បណ្តាញសង្គម

សម្តេច​ជោ ហ៊ុន សែន​៖ កម្ពុជា នឹង​បន្ត​ជំរុញ​ការយកចិត្តទុកដាក់ លើ​ការអភិវឌ្ឍ ប្រសិទ្ធភាព​ថាមពល និង​ថាមពល​កកើត​ឡើងវិញ​

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ក្នុងឱកាសបើកកិច្ចប្រជុំ រដ្ឋមន្ត្រីថាមពលអាស៊ាន លើកទី ៤០ កិច្ចប្រជុំពាក់ព័ន្ធ

អាន​បន្ត៖ សម្តេច​ជោ ហ៊ុន សែន​៖ កម្ពុជា នឹង​បន្ត​ជំរុញ​ការយកចិត្តទុកដាក់ លើ​ការអភិវឌ្ឍ...

សម្តេចតេជោ ហ៊ុន សែន ស្នើអាស៊ាន តភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន និងបំពង់ឧស្ម័ន ដើម្បីតភ្ជាប់ថាមពលអគ្គិសនីក្នុងតំបន់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ បើកកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ និងកិច្ចប្រជុំពាក់ព័ន្ធ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ស្នើអាស៊ាន តភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន និងបំពង់ឧស្ម័ន...

សហរដ្ឋ អាមេរិក ផ្តល់ជំនួយ អគារ​និង​ម៉ាស៊ីន ផលិត អុកស៊ីសែន​ដល់ កម្ពុជា​

ភ្នំពេញ៖ប្រភពស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានឱ្យដឹងថារដ្ឋាភិបាលសហរដ្ឋអាមេរិក នា ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២ បានផ្តល់ជំនួយជាអគារ និងម៉ាស៊ីនផលិតអុកស៊ីសែនថ្មីមួយ មានទីតាំងនៅក្នុងខេត្តព្រះវិហារនៃប្រទេសកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍ ដល់ ប្រជា ជន ជិត ៣០០ ០០០ នាក់។

អាន​បន្ត៖ សហរដ្ឋ អាមេរិក ផ្តល់ជំនួយ អគារ​និង​ម៉ាស៊ីន ផលិត អុកស៊ីសែន​ដល់ កម្ពុជា​

ប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន៖ សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០២២ រំពឹងកើនដល់៥% និង ៥.២% ក្នុងឆ្នាំ២០២៣

(សៀមរាប)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានថ្លែងថា ផលិតផលក្នុងស្រុកសរុបនៃតំបន់អាស៊ានត្រូវបានរំពឹងទុកថានឹងកើនឡើងពី៣.០% ក្នុងឆ្នាំ២០២១ ទៅដល់៥.០% ក្នុងឆ្នាំ២០២២ ព្រមទាំងបន្តកើនឡើងដល់ ៥.២% ក្នុងឆ្នាំ២០២៣ ដោយសារតែអាស៊ាននៅតែបន្តធានាបាននូវលំហូរដោយសេរី នូវការធ្វើពាណិជ្ជកម្មទំនិញ និងសេវាកម្មដែលចាំបាច់ទាក់ទងនឹងសន្តិសុខស្បៀង និរន្តរភាព និងភាពធន់នៃច្រវាក់ផ្គត់ផ្គង់។

អាន​បន្ត៖ ប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន៖ សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០២២...

ប្រធាន​អង្គការ WEF គ្រោង​មក​កម្ពុជា​ដោយផ្ទាល់ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន​និង​កម្ពុជា

ភ្នំពេញ៖ តាមរយៈសមាជិកនៃគណៈកម្មការប្រតិបត្តិ នៃអង្គការវេទិកាសេដ្ឋកិច្ចពិភពលោក ហៅកាត់ភាសាអង់គ្លេស WEF បានឲ្យដឹងថា នៅខែវិច្ឆិកាខាងមុខនេះ លោកសាស្ត្រាចារ្យ ក្លូស ឆ្វាប់ ស្ថាបនិក និងជាប្រធាន WEF នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ដោយលោកនឹងអញ្ជើញមកចូលរួមក្នុងកិច្ចសន្ទនាសកលស្តីពីអាស៊ានលើកទី២។

អាន​បន្ត៖ ប្រធាន​អង្គការ WEF គ្រោង​មក​កម្ពុជា​ដោយផ្ទាល់...

សម្តេច ហ៊ុន សែនៈអាស៊ានគួរបន្តបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅដោយឈរលើគោលការណ៍សមភាពនិងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅមកមកវិញទៅមក

(ភ្នំពេញ)សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថាអា ស៊ានគួរបន្តបង្កើនការភ្ជាប់ទំនាក់ទំនងជាមួ យដៃគូខាងក្រៅដោយឈរលើគោលការ ណ៍សមភាពនិងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។

អាន​បន្ត៖ សម្តេច ហ៊ុន...

សម្ដេចតេជោ ហ៊ុន សែន គាំទ្រ និងជឿជាក់លើគោលការណ៍គ្រឹះនានា ដែល​មានចែងក្នុងធម្មនុញ្ញរបស់អាស៊ាន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានបង្ហាញការគាំទ្រ និងជឿជាក់ថា លើគោលការណ៍គ្រឹះនានា ដែលមានចែងក្នុងធម្មនុញ្ញរបស់អាស៊ាន គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់យន្ដការនានា ក្នុងគោលដៅរក្សាសន្តិភាព, ស្ថិរភាព, សន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន គាំទ្រ និងជឿជាក់លើគោលការណ៍គ្រឹះនានា...

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន គាំទ្រ​សកម្មភាព​សមាគម​មិត្តភាព វៀតណាម​-​កម្ពុជា ក្នុងការ​រួមចំណែក​ថែរក្សា​សន្តិភាព សាមគ្គីភាព និង​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច

ភ្នំពេញ៖ យោងតាមប្រភពរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោកស្រី ង្វៀន ធីថាញ់ ប្រធានគណៈកម្មការទទួលបន្ទុក ការងារប្រតិភូ និងជាប្រធានសមាគមមិត្តភាព វៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរ សម នៅសណ្ឋាគារ Shehraton នារដ្ឋធានីហាណូយ ក្នុងពេលសម្តេចបានកំពុង បំពេញទស្សនកិច្ច ផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយម វៀតណាម

អាន​បន្ត៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន គាំទ្រ​សកម្មភាព​សមាគម​មិត្តភាព...

គាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន, សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រកាសផ្តល់កម្ចីនូវអត្រាការប្រាក់ទាប ជូនពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក ដែលរុះរើចេញពីតំបន់រមណីយដ្ឋានអង្គរ

(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រកាសផ្តល់ប្រាក់កម្ចីអត្រានូវការប្រាក់ទាប និងដោយភាពអនុគ្រោះ ជូនពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក ដែលរុះរើចេញពីតំបន់រមណីយដ្ឋានអង្គរ។

អាន​បន្ត៖ គាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន, សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា...

កម្ពុជា ផ្ដួចផ្ដើម​គំនិតលើកកម្ពស់ការធ្វើ​សមាហរណកម្មសេដ្ឋកិច្ចឌីជីថលអាស៊ាន

នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបានបង្កើតនូវគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មឌីជីថលអាស៊ាន ដូចជា ការសិក្សាលទ្ធភាពម៉ូដែលបញ្ជូនបច្ចេកវិទ្យាសម្រាប់គម្រោងពាក់ព័ន្ធនឹង SDGs ក្នុងការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងនិរន្តរភាព និងក្របខណ្ឌសម្រាប់ជំរុញកំណើននៃ Ecosystems សម្រាប់អាជីវកម្មឌីជីថលថ្មីក្នុងតំបន់អាស៊ាន។

អាន​បន្ត៖ កម្ពុជា ផ្ដួចផ្ដើម​គំនិតលើកកម្ពស់ការធ្វើ​សមាហរណកម្មសេដ្ឋកិច្ចឌីជីថលអាស៊ាន

​សម្តេច​ប្រធានរដ្ឋសភា និង​នាយករដ្ឋមន្ត្រី​វៀតណាម បេ្ត​ជ្ញា​រួមគ្នា ក្នុងការ​ជំរុញ​កំណើន សេដ្ឋកិច្ច ពាណិជ្ជកម្ម រវាង​កម្ពុជា​-​វៀតណាម ឲ្យ​កើនឡើង​ថែមទៀត​

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាម ម៉ិញជិញ (Pham Minch Chinh) នាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងពីសារៈសំខាន់ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ថាបានផ្តល់ផលប្រយោជន៍ ដល់ប្រជាជនទាំងសងខាង។

អាន​បន្ត៖ ​សម្តេច​ប្រធានរដ្ឋសភា និង​នាយករដ្ឋមន្ត្រី​វៀតណាម បេ្ត​ជ្ញា​រួមគ្នា...

លោកបណ្ឌិត ហ៊ុន ម៉ាណែត ឆ្លើយតបចំពោះ លោក សម រង្ស៊ី ដែលតែងតែវាយប្រហារមើលងាយរូបលោក ដែលជាក្មេងជំនាន់ក្រោយ (Video inside)

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគតរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញឆ្លើយតបចំពោះ លោក សម រង្ស៊ី មេក្រុមប្រឆាំងក្រៅច្បាប់ ដែលតែងតែវាយប្រហារមើលងាយរូបលោក ដែលជាក្មេងជំនាន់ក្រោយ។

អាន​បន្ត៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ឆ្លើយតបចំពោះ លោក សម រង្ស៊ី...

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភសម្ភារៈ ថវិកា ស្បៀងអាហារ ផ្តល់បណ្ណសមធម៌ និងបណ្ណស្ត្រីមានផ្ទៃពោះសុពភាព១០ឆ្នាំ ជួយសម្រួលជីវភាពរបស់ពលរដ្ឋ ស្ម័គ្រចិត្តរុះរើចេញពីតំបន់រមណីយដ្ឋានអង្គរ (Video inside)

(សៀមរាប)៖ ថ្លែងក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញ ពីតំបន់រមណីយដ្ឋានអង្គរ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួន ក្នុងជួយដល់បងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះមានឧបត្ថម្ភនូវសម្ភារៈ ថវិកា ស្បៀងអាហារ និងផ្តល់ បណ្ណសមធម៌ (បណ្ណក្រីក្រ) ផងដែរ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភសម្ភារៈ ថវិកា ស្បៀងអាហារ ផ្តល់បណ្ណសមធម៌...

ប្រមុខរដ្ឋស្តីទី ផ្ញើសារជូនលោកជំទាវ ហេង ខាំពង្ស ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ ឯកឧត្តម ប៊ូ ឡាំ

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានផ្ញើសារលិខិតមួយជូន លោកជំទាវ ហេង ខាំពង្ស និងក្រុមគ្រួសារដោយចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះ ឯកឧត្តម ប៊ូ ឡាំ តំណាង រាស្ត្រមណ្ឌលរតនគីរី និងជាសមាជិកគណៈកម្មការទី៤ នៃរដ្ឋសភា ដែលបានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅវេលាម៉ោង១២:១២នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៦៧ឆ្នាំ។

អាន​បន្ត៖ ប្រមុខរដ្ឋស្តីទី ផ្ញើសារជូនលោកជំទាវ ហេង ខាំពង្ស...

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ឱ្យ​ប្រុងប្រយ័ត្ន​បង្ការ ទប់ស្កាត់ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​ពិធីបុណ្យ កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសូមអំពាវនាវ ដល់សាធារណជន ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ស្តីពីការបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។

អាន​បន្ត៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក...

