បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលកំណត់ «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុត ដោយផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះបានថ្លែងថា គ្រប់យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ គឺបានកំណត់យក «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុត ដោយផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលកំណត់ «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុត...

សម្ដេចតេជោ ៖ ពលរដ្ឋប្រមាណ ៦០ម៉ឺនគ្រួសារ អាចនឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់ អំឡុងពេលមានសម្ពាធអតិផរណា

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា តាមការប៉ាន់ស្មានមានប្រជាពលរដ្ឋប្រមាណ ៦០ម៉ឺនគ្រួសារ ឬស្មើនឹង ២លាននាក់ អាចនឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ក្រោយពីរាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីនេះ។

អាន​បន្ត៖ សម្ដេចតេជោ ៖ ពលរដ្ឋប្រមាណ ៦០ម៉ឺនគ្រួសារ អាចនឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់...

កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីចំនួន១៥០ ទុនសរុប៣៥០០លានដុល្លារ ក្នុងរយៈពេល៩ខែឆ្នាំនេះ

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុបចំនួន១៥០គម្រោង ក្រោមទុនវិនិយោគ ៣៥០០លានដុល្លារ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

អាន​បន្ត៖ កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីចំនួន១៥០ ទុនសរុប៣៥០០លានដុល្លារ...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» ពិភាក្សាពីការស្តារកម្ពុជាក្រោយវិបត្តិជំងឺកូវីដ១៩

(ភ្នំពេញ)៖ នៅព្រឹកព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២»។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទ...

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ រដ្ឋមន្ត្រីក្រសួង​កីឡា​អា​រ៉ា​ប៊ី​សា​អូឌីត

ភ្នំពេញៈ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា នៅក្នុងនាមជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន និងជា អនុប្រធានទី១សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយព្រះអង្គ ម្ចាស់ អាឌូឡាហ្សីស ប៊ិន ទួគី អាល សូត ( Abdulaziz bin Turki Al Saud )រដ្ឋមន្ត្រីក្រសួងកីឡាអារ៉ាប៊ីសាអូឌីត នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ។

អាន​បន្ត៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ...

ស្ថានទូតឥណ្ឌូនេស៉ី និងសមាគមជនជាតិឥណ្ឌូនេស៉ីនៅកម្ពុជា រួមគ្នាបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីអបអរសាទរខួបលើកទី៧៧ ថ្ងៃបង្កើតកងទ័ពជាតិឥណ្ឌូនេស៊ី

(ភ្នំពេញ)៖ ការិយាអនុព័ន្ធយោធាអមស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំកម្ពុជា រួមជាមួយសមាគមជនជាតិឥណ្ឌូនេស៉ី បានរួមគ្នាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងឱកាសនៃការ ប្រារព្ធខួបកំណើតលើកទី៧៧ឆ្នាំ នៃការបង្កើតកងទ័ពជាតិឥណ្ឌូនេស៊ី (៥ តុលា ១៩៤៥-៥ តុលា ២០២២)។

អាន​បន្ត៖ ស្ថានទូតឥណ្ឌូនេស៉ី និងសមាគមជនជាតិឥណ្ឌូនេស៉ីនៅកម្ពុជា...

សម្តេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំស្តីពី ផែនការការពារគណៈប្រតិភូ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ ១០-១៣ វិច្ឆិកា ២០២២

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីព្រឹក ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំ ស្តីពីផែនការការពារគណៈប្រតិភូ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី ១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ។

អាន​បន្ត៖ សម្តេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំស្តីពី ផែនការការពារគណៈប្រតិភូ...

នាយករដ្ឋមន្ត្រីកម្ពុជាថ្កោលទោស និងសោកស្តាយចំពោះការ បា.ញ់មីស៊ីលដោយកូរ៉េខាងជើងឆ្លងកាត់ប្រទេសជប៉ុន

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការសោកស្តាយចំពោះការបា.ញ់មីស៊ីល ដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េឆ្លងកាត់ប្រទេសជប៉ុន កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ កន្លងទៅ។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីកម្ពុជាថ្កោលទោស និងសោកស្តាយចំពោះការ...

រដ្ឋមន្ត្រីការងារគាំទ្រការបង្កើតសមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា

(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញការគាំទ្រការបង្កើតសមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា។

អាន​បន្ត៖ រដ្ឋមន្ត្រីការងារគាំទ្រការបង្កើតសមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា

កិច្ចពិភាក្សាលើកកម្ពស់ការគ្រប់គ្រងសម្រាម សំណល់រឹងទីក្រុងទេសចរណ៍ ក្នុងបណ្តាប្រទេសអាស៊ាន

សៀមរាបៈ គម្រោងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ បានជ្រើសរើសប្រទេសចំនួន៣ ក្នុងតំបន់អាស៊ាន រួមមាន ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា , ខេត្តវ៉ាងវៀង ប្រទេសឡាវ និងខេត្តដាឡាត ប្រទេសវៀតណាម ជាទីក្រុងសាកល្បង ក្នុងការលើកកម្ពស់ការគ្រប់គ្រងសម្រាម សំណល់រឹង នៃទីក្រុងទេសចរណ៍ ក្នុងបណ្ដាប្រទេសអាស៊ានប្រកបដោយនិរន្តរភាព ។

អាន​បន្ត៖ កិច្ចពិភាក្សាលើកកម្ពស់ការគ្រប់គ្រងសម្រាម សំណល់រឹងទីក្រុងទេសចរណ៍...

ព្រឹកនេះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រៀបចំសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីលទ្ធផលនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលជាការអនុញ្ញាតលើកចុងក្រោយរបស់រាជរដ្ឋាភិបាល ម្ចាស់ឱ្យរថយន្តចង្កូតស្តាំគ្រប់ប្រភេទបង់ពន្ធ និងអាករ ដោយមិនតម្រូវឱ្យកែចង្កូត។

អាន​បន្ត៖ ព្រឹកនេះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រៀបចំសន្និសីទសារព័ត៌មាន...

សម្តេចតេជោ ព្រួយបារម្ភពីភាពទន់ខ្សោយវិស័យកីឡាក្នុងទ្វីបអាស៊ី មិនអាចចូលរួមប្រកួតវគ្គកណ្ដាលផ្ដាច់ព្រ័ត្រ World Cup

រាជធានីភ្នំពេញ ៖ នៅចំពោះមុខថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកវិស័យកីឡាក្នុងបណ្តាប្រទេសនាទ្វីអាស៊ីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជាសម្តែងការព្រួយបារម្ភចំពោះភាពទន់ខ្សោយក្នុងវិស័យកីឡាក្នុងទ្វីបអាស៊ីដោយមិនអាចចូលរួមប្រកួតវត្តកណ្តាលផ្តាច់ព្រ័ត្រក្នុងការប្រកួតWorld Cupបាន។

អាន​បន្ត៖ សម្តេចតេជោ ព្រួយបារម្ភពីភាពទន់ខ្សោយវិស័យកីឡាក្នុងទ្វីបអាស៊ី...

លោក ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយនិស្សិតវិទ្យាស្ថានកសិកម្មព្រែកលៀប ដែលត្រូវចុះកម្មសិក្សានៅប្រទេសអ៉ីស្រាអែល និងនិស្សិតដែលត្រលប់មកវិញចំនួន៣៧០នាក់

(ភ្នំពេញ)៖ ពិធីសំណេះសំណាលជាមួយនិស្សិតទើបបញ្ចប់កម្មសិក្សា និងត្រៀមទៅបន្តកម្មសិក្សានៅប្រទេសអុីស្រាអែល ក្នុងឆ្នាំសិក្សា២០២២-២០២៣របស់ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. នៅស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ អគារខេមរានី នាថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២២នេះ។

អាន​បន្ត៖ លោក ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយនិស្សិតវិទ្យាស្ថានកសិកម្មព្រែកលៀប...

លោក ថោង ខុន ដាក់​ចេញ​​យុទ្ធសាស្ត្រ​​ស្តារ​វិស័យទេសចរណ៍​​កម្ពុជា​ ក្នុង​ដំណាក់កាល​កូវីដ

នៅក្នុងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ« ការគិតគួរឡើងវិញពីទេសចរណ៍ (Rethinking Tourism)» ដេលរៀបចំឡើងកាលពីម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានប្រកាសដាក់ចេញយុទ្ធសាស្រ្ត ដើម្បីលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងដំណាក់កាលនៃជំងឺកូវីដ១៩»។

អាន​បន្ត៖ លោក ថោង ខុន ដាក់​ចេញ​​យុទ្ធសាស្ត្រ​​ស្តារ​វិស័យទេសចរណ៍​​កម្ពុជា​...

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍៤ចំណុច ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យកីឡា និងការត្រៀមខ្លួនបានល្អ ក្នុងរៀបចំព្រឹត្តិការណ៍កីឡាធំៗខាងមុខឱ្យទទួលបានជោគជ័យខ្ពស់

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍៤ចំណុច ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យកីឡា និងការត្រៀមខ្លួនបានល្អ ក្នុងរៀបចំព្រឹត្តិការណ៍កីឡាធំៗខាងមុខឱ្យទទួលបានជោគជ័យខ្ពស់។

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍៤ចំណុច...

ព័ត៌មានជាតិរដ្ឋមន្ត្រីកសិកម្ម៖ ឧស្សាហកម្មកសិ-ចំណីអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា ឧស្សាហកម្មកសិ-ចំណីអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច ហើយក៏ជាស្ពានតភ្ជាប់ដ៏សំខាន់រវាងកសិករ អ្នកផលិត និងអ្នកប្រើប្រាស់ចុងក្រោយផងដែរ។

អាន​បន្ត៖ ព័ត៌មានជាតិរដ្ឋមន្ត្រីកសិកម្ម៖...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកមហាសន្និបាត ក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកមហាសន្និបាត...

កម្ពុជាដកចេញវិធានការសុខាភិបាលមួយចំនួនទៀតសម្រាប់ជន​បរទេស ដែលចូលមកប្រទេសកម្ពុជា, មិនតម្រូវឲ្យប​ង្ហាញសេចក្ដីប្រកាសសុខភាព ឬវិញ្ញាបនបត្រវ៉ាក់សាំង

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដដកចេញវិធានការសុខាភិបាលមួយចំនួន សម្រាប់ជនបរទេសដែលចូលមកប្រទេសកម្ពុជា ដោយមិនតម្រូវឲ្យបង្ហាញសេចក្ដីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពេញលេញនៅពេលមកដល់កម្ពុជា។

អាន​បន្ត៖ កម្ពុជាដកចេញវិធានការសុខាភិបាលមួយចំនួនទៀតសម្រាប់ជន​បរទេស...

ព្រះមហាក្សត្រ សព្វព្រះទ័យជាខ្លាំង នៅពេលដែលបានឃើញកម្ពុជាបើកប្រទេស លើគ្រប់វិស័យជាប្រក្រតីឡើងវិញ

ព្រះរាជសាររបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី ៨ នីតិកាលទី ៦ នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២ បានសព្វព្រះទ័យជាខ្លាំង នៅពេលដែលបានឃើញព្រះរាជាណាចក្រកម្ពុជា បានបើកប្រទេសឲ្យដំណើរការការងារលើគ្រប់វិស័យ ជាប្រក្រតីឡើងវិញនេះ។

អាន​បន្ត៖ ព្រះមហាក្សត្រ សព្វព្រះទ័យជាខ្លាំង នៅពេលដែលបានឃើញកម្ពុជាបើកប្រទេស...

រដ្ឋមន្រ្តីកសិកម្មចូលរួមវេទិកាអន្តរជាតិស្តីពី “សុវត្ថិភាពម្ហូបអាហារ”និងការងារកសិកម្មនៅអឺរ៉ុប

ភ្នំពេញៈ តបតាមការអញ្ជើញពីអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងតែបានដឹកនាំគណ:ប្រតិភូក្រសួង អញ្ជើញទៅចូលរួមក្នុងវេទិកាអន្តរជាតិស្តីពី “សុវត្ថិភាពម្ហូបអាហារ” និង ពិភាក្សាការងារកសិកម្មនៅអឺរ៉ុប ។

អាន​បន្ត៖ រដ្ឋមន្រ្តីកសិកម្មចូលរួមវេទិកាអន្តរជាតិស្តីពី...

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅខេត្តសៀមរាប

(សៀមរាប)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថានជាសេនាធិការ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន លើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅលើទឹកដីអង្គរ ខេត្ដសៀមរាប ចាប់ពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។

អាន​បន្ត៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ានលើកទី៣៣...