បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន ៖កម្ពុជាក្រដោយសារកំហុសខាងនយោបាយនិងមួយទៀតគឺកង្វះធនធានមនុស្ស

(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងមកបញ្ជាក់អំពីមូលហេតុដែលធ្វើឲ្យកម្ពុជាធ្លាក់ ចូលទៅជាប្រទេសក្រីក្របញ្ហាធំបំផុតនោះគឺកំហុសខាងនយោបាយដែលកើតចេញពីការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ បាននាំឱ្យប្រទេសកម្ពុជាមិនត្រឹមតែមិនអាចអភិវឌ្ឍន៍បាន ប៉ុណ្ណោះទេប៉ុន្តែប្រទេសនេះត្រូវបានបំផ្លាញដល់ឫសគល់តែម្តងយើងលំបាកណាស់សង្គ្រាមបានដុតរោលទូទាំងប្រទេស ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ៖កម្ពុជាក្រដោយសារកំហុសខាងនយោបាយនិងមួយទៀតគឺកង្វះធនធានមនុស្ស

មន្រ្តីជាន់ខ្ពស់កម្ពុជា ព្រួយបារម្ភពីបំណុលឯកជន ដែលកើនឡើងដល់ជាង ៥០ពាន់​លានដុល្លារ ស្របពេលនិន្នាការអត្រាការប្រាក់កើនឡើង (Video inside)

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញការព្រួយបារម្ភ ចំពោះការកើនឡើងនៃឥណទាន ឬបំណុលឯកជននៅកម្ពុជា ដែលបានកើនឡើងដល់ជាង ៥០ពាន់លានដុល្លារ និងប្រមាណ១៨០% នៃផលិតផលក្នុងស្រុកសរុប (GDP) ស្របពេលដែលនិន្នាការអត្រាការប្រាក់កំពុងកើនឡើង។

អាន​បន្ត៖ មន្រ្តីជាន់ខ្ពស់កម្ពុជា ព្រួយបារម្ភពីបំណុលឯកជន ដែលកើនឡើងដល់ជាង...

រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ ចំនួនពីរ ដែលស្នើដោយរាជរដ្ឋាភិបាល មកពិនិត្យសិក្សា

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣។

អាន​បន្ត៖ រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ ចំនួនពីរ ដែលស្នើដោយរាជរដ្ឋាភិបាល...

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍គ្រប់ប្រទេសដែលចង់រៀនពីការដោះមីននៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍គ្រប់ប្រទេសទាំងអស់ ដែលចង់រៀនពីជំនាញដោះគ្រាន់មីននៅកម្ពុជា ហើយការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាកិច្ចការដែលប្រទេសនៅលើពិភពលោកទាំងអស់ត្រូវតែចូលរួម។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍គ្រប់ប្រទេសដែលចង់រៀនពីការដោះមីននៅកម្ពុជា

ក្រសួងព័ត៌មាន និងគណៈកម្មការកិច្ចការបរទេស និងឃោសនាការនៃរដ្ឋសភា ពិភាក្សាស្វែងយល់ពី «កិច្ចការប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា»

(ភ្នំពេញ)៖ ប្រតិភូសភា ដឹកនាំដោយ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ

អាន​បន្ត៖ ក្រសួងព័ត៌មាន និងគណៈកម្មការកិច្ចការបរទេស និងឃោសនាការនៃរដ្ឋសភា...

សម្តេច ហេង សំរិន ផ្តាំផ្ញើ ឯកអគ្គរាជទូតកម្ពុជាថ្មី១០រូប

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ខែមករា បានអនុញ្ញាតឱ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មីចំនួន១០រូប ប្រចាំនៅបណ្តាប្រទេសជាមិត្តនានា ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅមុនពេលអញ្ជើញចេញទៅបំពេញបេសកកម្មការទូតនៅក្រៅប្រទេស។

អាន​បន្ត៖ សម្តេច ហេង សំរិន ផ្តាំផ្ញើ ឯកអគ្គរាជទូតកម្ពុជាថ្មី១០រូប

កម្ពុជា-ឡាវ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល្អតាមព្រំដែនរវាងខេត្តព្រះវិហារ និងខេត្តចម្ប៉ាសាក់