លោកស្រី ម៉ែន នារីសោភ័គ ផ្ដល់កិច្ចសម្ភាសពាក់ព័ន្ធនឹងការត្រៀមខ្លឹមសារសម្រាប់ចូលរួមកិច្ចប្រជុំ ថ្នាក់ដឹកនាំកាកបាទក្រហម អឌ្ឍចន្ទក្រហម លើកទី១៩ និងវេទិកា យុវជនអាស៊ី អាគ្នេយ៍ នៅប្រទេសប្រ៊ុយណេ (Video Inside)

(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានផ្ដល់កិច្ចសម្ភាសពាក់ព័ន្ធនឹង ការត្រៀមខ្លឹមសារសម្រាប់ចូលរួមកិច្ចប្រជុំ ថ្នាក់ដឹកនាំកាកបាទក្រហម អឌ្ឍចន្ទក្រហម លើកទី១៩ និងវេទិកា យុវជនអាស៊ី អាគ្នេយ៍ នៅប្រទេសប្រ៊ុយណេ នៅពេលឆាប់ៗខាងមុខនេះ។

អាន​បន្ត៖ លោកស្រី ម៉ែន នារីសោភ័គ...

សម្តេចចក្រី ហេង សំរិន ជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានរដ្ឋសភាវៀតណាម

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានជួប ពិភាក្សាការងារទ្វេភាគីជាមួយ លោក វឿង ឌិញហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គម និយមវៀតណាម

អាន​បន្ត៖ សម្តេចចក្រី ហេង សំរិន ជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានរដ្ឋសភាវៀតណាម

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ

(សៀមរាប)៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល...

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរ និងសមត្ថកិច្ចខេត្តកោះកុង តាមដានគ្រប់គ្រងស្ថានការណ៍តាមព្រំដែន

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចខេត្តកោះកុង ដែលនៅជាប់ប្រទេសថៃ ត្រូវបង្កើនការតាមដានសហការ គ្រប់គ្រងរាល់ស្ថានការណ៍នៅតំបន់ព្រំដែនឲ្យល្អ ដើម្បីធានាការការពារសុវត្ថិភាព សន្តិសុខ អភិវឌ្ឍន៍ និងបូរណភាពទឹកដី។

អាន​បន្ត៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរ និងសមត្ថកិច្ចខេត្តកោះកុង...

សម្តេចតេជោ ៖ ការអូសបន្លាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ធ្វើឲ្យបន្ទុចបង្អាក់ការស្តារសង្គមសេដ្ឋកិច្ចឡើងវិញ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការបន្តអូសបន្លាយសង្គ្រាមរុស្ស៊ី- អ៊ុយក្រែន បានធ្វើឲ្យបន្ទុចបង្អាក់ការស្តារសង្គម និងសេចក្តីកិច្ចឡើងវិញ និងធ្វើឲ្យសកលលោកនៅមានភាពផុយស្រួល និងងាយបែកខ្ញែកគ្នា។សម្តេចតេជោ បានលើកឡើងក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ

អាន​បន្ត៖ សម្តេចតេជោ ៖ ការអូសបន្លាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន...

សម្តេចតេជោ ហ៊ុន សែន សង្ខឹមថាឆ្នាំនេះចាប់ពីបិណ្ឌទី១ ដល់ថ្ងៃភ្ជំបិណ្ឌមិនមានហានិភ័យណាមួយកើតឡើងនោះទេ

(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញក្តីសង្ឃឹនថាឆ្នាំនេះចាប់ពីបិណ្ ឌទី១រហូតទៅដល់ ភ្ជុំបិណ្ឌ យើងមិនមានហានិភ័យណាមួយកើតឡើងនោះទេ ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន សង្ខឹមថាឆ្នាំនេះចាប់ពីបិណ្ឌទី១...