(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញពីផែនការបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់៨១៣ ០០០ ០០០ ០០០រៀល ដែលស្មើនឹង២០០លានដុល្លារ ក្នុងឆ្នាំ២០២៣នេះ។
អានបន្ត៖ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសពីផែនការបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់...
ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅរសៀលថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០២៣ បានប្រកាសបញ្ចេញពូជស្រីថ្មីមួយប្រភេទ ដែលហៅថា ពូជស្រូវ «ចំប៉ីស៧០» ជាពូជស្រូវស្រាលក្រអូប ដែលសម្រេចបានបន្ទាប់ពីធ្វើពិសោធន៍និងបង្កាត់អស់រយៈពេល៩ឆ្នាំ ដោយវិទ្យាស្ថានស្រាវជ្រាវ
(ភ្នំពេញ)៖ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋម៉ាល់ឌីវ ប្រកបដោយផ្លែផ្កាខ្ពស់។
អានបន្ត៖ សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់កម្ពុជាវិញហើយ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានទទួលការជួបសម្តែងការគួរសម និងជម្រាបលា ពីលោក ស៊ូឌីម៉ាន ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី
នៅសាលារាជធានីភ្នំពេញ ហើយក៏បានចុះទៅពិនិត្យទីតាំងផ្លូវ ដើម្បីដាក់ឈ្មោះ វិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ជាឈ្នោះផ្លូវ ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖
ថ្នាក់ដឹកនាំប្រទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ីពិតជាបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើអោយប្រទេសកម្ពុជាមានសន្តិភាពពេញលេញ រហូតមកដល់សព្វថ្ងៃនេះ ។
ដើម្បីឆ្លើយតបជាមួយនិងគុណបំណាច់នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានសម្រេចដាក់ឈ្មោះផ្លូវ២ខ្សែជូនថ្នាក់ដឹកនាំនៃប្រទេសនេះផងដែរ។ លោក ឃួង ស្រេង បន្តថា ក្រោយពីមានការណែនាំពីសម្តេចតេជោហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញបានកសាងផ្លូវ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦
ទៅមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌជ្រោយចង្វា ដើម្បីរំដោះចរាចរ ពិសេសរំដោះចរាចរ ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ។
ផ្លូវ២ខ្សែនេះនឹងត្រូវដាក់ឈ្មោះជា វិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ដើម្បីតបស្នងថ្នាក់ដឹកនាំប្រទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ីដែលបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើអោយប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មកដល់សព្វថ្ងៃនេះ ។
លោក ស៊ូឌីម៉ាន ហាសេង ក្នុងឱកាសនោះបានសម្តែងនូវការត្រេកអរយ៉ាងខ្លាំងចំពោះព័ត៌មានដ៏ល្អបំផុត ដែលផ្លូវនៅរាជធានីភ្នំពេញចំនួន២ខ្សែត្រូវបានថ្នាក់ដឹកនាំកម្ពុជាដាក់ឈ្មោះថ្នាក់ដឹកនាំប្រទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នោះគឺវិថីស៊ូកាណូ (Jalan Soekarno)
និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ។
បន្ថែមពីនេះ លោក ស៊ូឌីម៉ាន ហាសេងក៏បានមានប្រសាសន៍លើកឡើងពីការរីកចំរើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញផងដែរ ដោយលោកបញ្ជាក់ថា៖ រាជធានីភ្នំពេញ
មុនលោកមកកាន់តំណែងជាឯកអគ្គរដ្ឋទូត អគារខ្ពស់ៗ អាចរាប់បានដោយម្រាមដៃ តែពេលនេះ អគារខ្ពស់ៗបានរីកដូចផ្សិត មិនអាចរាប់ដោយម្រាមដៃបានដូចមុននោះទេ៕
ដកស្រង់ពី៖ រស្មីកម្ពុជា
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំប្រទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើឲ្យប្រទេសកម្ពុជា មានសន្តិភាពពេញលេញ រហូតមកដល់សព្វថ្ងៃនេះ។
អានបន្ត៖ សម្តេចតេជោ ហ៊ុន សែន សម្រេចឲ្យកសាងផ្លូវ២ខ្សែនៅភ្នំពេញ...
(ភ្នំពេញ)៖ ក្នុងឱកាសចុះទស្សនកិច្ច ត្រួតពិនិត្យសកម្មភាពការងារ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) នាថ្ងទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
អានបន្ត៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ ការស្រាវជ្រាវពូជថ្មី ត្រូវផ្អែកលើប្រសិទ្ធភាពសេដ្ឋកិច្ច
ភ្នំពេញៈ ដោយមានការផ្តួចផ្តើម ពីសមាគមក្លិបទេសចរណ៍ ខេត្តសៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជា និងមានការសហការ និងសម្របសម្រួលពី ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
រដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប និងភាគីពាក់ព័ន្ធដទៃទៀត បានរួមសហការប្រារព្ធពិធី “បុណ្យអង្ករ” ជាលើកទី១ ដែលនឹងប្រព្រឹត្តទៅ រយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅបរិវេណសួនច្បារ ព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាប លើទឹកដីខេត្តសៀមរាប។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលផ្សព្វផ្សាយ ដោយក្លិបទេសចរណ៍ ខេត្តសៀមរាប ។ក្លិបទេសចរណ៍ ខេត្តសៀមរាប បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ថាៈ គោលបំណងសំខាន់នៃពិធី “បុណ្យអង្ករ” គឺដើម្បីផ្សព្វផ្សាយសក្ដានុពល វិស័យស្រូវអង្ករកម្ពុជា
ដែលជា មាស “ស” របស់ព្រះរាជាណាចក្រកម្ពុជា ហើយ កន្លងទៅថ្មីៗនេះដែរ អង្ករកម្ពុជា បានឈ្នះពានរង្វាន់ “អង្ករល្អដាច់គេរបស់ពិភព លោក” ដែលជាប្រភេទអង្ករម៉ាក “ម្លិះអង្គរ” ដែលផលិតចេញពីពូជស្រូវ ឈ្មោះ “ផ្ការំដួល” ក្នុងវេទិកាសន្និសីទ “អង្ករពិភពលោក” ដែលរៀបចំឡើងនៅទីក្រុងភូកេត ប្រទេសថៃ កាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។
សូមបញ្ជាក់ថា អង្ករម៉ាក “ ម្លិះអង្គរ ” ដែលមានពូជស្រូវឈ្មោះ ផ្ការំដួល ធ្លាប់បាន ឈ្នះពានរង្វាន់អង្ករល្អបំផុត លើពិភពលោក ចំនួន ៤ ដងរួចមកហើយ គឺនៅឆ្នាំ២០១២, ឆ្នាំ២០១៣, ឆ្នាំ២០១៤ និងឆ្នាំ២០១៨ ហើយឆ្នាំ២០២២ កន្លងមកនេះ ជាលើកទី៥ ដែលអង្ករកម្ពុជា បានឈ្នះពានរង្វាន់អង្ករល្អបំផុត លើពិភពលោក។
បន្ថែមពីនេះទៀត “ បុណ្យអង្ករ ” មានគោលបំណង ដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឱ្យបានកាន់តែច្រើន ក្រោមស្មារតីនៃយុទ្ធនាការ “ ទស្សនាស្រុកយើង កម្ពុជាស្អាត និងទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ ”។
ជាមួយគ្នានេះដែរ ដើម្បីផ្សព្វផ្សាយទិសដៅទេសចរណ៍ ដ៏មានសក្កានុពល ក្នុងខេត្តសៀមរាប ផលិតផល និងសេវាកម្មទេសចរណ៍ សម្បត្តិធម្មជាតិដ៏សម្បូរបែប ព្រមជាមួយស្នាមញញឹម ប្រកបដោយភាពកក់ក្តៅ រួសរាយ រាក់ទាក់របស់ប្រជាជន កម្ពុជា និងភាពងាយស្រួល
ក្នុងការរៀបចំកម្មវិធីការតាំងបង្ហាញ បានយ៉ាងល្អ ប្រណិត ដែលជាឱកាសទាក់ទាញភ្ញៀវទេសចរ បន្ថែមទៀត មកទស្សនា និងបាន យល់ពីវប្បធម៌ អរិយធម៌ និងពង្រឹងការអនុវត្ត យន្តការអភិបាលកិច្ចទេសចរណ៍ថ្មី ដើម្បីបន្តធានាបាន
នូវភាពធន់ក្នុងវិស័យទេសចរណ៍ ដែលជា “មាសបៃតង” របស់កម្ពុជា និងផ្សារភ្ជាប់វិស័យទេសចរណ៍ ជាមួយផលិតផលក្នុងស្រុក រួមចំណែក ថែរក្សា និងលើកកម្ពស់ស្នាដៃច្នៃប្រឌិតរបស់ខ្មែរ គ្រប់វិស័យដែលក្នុងនោះ វិស័យទេសចរណ៍ និងកសិកម្មជាទិសដៅអាទិភាពរបស់ប្រជាជនកម្ពុជា។
