(ព្រៃវែង)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ បានអញើញ ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ប្រមាណជាង៤០០នាក់ នៅឃុំជាច ស្រុកកំចាយមា ខេត្តព្រៃវែង។
អានបន្ត៖ រដ្ឋមន្ត្រី វង សូត ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាង៤០០នាក់ នៅឃុំជាច...
(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ០៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញ ជាអធិបតី បិទសន្និបាត បូកសរុប ការងារឆ្នាំ២០១៧ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ ២០១៨របស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
អានបន្ត៖ រសៀលនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម
(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ ចាកចេញពី កម្ពុជាហើយ ដើម្បីចូលរួម កិច្ចប្រជុំកំពូល អាស៊ានលើកទី៣២ ដែលនឹងប្រព្រឹត្ត ទៅនៅប្រទេស សិង្ហបុរី ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។
(ភ្នំពេញ)៖ បើទោះបីជា មជ្ឈដ្ឋានមួយចំនួន បានរិះគន់លើ សេវាសុខាភិបាល និងមន្រ្ដីសុខភាខា ភិបាលកម្ពុជា ដូចជាសេវា កម្មមិនល្អ មិនមានសមត្ថភាព គ្រប់គ្រាន់ ក្នុងការព្យាបាល ជំងឺជាដើមនោះ ប៉ុន្តែលោក កើត ឆែ អភិបាល រងរាជធានីភ្នំពេញ បានបង្ហាញពី ទស្សនៈរបស់ខ្លួន ផ្ទុយពីការរិះគន់នេះ ដោយលោក បានលើកឡើងថា លោកនៅតែជឿ ជាក់លើវិស័យ សុខាភិបាលកម្ពុជា ថានៅតែមាន សមត្ថភាពខ្ពស់ និងខិតខំជួយ ដល់ពលរដ្ឋកម្ពុជា។
អានបន្ត៖ លោកអភិបាលរង កើត ឆែ៖ មន្រ្ដីសុខាភិបាលកម្ពុជានៅតែមានសមត្ថភាព...
(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ សភានៃកម្ពុជា នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ បានអនុញ្ញាត ឱ្យគណៈប្រតិភូ ជាន់ខ្ពស់ រដ្ឋសភាវៀតណាម ដឹកនាំដោយ លោកស្រី Tong Thi Phong អនុប្រធានអចិន្ត្រៃទី១ នៃរដ្ឋសភាប្រទេស វៀតណាម ចូលជួបសម្តែង ការគួរសម។
អានបន្ត៖ សម្តេច សាយ ឈុំ អនុញ្ញាតឱ្យ អនុប្រធានអចិន្ត្រៃទី១ នៃរដ្ឋសភាវៀតណាម...
(ភ្នំពេញ)៖ គណៈកម្មាធិការ ជាតិរៀបចំការ ប្រកួតកីឡា អាស៊ីអាគ្នេយ៍ ឬកីឡាស៊ីហ្គេម (CAMSOC) លើកទី៣២ នាឆ្នាំ២០២៣ ក្រោយប្រកាស សុពលភាពកាល ពីដើមខែកុម្ភៈ ឆ្នាំ២០១៨ នៅថ្ងៃទី២៦ ខែមេសានេះ បានរៀបចំកិច្ច ប្រជុំលើកដំបូង ដើម្បីជជែក ពិភាក្សាអំពីការវិវត្តន៍ និងផែនការសកម្ម ភាពផ្សេងៗ សម្រាប់អនុវត្ត ក្នុងដំណើរឆ្ពោះ ទៅធ្វើម្ចាស់ផ្ទះ ជាប្រវត្តិសាស្ដ្រ នៃព្រឹត្តិការណ៍ កីឡាប្រចាំតំបន់ អាស៊ានមួយនេះ។
អានបន្ត៖ កម្ពុជា គ្រោងចំណាយ ១លានដុល្លារក្នុង ១ប្រភេទកីឡា...
(ភ្នំពេញ)៖ សកលលោកទាំង មូលពិតជាបានដឹង ច្បាស់ហើយថា កម្ពុជាធ្លាប់អារ្យយ ធម៌ដ៏រុងរឿង ខ្លាំងក្លាពីសម័យ មហានគរ ដែលមាន រាជធានីដ៏ធំមួយ នៅតំបន់អង្គរ ខេត្តសៀមរាប ចំណែកមីយ៉ាន់ម៉ា ឬភូមានោះ ក៏ជាប្រទេសធ្លាប់ អារ្យធម៌រុងរឿង ពីបុរាណផងដែរ នោះគឺចក្រ ភពបាហ្គាន ដែលមានរាជ ធានីនៅតំបន់ បាហ្គានបច្ចុប្បន្ន ហើយសព្វថ្ងៃនេះ រាជធានីបុរាណ ទាំងពីរនេះ គឺជាតំបន់ទេសចរណ៍ វប្បធម៌ប្រវត្តិ សាស្ត្រដ៏ទាក់ទាំញបំផុត។
អានបន្ត៖ កម្ពុជា-មីយ៉ាន់ម៉ា បន្តរួមគ្នាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍...
(ភ្នំពេញ)៖ លោក អេង ឆៃអ៊ាង អតីតអនុប្រធាន អតីតគណបក្ស សង្គ្រោះជាតិ បានបង្ហោះសារ លើបណ្ដាញសង្គម Facebook ដោយសម្ដែង ការសោកស្ដាយ និងខកចិត្តយ៉ាងខ្លាំង ចំពោះកូនប្រុសពៅ លោក គង់ គាំ ដែលបានទៅ បង្កើតគណបក្ស ថ្មីមួយ ដើម្បីចូលរួម បោះឆ្នោតជ្រើស តាំងតំណាងរាស្ដ្រ នីតិកាលទី៦ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
អានបន្ត៖ លោក អេង ឆៃអ៊ាង បង្ហោះសារបង្ហាញការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំង...
(កំពង់ឆ្នាំង)៖ ដោយមើលឃើញ ពីផ្នត់គំនិតមួយចំនួន ក្នុងសង្គមបច្ចុប្បន្ន មិនសូវផ្ដល់តម្លៃ ខ្ពស់ដល់ស្ត្រីដែល បម្រើការក្នុង វិស័យទេសចរណ៍ មន្រ្តីជាន់ខ្ពស់ ក្រសួងទេសចរណ៍ បានអំពាវនាវ ដល់គ្រប់តួអង្គពាក់ព័ន្ធ ចូលរួមលើក កម្ពស់តម្លៃស្ដ្រី ឲ្យបានផុលផុស ព្រោះស្ត្រីនេះ ហើយដែលជា កម្លាំងចលករដ៏សំខាន់ ក្នុងការអភិវឌ្ឍ វិស័យទេសចរណ៍ ឲ្យរីកចម្រើនទៅមុខ។
អានបន្ត៖ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ អំពាវនាវឲ្យគ្រប់តួអង្គពាក់ព័ន្ធរួមគ្នា...
(កណ្ដាល)៖ នាយឧត្តមសេនីយ៍ គន់ គីម ប្រាប់អតីតយុទ្ធ ជនទាំងអស់ សូមចូលរួមក្នុង ការអនុវត្ត គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព តាមរយៈនៃ ការស្ម័គ្រចិត្ត ធ្វើជាភ្នាក់ងារ ជាភ្នែកច្រមុះ ឲ្យប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដើម្បីផ្តល់ព័ត៌ មានពីភាពមិន ប្រក្រតីដូចជា អំពីល្បែងស៊ីសង ការចរាចរ គ្រឿងញៀន ចោរកម្ម និងបទល្មើសផ្សេងៗ ក្នុងសហគមន៍ ដើម្បីឲ្យសមត្ថកិច្ច ចាត់ការបង្ក្រាប ឲ្យមានប្រសិទ្ធភាព ធានាភូមិ ឃុំមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា គ្រួសាររស់នៅ មានសុភមង្គល។
អានបន្ត៖ នាយឧត្តមសេនីយ៍ គន់ គីម ប្រាប់អតីតយុទ្ធជនចូលរួមអនុវត្ត គោលនយោបាយភូមិ...
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បើកកិច្ចប្រជុំគណៈ កម្មការពិគ្រោះយោបល់ ជាមួយតំណាងស្ថាន ទូតជប៉ុនប្រចាំ នៅប្រទេសកម្ពុជា និងតំណាងទីភ្នាក់ ងារប្រព័ន្ធកិច្ច សហប្រតិបត្តិការ អន្តរជាតិជប៉ុន JICS និងប្រារព្ធពិធីចុះ ហត្ថលេខាលើ កិច្ចព្រមព្រៀង ក្រោមកម្មវិធី ផ្តល់ជំនួយរបស់ ប្រទេសជប៉ុន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
អានបន្ត៖ ទីភ្នាក់ងាររបស់ជប៉ុន ផ្ដល់ជំនួយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា...
(ភ្នំពេញ)៖ ក្នុងពេលថ្មីៗនេះ ណាហ្គាវើលដ៍ បាននាំកុមារ ជាង៥០០នាក់ មកពីអង្គការ សប្បុរសធម៌ចំនួន១២ នៅជុំវិញរាជ ធានីភ្នំពេញ មកទស្សនា ការសម្តែងដ៏អស្ចារ្យ ដែលផ្តល់ជូន ដល់សាធារ ណជនទូទៅ ចូលទស្សនា ដោយសេរី នៅសាល មហោស្រព NABA នៅណាហ្គាទី២។
អានបន្ត៖ កុមារជាង៥០០នាក់ មកពីអង្គការសប្បុរសធម៌ចំនួន១២ ចូលទស្សនាការសម្តែងដ៏អស្ចារ្យ...
(ភ្នំពេញ)៖ កម្ពុជា និងបង់ក្លាដែស បានសន្យាពិនិត្យ លទ្ធភាពចុះកិច្ច ព្រមព្រៀង ពាណិជ្ជកម្មជា មួយគ្នាថែមទៀត ដើម្បីបង្កើន ទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបានដល់ទឹកប្រាក់ ១០០លានដុល្លារ នៅត្រឹមឆ្នាំ២០២០។ ការសន្យានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគីរវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក តូហ្វែល អាមេត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបង់ក្លាដែស ដែលរៀបចំឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ។
អានបន្ត៖ កម្ពុជា-បង់ក្លាដែស គ្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម...
(ជប៉ុន)៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួប សម្តែងការគួរ សមជាមួយ លោក យ៉ាស៊ូស៊ី អាកាស៊ី (Yasushi Akashi) អតីតតំណាង ពិសេសអគ្គលេខា ធិការអង្គការ សហប្រជាជាតិ ទទួលបន្ទុកជា ប្រធានបេសកកម្ម អង្គការសហប្រ ជាជាតិនៅកម្ពុជា។
អានបន្ត៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ចូលជួបសម្តែងការគួរសមជាមួយអតីតប្រមុខ UNTAC លោក យ៉ាស៊ូស៊ី...
(ភ្នំពេញ)៖ ខណៈកំលាំងពលកម្ម នៅក្នុងប្រទេសកម្ពុជា នៅមានតម្លៃទាប ជាងបណ្ដាប្រទេស មួយចំនួន និងស្របពេល ដែលធនធានជំនាញ ក៏អាចប្រកួតប្រជែង ជាមួយបណ្ដា ប្រទេសនោះ បានធ្វើឲ្យ វិនិយោគិន មកពីអឺរ៉ុប កាណាដា ក៏ដូចជាសហរដ្ឋអាមេរិក បានបង្ហាញពី ចំណាប់អារម្មណ៍ របស់ខ្លួន លើការវិនិ យោគរោងចក្រ ដំឡើងទោចក្រយាន (កង់) នៅក្នុងប្រទេសកម្ពុជា ។
អានបន្ត៖ វិនិយោគិនមកពីអឺរ៉ុប និងកាណាដា គ្រោងវិនិយោគរោងចក្រដំឡើងទោចក្រយាន...
(ភ្នំពេញ)៖ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុម ហ៊ុនពិភពថ្មីគ្រុប ដែលគេស្គាល់ គ្រប់ៗគ្នាថា ជាឧកញ៉ាមួយ រូបដែលមានចិត្ត សប្បុរសនោះ បានឧបត្ថម្ភថវិកា ចំនួន២០ម៉ឺនដុល្លារអាមេរិក ចូលមូលនិធិ គន្ធបុប្ផាកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រីនៃកម្ពុជា និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ជាស្ថាបនិក និងជាប្រធានកិត្តិយស។
អានបន្ត៖ អ្នកឧកញ៉ាដ៏ល្បីមួយរូបនៅកម្ពុជា ហុង ពីវ ប្រកាសឧបត្ថម្ភថវិកាចំនួន២០ម៉ឺនដុល្លារ...
(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ បានអំពាវនាវឱ្យ ជនរួមជាតិទាំងឡាយ ត្រូវមានការគោរព សីលធម៌ ចំពោះជនពិការ ហើយអ្នកដែល ហៅជនពិការ ការសម្បទាថា អាខ្វាក់ អាកំបុត អាខ្វាវ គឺជាទង្វើអសីលធម៌ មិនគួរលើក លែងនោះទេ។
អានបន្ត៖ សម្តេចតេជោ ហ៊ុន សែន៖ អំពាវនាវឱ្យជនរួមជាតិត្រូវមានសីលធម៌ចំពោះជនពិការ,...
(ជប៉ុន)៖ នាវេលាម៉ោង៦៖១៥ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានដឹកនាំគណៈ ប្រតិភូអញ្ជើញដល់ ព្រលានយន្តហោះ ណារីតា ប្រទេសជប៉ុន ដោយសុវត្ថិភាព ក្នុងដំណើរបំពេញ ទស្សនកិច្ចយៈ ពេល៥ថ្ងៃនៅ ប្រទេសជប៉ុន ចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ តបតាមការអញ្ជើញ របស់រដ្ឋាភិបាលជប៉ុន ដើម្បីពង្រឹង និងធ្វើឲ្យ កាន់តែស៊ី ជម្រៅលើការយល់ ដឹងពីទំនាក់ទំនង ទ្វេភាគីកម្ពុជា-ជប៉ុន ក្រោមកម្ម វិធីផ្លាស់ប្តូរ យុទ្ធសាស្ត្រ កម្រិតអ្នកអនុវត្ត (Program for Strategic Exchanges on Practical Level—STEP) ។
អានបន្ត៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញដល់ប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ
(ក្រចេះ)៖ សាកលវិទ្យាល័យដ៏ ល្បីសន្លាងនៅ ក្នុងខេត្តក្រចេះ នឹងត្រូវដាក់ សម្ពោធឲ្យប្រើប្រាស់ ជាផ្លូវការនៅ ព្រឹកថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា នឹងអញ្ជើញ សម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនូវ សាកលវិទ្យាល័យក្រចេះ នៅខេត្តក្រចេះ។
អានបន្ត៖ នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់...
(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយក នៃអគ្គនាយក ដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ ដឹកនាំបើក សវនកម្មផ្ទៃក្នុង នៅស្នងការរដ្ឋាន នគរបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០១៧ និងឆ្នាំពាក់ព័ន្ធ។
អានបន្ត៖ នាយឧត្តមសេនីយ៍ ធឹម សុផា ដឹកនាំបើកសវនកម្មផ្ទៃក្នុង...