បណ្តាញសង្គម

​ក្រសួងបរិស្ថាន ចុះ​អនុស្សារណៈ នៃ​ការយោគយល់​គ្នា ជាមួយ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ស្តីពី​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ឌីជីថល

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងលោក Phung Van Cuong អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ លើបរិវត្តកម្មឌីជីថល នាទីស្តីការក្រសួងបរិស្ថាន។

អាន​បន្ត៖ ​ក្រសួងបរិស្ថាន ចុះ​អនុស្សារណៈ នៃ​ការយោគយល់​គ្នា ជាមួយ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន...

អគ្គនាយករ៉ែ ៖ ៧ខែឆ្នាំនេះ កម្ពុជាចម្រាញ់រ៉ែមាសបានជាង ៣ពាន់៥រយគីឡូក្រាម

នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៩ សីហា នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បញ្ជាក់ឲ្យដឹងថា រយៈពេល ៧ខែឆ្នាំនេះ កម្ពុជា ចម្រាញ់រ៉ែមាសបានចំនួន ៣ ៥៤៣គីឡូក្រាម ស្មើ ២៣២ ដុំ ដោយទទួលបានចំណូលសួយសារបង់ចូលរដ្ឋជាង ៥លាន១សែនដុល្លារ ។

អាន​បន្ត៖ អគ្គនាយករ៉ែ ៖ ៧ខែឆ្នាំនេះ កម្ពុជាចម្រាញ់រ៉ែមាសបានជាង ៣ពាន់៥រយគីឡូក្រាម

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ​ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម

ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីរសៀល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ។

អាន​បន្ត៖ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ​ប្រធាន​រដ្ឋ...

ឯកឧត្តម ហ៊ុន ម៉ាណែត ជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសហព័ន្ធយុវជនហូជីមិញ

នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា

អាន​បន្ត៖ ឯកឧត្តម ហ៊ុន ម៉ាណែត ជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសហព័ន្ធយុវជនហូជីមិញ

មន្ត្រី៖ កម្ពុជាទាមទារ ៧០%នៃប្រេងដែលកប៉ាល់ MT STROVOLOS លួចដឹកចេញពីកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា បានទាមទារ ៧០ភាគរយនៃចំណែកប្រេងទាំងអស់ដែលកប៉ាល់ MT STROVOLOS លួចដឹកចេញពីកម្ពុជាកន្លងទៅនេះ ខណៈ ២៦ភាគរយសម្រាប់ការទូទាត់ជាមួយកប៉ាល់ MT STROVOLOS និងសល់ ៤ភាគរយសម្រាប់សងក្រុមហ៊ុនម្ចាស់បំណុលរបស់ក្រុមហ៊ុន Kris Energy។

អាន​បន្ត៖ មន្ត្រី៖ កម្ពុជាទាមទារ ៧០%នៃប្រេងដែលកប៉ាល់ MT STROVOLOS លួចដឹកចេញពីកម្ពុជា

១ឆ្នាំកម្ពុជាផលិតស៉ីម៉ង់ត៍បាន៩លានតោន ទទួលប្រមូលចំណូលពីសួយសារអារក ៧លានដុល្លារ

(ភ្នំពេញ)៖ ក្នុងមួយឆ្នាំក្រុមហ៊ុនផលិតស៊ីម៉ងត៍ចំនួន៥នៅកម្ពុជា ផលិតស៊ីម៉ងត៍បាន៩លានតោន ដើម្បីបម្រើលើវិស័យសំណង់ក្នុងស្រុក និងប្រមូលចំណូលសួយសារអារកប្រមាណ ៧លានដុល្លារចូលថវិកាជាតិ។

អាន​បន្ត៖ ១ឆ្នាំកម្ពុជាផលិតស៉ីម៉ង់ត៍បាន៩លានតោន ទទួលប្រមូលចំណូលពីសួយសារអារក ៧លានដុល្លារ

លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ភាពសិ្នទ្ធស្នាលចំពោះសិល្បករ

ទទួលទានអាហារសំណេះសំណាល ព្រមទាំងរាំកម្សាន្តយ៉ាងសប្បាយរីករាយ និងស្និទ្ធស្នាលបំផុតដែលលោក បណ្ឌិត ហ៊ុន ម៉ាណែត បានផ្តល់ជូនដល់សិល្បករសិល្បការិនីទាំង៧ទម្រង់នៅកម្ពុជា ។

អាន​បន្ត៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ភាពសិ្នទ្ធស្នាលចំពោះសិល្បករ

បណ្ឌិត យង់ ពៅ លើកឡើងថា តំបន់ឈូសឆាយនៅភ្នំតាម៉ៅ គួរដាំដើមឈើ ហើយបង្កើតជា ឧទ្យានឈើប្រណិតក្បែររាជធានី

អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានថ្លែងថា ក្រោយពីមានការឈូសឆាយនៅភ្នំតាម៉ៅ គួរបញ្ឈប់ការឌឺដងគ្នា រួចដាំដើមឈើនៅកន្លែងនោះឡើងវិញ។

អាន​បន្ត៖ បណ្ឌិត យង់ ពៅ លើកឡើងថា តំបន់ឈូសឆាយនៅភ្នំតាម៉ៅ គួរដាំដើមឈើ ហើយបង្កើតជា...

កម្ពុជាចម្រាញ់រ៉ែមាសបាន ៣,៥៤៣គីឡូក្រាម និងចំណូលបានពីសួយសារជាង ៥លានដុល្លារ គិតត្រឹមដើមខែសីហាឆ្នាំនេះ

(ភ្នំពេញ)៖ លោក អ៉ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមដើមខែសីហា ឆ្នាំ២០២២នេះ កម្ពុជាចម្រាញ់រ៉ែមាសបានចំនួន៣,៥៤៣គីឡូក្រាម និងរកចំណូលពីសួយសារ បានជាង៥លានដុល្លារ។

អាន​បន្ត៖ កម្ពុជាចម្រាញ់រ៉ែមាសបាន ៣,៥៤៣គីឡូក្រាម និងចំណូលបានពីសួយសារជាង ៥លានដុល្លារ...

គ.ជ.ប គ្រោងចុះឈ្មោះពលរដ្ឋថ្មីចំនួន ៥០ម៉ឺននាក់ សម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២នេះ

តាមការរំពឹងទុក ក្នុងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២នេះ គឺ គ.ជ.ប គ្រោងចុះឈ្មោះប្រជាពលរដ្ឋថ្មីចំនួន ៥០ម៉ឺននាក់។

អាន​បន្ត៖ គ.ជ.ប គ្រោងចុះឈ្មោះពលរដ្ឋថ្មីចំនួន ៥០ម៉ឺននាក់ សម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ...

ប្រធាន​ប្តូរ​វេន​រដ្ឋមន្ត្រី​អាស៊ាន ទទួលបន្ទុក​កិច្ចការ​វប្បធម៌ និង​វិចិត្រសិល្បៈ អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​អបអរ​ទិវា​អាស៊ាន លើក​ទី​៥៥

ភ្នំពេញ: លោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានរដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកកិច្ចការវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់ឆ្នាំ២០២០-២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអាស៊ានលើកទី៥៥ នៅសាលសន្នីសីទចតុម្មុខ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។

អាន​បន្ត៖ ប្រធាន​ប្តូរ​វេន​រដ្ឋមន្ត្រី​អាស៊ាន ទទួលបន្ទុក​កិច្ចការ​វប្បធម៌...

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀម នឹងដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា រយៈពេល៥ថ្ងៃ

(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ នឹងដឹកនាំគណៈប្រតិភូអន្តរសភាអាស៊ាន អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋឥណ្ឌា ក្នុងនាមជាតំណាងប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។

អាន​បន្ត៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀម នឹងដឹកនាំគណៈប្រតិភូ...

កម្ពុជា​-​វៀតណាម​បញ្ជាក់​អំពី​ការគាំទ្រ​ចំពោះ​ទិសដៅ​សម្រាប់​ពេលខាងមុខ ដែល​បាន​ឯកភាពគ្នា​

ភ្នំពេញ៖ថ្នាក់ដឹកនាំកងទ័ពកម្ពុជានិងវៀតណាមបានបញ្ជាក់ជូនគ្នាទៅវិញទៅមកអំពីគាំទ្រចំពោះទិសដៅសម្រាប់ពេលខាងមុខ ដែលបានឯកភាពគ្នា ដើម្បីសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល។

អាន​បន្ត៖ កម្ពុជា​-​វៀតណាម​បញ្ជាក់​អំពី​ការគាំទ្រ​ចំពោះ​ទិសដៅ​សម្រាប់​ពេលខាងមុខ...

សៀវភៅ«ឯកអគ្គរាជទូត»របស់បណ្ឌិត តាំង សុខងី នឹងបង្ហាញលម្អិតអំពីការងារ និងភារកិច្ចរបស់មន្រ្តីទូត

លោកបណ្ឌិត តាំង សុខងី អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ និងជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប បានបញ្ចេញស្នាដៃថ្មីមួយទៀតក្រោមចំណងជើងថា «ឯកអគ្គរាជទូត» (Ambassador)។

អាន​បន្ត៖ សៀវភៅ«ឯកអគ្គរាជទូត»របស់បណ្ឌិត តាំង សុខងី នឹងបង្ហាញលម្អិតអំពីការងារ...

សម្ដេចតេជោ ៖ អាស៊ាន បានផ្លាស់ប្ដូរខ្លួនពីអង្គការមានក្របខ័ណ្ឌធូរលុង ទៅជាអង្គការមានរចនាសម្ព័ន្ធរឹងមាំ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានលើកឡើងថា អាស៊ាន បានផ្លាស់ប្ដូរខ្លួនពីអង្គការដែលមានក្របខ័ណ្ឌធូរលុង ទៅជាអង្គការដែលមានរចនាសម្ព័ន្ធរឹងមាំ និងផ្អែកលើវិធានច្បាប់ ក្នុងរយៈពេល ៥៥ឆ្នាំកន្លងមកនេះ។

អាន​បន្ត៖ សម្ដេចតេជោ ៖ អាស៊ាន បានផ្លាស់ប្ដូរខ្លួនពីអង្គការមានក្របខ័ណ្ឌធូរលុង...

រដ្ឋមន្ត្រីការងារណែនាំពលករខ្មែរធ្វើការនៅថៃ ត្រូវថែទាំសុខភាព និងចូលរួមគោរពច្បាប់

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានណែនាំដល់ពលករខ្មែរធ្វើការនៅប្រទេសថៃបន្តថែទាំសុខភាព ដោយប្រកាន់ខ្ជាប់នូវវិធានការពារពីការឆ្លងជំងឺកូវីដ-១៩ និងត្រូវចូលរួមគោរពច្បាប់របស់ប្រទេសគេឱ្យបានល្អ ជៀសវាងបង្កបញ្ហាផ្សេងៗដែលធ្វើឱ្យមានទោសទណ្ឌដល់ខ្លួន។

អាន​បន្ត៖ រដ្ឋមន្ត្រីការងារណែនាំពលករខ្មែរធ្វើការនៅថៃ ត្រូវថែទាំសុខភាព និងចូលរួមគោរពច្បាប់

សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានត្រូវតែឈរលើជំហរនៃការឯកភាពគ្នា សម្រាប់កិច្ចសហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ទៅវិញទៅមក (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានប្តូរវេនឆ្នាំ២០២២នេះ បានគូសរំលេចថា អាស៊ានចាំបាច់ត្រូវតែឈរលើជំហរនៃការឯកភាពគ្នាសម្រាប់កិច្ចសហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ទៅវិញទៅមក។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានត្រូវតែឈរលើជំហរនៃការឯកភាពគ្នា...

សារលិខិតសម្តេចតេជោ ហ៊ុន សែន អបអរសាទរទិវាអាស៊ានថ្ងៃទី ០៨ ខែសីហាឆ្នាំ២០២២

សារលិខិត អបអរសាទរទិវាអាស៊ាន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២២ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ គឺជាថ្ងៃដ៏វិសេសវិសាល ខណៈពេលដែលយើងទាំងអស់គ្នាប្រារព្ធខួបលើកទី ៥៥ឆ្នាំរបស់អាស៊ាន ក្នុងនាមជាអង្គការថ្នាក់តំបន់មួយ។

អាន​បន្ត៖ សារលិខិតសម្តេចតេជោ ហ៊ុន សែន អបអរសាទរទិវាអាស៊ានថ្ងៃទី ០៨ ខែសីហាឆ្នាំ២០២២

ក្រសួងសាធារណការ បង្ហាញឯកសារសំខាន់ៗចំនួន៤ ដែលអ្នកបើកបរយានយន្តត្រូវភ្ជាប់តាមខ្លួន

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងបង្ហាញពីឯកសារសំខាន់ៗចំនួន៤ ដែលតម្រូវឱ្យអ្នកបើកបរយានយន្តធ្វើចរាចរណ៍ នៅលើផ្លូវថ្នល់ ត្រូវមានភ្ជាប់តាមខ្លួនជាចាំចាច់ ដើម្បីកុំឱ្យល្មើសនឹងច្បាប់ចររាចរណ៍ផ្លូវគោក។

អាន​បន្ត៖ ក្រសួងសាធារណការ បង្ហាញឯកសារសំខាន់ៗចំនួន៤ ដែលអ្នកបើកបរយានយន្តត្រូវភ្ជាប់តាមខ្លួន