ផ្សាយផ្ទាល់


បណ្តាញសង្គម

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០ បានជំរុញ និងលើកទឹកចិត្តដល់ពិធីករ ពិការិនី អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកមានឥទ្ធិពលលើបណ្តញសង្គម សូមចូលរួមគ្នាឱ្យកាន់តែសកម្ម ផុសផុលឡើង ដើម្បីផ្សព្វផ្សាយសារអប់រំ បង្ការ ទប់ស្កាត់ និងគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រឿងញៀនជូនដល់សារធារណជូន, សូមកុំថាវាជាសារដដែលៗ តែត្រូវគិតថាសារអប់រំដដែលនេះនឹងជួយ បញ្ជ្រាប និងពញ្ញាក់ស្មារតីយុវជន យុវនារីឱ្យយល់ច្បាស់ពីគ្រោះថ្នាក់នៃគ្រឿងញៀន ចំពោះអ្នកប្រើប្រាស់ សាច់ញាតិ និងសង្គមជាតិ។

អាន​បន្ត៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា...

ក្រសួងសុខាភិបាល រៀបចំសន្និសីទជាតិ ចំនួន២ថ្ងៃ ស្ដីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ក្រោមការឧបត្ថម្ភពីគម្រោងពង្រឹង ប្រព័ន្ធអប់រំមុនបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល ដោយមានការគាំទ្រពីធនាគារពិភពលោក និង KFW បានរៀបចំសន្និសិទជាតិ ស្ដីពីសន្និសីទជាតិស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ក្រោមប្រធានបទពង្រឹងការអប់រំវិជ្ជាជីវៈសុខាភិបាល ដើម្បីសេវាថែទាំសុខភាពកាន់តែប្រសើរ នៅថ្ងៃទី២-៣ ខែតុលា ឆ្នាំ២០២៥ ។

អាន​បន្ត៖ ក្រសួងសុខាភិបាល រៀបចំសន្និសីទជាតិ ចំនួន២ថ្ងៃ...

ក្រសួងវប្បធម៌ រៀបចំ«ពិព័រណ៍មរតកមនុស្សរស់»លើកដំបូង ​ពីថ្ងៃទី៦-៨ ខែតុលា

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំ «ពិព័រណ៍មរតកមនុស្សរស់» ជាលើកដំបូងបំផុត ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ នៅសារមន្ទីរខ្លែងខ្មែរ។

អាន​បន្ត៖ ក្រសួងវប្បធម៌ រៀបចំ«ពិព័រណ៍មរតកមនុស្សរស់»លើកដំបូង ​ពីថ្ងៃទី៦-៨ ខែតុលា

ក្រសួងអប់រំ និង​ទូតឥណ្ឌា ចុះ​MoUលើ​គម្រោង​រៀបចំប្រព័ន្ធទឹកក្នុងសាលារៀន និង​ការអភិវឌ្ឍសាលាស្តង់ដាគំរូ

ភ្នំពេញ៖ នៅថ្ងៃទី១ តុលានេះ ក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពី«កម្មវិធីជំនួយឥតសំណងរបស់ឥណ្ឌាសម្រាប់ការអនុវត្តគម្រោងផលប៉ះពាល់រហ័ស Quick Impact Project នៅកម្ពុជា»។

អាន​បន្ត៖ ក្រសួងអប់រំ និង​ទូតឥណ្ឌា ចុះ​MoUលើ​គម្រោង​រៀបចំប្រព័ន្ធទឹកក្នុងសាលារៀន...

ក្រសួងវប្បធម៌ នឹងរៀបចំមហោស្រពសិប្បកម្មច្នៃប្រតិដ្ឋ ដើម្បីលើកស្ទួយសិប្បកម្មខ្មែរ ជាលើកដំបូង

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងរៀបចំ «មហោស្រពសិប្បកម្មច្នៃប្រតិដ្ឋ» ជាលើកដំបូងបំផុត នៅថ្ងៃទី២២ និងទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ បើតាមក្រសួងវប្បធម៌ ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីបំផុសស្មារតីយុវជន ឱ្យចូលរួមប្រឡងប្រជែងស្នាដៃសិប្បកម្មច្នៃប្រតិដ្ឋ។ការប្រកួតប្រជែងនេះទៀតសោត គឺដើម្បីលើកកម្ពស់ និងអភិវឌ្ឍវិស័យសិប្បកម្មច្នៃប្រតិដ្ឋនៅកម្ពុជា តាមរយៈការតាំងបង្ហាញស្នាដៃដែលមានគុណភាព ភាពច្នៃប្រតិដ្ឋ និងជំរុញឱ្យមានការបង្កើតថ្មី ដើម្បីស្វែងរកទីផ្សារសម្រាប់ផលិតផលសិប្បកម្មខ្មែរ ជាពិសេសចូលរួមលើកស្ទួយអត្តសញ្ញាណជាតិ។

អាន​បន្ត៖ ក្រសួងវប្បធម៌ នឹងរៀបចំមហោស្រពសិប្បកម្មច្នៃប្រតិដ្ឋ...

អាកាសធាតុនៅកម្ពុជា មានភាពអាប់អួរ និងមានភ្លៀងធ្លាក់ ពីថ្ងៃទី២-៤ ខែតុលា

កម្ពុជា បន្តរងឥទ្ធិពលខ្លាំងពីរបបខ្យល់មូសុងនិរតី ដែលបង្កពី សម្ពាធទាបកើតនៅសមុទ្រចិនខាងត្បូង។ ស្ថានភាពនេះ ធ្វើឱ្យអាកាសធាតុនៅកម្ពុជា ពីថ្ងៃទី២-៤ខែតុលា បន្តមានសភាពអាប់អួរ មេឃរកកលភ្លៀង និងអាចភ្លៀងធ្លាក់។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី២ ខែតុលានេះ នៅតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា២២ និងសីតុណ្ហភាពមធ្យមអតិបរមា៣១អង្សាសេ ខណៈខ្យល់ បក់មកពីទិសបូព៌និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ ក្នុងមួយវិនាទី។

អាន​បន្ត៖ អាកាសធាតុនៅកម្ពុជា មានភាពអាប់អួរ និងមានភ្លៀងធ្លាក់ ពីថ្ងៃទី២-៤ ខែតុលា

អម្រឹត ប្តេជ្ញាបន្តបេសកកម្មផ្តល់ឈាមដោយស្ម័គ្រចិត្ត ឲ្យបាន ២ ០០០ សាក់ ដើម្បីសង្គ្រោះអាយុជីវិត នៅក្នុងឆ្នាំ២០២៦

កំពត, នាព្រឹកថ្ងៃពុធ ទី០១ ខែតុលា ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំកម្មវិធី “បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ផ្តល់ឈាម ផ្តល់ជីវិត លើកទី១៣” ក្រោមអធិបតីភាពលោកស្រី មុយ វិរ័ត្ន អភិបាលរងខេត្ត នៃគណៈអភិបាល ខេត្តកំពត, លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងលោកស្រី លឹម សុផា នាយិកា អង្គភាពប្រតិបត្តិអម្រឹត, ព្រមទាំងមានការចូលរួមពីសំណាក់ លោកនាយករដ្ឋបាលសាលាខេត្ត, លោក-លោកស្រី ប្រធានមន្ទីរ សុខាភិបាល និងសាខាកាកបាទក្រហមខេត្ត ក៏ដូចជាអ្នកចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្តប្រមាណ ២០០នាក់។

អាន​បន្ត៖ អម្រឹត ប្តេជ្ញាបន្តបេសកកម្មផ្តល់ឈាមដោយស្ម័គ្រចិត្ត ឲ្យបាន ២ ០០០ សាក់...

រដ្ឋមន្រ្តីអប់រំ ជំរុញ​ឱ្យ​គ្រូបង្រៀនគណិតវិទ្យានៅបឋមសិក្សា បង្កើន​ការ​ស្រាវជ្រាវដើម្បីជួយដល់ការបង្រៀន

ភ្នំពេញ៖ ការរៀន និងបង្រៀនគណិតវិទ្យានៅបឋមសិក្សា ជាចំណុចសំខាន់ដែលក្រសួងអប់រំ យុវជន និងកីឡា យកចិត្តទុកដាក់ ដើម្បីឱ្យសិស្សានុសិស្សមានទុនពីថ្នាក់ក្រោម។

អាន​បន្ត៖ រដ្ឋមន្រ្តីអប់រំ ជំរុញ​ឱ្យ​គ្រូបង្រៀនគណិតវិទ្យានៅបឋមសិក្សា...

