បណ្តាញសង្គម

សហគមន៍​ផ្តល់ជំនួយគាំទ្រ​គម្រោង​សម្តេចតេជោ​សម្រាប់​សកម្មភាពមីន​

នៅនិវេសនដ្ឋានទូតអង់គ្លេស ថ្ងៃទី ២១ ខែកក្កដា ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជាបានរៀបចំកិច្ចពិភាក្សា Cambodia Mine Action Coffee Briefing ជាមួយប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍វិស័យមីន

អាន​បន្ត៖ សហគមន៍​ផ្តល់ជំនួយគាំទ្រ​គម្រោង​សម្តេចតេជោ​សម្រាប់​សកម្មភាពមីន​

៤ឆ្នាំនេះ រដ្ឋាភិបាល ចំណាយថវិកា៣១លានដុល្លារជូនកម្មករជាស្ត្រីសម្រាលកូន

មន្ត្រីជាន់ខ្ពស់នៃក្រសួងការងា រនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជា បានចំណាយទឹកប្រាក់ប្រមាណ១២៤ ០០០ ០០០ ០០០ រៀលស្មើនឹងប្រមាណ៣១លានដុល្លារអាមេរិកឧបត្ថម្ភបន្ថែមជូនកម្មករនិយោជិកជាស្រ្តីនៅពេលសម្រាលកូនចំនួន៣០៧ ៨៩២ នាក់។

អាន​បន្ត៖ ៤ឆ្នាំនេះ រដ្ឋាភិបាល ចំណាយថវិកា៣១លានដុល្លារជូនកម្មករជាស្ត្រីសម្រាលកូន

អភិបាល​រាជធានី ដឹកនាំ​ដាំ​ដើមឈើ ចំនួន​ជាង ១.០០០ ដើម ដោយ​ជំរុញ​ញ​ឱ្យ​មន្ទីរ​កសិកម្ម និង​អាជ្ញាធរ​ខណ្ឌ ទាំង​១៤ មើលថែ​ដើមឈើ ឱ្យបាន​ល្អ​

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំដាំដើមឈើ ចំនួន ១. ០៧២ ដើម និងបានជំរុញឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ពិនិត្យ និងមើលថែដើមឈើគ្រប់ប្រភេទ ដែលបានដាំរួច ឱ្យបានល្អ ពិសេសត្រូវជួយបំផុសប្រជាពលរដ្ឋ ឱ្យចេះស្រឡាញ់ និងមើលថែដើមឈើ កុំសម្លាប់ដើមឈើ ។

អាន​បន្ត៖ អភិបាល​រាជធានី ដឹកនាំ​ដាំ​ដើមឈើ ចំនួន​ជាង ១.០០០ ដើម...

គណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ប្រជុំពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ធម្មនុញ្ញ

អន្តរគណៈកម្មការជំនាញរដ្ឋសភា ដឹកនាំដោយលោកបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី ៦) នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២នេះ

អាន​បន្ត៖ គណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល...

សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់ថវិកាក្នុង១ឆ្នាំចំនួន១២ម៉ឺនដុល្លារ គាំទ្របេសកកម្មការងាររបស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា អាណត្តិបន្ត ចាប់ពីឆ្នាំ២០២២-២០២៥

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់ថវិកាផ្ទាល់ខ្លួន ដោយមានការចូលរួមពីសប្បុរសជនផង ក្នុង១ឆ្នាំ ចំនួន១២ម៉ឺនដុល្លារ គាំទ្រដល់បេសកកម្មការងាររបស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ស.ស.ស.ក លើការងារព័ត៌មាន និងការផ្សព្វផ្សាយនៅកម្ពុជា សម្រាប់អាណត្តិការងាររយៈពេល៣ឆ្នាំបន្ត ចាប់ពីខែសីហា ឆ្នាំ២០២២ រហូតដល់ខែកក្កដា ឆ្នាំ២០២៥។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់ថវិកាក្នុង១ឆ្នាំចំនួន១២ម៉ឺនដុល្លារ...

ទេសាភិបាលធនាគារជាតិ៖វិបត្តិ​កូ​វីដ​-១៩ បាន​ផ្លាស់ប្តូរ​ឥរិយាបថ​នៃ​ការធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​

ភ្នំពេញ៖វិបត្តិកូវីដ-១៩ បានផ្លាស់ប្តូរឥរិយាបថនៃការធ្វើអាជីវកម្ម គួរឱ្យកត់សម្គាល់ ទាំងចំពោះ អ្នកផលិត អ្នកលក់ និងអ្នកប្រើប្រាស់ដោយពឹងផ្អែកកាន់តែច្រើនលើការលក់-ទិញតាមប្រព័ន្ធអនឡាញ ដែលអាចធ្វើឡើងកាន់តែងាយស្រួលទាំងក្នុងនិងក្រៅប្រទេស ។

អាន​បន្ត៖ ទេសាភិបាលធនាគារជាតិ៖វិបត្តិ​កូ​វីដ​-១៩...

