បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិមុនបេសកកម្មទៅក្រៅប្រទេស

(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិ បាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន បានផ្ញើសារជូនជនរួមជាតិអំពីដំណើរបេសកម្មរបស់សម្ដេចទៅក្រៅប្រទេសនឹងបានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋដែលនៅក្រៅប្រទេសដែលមិ នអាចជួបសំណេះសំណាលបានដោយ សារពេលវេលាខ្លី។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិមុនបេសកកម្មទៅក្រៅប្រទេស

កម្ពុជា-កូរ៉េ ពង្រឹងលើការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ដើម្បីបង្កើនផលិតភាព និងគុណភាព វិស័យម្ហូបអាហារ និងភេសជ្ជ:សម្រាប់បម្រើឲ្យការនាំចេញ និងប្រែក្លាយកម្ពុជា ជាមជ្ឈមណ្ឌលចំណីអាហារសម្រាប់អាស៊ាន

(ភ្នំពេញ)៖ លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ តំណាងលោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូសមាគមអ្នកនាំចូលកូរ៉េ (Korea Importers Association, KOIMA) ដឹកនាំដោយលោក Kim Byung Kwan ប្រធានសមាគម នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

អាន​បន្ត៖ កម្ពុជា-កូរ៉េ ពង្រឹងលើការប្រើប្រាស់បច្ចេកវិទ្យា...

​ក្រសួងមហាផ្ទៃ នឹង​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ទទួលបន្ទុក ឧក្រិដ្ឋកម្ម​ឆ្លងដែន លើក​ទី​១៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដ៏​ខ្លី​ខាងមុខ​

ភ្នំពេញៈ ដោយបានការឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្នុងនាមជាប្រធានប្តូរវេន នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ (16 AMMTC and Its Related Meetings) ចាប់ពីថ្ងៃទី ២១-២២ ខែកញ្ញា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ ។

អាន​បន្ត៖ ​ក្រសួងមហាផ្ទៃ នឹង​ធ្វើជា​ម្ចាស់ផ្ទះ...

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាត់ទុកល្បែងស៊ីសង ជាមេរោគមហារីកនៃសង្គមនឹងធ្វើឱ្យបញ្ហាសង្គមកាន់តែស្មុគស្មាញ

រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានថ្លែងថា ល្បែងស៊ីសងខុសច្បាប់ជាមេរោគមហារីកនៃសង្គមរបស់កម្ពុជា បើមិនដោះស្រាយទេ គឺធ្វើឱ្យបញ្ហាសង្គមកាន់តែស្មុគស្មាញបំផុត ដូច្នេះសមត្ថកិច្ចត្រូវបន្ដបង្ក្រាបឱ្យទាន់ពេលវេលា។

អាន​បន្ត៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាត់ទុកល្បែងស៊ីសង...

រដ្ឋសភា អនុម័តគម្រោងចំណាយថវិការបស់ខ្លួន សម្រាប់ឆ្នាំ ២០២៣ ដើម្បីបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តលើគម្រោងចំណាយថវិការបស់រដ្ឋសភា ឆ្នាំ ២០២៣ ដើម្បីបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់បញ្ចូលទៅក្នុងគម្រោងថវិកាជាតិ ស្របតាមច្បាប់ ស្ដីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។

អាន​បន្ត៖ រដ្ឋសភា អនុម័តគម្រោងចំណាយថវិការបស់ខ្លួន សម្រាប់ឆ្នាំ ២០២៣...

គណៈរដ្ឋមន្ដ្រីលើកពេលកិច្ចប្រជុំពេញអង្គ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញាខាងមុខនេះ ទៅពេលក្រោយវិញ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានសេចក្ដីជូនដំណឹង ពីការលើកពេល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២ ទៅពេលក្រោយវិញ។

អាន​បន្ត៖ គណៈរដ្ឋមន្ដ្រីលើកពេលកិច្ចប្រជុំពេញអង្គ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៣...

រដ្ឋមន្ត្រីការងារ សោកស្តាយពលករខ្មែរមួយចំនួនតូចនៅកូរ៉េ ជឿលើអប្បិយជំនឿត្រឡប់ទៅស្រុកវិញ បោះបង់ចោលការងារ

លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវការសោកស្តាយចំពោះពលករខ្មែរមួយចំនួនតូចធ្វើការនៅប្រទេសកូរ៉េ បានជឿលើការឃោសនាបែបអប្បិយជំនឿរបស់អ្នកនយោបាយ និងបានត្រឡប់ទៅមាតុភូមិវិញទាំងតក់ក្រហល់ បោះបង់ចោលការងារ រត់ចោលថៅកែធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះដ៏ល្អរបស់ពលករខ្មែរ។

អាន​បន្ត៖ រដ្ឋមន្ត្រីការងារ សោកស្តាយពលករខ្មែរមួយចំនួនតូចនៅកូរ៉េ...

