ផ្សាយផ្ទាល់


បណ្តាញសង្គម

កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការ រៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៥ - ២០១៧ ខេត្ត ត្បូងឃ្មុំ

ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ នៅសាលាខេត្ត ត្បូងឃ្មុំ បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយស្តីពីការ រៀបចំកម្មវិធី វិនិយោគបីឆ្នាំរំកិល ២០១៥ - ២០១៧ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត ត្បូងឃ្មុំ ព្រមទាំងមានការអញ្ជើញ ចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម សមាជិកក្រុម ប្រឹក្សាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក នាយករដ្ឋបាល នាយក នាយករងទីចាត់ការ លោក លោកស្រី ប្រធាន អនុប្រធាន ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមការងារកសាងផែនការខេត្ត និង មន្រ្តីសាលាខេត្ត ជាច្រើនរូបទៀត។

អាន​បន្ត៖ កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការ រៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៥ - ២០១៧...

សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម ចុះធ្វើការអង្កេតទំនិញនៅលើទីផ្សារ និងដែលកំពង់ដាក់តាំងលក់នៅតាមដេប៉ូលក់ដុំ និងរាយមួយចំនួន ស្ថិតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហ័រណ-អាហ័រណ និង បង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) សាខាកាំកុងត្រូល ប្រចាំខេត្ត ត្បូងឃ្មុំ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ មន្ត្រីសាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល និងបានសហការជាមួយមន្ទីរពាណិជ្ជកម្ម បានចុះធ្វើការ អង្កេតទំនិញ នៅលើទីផ្សារ និងដែលកំពង់ ដាក់តាំងលក់ នៅតាមដេប៉ូលក់ដុំ និងរាយមួយចំនួន ស្ថិតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម...

ក្រុមម៉ូតូកង់បី ជាង១០០នាក់ ផ្ទុះហិង្សាវាយតប់គ្នា បង្កភាពអនាធិតេយ្យ នៅមុខរ៉ារថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ

ភ្នំពេញៈ នៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង៧យប់ ក្រុមម៉ូតូកង់៣ ប្រមាណជាង ១០០នាក់ ដែលម្ខាងជា សមាជិក របស់លោក វន ពៅ និងម្ខាងទៀត ជាសមាជិក របស់លោក ឯ សុភាស់ បានឈ្លោះ ប្រកែកគ្នា រហូតបង្កជា អំពើហិង្សា យ៉ាងអនាធិតេយ្យ នៅម្តុំមុខរ៉ារថភ្លើង ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ ។

អាន​បន្ត៖ ក្រុមម៉ូតូកង់បី ជាង១០០នាក់ ផ្ទុះហិង្សាវាយតប់គ្នា បង្កភាពអនាធិតេយ្យ...

សម្តេចតេជោ លើកទឹកចិត្ត ក្រសួងកា រពារជាតិឡាវ និងកម្ពុជា រួមគ្នាបង្កើន កិច្ចសហប្រតិបត្តិការ ទ្វេភាគី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត ឱ្យក្រសួងការពារ ប្រទេសទាំងពីរកម្ពុជា -ឡាវ បន្តពិភាក្សាគ្នា ចែករំលែកបទពិសោធន៍ និងព័ត៌មានរួមទាំងបង្កើន កិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែ រឹងមាំថែមទៀត សម្រាប់ជា ផលប្រយោជន៍ នៃប្រទេសទាំងពីរ ។

អាន​បន្ត៖ សម្តេចតេជោ លើកទឹកចិត្ត ក្រសួងកា រពារជាតិឡាវ និងកម្ពុជា រួមគ្នាបង្កើន...