(ព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារលោក គីម រិទ្ធី និងអភិបាលខេត្តចម្ប៉ាសាក់ ឡាវ លោកបណ្ឌិត វិល័យវង្ស ប៊ុតដាខាំ បានប្តេជ្ញាចិត្តរួមគ្នាយ៉ាងមុតមាំ នឹងពង្រឹងកិច្ចសហប្រតិបត្តិការល្អនៅតាមព្រំដែននៃខេត្តទាំងពីរ ដើម្បីឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព និងអភិវឌ្ឍន៍គ្រប់វិស័យ។

អាន​បន្ត៖ កម្ពុជា-ឡាវ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល្អតាមព្រំដែនរវាងខេត្តព្រះវិហារ...

គណៈកម្មការទី៥ នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយនឹងក្រសួងព័ត៌មាន ដើម្បីស្វែងយល់ “កិច្ចការប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា”

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មការទី៥ និងតំណាង គណៈកម្មការពាក់ព័ន្ធ ជួបប្រជុំជាមួយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងសហការី ដើម្បីស្វែងយល់ “កិច្ចការប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា”។

អាន​បន្ត៖ គណៈកម្មការទី៥ នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយនឹងក្រសួងព័ត៌មាន ដើម្បីស្វែងយល់...

ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងធ្វើសន្និសីទសារព័ត៌មាន «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ស្អែកនេះ នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី សាលសេរីភាពជាន់ផ្ទាល់ដី។

អាន​បន្ត៖ ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងធ្វើសន្និសីទសារព័ត៌មាន...

អ្នកនាំពាក្យក្រសួងការពារជាតិអំពាវនាវដល់នាយទាហានទាំងអស់ប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួន

ភ្នំពេញ៖នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានអំពាវនាវដល់នាយទាហានទាំងអស់ ឱ្យប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួន

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងការពារជាតិអំពាវនាវដល់នាយទាហានទាំងអស់ប្រុងប្រយ័ត្នក្នុងការប្រើប...

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឱ្យឯកអគ្គរាជទូតតែងតាំងថ្មីចំនួន៨រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យឯកអគ្គរាជទូតកម្ពុជា ទើបតែងតាំងថ្មីចំនួន៨រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុនពេលចេញទៅបំពេញបេសកកម្មការទូតប្រចាំប្រទេសឥណ្ឌា, ថៃ, អូស្រ្តាលី, គុយបា, រុស្សី, មីយ៉ាន់ម៉ា, ប្រ៊ុយណេ និងម៉ាឡេស៊ី។

អាន​បន្ត៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឱ្យឯកអគ្គរាជទូតតែងតាំងថ្មីចំនួន៨រូប...

ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើសន្និបាតប្រចាំឆ្នាំ និងលើកទិសដៅការងារ ឆ្នាំ២០២៣

ភ្នំពេញៈ ក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានប្រារព្វធ្វើសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ នៅសណ្ឋាគារ

អាន​បន្ត៖ ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើសន្និបាតប្រចាំឆ្នាំ និងលើកទិសដៅការងារ ឆ្នាំ២០២៣

គ.ជ.ប៖ គណបក្សនយោបាយចំនួន៣ បានដាក់ពាក្យសុំចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបញ្ជាក់ថា ក្នុងរយៈពេល ៥ថ្ងៃ នៃការទទួលពាក្យនេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តទាំង៣

អាន​បន្ត៖ គ.ជ.ប៖ គណបក្សនយោបាយចំនួន៣...

សម្តេចតេជោ ហ៊ុន សែន ឯកភាពឱ្យដោះដូរអ្នកទោសស្ម័គ្រចិត្ត ជាមួយថៃ ដោយមិនបាច់រង់ចាំធ្វើបត្យាប័ន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានឯកភាពឱ្យមានការដោះដូរ អ្នកទោសរវាងកម្ពុជា និងថៃ ឈរលើគោលការណ៍ស្ម័គ្រចិត្ត ដោយមិនចាំបាច់រង់ចាំធ្វើបត្យាប័ននោះទេ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ឯកភាពឱ្យដោះដូរអ្នកទោសស្ម័គ្រចិត្ត ជាមួយថៃ...

សម្តេចក្រឡាហោម ស ខេង ៖ សមត្ថកិច្ចកម្ពុជា បានទទួល ពាក្យបណ្តឹង៧០៧ករណី និងឃាត់ខ្លួនជនបរទេស១២០នាក់

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សមត្ថកិច្ចកម្ពុជាបាន ទទួល ព័ត៌មាននិងពាក្យបណ្តឹងនានាចំនួន ៧០៧ករណី បាន ស្រាវ ជ្រាវរកឃើញ ៤៤៥ករណី មានជនបរទេសចំនួន ១.០៤៥ នាក់

អាន​បន្ត៖ សម្តេចក្រឡាហោម ស ខេង ៖ សមត្ថកិច្ចកម្ពុជា បានទទួល ពាក្យបណ្តឹង៧០៧ករណី...

សម្តេចតេជោ ហ៊ុន សែន ជូនពរបងប្អូនខ្មែរកាត់ចិន និងជនរួមជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងអំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះអគ្គិភ័យ គ្រោះថ្នាក់ចរាចរណ៍

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebookនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានផ្ញើសារជូនពរដល់បងប្អូនខ្មែរកាត់ចិនទាំងអស់ និងជនរួមជាតិដែលចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុភមង្គល ព្រមទាំងមានលាភសំណាងលុយកាក់ហូរចូលគ្រប់ៗក្រុមគ្រួសារកុំបីខាន។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ជូនពរបងប្អូនខ្មែរកាត់ចិន និងជនរួមជាតិ...

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីកត់សំគាល់ពីការរីកចំរើនរបស់កម្ពុជានូវក្នុងអាណត្តិការទូតរបស់ខ្លួនរយៈពេល៤ឆ្នាំ

(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក ស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng)ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាដែលចប់អាណត្តិការទូតពីកម្ពុជាចូលជួបសម្តែងការគួរសមនិងជម្រាបលានៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២០មករាឆ្នាំ២០២៣។

អាន​បន្ត៖ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីកត់សំគាល់ពីការរីកចំរើនរបស់កម្ពុជានូវក្នុងអាណត្តិការទូតរបស...

គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ចេញញត្តិគាំទ្រសេចក្តីថ្លែងការណ៍ និងវិធានការគណបក្សប្រជាជនកម្ពុជា និងថ្កោលទោសគណបក្សភ្លើងទៀន ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់សេចក្តីថ្លៃថ្នូរបក្សប្រជាជន

(ភ្នំពេញ)៖ គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានចេញញត្តិគាំទ្រចំពោះសេចក្តីថ្លែងការណ៍ និងវិធានការផ្លូវច្បាប់នានារបស់ គណបក្សប្រជាជនកម្ពុជា ហើយបានប្រកាសថ្កោលទោសដល់ គណបក្សភ្លើងទៀន ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូរគណបក្សប្រជាជនកម្ពុជាតាមរយៈសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

អាន​បន្ត៖ គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ចេញញត្តិគាំទ្រសេចក្តីថ្លែងការណ៍...

សម្តេចពិជ័យសេនា ទៀ បាញ់ កោតសរសើរចំពោះកិច្ចខិតខំរបស់ គណៈកម្មការសន្តិសុខ ដែលសហការជាមួយគណៈកម្មាធិការជាតិ CAMSOC រៀបចំផែនការការពារព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC បានវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការសន្តិសុខសណ្តាប់ធ្នាប់ដឹកនាំដោយ

អាន​បន្ត៖ សម្តេចពិជ័យសេនា ទៀ បាញ់ កោតសរសើរចំពោះកិច្ចខិតខំរបស់ គណៈកម្មការសន្តិសុខ...

រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបពិភាក្សាការងារជាមួយនាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា

ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួង បានជួបពិភាក្សាការងារជាមួយលោកស្រី សេនឌ្រីន បូឆ័ (Sandrine BOUCHER) នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា (AFD) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣។

អាន​បន្ត៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម...