បណ្តាញសង្គម

គ.ជ.ប៖ ថ្ងៃទី១២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ប្រព្រឹត្តទៅដោយរលូន

(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទី១២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង៤ គណបក្សបានធ្វើសកម្មភាពឃោសនាផ្សេងៗទៀតតាមលទ្ធភាព និងមធ្យោបាយរៀងៗខ្លួន។

អាន​បន្ត៖ គ.ជ.ប៖ ថ្ងៃទី១២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥...

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឆ្លើយតបចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធកងរាជអាវុធហត្ថក្រុងតាខ្មៅ ខេត្តកណ្ដាល

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីបំភ្លឺមួយ ដើម្បីឆ្លើយតបចំពោះការលើកឡើងផ្សេងៗ នៅលើបណ្ដាញសង្គម Facebook ពាក់ព័ន្ធជាមួយការបំពេញតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថខេត្តកណ្ដាល។

អាន​បន្ត៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឆ្លើយតបចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋ...

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៖ ជនជាតិកូរ៉េ ជួញដូរគ្រឿងញៀងជិត ៣គីឡូក្រាម ត្រូវបានចោទប្រកាន់

(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនាយកដ្ឋានចារកម្ម បានសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបង្ក្រាបករណីគ្រឿងញៀន ដោយបានឆែកឆេរបន្ទប់ចំនួន ០៤ (បួន) ក្នុងអគារខុនដូរមួយកន្លែងស្ថិតនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អាន​បន្ត៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៖ ជនជាតិកូរ៉េ ជួញដូរគ្រឿងញៀងជិត...

ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីជំងឺផ្តាសាយបក្សី លើក្មេងស្រីអាយុ១៧ឆ្នាំ នៅខេត្តកំពត

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការររកឃើញករណីជំងឺផ្តាសាយបក្សីលើក្មេងស្រីអាយុ១៧ឆ្នាំ នៅខេត្តកំពត។

អាន​បន្ត៖ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីជំងឺផ្តាសាយបក្សី លើក្មេងស្រីអាយុ១៧ឆ្នាំ...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់ ខណៈអ្នកជាសះស្បើយគ្មាន

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១នាក់ ខណៈជាអ្នកជាសះស្បើយ គ្មាន។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់...

ក្រសួងពាណិជ្ជកម្ម៖ តម្លៃសាំងធម្មតាត្រូវលក់តម្លៃ ៤,៣៥០រៀល និងម៉ាស៊ូតលក់តម្លៃ ៤,៣០០រៀល ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៣០០រៀល ក្នុង១លីត្រ៕

អាន​បន្ត៖ ក្រសួងពាណិជ្ជកម្ម៖ តម្លៃសាំងធម្មតាត្រូវលក់តម្លៃ ៤,៣៥០រៀល និងម៉ាស៊ូតលក់តម្លៃ...

អ្នកនាំពាក្យក្រសួងការបរទេស ជូនព័ត៌មានបន្ថែម ករណីពលរដ្ឋខ្មែរជួបគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសថៃ

(ភ្នំពេញ)៖ ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្ដីជូនព័ត៌មានបន្ថែម ស្ដីពីករណីពលរដ្ឋខ្មែរជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងការបរទេស ជូនព័ត៌មានបន្ថែម...

រដ្ឋសភា ចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញលទ្ធផលសម័យប្រជុំវិសាមញ្ញ

(ភ្នំពេញ)៖ អគ្គលេខាធិការ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បង្ហាញលទ្ធផលនៃសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន១១៥រូប។

អាន​បន្ត៖ រដ្ឋសភា ចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញលទ្ធផលសម័យប្រជុំវិសាមញ្ញ

ខែដំបូង អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិបាន ២៩៨លានដុល្លារ

(ភ្នំពេញ)៖ នៅខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលសម្រាប់ថវិកាជាតិ មានចំនួន ១ ២០៩.១៤ ប៊ីលានរៀល (ប្រមាណជា ២៩៨.៥៥ លានដុល្លារ) ស្មើនឹង ៧.១៧% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

អាន​បន្ត៖ ខែដំបូង អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិបាន ២៩៨លានដុល្លារ

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយ ក៏មិនមានដែរ (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយ ក៏មិនមានដែរ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,០៩១នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,០៣១នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕

ដកស្រង់ពី៖Fresh New

និយ័តករអាជីវកម្មអចលនវត្ថុ កោះអញ្ជើញម្ចាស់ក្រុមហ៊ុនចំនួន៤ ឱ្យមកបង់ប្រាក់ពិន័យ ចំពោះការប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដោយគ្មានអាជ្ញាបណ្ណ

(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹង កោះអញ្ជើញម្ចាស់ក្រុមហ៊ុនចំនួន៤ ឱ្យមកបង់ប្រាក់ពិន័យ ចំពោះការប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដោយគ្មានអាជ្ញាបណ្ណ។

អាន​បន្ត៖ និយ័តករអាជីវកម្មអចលនវត្ថុ កោះអញ្ជើញម្ចាស់ក្រុមហ៊ុនចំនួន៤ ឱ្យមកបង់ប្រាក់ពិន័យ...

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា ជ្រលងសម្ពាធទាបមានឥទ្ធិពលអូសបន្លាយ ពីឈូងសមុទ្របេងហ្គាល់រហូតដល់ឈូងសមុទ្រថៃ និងគ្របដណ្ដប់មកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថយឥទ្ធិពល។

អាន​បន្ត៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកុម្ភៈ...

ក្រសួងសេដ្ឋកិច្ច ចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាស ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍។ នេះបើតាមប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកុម្ភៈនេះ៕

អាន​បន្ត៖ ក្រសួងសេដ្ឋកិច្ច ចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារ...

គ.ជ.ប៖ រយៈពេល១០ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រព្រឹត្តទៅដោយរលូន ពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទី១០ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាផ្សេងៗទៀតតាមកម្មវិធីដែលគណបក្សនយោបាយនីមួយៗបានគ្រោងទុក។

អាន​បន្ត៖ គ.ជ.ប៖ រយៈពេល១០ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា...

រដ្ឋសភា ចេញសេចក្តីជូនដំណឹង អំពីការបើកកិច្ចប្រជុំវិសាមញ្ញ ថ្ងៃទី២១ ខែកុម្ភៈ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្រ្តី និងបន្ថែមទេសរដ្ឋមន្រ្តី២រូបទៀត

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋសភាកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការ តែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ៣រូប។

អាន​បន្ត៖ រដ្ឋសភា ចេញសេចក្តីជូនដំណឹង អំពីការបើកកិច្ចប្រជុំវិសាមញ្ញ ថ្ងៃទី២១ ខែកុម្ភៈ...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយ ក៏មិនមានដែរ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយ ក៏មិនមានដែរ។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

តំណាងកម្ពុជា នឹងចូលរួមកិច្ចប្រជុំពិនិត្យរបាយការណ៍ជាតិលើកដំបូង ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

(ភ្នំពេញ)៖ គណៈប្រតិភូតំណាងរាជរដ្ឋាភិបាលកម្ពុជា នឹងទៅចូលរួមការពិនិត្យរបាយការណ៍ជាតិលើកដំបូង នៃការអនុវត្តអនុសញ្ញា អន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

អាន​បន្ត៖ តំណាងកម្ពុជា នឹងចូលរួមកិច្ចប្រជុំពិនិត្យរបាយការណ៍ជាតិលើកដំបូង...

ក្រសួងកិច្ចការនារី ចេញប្រកាសព័ត៌មាន អំពីយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ «ស្តី្រ និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»

(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី បានចេញសេចក្តីប្រកាសព័ត៌មាន អំពីយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ «ស្តី្រ និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» Women and Girls in Digital Transformation។

អាន​បន្ត៖ ក្រសួងកិច្ចការនារី ចេញប្រកាសព័ត៌មាន អំពីយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា...

គ.ជ.ប៖ ថ្ងៃទី៩ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រព្រឹត្តទៅដោយរលូន ពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ

(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទី៩ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង ៤គណបក្ស បានធ្វើសកម្មភាពឃោសនាផ្សេងទៀតដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សនយោបាយខ្លួនដល់អ្នកបោះឆ្នោត។

អាន​បន្ត៖ គ.ជ.ប៖ ថ្ងៃទី៩ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា...

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផល នៃការចូលរួមសង្កេតការណ៍បោះឆ្នោតនៅប្រទេសឥណ្ឌូនេស៊ី

(ភ្នំពេញ)៖ ឆ្លើយតបតាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៃប្រទេសឥណ្ឌូនេស៊ី លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានចាត់តាំងលោក ហង្ស ពុទ្ធា សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប ទៅចូលរួមសង្កេតការណ៍បោះឆ្នោតអន្តរជាតិនៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

អាន​បន្ត៖ គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផល...

លោកស្រី ឌិត នីតា ត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានក្រុមប្រឹក្សាភិបាល ដឹកនាំសមាគមមីក្រូហិរញវត្ថុកម្ពុជា

(ភ្នំពេញ)៖ លោកស្រី ឌិត នីតា ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សម្រាប់អាណត្តិ២០២៤-២០២៥។

អាន​បន្ត៖ លោកស្រី ឌិត នីតា ត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានក្រុមប្រឹក្សាភិបាល...

ជំពូក​រង

  • ការផ្លាស់ប្តូរទីតាំងប្រកបអាជីវកម្មរបស់ក្រុមហ៊ុនត្រដែតអុិនវេសម៉ិនឯ.ក

    ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក មានកិត្តិយសសូមជម្រាបជូនសាធារណៈជន អតិថិជន និបុគ្គលពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា៖ ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក ទទួលបានជាអាជ្ញាបណ្ណដែលមានអត្តលេខ PT-22-0015 ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។

    ដោយក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរទីតាំងអាជីវកម្មរបស់ក្រុមហ៊ុនដូចខាងក្រោម៖

    - អាសយដ្ឋានចាស់ ៖  ផ្ទះលេខ៨៣ ផ្លូវលេខ១២៦ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

    - អាសយដ្ឋានថ្មី      ៖  ភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម  ខេត្តកំពង់ចាម ។                 

    អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជន អតិថិជន និងបុគ្គលដែលបានពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនយើងខ្ញុំមេត្តាជ្រាបជាព័ត៌មាន ។

    ក្នុងករណីមានបញ្ហាពាក់ព័ន្ធនឹងងក្រុមហ៊ុនយើងខ្ញុំ សូមសាធារណៈជនទាក់ទងមកកាន់ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក តាមរយៈលេខទូរស័ព្ទលេខ ០៩៧ ៤៩៤៩ ៩០៤ ឬតាមអ៉ីម៉ែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។   ក្នុងរយៈពេល ០១ ខែ ដោយគិតចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ ៕