កម្ពុជា និង​តួ​ក​គី ឯកភាព​បង្កើត​ជើងហោះហើរ​ត្រង់ នាពេល​ឆាប់ៗ​

ភ្នំពេញ៖ កម្ពុជា-តួកគី បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ បន្ថែមទៀត ជាពិសេសបង្កើតជើងហោះហើរត្រង់ នាពេលឆាប់ៗ។

អាន​បន្ត៖ កម្ពុជា និង​តួ​ក​គី ឯកភាព​បង្កើត​ជើងហោះហើរ​ត្រង់ នាពេល​ឆាប់ៗ​

អតីតប្រធានទីភ្នាក់ងារ JICA វាយតម្លៃខ្ពស់ចំពោះការដឹកនាំជាប្រធានអាស៊ានរបស់សម្ដេចតេជោ

(ភ្នំពេញ)៖ លោក KITAOKA Shinichi អតីតប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)បានសំដែងនូវការគោរពនិងវាយតម្លៃខ្ពស់ចំ ពោះការដឹកនាំជាប្រធានអាស៊ានរបស់សម្ដេចតេជោជាពិសេសចំពោះវិធានការនៅប្រទេសមីយ៉ាន់ម៉ា ។

អាន​បន្ត៖ អតីតប្រធានទីភ្នាក់ងារ JICA...

សម្តេចតេជោ ហ៊ុន សែន ស្នើអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បន្តជួយចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ របស់កម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បន្តជួយចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញលើផលិតផលរបស់កម្ពុជាបន្ថែមទៀត ដើម្បីរក្សាគុណតម្លៃផលិតផលរបស់កម្ពុជា។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ស្នើអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក...

សម្តេចតេជោ ហ៊ុន សែន៖កម្ពុជានឹងខិតខំបន្តពង្រឹងកិច្ចសហការអាស៊ាន-ចិនឱ្យកាន់តែប្រសើរឡើងដើម្បីធានានូវចីរភាព បរិយាប័ន្ននិងភាពធន់នៃកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២២ បានថ្លែងថា កម្ពុជានឹងខិតខំបន្តពង្រឹងកិច្ចសហការអាស៊ានជាមួយសាធារណរដ្ឋប្រជាមានិតចិនឱ្យកាន់តែប្រសើរឡើងដើម្បីធានានូវចីរភាព បរិយាប័ន្ន និងភាពធន់ នៃកិច្ចអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចក្នុងតំបន់ទាំងពីរ ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន...

សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៩ ក្នុងទីក្រុងណាននីង ប្រទេសចិន

ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើក ពិព័រណ៍ចិន-អាស៊ាន លើកទី១៩ តាមប្រព័ន្ធវិដេអូ។

អាន​បន្ត៖ សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៩...

កម្ពុជា កាត់បន្ថយអត្រាមរណភាព​របស់មាតា មកត្រឹម​ ១៥៤នាក់ ក្នុងចំណោមទារក​កើតរស់ ១០ម៉ឺននាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមឆ្នាំ២០២១ ក្រសួងសុខាភិបាល សម្រេចបាននូវការកាត់បន្ថយអត្រាមរណភាពរបស់មាតាមកត្រឹម ១៥៤នាក់ ក្នុងចំណោមទារកកើតរស់ ១០០ ០០០នាក់ និងអត្រាមរណរបស់ទារក ក៏ត្រូវបានថយចុះ គួរកត់សម្គាល់។

អាន​បន្ត៖ កម្ពុជា កាត់បន្ថយអត្រាមរណភាព​របស់មាតា មកត្រឹម​ ១៥៤នាក់ ក្នុងចំណោមទារក​កើតរស់...

ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មានបង្ហាញពីសមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ មានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល» នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

អាន​បន្ត៖ ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល...

គ.ជ.ប សម្រេចកែសម្រួលខ្លឹមសារមួយចំនួននៅក្នុងសៀវភៅសម្រាប់អ្នកចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ និងកែសម្រួលខ្លឹមសារមួយចំនួននៃផែនការមេការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួននៃសៀវភៅសម្រាប់អ្នកចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ និងកែសម្រួលខ្លឹមសារមួយចំនួននៃផែនការមេសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ហើយបានឯកភាពជាគោលការណ៍លើប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

អាន​បន្ត៖ គ.ជ.ប...

សម្តេចតេជោ ៖ ដល់ពេលត្រូវបញ្ចេញរឿងរ៉ាវមួយចំនួនដែលមនុស្សភាគច្រើនមិនបានដឹង

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដល់ពេលត្រូវបញ្ចេញរឿងរ៉ាវមួយចំនួនដែលមនុស្សភាគច្រើនមិនបានដឹងហើយ តាមរយៈសៀវភៅមួយក្បាលតែមានកម្រាស់ប្រមាណ៦០០ទំព័រ។សម្តេចបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី១៥ កញ្ញាថា« ដល់ពេលដែលត្រូវបញ្ចេញនូវរឿងរ៉ាវមួយចំនួនដែលមនុស្សភាគច្រើនមិនបានដឹង។

អាន​បន្ត៖ សម្តេចតេជោ ៖ ដល់ពេលត្រូវបញ្ចេញរឿងរ៉ាវមួយចំនួនដែលមនុស្សភាគច្រើនមិនបានដឹង

សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីបេឡារុសប្រចាំកម្ពុជា ចូលជួបជូនសារតាំង

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ លោក Uladzimir BARAVIKOU ឯកអគ្គរដ្ឋទូត តែងតាំងថ្មី នៃសាធារណរដ្ឋបេឡារុស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជូនសារតាំង នៅវិមានព្រឹទ្ធសភា។

អាន​បន្ត៖ សម្តេចប្រមុខរដ្ឋស្តីទី...

សុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបើកសម្ភោធពិព័រណ៍ចិន-អាស៊ានលើកទី ១៩ ឆ្នាំ ២០២២នៅទីក្រុងណាននីង

សុន្ទរកថាទាំងស្រុងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុង ពិធីបើកសម្ភោធពិព័រណ៍ចិន-អាស៊ានលើកទី ១៩ ឆ្នាំ ២០២២នៅទីក្រុងណាននីង, ក្រោមប្រធានបទ

អាន​បន្ត៖ សុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន...

សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីបេឡារុសប្រចាំកម្ពុជា ចូលជួបជូនសារតាំង

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ លោក Uladzimir BARAVIKOU ឯកអគ្គរដ្ឋទូត តែងតាំងថ្មី នៃសាធារណរដ្ឋបេឡារុស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជូនសារតាំង នៅវិមានព្រឹទ្ធសភា។

អាន​បន្ត៖ សម្តេចប្រមុខរដ្ឋស្តីទី...

កម្ពុជាបង្ហាញមហិច្ឆតាពង្រីកការវិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

នៅពេលដែលកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងដៃគូត្រូវបានបើកជាផ្លូវការនៅខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកញ្ញាក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាកំពុងជំរុញខ្លាំង ដើម្បីទាក់ទាញការវិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈព្រះរាជាណាចក្រនេះត្រូវបានរងទណ្ឌកម្មពីអឺរ៉ុប និងអាមេរិកដោយសារតែអ្វីដែលគេហៅថាដំណើរថយក្រោយផ្នែកប្រជាធិបតេយ្យ។

អាន​បន្ត៖ កម្ពុជាបង្ហាញមហិច្ឆតាពង្រីកការវិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

សម្តេចតេជោ ហ៊ុន សែន នឹងទម្លាយរឿងសម្ងាត់ដែលមនុស្សភាគច្រើនមិនបានដឹង អំពីការដឹកនាំប្រទេស និងជីវិតនយោបាយរបស់សម្តេច តាមរយៈសៀវភៅថ្មីមួយក្បាល

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា រឿងសម្ងាត់ក្នុងជីវិតដឹកនាំប្រទេសជាតិ ក៏ដូចជានយោបាយប្រមាណ ៧០ ទៅ៨០ភាគរយ ដែលមិនធ្លាប់មាននរណាដឹងនោះ នឹងត្រូវលាតត្រដាងតាមរយៈសៀវភៅមួយក្បាលមានចំណងជើងថា «សម្តេចតេជោ ហ៊ុន សែន អ្នកគូសវាសជោគវាសនាកម្ពុជា»។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន នឹងទម្លាយរឿងសម្ងាត់ដែលមនុស្សភាគច្រើនមិនបានដឹង...