ខេត្តពោធិ៍សាត់ប្រឈមនឹងទឹកជំនន់! ​មន្ទីរធនធានទឹកឱ្យអាជ្ញាធរ ត្រៀមទីទួលសុវត្ថិភាព ដើម្បី​​ជម្លៀស​​ពលរដ្ឋ

ភ្នំពេញ៖ ទឹកស្ទឹងពោធិ៍សាត់ បានបន្តហក់ឡើងកាន់ខ្ពស់ ដល់កម្រិតប្រកាសអាសន្ន។ ប្រឈមមុននឹងការជន់លិចនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានជូនដំណឹងឱ្យអាជ្ញាធរខេត្ត និងមូលដ្ឋាន បង្កើនការយកចិត្ត និងត្រៀមរកទីទួលសុវត្ថិភាព ដើម្បីជម្លៀសពលរដ្ឋ។មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់បានឱ្យដឹងថា នៅថ្ងៃទី១ ខែតុលា ទឹកស្ទឹងពោធិ៍សាត់ បានកើនឡើងដល់កម្រិតប្រកាសអាសន្នហើយ ស្របពេល ភ្លៀងបន្តធ្លាក់នៅតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ និងស្ទឹងធំ។

អាន​បន្ត៖ ខេត្តពោធិ៍សាត់ប្រឈមនឹងទឹកជំនន់! ​មន្ទីរធនធានទឹកឱ្យអាជ្ញាធរ...

ធម្មជាតិ និងចម្លាក់បុរាណ

សៀមរាប៖ រុំព័ទ្ធដោយដើមឈើធំៗ និងស្លែពណ៌បៃតង ខ្លោងទ្វារខ្មោចកំពុងសំងំលាក់ខ្លួនក្នុងព្រៃជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រង នារដូវវស្សា។

អាន​បន្ត៖ ធម្មជាតិ និងចម្លាក់បុរាណ

វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥ នឹងរៀបចំនៅភ្នំពេញ ​ពីថ្ងៃទី៩-១១ ខែតុលា

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមមូលបទ «អាស់សាឡាមូអា ឡៃគុមកម្ពុជា៖ គោលដៅប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត»។

អាន​បន្ត៖ វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥ នឹងរៀបចំនៅភ្នំពេញ...

ADB និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ សហការគ្នាអនុវត្តកម្មវិធីគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យមឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធុរកិច្ចថ្មីតេជោ បានសហការគ្នាអនុវត្តកម្មវិធីគំនិតផ្ដួចផ្ដើមលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញសមត្ថភាពប្រកួតប្រជែង និងផលិតភាពរបស់សហគ្រាសគ្រប់ធុន ទាំងមីក្រូ តូច និងមធ្យម។

អាន​បន្ត៖ ADB និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ...

ពលរដ្ឋនៅច្រកព្រំដែនអន្តរជាតិដូងរវាងកម្ពុជា-ថៃ​ រួមគ្នាលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល

ក្នុងរយៈពេល៤៥ឆ្នាំកន្លងមកនេះ វត្តមានរបស់ប្រាក់រៀលបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការស្តារនិងកសាងអធិបតេយ្យភាព សេដ្ឋកិច្ចនិងសង្គមជាតិ តាមរយៈតួនាទីជាខ្នាតតម្លៃ មធ្យោបាយទូទាត់ និងសន្សំ។ រាជរដ្ឋាភិបាល តាមរយៈធនាគារជាតិនៃកម្ពុជា ជាសេនាធិការ បានដាក់ចេញនូវគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក បន្ទាប់ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ។

អាន​បន្ត៖ ពលរដ្ឋនៅច្រកព្រំដែនអន្តរជាតិដូងរវាងកម្ពុជា-ថៃ​...

សម្ដេច ហ៊ុន សែន ឱ្យ​អាជ្ញាធររើស​អតីតយុទ្ធជន និងនិវត្តជន ដែលមាន​លក្ខណៈសម្បត្តិល្អ ធ្វើ​ជា​អ្នក​ដឹកនាំសហគមន៍ផ្សេងៗ

ភ្នំពេញ៖ ពីពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស សម្តេច ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ បានឱ្យអភិបាលរាជធានី-ខេត្ត ជ្រើសរើសអតីតយុទ្ធជន និងនិវត្តជន ដែលមានលក្ខណៈសម្បត្តិល្អ ធ្វើជាអ្នកដឹកនាំសហគមន៍ផ្សេងៗ។

អាន​បន្ត៖ សម្ដេច ហ៊ុន សែន ឱ្យ​អាជ្ញាធររើស​អតីតយុទ្ធជន និងនិវត្តជន...

រដ្ឋបាលក្រុង​កំពត នឹង​រុះ​រើ​សំណង់​លើ​ដី​ចំណីព្រែក​កំពង់បាយ​ត្រើយ​ខាងលិច ដើម្បី​កែលម្អ​សោភ័ណភាព

រដ្ឋបាលក្រុងកំពត បានប្រាប់ឱ្យប្រជាពលរដ្ឋដែលមានសំណង់ របង និងសំណង់ផ្សេងទៀត សង់ចូលដីចំណីព្រែក និងលើដីចំណីផ្លូវស្របតាមបណ្ដោយមាត់កំពង់បាយត្រើយខាងលិច ត្រូវរុះរើចេញក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែកញ្ញា។ បើតាមរដ្ឋបាលក្រុងកំពត ការរុះរើនេះ ដោយសាររដ្ឋបាលខេត្តចាប់ផ្ដើមអនុវត្តគម្រោងកែលម្អសោភ័ណភាពក្រុង។

អាន​បន្ត៖ រដ្ឋបាលក្រុង​កំពត នឹង​រុះ​រើ​សំណង់​លើ​ដី​ចំណីព្រែក​កំពង់បាយ​ត្រើយ​ខាងលិច...

ជំនួសបា្លស្ទិក! ក្រុមហ៊ុនខ្មែរមួយ ផលិតបំពង់បឺតពីម្សៅអង្ករលក់លើទីផ្សារ

ភ្នំពេញ៖ គិតគូរពីបរិស្ថានជាចម្បង ក្រុមហ៊ុន TK&D Manufacturing បានផលិតបំពង់បឺត ពីម្សៅអង្ករ ម្សៅដំឡូងមី និងផ្សំជាមួយផ្លែឈើជាច្រើនប្រភេទ។ លោក ភួង រត្ននា បុគ្គលិកផ្នែកលក់ បញ្ជាក់ថា ក្រៅពីបំពង់បឺតវត្ថុរាវ បំពងបឺតនេះអាចច្នៃជាអាហារសម្រន់បរិភោគបាន ព្រោះវត្ថុធាតុដើមផ្សំពីសរីរាង្គធម្មជាតិដែលមិនប៉ះពាល់ដល់សុខភាពឡើយ ដោយមានការត្រួតពិនិត្យ និងវាយតម្លៃគុណភាព ពីក្រសួងត្រឹមត្រូវ។អ្វីដែលកាន់តែពិសេស រាល់វត្ថុធាតុដើមនៃការផលិត គឺក្រុមហ៊ុនប្រមូលទិញទិន្នផលពីកសិករក្នុងស្រុកទាំងអស់ ដែលជួយដល់ជីវភាពប្រជាកសិករ និងកាត់បន្ថយការបំពុលបរិស្ថាន។ លោក រត្ននា ឱ្យដឹងថាក្នុង ១ថ្ងៃក្រុមហ៊ុនអាចផលិតបាន ៣០ម៉ឺនដើម និងអាចច្រើនជាងនេះអាស្រ័យទៅតាមតម្រូវការរបស់អតិថិជន។

អាន​បន្ត៖ ជំនួសបា្លស្ទិក! ក្រុមហ៊ុនខ្មែរមួយ ផលិតបំពង់បឺតពីម្សៅអង្ករលក់លើទីផ្សារ

នៅ UN ឯកឧត្តម ប្រាក់ សុខុន លើកពីការឈឺចាប់របស់កម្ពុជា​ក្នុងជម្លោះព្រំដែនជាមួយប្រទេសជិតខាងមួយ

ពីសន្តិភាពនៅក្នុងប្រទេសដែលទទួលបានដោយលំបាក និងចែករំលែកអស់ពីចិត្តនៅជុំវិញពិភពលោក តែបច្ចុប្បន្នកម្ពុជាបែរជាកំពុងរងការគំរាមកំហែង។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបែបនេះក្នុងមហាសន្និបាតលើកទី៨០អង្គការសហប្រជាជាតិ ដោយបញ្ជាក់ថា មិនមែនដោយសារការបែកបាក់ផ្ទៃក្នុងដូចពីអតីតកាលនោះទេ តែគឺដោយសារជម្លោះព្រំដែនជាមួយប្រទេសជិតខាងមួយ។ក្នុងសន្និបាតដែលធ្វើឡើងក្រោមមូលបទ «រួមគ្នាដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀតដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស» ប្រមុខការទូតកម្ពុជា បានលើកឡើងពីតួនាទីដ៏សំខាន់របស់កម្ពុជាពីប្រទេសដែលធ្លាប់ត្រូវការសន្តិភាព ក្លាយទៅជាប្រទេសដែលជួយផ្តល់សន្តិភាព និងស្ថិរភាពសម្រាប់ប្រទេសដទៃទៀត។ «ពិតជាមានសេចក្តីឈឺចាប់ជាពន់ពេក»។

អាន​បន្ត៖ នៅ UN ឯកឧត្តម ប្រាក់ សុខុន...

ខេត្តកំពង់ចាម គ្រោងសង់កំពង់ផែទេសចរណ៍ដែកបណ្តែតទឹក ឆាប់ៗនេះ!

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបើកការដ្ឋានសង់កំពង់ផែទេសចរណ៍ដែកបណ្តែតទឹក នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ។ គម្រោកំពង់ផែទេសចរណ៍ខេត្តកំពង់ចាមនេះ នឹងប្រែក្លាយជាកំពង់ផែទេសចរណ៍ស្តង់ដារ និងតភ្ជាប់ផ្លូវនាវាចរណ៍ទៅកាន់ខេត្តតាមបណ្តោយផ្លូវទឹកនានា។

អាន​បន្ត៖ ខេត្តកំពង់ចាម គ្រោងសង់កំពង់ផែទេសចរណ៍ដែកបណ្តែតទឹក ឆាប់ៗនេះ!

សម្តេច ហ៊ុន សែន ស្នើបញ្ចូលអតីតយុទ្ធជន និងនិវត្តជន ឱ្យនៅក្រោមដំបូលសមាគមតែមួយ

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានស្នើឱ្យបញ្ចូលមន្ត្រីរាជការស៊ីវិល ដែលបានចូលនិវត្តន៍ ឱ្យក្លាយជាសមាជិក នៃសមាគមអតីតយុទ្ធជនកម្ពុជា។ សំណើរបស់ប្រមុខរដ្ឋស្តីទី ធ្វើឡើងក្នុងពេលសម្តេច ថ្លែងបើក មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ដែលមានអ្នកតំណាងចូលរួមប្រមាណ ៤៣០នាក់។

អាន​បន្ត៖ សម្តេច ហ៊ុន សែន ស្នើបញ្ចូលអតីតយុទ្ធជន និងនិវត្តជន ឱ្យនៅក្រោមដំបូលសមាគមតែមួយ

ទឹក​ទន្លេហក់​ឡើងខ្លាំង! ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់ដល់ថ្ងៃទី១ តុលា

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តបើកឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ រហូតថ្ងៃទី១ តុលានេះ។ ការបន្តបើកឱ្យឆ្លងកាត់នេះ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។-- ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ដែលបានបើកឱ្យឆ្លងកាត់បណ្ដោះអាសន្នក្នុងរដូវភ្ជុំបិណ្ឌ នឹងបន្តបើករហូតដល់ថ្ងៃទី១ ខែតុលា។

អាន​បន្ត៖ ទឹក​ទន្លេហក់​ឡើងខ្លាំង! ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ...

កម្ពុជា ច្រានចោលព័ត៌មានថៃដែលផ្សាយថា កម្ពុជាបានចល័តទ័ព និងសព្វាវុធ

ក្រសួងការពារជាតិ បានបដិសេធ នូវការផ្សាយ នៅតាមបណ្តាញសង្គម និងសារព័ត៌មានរបស់ថៃមួយចំនួន ដែលថា«កម្ពុជាបានចល័តទ័ព និងសព្វាវុធ ដោយភ្ជាប់ជាមួយនឹងរូបភាពមួយចំនួន»។

អាន​បន្ត៖ កម្ពុជា ច្រានចោលព័ត៌មានថៃដែលផ្សាយថា កម្ពុជាបានចល័តទ័ព និងសព្វាវុធ