លោក ហ្វីលីព កៅ ប្រធានសមាគមក្លិបទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថាៈ ក្នុងកម្មវិធី “ បុណ្យអង្ករ ” នេះ នឹងប្រមូលផ្តុំនូវផលិតផលកែច្នៃពីអង្ករ ការបង្កើតថ្នាលស្រូវ ពណ៌ខៀវ និង ពណ៌មាស ដើម្បីទុកសម្រាប់ភ្ញៀវទេសចរ ថតកម្សាន្ត និងការចូលរួមរបស់ បវរកញ្ញាអន្តរជាតិ (Miss Planet International) ជាដើម។
លោកប្រធានសមាគម ក៏សូមគោរពដល់បងប្អូន ជនរួមជាតិទាំងអស់ អញ្ជើញ ចូលរួមពិធី “ បុណ្យអង្ករ ” ឱ្យបានច្រើនកុះករ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅបរិវេណសួនច្បារ ព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាប លើទឹកដីខេត្តសៀមរាប៕
ដកស្រង់ពី៖ រស្មីកម្ពុជា
(ភ្នំពេញ)នៅក្នុងជំនួបទ្វេភាគីរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោកប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី នៅព្រឹកថ្ងៃទី ១៦ខែមករា ២០២៣ នេះ ។
អានបន្ត៖ កម្ពុជានិងម៉ាល់ឌីវចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់ប្រជាជនទាំងពីរប្រទេស
(ភ្នំពេញ)៖ បណ្ឌិត្យសភានគរបាលកម្ពុជា បានចេញសេចក្ដីជូន ដំណឹងពីការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២០០កន្លែង ឲ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ដ្រនគរបាល រយៈពេល៤ឆ្នាំ ដើម្បីក្លាយជានាយនគរបាលបន្ដវេន ក្នុងក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។
អានបន្ត៖ បណ្ឌិត្យសភានគរបាលកម្ពុជា ប្រកាសប្រឡងជ្រើសរើសនិស្សិតឲ្យចូលសិក្សា...
ភ្នំពេញ៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានថ្លែងថា ទីផ្សារមូលបត្រកម្ពុជា បានចាប់ផ្តើមក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ មានភាពរីកចម្រើនច្រើន ដែលបច្ចុប្បន្នទំហំជួញដូរ និងចំនួនក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ឋ និងប័ណ្ណបំណុលបានកើនឡើងកាន់តែច្រើន។
អានបន្ត៖ ឆ្នាំ២០២៣គឺជាឆ្នាំដ៏ល្អ ក្នុងការដំណើរការលើវិស័យមូលប័ត្រ នៅប្រទេសកម្ពុជា
(ម៉ាល់ឌីវ)៖ ថ្លែងក្នុងឱកាសអញ្ជើញធ្វើសន្និសីទព័ត៌មានរួមគ្នាជាមួយលោក មហាម៉េត អ៉ីប្រាហ៉ីម សាឡេះ (Ibrahim Mohamed Solih) ប្រធានាធិបតីម៉ាល់ឌីវ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសនឹងជ្រើសរើសផ្លូវមួយខ្សែនៅខេត្តមាត់សមុទ្ររបស់កម្ពុជា ដាក់ជាឈ្មោះផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ។
អានបន្ត៖ សម្តេចតេជោ ហ៊ុន សែន នឹងជ្រើសរើសផ្លូវមួយខ្សែ នៅខេត្តមាត់សមុទ្រ...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អះអាងថា ក្រោយបិទបញ្ចប់យុទ្ធនាការ បង្រ្កាបរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមស្លាកលេខផ្សេងៗ នឹងធ្វើការត្រួតពិនិត្យទៅដល់ប្រភេទម៉ូតូធំៗគ្មានពន្ធ ដែលជាមុខសញ្ញាបន្ទាប់។
អានបន្ត៖ គយ នឹងចាត់វិធានយ៉ាងតឹងរឹងបំផុតចំពោះប្រភេទម៉ូតូធំៗដែលចរាចរណ៍លើដងផ្លូវខុសច្បាប់
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក អ៉ីប្រាហ៉ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់, ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកជំទាវ បានផ្ញើសារសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោ ហ៊ុន សែន
អានបន្ត៖ ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន...
(ភ្នំពេញ)កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី“នយោបាយជាតិស្តីពីស្វា យ ចន្ទីឆ្នាំ២០២២-២០២៧”នាព្រឹកថ្ងែទី ១៣ ខែមករានេះ ។
អានបន្ត៖ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តទាំងស្រុងសេចក្តីព្រាងច្បាប់ស្តីពី...
(ភ្នំពេញ)៖ បន្ទាប់ពីរដ្ឋាភិបាលចិនអនុញ្ញាតឱ្យប្រជាជនចេញក្រៅប្រទេសបាន ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣នោះមក នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជា ចាប់ផ្ដើមទទួលជើងហោះហើរពីចិនចាប់ពី៤-៥ជើងក្នុង១ថ្ងៃបណ្ដើរៗហើយ និងក្រសួងទេសចរណ៍ក៏គ្រោងរៀបចំពិធីស្វាគមន៍ភ្ញៀវទេសចរមកពីចិនដំបូងពិសេសមួយនាពេលឆាប់ៗខាងមុខ។
អានបន្ត៖ កម្ពុជាគ្រោងធ្វើពិធីស្វាគមន៍ទេសចរចិននៅអាកាសយានដ្ឋានយ៉ាងពិសេសមួយ នាពេលឆាប់ៗខាងមុខ
(ភ្នំពេញ)៖ នៅសាលសន្និសីទសារព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ មានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាព លោក ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង
អានបន្ត៖ គ.ជ.ប៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅតាមឃុំសង្កាត់...
ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបំពេញការងារបានយ៉ាងល្អក្នុងឆ្នាំ២០២២កន្លងមកនេះ មានទាំងការអភិវឌ្ឍរាជធានីភ្នំពេញ ទាំងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ពិសេស គឺកិច្ចការពារ កិច្ចប្រជុំអាស៊ាន ដែលមានថ្នាក់ដឹកនាំកំពូលលំដាប់ពិភពលោកមកចូលរួម រហូតទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីជាតិ និងអន្តរជាតិ ។
អានបន្ត៖ ក្រុមប្រឹក្សាដាក់ពិន្ទុឱ្យប្រត្តិបត្តិការរដ្ឋបាលរាជធានីថាបានអនុវត្តការងារល្អកាលព...
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ បានអំពាវនាវឲ្យរួមគ្នា បន្ដជំរុញយន្ដការពហុភាគីនិយម និងវប្បធម៌សន្ទនា ក្នុងការដោះស្រាយបញ្ហាប្រឈមនានា សំដៅការទប់ស្កាត់ការបែងចែកសេដ្ឋកិច្ច និងប្លុកពាណិជ្ជកម្ម ព្រមទាំងបញ្ចៀស នូវការប៉ះទង្គិចយោធាណាមួយ។
អានបន្ត៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យរួមគ្នា បន្ដជំរុញយន្ដការពហុភាគីនិយម...
ភ្នំពេញ: សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យ ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក (Park Byeongseug) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ និងជាប្រធានវេទិកាសន្តិភាព និងកាទូត ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣
អានបន្ត៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើអតីតប្រធានរដ្ឋសភាកូរ៉េ ជួយផ្សព្វផ្សាយ...
(ភ្នំពេញ)៖ ថ្លែងពេលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពីសំឡេងនៃបណ្តាប្រទេសខាងត្បូង (Voice of South Summit) តាមប្រព័ន្ធវីដេអូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា «ប្រទេសខាងត្បូង ជាជនរងគ្រោះ មិនមែនជាអ្នកបង្កបញ្ហានោះឡើយ»។
អានបន្ត៖ សម្តេចតេជោ ហ៊ុន សែន៖ «ប្រទេសខាងត្បូង ជាជនរងគ្រោះ មិនមែនជាអ្នកបង្កបញ្ហានោះឡើយ»...