ឯកឧត្តម ខៀវ កញ្ញារីទ្ធ ក្នុងពិធីបុណ្យស្រោចស្រង់ សុគន្ធវារី នឹងប្រកាសតែង ជាព្រះចៅអធិការវត្ត ពុទ្ធគិរីរតនារាម ហៅ ( ត្រពាំងក្រហម )

កាលពីថ្មីៗនេះ ក្នុងពិធីបុណ្យ ស្រោចស្រង់ សុគន្ធវារី នឹងប្រកាសតែង ដល់ព្រះករុណាត្មាភាព អោយជា ព្រះចៅអធិការវត្ត ពុទ្ធគិរីរតនារាម ហៅ (ត្រពាំងក្រហម) មានព្រះវត្តមាន ព្រះមេគណខេត្ត រតនគិរី ព្រះលេខាគណ មន្ត្រីសង្ឃគ្រប់ឋានុក្រម

អាន​បន្ត៖ ឯកឧត្តម ខៀវ កញ្ញារីទ្ធ ក្នុងពិធីបុណ្យស្រោចស្រង់ សុគន្ធវារី នឹងប្រកាសតែង...

រដ្ឋាភិបាល​ កំពុង​គិតគូរលើកកម្ពស់ ​ប្រាក់រៀល​ សម្រាប់​ឆ្នាំ​២០១៥ -២០២០ ​

ភ្នំពេញ: ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានឱ្យដឹងថា គណៈកម្មាធិការ គោលនយោបាយ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានកំពុងពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាង គោលនយោបាយជាតិ លើកកម្ពស់ ការប្រើប្រាស់រៀល សម្រាប់ ឆ្នាំ២០១៥ -២០២០ ដែលរៀបចំ ដោយ ធនាគារជាតិ នៃកម្ពុជា ដើម្បីលើកកម្ពស់ ការចាយប្រាក់រៀល ។

អាន​បន្ត៖ រដ្ឋាភិបាល​ កំពុង​គិតគូរលើកកម្ពស់ ​ប្រាក់រៀល​ សម្រាប់​ឆ្នាំ​២០១៥ -២០២០ ​

ប្រធាន​រដ្ឋ ​ឡាវ​ អបអរសាទរ​ ចំពោះ​ការ​រីក ចម្រើន​យ៉ាងខ្លាំង​ របស់​កម្ពុជា​

ភ្នំពេញ ៖ ឯកឧត្តម ជុំម៉ាលី សាយ៉ាសន (CHOUMMALY SAYASONE) ប្រធាន រដ្ឋ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានសម្តែងនូវការអបអរ សាទរយ៉ាងខ្លាំង ចំពោះការរីកចម្រើន របស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងរយៈ ពេលដ៏ខ្លីនោះ។

អាន​បន្ត៖ ប្រធាន​រដ្ឋ ​ឡាវ​ អបអរសាទរ​ ចំពោះ​ការ​រីក ចម្រើន​យ៉ាងខ្លាំង​ របស់​កម្ពុជា​

ប្រមុខរដ្ឋឡាវ សរសើរកម្ពុជា ថាមានការ បង្រួបបង្រួម នយោបាយបានល្អ

ភ្នំពេញ៖ ប្រធានរដ្ឋឡាវ លោក ជុំម៉ាលី សាយ៉ាសន បានធ្វើការសរសើរ ទៅកាន់គណបក្ស នយោបាយ របស់ប្រទេសកម្ពុជា ដែលមានគណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិជាដើម ថាមានការបង្រួបបង្រួម នយោបាយ បានយ៉ាងល្អ។

អាន​បន្ត៖ ប្រមុខរដ្ឋឡាវ សរសើរកម្ពុជា ថាមានការ បង្រួបបង្រួម នយោបាយបានល្អ

លោក ស ខេង តឿនមន្ដ្រីរដ្ឋបាល ទីប្រជុំជន ទូទាំងប្រទេស គ្រប់គ្រងសំណល់រឹង-រាវ ឲ្យបានល្អ

ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដើម្បីអនុវត្តន៍គោល ការណ៍ប្រឡង ប្រណាំងទីក្រុងស្អាត ឲ្យមានប្រសិទ្ធិខ្ពស់នោះ មន្ដ្រីរដ្ឋបាល ទីប្រជុំជនថ្នាក់ក្រោមជាតិ ត្រូវខិតខំស្វែងរក វិធីសាស្ដ្រគ្រប់ បែបយ៉ាង ដើម្បីគ្រប់គ្រង សំណល់រឹង -រាវ នៅតាមមូលដ្ឋាន របស់ខ្លួនឲ្យបានស្អាត និងមានសោភ័ណ្ឌ ស្រស់បំព្រង ។

អាន​បន្ត៖ លោក ស ខេង តឿនមន្ដ្រីរដ្ឋបាល ទីប្រជុំជន ទូទាំងប្រទេស គ្រប់គ្រងសំណល់រឹង-រាវ...

សម្តេច ហេង សំរិន អនុញ្ញាត​ឱ្យ​ អ្នក​សម្រប​សម្រួល ​​អង្គ​ការ ​សហប្រជាជាតិ និង​ជា​តំណាង​ UNDP ប្រចាំកម្ពុជា ចូលជួប​សម្តែង​ការ គួរសម (2)

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងអនុញ្ញាត ឱ្យលោកស្រីក្លែរវ៉ាន់ ឌីវ៉ារ៉េន អ្នកសម្របសម្រួល របស់អង្គការ សហប្រជាជាតិ និងជាតំណាង UNDP ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវេលាម៉ោង ០៩ព្រឹក ថ្ងៃទី២៦ កុម្ភៈ ២០១៥ នេះ នៅវិមានរដ្ឋសភា ។

អាន​បន្ត៖ សម្តេច ហេង សំរិន អនុញ្ញាត​ឱ្យ​ អ្នក​សម្រប​សម្រួល ​​អង្គ​ការ ​សហប្រជាជាតិ...

ក្រសួងសង្គមកិច្ច គ្រោងកាត់បន្ថយកុមារ រស់តាមមណ្ឌល ឲ្យនៅត្រឹម ៣០ភាគរយ នាឆ្នាំ២០១៧

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសថា ខ្លួននឹងកាត់បន្ថយ ចំនួនកុមាររស់ នៅតាមមណ្ឌល ឲ្យមកនៅត្រឹម ៣០ភាគរយ នាឆ្នាំ ២០១៧ខាងមុខនេះ

អាន​បន្ត៖ ក្រសួងសង្គមកិច្ច គ្រោងកាត់បន្ថយកុមារ រស់តាមមណ្ឌល ឲ្យនៅត្រឹម ៣០ភាគរយ នាឆ្នាំ២០១៧

តំបន់សេដ្ឋកិច្ចភ្នំពេញ​ បង្ហាញ​សក្តា​នុ​ពល​ របស់​ខ្លួន​ចំពោះ ​សេដ្ឋ​កិច្ច​កម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីដំណើរការ អស់រយៈពេល ៨ឆ្នាំកន្លងមក របស់ក្រុមហ៊ុន វិនិយោគអន្តរជាតិ ចំនួន៧៧ ក្រុម ហ៊ុនព្រមទាំងកម្មករ ធ្វើការជាង ១៧០០០នាក់ បានធ្វើឲ្យតំបន់ សេដ្ឋកិច្ចពិសេសភ្នំពេញ បានក្លាយទៅជាតំបន់ សេដ្ឋកិច្ចមួយដែលនាំ មុខគេនៅក្នុងប្រទេស និងជាមុខមាត់ របស់ប្រទេសកម្ពុជា លើកំណែទម្រង់ សេដ្ឋកិច្ច ។

អាន​បន្ត៖ តំបន់សេដ្ឋកិច្ចភ្នំពេញ​ បង្ហាញ​សក្តា​នុ​ពល​ របស់​ខ្លួន​ចំពោះ...