ថ្ងៃនេះជាគម្រប់ខួប៤៤ឆ្នាំ នៃការចូលបម្រើកងទ័ព, នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារជូនអាវុធហត្ថថា «ខ្ញុំម្នាក់ឯងមិនអាចកសាងកេរ្តិ៍ឈ្មោះ កិត្តិយស តម្លៃសម្រាប់កងរាជអាវុធហត្ថ និងកិច្ចការធំតូចជាច្រើនបានឡើយ បើគ្មានការចូលរួមពីបងប្អូន»

(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ ជាគម្រប់ខួប៤៤ឆ្នាំ ដែលនាយឧត្តមសេនីយ៍ សៅ សុខា បានចូលបម្រើកងទ័ព រហូតទទួលបានតំណែងជាមេបញ្ជាការកងទ័ពកំពូលម្នាក់នាពេលបច្ចុប្បន្ន នៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។

អាន​បន្ត៖ ថ្ងៃនេះជាគម្រប់ខួប៤៤ឆ្នាំ នៃការចូលបម្រើកងទ័ព, នាយឧត្តមសេនីយ៍ សៅ សុខា...

អង្គការ​ភ្លែ​ន ចុះ​អនុស្សរណ​: ជាមួយ​ឌី​ជេ ណា​ណា ជា​ទូត​កិត្តិយស ដើម្បី​រួមគ្នា​លើកកម្ពស់​សិទ្ធិ​កុមារ និង​សមភាព​ក្មេងស្រី នៅ​កម្ពុជា​

ភ្នំពេញ៖ អង្គការភ្លែនអន្តរជាតិកម្ពុជា (PLAN) បានចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ឡើងវិញជាមួយពិធីការិនី និងជាអ្នកសម្បូរវោហាស័ព្ទ ឌីជេ ណាណា ជាទូតកិត្តិយសរបស់អង្គការខ្លួន ដើម្បីសំដៅលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី នៅកម្ពុជា។

អាន​បន្ត៖ អង្គការ​ភ្លែ​ន ចុះ​អនុស្សរណ​: ជាមួយ​ឌី​ជេ ណា​ណា ជា​ទូត​កិត្តិយស...

ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មានបង្ហាញពីសមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំ របស់ក្រសួងពាណិជ្ជកម្ម

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ មានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងពាណិជ្ជកម្ម»

អាន​បន្ត៖ ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល...

ត្រៀម​ជួសជុល​មហាវិថី ឈ្នះ​ឈ្នះ ឱ្យ​រួចរាល់​នៅ​មុន​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ចុងឆ្នាំ​២០២៣

រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការជួសជុលកំណាត់មហាវិថីឈ្នះឈ្នះ ដែលមានប្រវែងជាង៧គីឡូម៉ែត្រឡើងវិញ ដើម្បីសម្រួលចរាចរណ៍ និងលើកសោភណ្ឌភាពរាជធានីភ្នំពេញ អោយកាន់តែមានភាពស្រស់ស្អាត

អាន​បន្ត៖ ត្រៀម​ជួសជុល​មហាវិថី ឈ្នះ​ឈ្នះ...

សម្តេចតេជោ ហ៊ុន សែន រីករាយដែលមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីត្រូវបានក្លាយជាមជ្ឈមណ្ឌលអន្តរជាតិ

(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរនិងរីករាយដែលមជ្ឈ មណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីត្រូវបានក្លាយជាមជ្ឈមណ្ឌលអន្តរជាតិ ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន...

រដ្ឋមន្ត្រី​ធនធានទឹក​កម្ពុជា និង​អនុរដ្ឋមន្ត្រី​កសិកម្ម​ជប៉ុន ជួបពិភាក្សា​ការងារ លើ​គម្រោង​ស្រោចស្រព និង​ដោះ​ទឹក ភាគ​និរតី​

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា បានអនុញ្ញាតឱ្យលោក មីយ៉ាហ្សាគី ម៉ាសាវ (MIYAZAKI Masao) សមាជិក សភា និងជាអនុរដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុន រួមជាមួយសហការី ចូលជួបសម្ដែង ការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការ គម្រោងជំនួយលើវិស័យធនធាន ទឹក នាទីស្តីការក្រសួង។

អាន​បន្ត៖ រដ្ឋមន្ត្រី​ធនធានទឹក​កម្ពុជា និង​អនុរដ្ឋមន្ត្រី​កសិកម្ម​ជប៉ុន...

លោក ឃួង​ ស្រេង ព្រមានក្រុម​ហ៊ុនទទួល​ម៉ៅការសាងសង់បន្ថែម​ស្ថានីយបូមទឹក​បឹង​ទំពុន

រាជធានីភ្នំពេញ ៖ ក្នុងពេលចុះពិនិត្យស្ថានីយបូមទឹកបឹងទំពុន នាព្រឹកថ្ងៃទី១៩ ខែមិថុនា បន្ទាប់ពីភ្លៀងមួយមេរួច កាលពីរសៀលថ្ងៃទី១៨ ខែកក្កដានោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឆេះដុំយ៉ាងខ្លាំងដោយព្រមានត្រង់ៗទៅក្រុមហ៊ុនទទួលម៉ៅការសាងសង់បន្ថែមស្ថានីយបូមទឹកបឹងទំពុន ដោយសារមានភាពយឺតយ៉ាវ និងសន្យាថា ស្ថានីយដែលកំពុងសាងសង់នោះអាចដំណើរការបូមទឹកបាននៅពាក់កណ្តាលខែមិថុនានេះ ប៉ុន្តែនៅពេលចុះពិនិត្យផ្ទាល់ មិនអាចដំណើរការបូមបានឡើយ។

អាន​បន្ត៖ លោក ឃួង​ ស្រេង ព្រមានក្រុម​ហ៊ុនទទួល​ម៉ៅការសាងសង់បន្ថែម​ស្ថានីយបូមទឹក​បឹង​ទំពុន

កម្ពុជា ថៃ ពិភាក្សាលើការជំរុញពាណិជ្ជកម្ម និងដឹកជញ្ជូនតាមច្រកព្រំដែនរវាងកម្ពុជា-ថៃ

ភ្នំពេញ៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មកម្ពុជា ជំហានទី២ បានដឹកនាំប្រតិភូក្រសួង និងតំណាងដៃគូអភិវឌ្ឍន៍

អាន​បន្ត៖ កម្ពុជា ថៃ ពិភាក្សាលើការជំរុញពាណិជ្ជកម្ម...

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ប្ដេជ្ញាបន្តលុបបំបាត់រាល់បាតុភាពអសកម្ម និងអវិជ្ជមានក្នុងវិស័យ​ទូរគមនាគមន៍

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសប្ដេជ្ញាបន្តលុបបំបាត់រាល់បាតុភាពអសកម្ម និងអវិជ្ជមានក្នុងវិស័យទូរគមនាគមន៍។

អាន​បន្ត៖ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ប្ដេជ្ញាបន្តលុបបំបាត់រាល់បាតុភាពអសកម្ម...

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Krirk

(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក Krasae Chanwongse សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Krirk ,

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន...

(មានវីដេអូ) ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២២នាក់ និងជាសះស្បើយ១៧នាក់

 

ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២២នាក់ និងជាសះស្បើយ១៧នាក់


អគ្គនាយកដ្ឋានពន្ធដារ ចេញវីដេអូណែនាំ របៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក (Video inside)

(ភ្នំពេញ)៖ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធ ក្នុងការស្នើសុំចុះបញ្ជីសហគ្រាស ធ្វើបច្ចុប្បន្នភាពព័ត៌មាន ពិនិត្យមើលប្រវត្តិនៃការបង់ពន្ធ រួមទាំងអាចទាញយកលិខិតជូនដំណឹងសារពើពន្ធផ្សេងៗនោះ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យអាជីវកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។

អាន​បន្ត៖ អគ្គនាយកដ្ឋានពន្ធដារ ចេញវីដេអូណែនាំ...

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ៖ កម្លាំងពលកម្មក្នុងវិស័យកសិកម្ម នឹងកាន់តែថយចុះ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានគូសបញ្ជាក់ថា កម្លាំងពលកម្មនៅក្នុងវិស័យកសិកម្ម នឹងកាន់តែថយចុះ ដោយពួកគេសម្រុកទៅធ្វើការងារពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្មវិញ។

អាន​បន្ត៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ៖ កម្លាំងពលកម្មក្នុងវិស័យកសិកម្ម នឹងកាន់តែថយចុះ

ប.ស.ស.នឹងចុះផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនដល់កម្មករនិយោជិតក្នុងសប្តាហ៍នេះ

មន្ត្រីជាន់ខ្ពស់បេឡាជាតិសន្តិសុខសង្គម(បស.ស.)បានឱ្យដឹងថា ក្រុមការងារ ប ស.ស. នឹងចុះផ្សព្វផ្សាយស្តីពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនដល់កម្មករនិយោជិតនៅតាមរោងចក្រសហគ្រាសនៅទូទាំងប្រទេសនៅក្នុងសប្តាហ៍នេះដើម្បីឱ្យការអនុវត្តរបបនេះដំណើរទៅប្រកបដោយរលូន។

អាន​បន្ត៖ ប.ស.ស.នឹងចុះផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនដល់កម្មករនិយោជិតក្នុងសប្តា...

សមាគមមិត្ដភាពកម្ពុជា-ចិន អបអរសាទរខួប៦៤ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន

(ភ្នំពេញ)៖ សមាគមមិត្ដភាពកម្ពុជា-ចិន បានចេញលិខិតអបអរសាទរដល់ខួប៦៤ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

អាន​បន្ត៖ សមាគមមិត្ដភាពកម្ពុជា-ចិន អបអរសាទរខួប៦៤ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន