បណ្តាញសង្គម

រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដាក់ចេញ នូវសកម្មភាពនានា សំដៅធ្វើឱ្យសហគមន៍ មានចំណូលបន្ថែម និងបង្កើតជម្រើសមុខរបរថ្មី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដាក់ចេញនូវសកម្មភាពនានា សំដៅធ្វើឱ្យសហគមន៍ មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរ ចិញ្ចឹមជីវិត ដោយផ្តល់ចំណេះដឹង

អាន​បន្ត៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដាក់ចេញ នូវសកម្មភាពនានា សំដៅធ្វើឱ្យសហគមន៍...

គណៈរដ្ឋមន្រ្តី អនុម័តទាំងស្រុងលើសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុង លើ “សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥”។

អាន​បន្ត៖ គណៈរដ្ឋមន្រ្តី អនុម័តទាំងស្រុងលើសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ...

ក្រសួងមហាផ្ទៃ ៖ ការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ស្មៀន ឃុំ-សង្កាត់ ក្នុងដំណើរការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

ភ្នំពេញៈ ក្រសួងមហាផ្ទៃ នៅថ្ងទី២៨ ខែតុលា ឆ្នាំ២០២២ នេះ បានជម្រាបជូនអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត តាមរយៈលិខិតមួយច្បាប់ដែលមាន កម្មវត្ថុ ស្តីពីការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ស្មៀនឃុំ សង្កាត់ ក្នុងដំណើរការពិនិត្យ បញ្ជីឈ្មោះ

អាន​បន្ត៖ ក្រសួងមហាផ្ទៃ ៖ ការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ស្មៀន ឃុំ-សង្កាត់...

រសៀលនេះ សារមន្ទីរជាតិនឹងរៀបចំបាឋកថាសាធារណៈ ស្តីពី «មរតកបេតិកភណ្ឌវប្បធម៌ និងអារ្យធម៌ខ្មែរ»

(ភ្នំពេញ)៖ សារមន្ទីរជាតិនឹងរៀបចំបាឋកថាសាធារណៈជាស៊េរីស្តីពី «មរតកបេតិកភណ្ឌវប្បធម៌ និងអារ្យធម៌ខ្មែរ» មានប្រធានបទសំខាន់ៗចំនួន២។

អាន​បន្ត៖ រសៀលនេះ សារមន្ទីរជាតិនឹងរៀបចំបាឋកថាសាធារណៈ ស្តីពី «មរតកបេតិកភណ្ឌវប្បធម៌...

កម្ពុជា​បញ្ជូន​គ្រឿង​សម្ភារៈ បរិក្ខា ទៅកាន់​តំបន់​បេសកកម្ម​អង្គការសហប្រជាជាតិ​

កំពង់ស្ពឺៈ កម្ពុជាបានដំណើរការបញ្ជូនគ្រឿងសម្ភារៈ បរិក្ខាទៅកាន់តំបន់បេសកកម្មរបស់អង្គការសហប្រជាជាតិជាទី ដែលកងកម្លាំងយោធាមួកខៀវកម្ពុជាបាន និងកំពុងឈរជើងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិសំដៅស្វែងរកភាពសុខសាន្តជូនដល់មនុស្សជាតិលើសកលលោក។

អាន​បន្ត៖ កម្ពុជា​បញ្ជូន​គ្រឿង​សម្ភារៈ បរិក្ខា ទៅកាន់​តំបន់​បេសកកម្ម​អង្គការសហប្រជាជាតិ​

អាស៊ាន ៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ា មិនមែនកង្វះការប្តេជ្ញាចិត្តរបស់អាស៊ានទេ តែជាភាពស្មុគស្មាញនៃជម្លោះអូសបន្លាយយូរ

អាស៊ាន បានអះអាងថា ស្ថានការណ៍នៅមីយ៉ាន់ម៉ា នៅតែបន្តភាពតានតឹង គឺមិនមែនដោយសារកង្វះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់អាស៊ាន និងប្រេសិតពិសេសរបស់ប្រធានអាស៊ាននោះទ។

អាន​បន្ត៖ អាស៊ាន ៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ា មិនមែនកង្វះការប្តេជ្ញាចិត្តរបស់អាស៊ានទេ...

អបអរសាទរ ផ្លែមៀនស្រស់កម្ពុជា បានសម្ពោធជាផ្លូវការហើយ ដើម្បីចេញទៅទីផ្សារ ប្រទេសចិន

ភ្នំពេញ៖ នៅស្តីការក្រសួង នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នេះ បានរៀបចំពិធីសម្ពោធ ការនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។

អាន​បន្ត៖ អបអរសាទរ ផ្លែមៀនស្រស់កម្ពុជា បានសម្ពោធជាផ្លូវការហើយ ដើម្បីចេញទៅទីផ្សារ ប្រទេសចិន

គ.ជ.ប ប្រកាសលទ្ធផលថ្ងៃទី៧ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២, ពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី ១០៥,៤៣៤នាក់

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្ដោះអាសន្នថ្ងៃទី៧ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

អាន​បន្ត៖ គ.ជ.ប ប្រកាសលទ្ធផលថ្ងៃទី៧ នៃការពិនិត្យបញ្ជីឈ្មោះ...

ក្រុមហ៊ុនឱសថបារាំង Bailly Creat បរិច្ចាគឱសថក្នុងពិធីសម្ពោធផលិតផលថ្មីនៅកម្ពុជា​

ក្រុមហ៊ុនស្រាវជ្រាវ និងផលិតឱសថបារាំង Bailly Creat ដែលជាក្រុមហ៊ុនមួយបានចែកចាយផលិតផលរបស់ខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលជិត ៤ ទសវត្សមកហើយ កំពុងតែពង្រីកចំណែកទីផ្សាររបស់ខ្លួនជាមួយនឹងការដាក់បង្ហាញឱសថរបស់ខ្លួនបន្ថែមទៀតក្នុងប្រទេសកម្ពុជា នៅឆ្នាំនេះ។

អាន​បន្ត៖ ក្រុមហ៊ុនឱសថបារាំង Bailly Creat បរិច្ចាគឱសថក្នុងពិធីសម្ពោធផលិតផលថ្មីនៅកម្ពុជា​

សម្តេច ហេង សំរិន អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រឆ្នាំលើកទី៣០ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) នាទីក្រុងបាងកក ប្រទេសថៃ

(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំប្រចំាឆ្នាំលើកទី៣០

អាន​បន្ត៖ សម្តេច ហេង សំរិន អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រឆ្នាំលើកទី៣០...

គណៈកម្មការទី៥ ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងព័ត៌មាន ទាក់ទងវឌ្ឍន៍ភាពវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា

(ភ្នំពេញ)៖ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា ដឹកនាំដោយលោក ឈិត គឹមយាត ប្រធានស្តីទី គណៈកម្មការទី៥ នៃព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ

អាន​បន្ត៖ គណៈកម្មការទី៥ ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងព័ត៌មាន...

មជ្ឈមណ្ឌល​បច្ចេកវិទ្យា AUPP និង​ក្រុមហ៊ុន LGMS BERHAD ចុះ​អនុស្សរណៈ​យោគយល់​លើ​វិស័យ​សន្តិសុខ​បច្ចេកវិទ្យា

ភ្នំពេញ៖មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP និងក្រុមហ៊ុន LGMS BERHAD នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់ដែលមានគោលបំណងផ្តល់ឱកាសឱ្យនិស្សិតរបស់ AUPP ទៅធ្វើកម្មសិក្សានៅក្រុមហ៊ុន LGMS BERHAD ដើម្បីបង្កើតអ្នកជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ីប៉ាស៊ីហ្វិក។

អាន​បន្ត៖ មជ្ឈមណ្ឌល​បច្ចេកវិទ្យា AUPP និង​ក្រុមហ៊ុន LGMS BERHAD...

សម្ដេចតេជោ សម្រេចឲ្យពលរដ្ឋរស់នៅបឹងទន្លេសាបមិនរុះរើ តែគ្រាន់យកមកវិញនូវដីទន្រ្ទានដោយអ្នកមានអំណាច

រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានប្រកាសថា ប្រជាពលរដ្ឋរស់នៅបឹងទន្លេសាបមិនត្រូវរុះរើទៅណាឡើយ ដោយឱ្យពួកគាត់រស់នៅបន្ដទៀត តែគ្រាន់យកមកវិញនូវដីទន្ទ្រានដោយអ្នកមានអំណាច

អាន​បន្ត៖ សម្ដេចតេជោ សម្រេចឲ្យពលរដ្ឋរស់នៅបឹងទន្លេសាបមិនរុះរើ...

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាឡាវ នាទីក្រុងបាងកក

ភ្នំពេញ៖ បន្ទាប់ពីអញ្ជើញដល់ ទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួម វេទិកាសភាអាស៊ី ប៉ាស៊ីហ្វិក លើកទី៣០ ដែលសភាប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានឆ្លៀតពេលទទួលជួបពិភាក្សា ការងារជាមួយលោក សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ នារសៀលថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។

អាន​បន្ត៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាឡាវ...

ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទព័ត៌មានបង្ហាញពីសមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន» នៅវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ស្អែកនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

អាន​បន្ត៖ ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល...

ឯកឧត្តម ហ៊ុន ម៉ានី៖ ទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្កកម្ពុជា​​របស់ទណ្ឌិត សម រង្ស៊ី​ មិនអាច​អត់ឱនជាដាច់ខាត

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភានៅថ្ងៃទី ២៥ ខែតុលានេះបានហៅសកម្មភាពរបស់ទណ្ឌិត សម រង្ស៊ី គឺជាទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្ករបស់កម្ពុជា

អាន​បន្ត៖ ឯកឧត្តម ហ៊ុន ម៉ានី៖ ទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្កកម្ពុជា​​របស់ទណ្ឌិត សម...

សម្តេចតេជោ ៖ អ្នកកាន់អំណាចមុខដដែលៗ តែជួយពលរដ្ឋគ្រាន់ជាងអ្នកប្រឆាំងដែលមិនជួយពលរដ្ឋ

ខេត្តពោធិ៍សាត់ ៖ ថ្លែងចំអកទៅកាន់ក្រុមប្រឆាំងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានគូសបញ្ជាក់ថា ពួកប្រឆាំងក៏មុខដដែលៗដូចគ្នាដែរ ក្រោយក្រុមប្រឆាំងតែងតែលើកឡើងថា អ្នកកាន់អំណាចមុខដដែល តែអ្នកកាន់ អំណាចជួយប្រជាពលរដ្ឋគ្រាន់ជាងក្រុមប្រឆាំងមិនបានជួយ។

អាន​បន្ត៖ សម្តេចតេជោ ៖ អ្នកកាន់អំណាចមុខដដែលៗ...

ក្នុងវេទិកាសាធារណៈ ពលរដ្ឋស្នើអាជ្ញាធរ ជួយជំរុញការផ្តល់ប្លង់កម្មសិទ្ធិដីធ្លី ដោះស្រាយថវិកា​ឧបត្ថម្ភអ្នកស្លាប់ដោយកូវីដ-១៩​

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅមហោស្រពចេនឡា សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី ២៥ តុលានេះ

ប្រជាពលរដ្ឋបានស្នើអាជ្ញាធរជួយដោះស្រាយជាសំណើសំណូមពរមួយចំនួន មានទាំងការស្នើសុំឲ្យជួយអន្តរាគមន៍រឿងថវិកាឧបត្ថម្ភអ្នកស្លាប់ដោយជំងឺកូវីដ-១៩ មិនទាន់ទទួលបានប្រាក់ ការស្នើសុំកម្មសិទ្ធិដីធ្លី និងការសុំឲ្យជួយសាងសង់អគារសិក្សាបន្ថែមជាដើម។

អ្វីដែលជាការកត់សម្គាល់ បញ្ហាកកស្ទះសំរាម ការផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងការស្នើសុំផ្តល់សេវាសាធារណៈផ្សេងៗទៀត មិនត្រូវបានលើកឡើងក្នុងវេទិកានេះទេ។

វេទិកានេះធ្វើឡើងក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ាន់ ឈឿន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌទួលគោក។វេទិកានេះមានប្រជាពលរដ្ឋចំនួន ៣ នាក់ប៉ុណ្ណោះ ដែលបានលើកឡើងជាសំណួរសំណើផ្ទាល់មាត់ ក្នុងនោះរួមមាន ៖

ទី១-ស្នើសុំឲ្យអាជ្ញាធររាជធានី ជួយអន្តរាគមន៍ចំពោះប្រជាពលរដ្ឋរស់នៅភូមិ ១៣ សង្កាត់ផ្សារដើមគរ ដែលមានក្រុមគ្រួសារ ២ នាក់ បានស្លាប់ដោយជំងឺកូវីដ-១៩ មិនទាន់ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។

ទី២-ប្រជាពលរដ្ឋរស់នៅសហគមន៍មិត្តភាព ជាប់របងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ស្នើសុំកម្មសិទ្ធិដីធ្លី (ប្លង់រឹង)

និងទី៣-អតីតលោកគ្រូបង្រៀន បានស្នើសុំឲ្យជួយសាងសង់អគារសិក្សានៅវិទ្យាល័យ ជា ស៊ីម សាមគ្គីបន្ថែម ខណៈសិស្សានុសិស្សកើនឡើង ៣ ដង។ចំពោះការលើកឡើងជាសំណើផ្ទាល់មាត់ ៣ នាក់ ខាងលើនេះ ត្រូវបាន លោក មាន ចាន់យ៉ាដា ដោះស្រាយជូនភ្លាមៗតែម្ដង។

លោកបញ្ជាក់ថា ចំពោះការស្នើសុំឲ្យអាជ្ញាធររាជធានីជួយអន្តរាគមន៍ចំពោះប្រជាពលរដ្ឋរស់នៅភូមិ ១៣ សង្កាត់ផ្សារដើមគរ ដែលមាន ២ នាក់ បានស្លាប់ដោយជំងឺកូវីដ-១៩ មិនទាន់ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលនោះ លោកស្នើឲ្យពលរដ្ឋក្នុងគ្រួសារសព

សូមធ្វើសំណើមករដ្ឋបាលខណ្ឌទួលគោក ហើយរដ្ឋបាលខណ្ឌបន្តស្នើទៅរដ្ឋបាលរាជធានី ក្នុងរយៈពេលយ៉ាងយូរ ៤ ថ្ងៃ ថវិកានោះ នឹងបានមកដល់ដៃគ្រួសារ នៃសពហើយ។ប្រជាពលរដ្ឋរស់នៅសហគមន៍មិត្តភាព ជាប់របងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់

ស្នើសុំកម្មសិទ្ធិដីធ្លី (ប្លង់រឹង) លោកសន្យាថា នឹងឲ្យមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរ ចុះពិនិត្យជាក់ស្ដែងនៅទីតាំងសហគមន៍ បើមានសម្បទាគ្រប់គ្រាន់ សមស្របទៅនឹងច្បាប់ អាជ្ញាធរមិនទុកនោះទេ គឺត្រូវប្រគល់ជូនប្រជាពលរដ្ឋហើយ។

ចំពោះការស្នើសុំឲ្យជួយសាងសង់អគារសិក្សានៅវិទ្យាល័យ ជា ស៊ីម សាមគ្គីបន្ថែមនោះ លោកបានស្នើឲ្យប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី បន្តស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡា បន្ថែមទៀត។

ចំណែកលោកក៏នឹងស្នើសុំទៅ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីឲ្យជួយកសាងសាលានេះផងដែរ។ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ បញ្ហាបរិស្ថាន

និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរបានដឹងឮ និងរកយន្តការដោះស្រាយជូន។វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើងក្នុង ១ ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ។

ប៉ុន្តែក្នុងរយៈពេល ២ ឆ្នាំ ជាប់គ្នានេះ ត្រូវបានខកខានដោយការរាតត្បាតជំងឺកូវីដ-១៩។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តដោះស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋជានិច្ច៕

ដកស្រង់ពី៖ កម្ពុជាថ្មី 

កម្ពុជាសង្ឃឹមថាកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយអេមីរ៉ាតអារ៉ាប់រួម នឹងកា្លយជាកម្លាំងចលករជំរុញលំហូរពាណិជ្ជកម្ម និងវិនិយោគ

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាង កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងកា្លយជាកម្លាំងចលករ ជំរុញកំណើនរួមតាមរយៈការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ ការសម្រួលដល់លំហូរពាណិជ្ជកម្ម និងការជំរុញការវិនិយោគទ្វេភាគី។

អាន​បន្ត៖ កម្ពុជាសង្ឃឹមថាកិច្ចព្រមព្រៀងភាពជាដៃគូ...