ទៅ​ក្រុមហ៊ុន​បារាំង

រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា កម្ពុជានឹងជម្រុញការចរចាជាមួយនឹងថៃរឿងតំបន់ប្រេងត្រួតស៊ីគ្នា ដើម្បីឆាប់បានសម្រេចនូវការផ្តល់សមប្បទានការវិនិយោគទៅក្រុមហ៊ុនបរទេសសម្រាប់តំបន់ត្រួតស៊ីគ្នានេះ ។

អាន​បន្ត៖ កម្ពុជា​ទំនង​នឹង​សម្បទាន​ប្លុក​ប្រេង​ថ្មី​ដែល​ត្រួតស៊ីគ្នា​ជាមួយ​ថៃ​ទៅ​ក្រុមហ៊ុន...

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បរិច្ចាគបៀវត្ស ៦ខែ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានស្ម័គ្រចិត្តបរិច្ចាគបៀវត្សរយៈពេល ៦ខែ ជូនគណៈកម្មាធិការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយគិតចាប់ពីខែ កុម្ភៈ រហូតដល់ខែ កក្កដា ឆ្នាំ ២០២១ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

អាន​បន្ត៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បរិច្ចាគបៀវត្ស ៦ខែ ជូនក្រសួងសុខាភិបាល...

ប្រេង​! កម្ពុជា​នឹង​អាច​ប្រមូល​បាន​រង្វង់ ៧​ពាន់​ទៅ ៧៥០០ បារ៉ែល​ក្នុង​មួយ​ថ្ងៃ

រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃទី ១ ខែកុម្ភៈនេះថា រឿងដំណក់ប្រេងដំបូងរបស់កម្ពុជាដែលចាប់ផ្តើមបូមនូវដំណក់ប្រេងដំបូងនាថ្ងៃទី ២៩ ធ្នូ ២០២០ កន្លងទៅគឺពេលនេះអណ្តូងទី ១ ដំណើរបាន៣៣ ថ្ងៃហើយ ខណៈអណ្តូងទី ២ ចាប់ផ្តើមកាលពីថ្ងៃទី ៣០ មករា ឆ្នាំ២០២១ និងអណ្តូងទី ៣ និងទី ៤ នឹងដំណើរការបូមជាបន្តបន្ទាប់ក្នុងឆ្នាំ ដែលនាំឲ្យមានការប៉ាន់ស្មានថា កម្ពុជានឹងទទួលបានប្រេងជាធម្យមពី ៧០០០ ទៅ ៧៥០០បារ៉ែលក្នុងមួយថ្ងៃ និងអាចរកចំណូលបានប្រមាណ ៣០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

អាន​បន្ត៖ ប្រេង​! កម្ពុជា​នឹង​អាច​ប្រមូល​បាន​រង្វង់ ៧​ពាន់​ទៅ ៧៥០០ បារ៉ែល​ក្នុង​មួយ​ថ្ងៃ

កម្ពុជាទទួលជំនួយឥតសំណង ២៨លានដុល្លារពីរដ្ឋាភិបាលអូស្ត្រាលី ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនដល់ប្រជាជន ១.៥ លាននាក់

(ភ្នំពេញ)៖ កម្ពុជា និងអូស្ត្រាលី នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសជាផ្លូវការថា រដ្ឋាភិបាលអូស្ត្រាលីនឹងផ្តល់ហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់ចំនួន ៣៥.៧ លានដុល្លារអូស្ត្រាលី (ស្មើនឹងប្រមាណ ២៨ លានដុល្លារអាមេរិក) សម្រាប់ចូលរួមចំណែក ក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក នៅកម្ពុជា។

អាន​បន្ត៖ កម្ពុជាទទួលជំនួយឥតសំណង ២៨លានដុល្លារពីរដ្ឋាភិបាលអូស្ត្រាលី...

ឆ្នាំ​២០២០ ACU ទទួល​បណ្តឹង​៦៦០​ពាក្យ ខណៈ​បណ្តឹង​៣៥០​ពាក្យ​ប្តឹង​ត្រូវ​បាន​ស្រាវជ្រាវ

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលមួយឆ្នាំ២០២០កន្លងមកនេះ អង្គភាពប្រឆាំងអំពើពុករលួយបានទទួលពាក្យបណ្តឹងសរុបចំនួន៦៦០ពាក្យបណ្តឹង និងបានស្រាវជ្រាវបណ្តឹង៣៥០បណ្តឹង ។

អាន​បន្ត៖ ឆ្នាំ​២០២០ ACU ទទួល​បណ្តឹង​៦៦០​ពាក្យ...

គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចក្នុងតំបន់ទន្លេសាប ជំហាន២ របស់ខេត្តត្បូងឃ្មុំ រៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តនូវផែនការសកម្មភាព និងថវិកាឆ្នាំ២០២១

នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ លោក មិត្ត ផល្លី ប្រធានក្រុមគាំទ្រគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចក្នុងតំបន់ទន្លេសាប ជំហាន២ ថ្នាក់ខេត្តត្បូងឃ្មុំ បានអញ្ជើញ

អាន​បន្ត៖ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចក្នុងតំបន់ទន្លេសាប...

រុ​ស្សី សាទរ​ចំពោះ​កម្ពុជា​ទទួល​តំណក់​ប្រេង​លើក​ដំបូង

រាជធានីភ្នំពេញ ៖ ប្រទេសមហាអំណាចមួយក្នុងចំណោមប្រទេសមហាផ្សេងទៀត រុស្ស៊ីបានអបអរសារទចំពោះសមិទ្ធិផលដ៏អស្ចារ្យដែលកម្ពុជាទទួលតំណក់ប្រេងលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ។

អាន​បន្ត៖ រុ​ស្សី សាទរ​ចំពោះ​កម្ពុជា​ទទួល​តំណក់​ប្រេង​លើក​ដំបូង

រដ្ឋមន្ត្រីពាណិជ្ជកម្ម បរិច្ចាគបៀវត្សរយៈពេល៧ខែ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រកាសប្រកាសបរិច្ចាគប្រាក់បៀវត្សរយៈពេល ៧ខែ ចាប់ពីខែកុម្ភៈ ដល់ខែសីហា ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

អាន​បន្ត៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម បរិច្ចាគបៀវត្សរយៈពេល៧ខែ ជូនក្រសួងសុខាភិបាល...

សហគមន៍នេសាទ ក៍អាចរកប្រាក់​ពីវិស័យទេសចរណ៍បានដែរ

បច្ចុប្បន្នសហគមន៍នេសាទចំនួន ១៣១ ក្នុងចំណោមសហគមន៍នេសាទទាំងអស់៥១៦ នៅក្នុងប្រទេសកម្ពុជា មានសក្តានុពលភាពអាចបង្កើតជាសហគមន៍ទេសចរណ៍ធម្មជាតិ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងគោលដៅជុំរុញកំណើនសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិជា ចម្បង។

អាន​បន្ត៖ សហគមន៍នេសាទ ក៍អាចរកប្រាក់​ពីវិស័យទេសចរណ៍បានដែរ

ឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ ១.៣១ លាននាក់ ថយចុះ ៨០% និងភ្ញៀវទេសចរផ្ទៃក្នុង ៩លាននាក់ ថយចុះ ២០% ​​​​(Video inside)

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច លោក វង្សី វិស្សុត បានថ្លែងឱ្យដឹងថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ រហូតដល់ទៅ ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក្នុងនោះ ១១លានដូសជាជំនួយរបស់ប្រទេសជាមិត្ត និងអង្គការដៃគូ។

អាន​បន្ត៖ ឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ ១.៣១ លាននាក់ ថយចុះ ៨០%...

មន្រ្តី៖សេដ្ឋកិច្ចកម្ពុជានឹងកើន៤%ដោយសារសក្តានុពលនិងកំណែ ទម្រង់

វិបត្តិជំងឺកូវីដ១៩ បានធ្វើអោយអត្រាកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០កន្លងទៅ បានធ្លាក់ចុះក្នុងរង្វង់ -៣,១% តែមន្រ្តីជឿថាសេដ្ឋកិច្ចកម្ពុជានឹងអាចកើន៤%នៅឆ្នាំ២០២១នេះ។

អាន​បន្ត៖ មន្រ្តី៖សេដ្ឋកិច្ចកម្ពុជានឹងកើន៤%ដោយសារសក្តានុពលនិងកំណែ ទម្រង់

លោកស្រី ម៉ែន សំអន៖ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម បានរុញច្រានមនុស្សជាច្រើន ឱ្យចាកចេញពីភាពក្រីក្រ និងងាយរងគ្រោះ

(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម បានរុញច្រានមនុស្សជាច្រើន ឱ្យចាកចេញពីភាពក្រីក្រ និងងាយរងគ្រោះ។

អាន​បន្ត៖ លោកស្រី ម៉ែន សំអន៖ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម...

ស្ថានីយ​ផលិត​ថាមពល​អគ្គិសនីដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ និង​ប្រព័ន្ធ​ផ្ទុក​ថាមពលបានដាក់ឲ្យប្រើហើយ

ខេត្តសៀមរាប ៖ ក្រសួងបរិស្ថាននៅរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២១ បានកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង៣២គីឡូវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពល (អាគុយ) ៨៧គីឡូវ៉ាត់ម៉ោង នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អានភ្នំគូលែន ក្នុងខេត្តសៀមរាប ។

អាន​បន្ត៖ ស្ថានីយ​ផលិត​ថាមពល​អគ្គិសនីដើរ​ដោយ​ពន្លឺព្រះអាទិត្យ​...

ក្រសួងឧស្សាហកម្ម ចូលរួមរៀបចំខួបលើកទី៦០ឆ្នាំ នៃការបង្កើតអង្គការផលិតភាពអាស៊ី (APO)

(ភ្នំពេញ)៖ លោក ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ, ជានាយកអង្គការ APO ប្រចាំប្រទេសកម្ពុជា និងជាតំណាងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំគណៈប្រតិភូ ដើម្បីចូលរួមរៀបចំ ពិធីអបអរសាទរខួប៦០ឆ្នាំ របស់អង្គការផលិតភាពអាស៊ី (Asian Productivity Organization - APO) ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ដែលមានសមាជិកចូលរួមចំនួន២១ប្រទេស តាមប្រព័ន្ធអនឡាញ នាពេលថ្មីៗនេះ។

អាន​បន្ត៖ ក្រសួងឧស្សាហកម្ម ចូលរួមរៀបចំខួបលើកទី៦០ឆ្នាំ នៃការបង្កើតអង្គការផលិតភាពអាស៊ី (APO)

រដ្ឋមន្ត្រី ៣ ក្រសួង ជំរុញឲ្យមាន​សកម្មភាព​ទេសចរណ៍ នៅតាមសហគមន៍

ខេត្តសៀមរាប៖ ក្នុងឱកាសបើកវេទិកាជាតិ ស្តីពី អេកូទេសចរណ៍ លើកទី២ កាលពីព្រឹកថ្ងៃទី២៧ ខែមករានេះ រដ្ឋមន្ត្រីទេសចរណ៍ រដ្ឋមន្ត្រីកសិកម្ម និងរដ្ឋមន្ត្រីបរិស្ថាន បានរួមគ្នា ជំរុញ និងគាំទ្រឲ្យវិស័យឯកជន បង្កើនការរៀបចំកញ្ចប់ទស្សនកិច្ច ទៅកាន់តំបន់សហគមន៍។

អាន​បន្ត៖ រដ្ឋមន្ត្រី ៣ ក្រសួង ជំរុញឲ្យមាន​សកម្មភាព​ទេសចរណ៍ នៅតាមសហគមន៍

រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ ដឹកនាំប្រតិភូចុះពិនិត្យការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូ១ខ្សែ នៅខេត្តកំពង់ធំ

(ភ្នំពេញ)៖ បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំប្រតិភូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យ ការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ សរុបប្រវែង ២០,៤០០ម៉ែត្រ ស្ថិតនៅស្រុកប្រាសាទបាល័្លង្គ ខេត្តកំពង់ធំ។

អាន​បន្ត៖ រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ...

ថ្នាក់ដឹកនាំធនាគាររដ្ឋ ARDB ថាកសិករបានប្រើប្រាស់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ខ្ពស់

លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលហៅកាត់ថា ARDB បានលើកឡើងថាបច្ចុប្បន្នប្រជាកសិករបានកំពុងប្រើប្រាស់ប្រាក់ កម្ចីពីធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងអត្រាការប្រាក់មួយខ្ពស់។

អាន​បន្ត៖ ថ្នាក់ដឹកនាំធនាគាររដ្ឋ ARDB...

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ កងទ័ពត្រូវតែរឹងមាំ និងមិនត្រូវមានស្មារតីរង្គោះរង្គើ តាមការញុះញង់របស់ជនអគតិជាដាច់ខាត

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ អគ្គលេខាធិការរង ក្រសួងការពារជាតិ បានបញ្ជាក់ថា កងទ័ពត្រូវតែមានសមត្ថភាព មានវិន័យថ្លៃថ្នូរ ការទទួលខុសត្រូវខ្ពស់ ត្រូវខិតខំសិក្សារៀនសូត្រ ពង្រឹងនូវបច្ចេកវិទ្យា ដើម្បីឱ្យមានសមត្ថភាពគ្រប់គ្រាន់ ទទួលនូវបច្ចេកវិទ្យាថ្មី នៃសម័យឌីជីថល កងទ័ពត្រូវតែរឹងមាំ ការពារ និងមិនត្រូវមានស្មារតីរង្គោះរង្គើ តាមការញុះញង់ តាមការបកស្រាយរបស់ក្រុមជនអគតិមួយចំនួនជាដាច់ខាត។

អាន​បន្ត៖ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ កងទ័ពត្រូវតែរឹងមាំ...

ជំរឿនឆ្នាំ២០១៩៖ ស្រ្តីមានចំនួន​ច្រើន​​ជាងបុរស

រាជធានីភ្នំពេញ ៖ យោងតាមលទ្ធផលជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ ចំនួនប្រជាជនសរុបមាន១៥.៥៥២.២២១នាក់ ក្នុងនោះប្រុសចំនួន៧.៥៧១.៨៣៧នាក់ ស្មើនឹង៤៨.៧% ដោយឡែកស្រីចំនួន៧.៩៨០.៣៧៤នាក់ ស្មើនឹង៥១.៣% ។

អាន​បន្ត៖ ជំរឿនឆ្នាំ២០១៩៖ ស្រ្តីមានចំនួន​ច្រើន​​ជាងបុរស