សម្តេចតេជោ ស្នើលុបបំបាត់ វប្បធម៌លាបពណ៌ ទៅក្នុងសេចក្តីព្រាងច្បាប់ បោះឆ្នោត

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងឱកាសចូលរួមបិទ មហាសន្និបាត បូក សរុបការងារ របស់ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះ

អាន​បន្ត៖ សម្តេចតេជោ ស្នើលុបបំបាត់ វប្បធម៌លាបពណ៌ ទៅក្នុងសេចក្តីព្រាងច្បាប់ បោះឆ្នោត

សម្តេច ឲ្យពិនិត្យលើការ ​ផ្ទេរ​មុខងា​រ​ មន្រ្តី​រាជ​ការ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន បានបញ្ជាឲ្យគ្រប់ភាគី ពាក់ព័ន្ធត្រូវជួប ប្រជុំគ្នា ដើម្បីត្រួតពិនិត្យ មើលលើការ ផ្ទេរមុខងារ សាធារណៈ  របស់មន្រ្តីរាជការ ដែលមាការផ្លាស់ប្តូរ ជាបន្តបន្ទាប់ ។

អាន​បន្ត៖ សម្តេច ឲ្យពិនិត្យលើការ ​ផ្ទេរ​មុខងា​រ​ មន្រ្តី​រាជ​ការ

កម្មករ​សំណង់​ម្នាក់​តភ្លើង​ប៉ះ​ចំ​មុខ​តំណឆក់​ស្លាប់

រាជធានីភ្នំពេញ ៖បុរសជាកម្មករសំណង់ម្នាក់ ឃើញងងឹតពេកនៅក្នុង ការដ្ឋានសំណង់ក៏បាន ទៅតភ្លើងដាក់អំពូលប៉ះ ចំមុខតំណបណ្តាល ឱ្យឆក់ដួលផ្ងារក្រោយស្លាប់ មុនពេលបញ្ជូនទៅដល់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីវេលាម៉ោង០៦ និង១៥នាទីល្ងាចថ្ងៃទី២៤ កុម្ភៈ ២០១៥  ស្ថិតនៅក្នុងការដ្ឋានសំណង់ ក្នុងផ្លូវលំភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

អាន​បន្ត៖ កម្មករ​សំណង់​ម្នាក់​តភ្លើង​ប៉ះ​ចំ​មុខ​តំណឆក់​ស្លាប់

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើនសមត្ថភាព ដល់មន្ត្រីក្រោមឧិវាទ ទាំង ២៥រាជធានី-ខេត្ត នៅខេត្តកំពង់ចាម

កំពង់ចាម៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបង្កើតនូវ មជ្ឈមណ្ឌល ធនធានទេសន្តរ ប្រវេសន៍ នៅគ្រប់រាជធានី -ខេត្ត ក្នុងពេលខ្លីខាងមុខ និងផ្តល់សមត្ថភាព បន្ថែមដល់មន្ត្រីក្រោម ឧិវាទទាំង ២៥រាជធានី -ខេត្ត នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម រយៈពេល២ថ្ងៃ នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បីធ្វើឲ្យប្រសើរឡើង ក្នុងការគ្រប់គ្រង ទេសន្តរប្រវេសន៍ ។

អាន​បន្ត៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើនសមត្ថភាព ដល់មន្ត្រីក្រោមឧិវាទ...

ឯកឧត្តម ខៀវ កាញារីទ្ធ បានជំរុញឱ្យអ្នកនាំពាក្យ គ្រប់បណ្តា ក្រសួងនានា នៅកម្ពុជា បង្កើនទំនាក់ទំនង ជាមួយអ្នកសារព័ត៌មាន ក្នុងការបំភ្លឺ ព័ត៌មានផ្សេងៗ ជៀសវាងយក អ្នកសារព័ត៌មាន ធ្វើជាសត្រូវ

(ភ្នំពេញ)៖ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ នៅថ្ងៃអង្គារ៍នេះ បានជំរុញឱ្យ អ្នកនាំពាក្យគ្រប់ បណ្តាក្រសួងនានា នៅកម្ពុជា បង្កើនទំនាក់ទំនង ជាមួយអ្នកសារព័ត៌មាន ក្នុងការបំភ្លឺ ព័ត៌មានផ្សេងៗ ជៀសវាងយក អ្នកសារព័ត៌មាន ធ្វើជាសត្រូវ ។

អាន​បន្ត៖ ឯកឧត្តម ខៀវ កាញារីទ្ធ បានជំរុញឱ្យអ្នកនាំពាក្យ គ្រប់បណ្តា ក្រសួងនានា នៅកម្ពុជា...

សម្តេច​តេជោ​ ជំរុញ​ការ​ដោះ​លែង ​ស្ត្រី​មាន​ផ្ទៃ​ពោះ មាន​កូន ​ក្នុង​ពន្ធនាគារ​ឱ្យ​ បាន​មុន​ចូល​ឆ្នាំ​ខ្មែរ

ភ្នំពេញ ៖ ជាផ្នែកនៃ អំពើមនុស្សធម៌ មួយនៅក្នុងសង្គម សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានជំរុញឱ្យ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើបែបបទ ឱ្យបានលឿន ដើម្បីដោះលែងស្ត្រី ដែលមានកូន និងស្ត្រី ដែលមានផ្ទៃពោះ កំពុងជាប់ ក្នុងពន្ធនាគារ ចំនួនប្រមាណជាង ៤០នាក់ នៅទូទាំងប្រទេស ឱ្យបានមុនបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ ក្នុងខែមេសា ខាងមុខនេះ។

អាន​បន្ត៖ សម្តេច​តេជោ​ ជំរុញ​ការ​ដោះ​លែង ​ស្ត្រី​មាន​ផ្ទៃ​ពោះ មាន​កូន...

សម្តេចតេជោ បានមានប្រសានសន៍ថា ប្រាក់រៀល​ ​នឹង​បន្ត​ឡើង​ថ្លៃ​ ​ដល់​​ចូល​ឆ្នាំ​ខ្មែរ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង នៅថ្ងៃទី២៣ ខែកុម្ភៈនេះ ថាក្នុងឱកាស ចូលឆ្នាំថ្មី ប្រពៃណីចិន ប្រាក់រៀលរបស់កម្ពុជាបានឡើងថ្លៃដោយសារតែការប្រើប្រាស់ក្នុងទីផ្សារកើន ឡើងតែយ៉ាងណាស ម្តេចបញ្ជាក់ថា បើទោះតម្លៃប្រាក់រៀល កើនឡើងក្តី ប៉ុន្តែស្ថិត កម្រិតអាចគ្រប់គ្រង បានស្របតាមច្បាប់ ហិរញ្ញវត្ថុ គឺស្ថិតក្នុងរង្វង់ ៤០៥០រៀល ក្នុង១ដុល្លារ។

អាន​បន្ត៖ សម្តេចតេជោ បានមានប្រសានសន៍ថា ប្រាក់រៀល​ ​នឹង​បន្ត​ឡើង​ថ្លៃ​...

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីសេចក្តីព្រាងច្បាប់សិទ្ធិក្cនុងការទទួលព័ត៌មាន

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានដឹកនាំកិច្ច ប្រជុំអន្តរក្រសួង ស្តីពីសេចក្តី ព្រាងច្បាប់សិទ្ធិ ក្នុងការទទួលព័ត៌មាន ដែលប្រព្រឹត្តទៅ នៅទីស្តីការក្រសួង។

ឯកឧត្តម វង សូត អញ្ជើញជា អធិបតីក្នុងពិធី ប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចចិត្ត នៃមហាសន្និបាទវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្ស ប្រជាជនកម្ពុជា

ត្បូងឃ្មុំ៖ ឯកឧត្តម វង សូត ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកពញាក្រែក បានអញ្ជើញជា អធិបតីក្នុងពិធី ប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចចិត្ត នៃមហាសន្និបាទវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្ស ប្រជាជនកម្ពុជា នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី 22-02-2015 ។