បណ្តាញសង្គម

ទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,៣០៩,២៤៧នាក់, ដូសទី៣ចំនួន ១០,៧៥៣,៧៩៤នាក់, ដូសទី៤ចំនួន ៥,៣៧០,៥៥១នាក់, ដូសទី៥ចំនួន ២,០៤៤,៦៧៦នាក់ និងដូសទី៦ចំនួន ៥៤៨,០៩៨នាក់ (គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣)

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣០៩,២៤៧នាក់។

អាន​បន្ត៖ ទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,៣០៩,២៤៧នាក់, ដូសទី៣ចំនួន...

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានានៅកម្ពុជា ប្រចាំថ្ងៃទី២៧ ខែកញ្ញានេះ !

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។

អាន​បន្ត៖ ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានានៅកម្ពុជា...

ទឹកជំនន់លើផ្លូវជាតិលេខ៤ ស្រកអស់ ចរាចរបើកដំណើរការវិញធម្មតា

ភ្នំពេញៈ ជំនន់ទឹកភ្លៀងលិចកំណាត់ផ្លូវជាតិលេខ៤ ចំនួនពីរកន្លែង កាលពីថ្ងៃទី ២៧ ខែកញ្ញា នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា នេះ បានស្រកអស់ទៅវិញ និងគេបានបើកឱ្យចរាចរ ឆ្លងកាត់វិញជាធម្មតា បន្ទាប់ពីបិទមួយរយៈ ក្នុងពេលទឹកលិច នៅលើផ្លូវដល់កម្ពស់ ០,៦០ ម៉ែត្ររួចមក។

អាន​បន្ត៖ ទឹកជំនន់លើផ្លូវជាតិលេខ៤ ស្រកអស់ ចរាចរបើកដំណើរការវិញធម្មតា

អគ្គនាយកដ្ឋានពន្ធដារ សម្រេចលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លី មិនបានប្រើប្រាស់ រហូតដល់ដំណាច់ ឆ្នាំ២០២៣

ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើ អចលនទ្រព្យ និង/ឬពន្ធលើដីធ្លី មិនបានប្រើប្រាស់ រហូតដល់ដំណាច់ឆ្នាំ២០២៣ ។

អាន​បន្ត៖ អគ្គនាយកដ្ឋានពន្ធដារ សម្រេចលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់)...

កូ​វីដ​-១៩៖ ថ្ងៃនេះ អ្នក​ឆ្លង​ថ្មី ០ នាក់ ជាសះស្បើយ ០ នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកញ្ញា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី២៧ ខែកញ្ញា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ០ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ០ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។

អាន​បន្ត៖ កូ​វីដ​-១៩៖ ថ្ងៃនេះ អ្នក​ឆ្លង​ថ្មី ០ នាក់ ជាសះស្បើយ ០ នាក់

មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់សោធនរបបសន្តិសុខសង្គម លើកទី២ ប្រចាំខែកញ្ញា ឆ្នាំ២០២៣ ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក

(ភ្នំពេញ)៖ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជូនដំណឹងដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក អំពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែកញ្ញា ឆ្នាំ២០២៣ នឹងត្រូវបានបើកផ្ដល់ជូនចាប់ពីថ្ងៃទី២៨ ខែកញ្ញា ពីម៉ោង០៩ព្រឹកតទៅ។

អាន​បន្ត៖ មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់សោធនរបបសន្តិសុខសង្គម លើកទី២...

ទឹកទន្លេអាចនឹងងើបឡើងវិញដោយសារឥទ្ធិពលសម្ពាធទាបសកម្ម

ភ្នំពេញៈ សម្ពាធទាបសកម្មនៅក្នុងសមុទ្រចិនខាងត្បូងនៅរសៀលថ្ងៃទី២៥ ខែកញ្ញានេះ វាបានដើរទៅដល់កៀកឆ្នេរភាគកណ្តាលរបស់ប្រទេសវៀតណាម ហើយមានដំណើរបន្តកាត់ តំបន់អាងទន្លេមេគង្គលើក្នុងប្រទេសឡាវមុននឹងចូលទៅដល់ប្រទេសដោយធ្វើឱ្យមានភ្លៀងធ្លាក់ច្រើននៅតំបន់អាងទន្លេមេគង្គលើនិងនៅក្នុងប្រទេសកម្ពុជាក៏នឹងមានភ្លៀងធ្លាក់ច្រើនដែរ ជាពិសេសនៅខេត្តកោះកុង និងខេត្តព្រះសីហនុជាមួយនឹងខ្យល់បក់បោកខ្លាំង។

អាន​បន្ត៖ ទឹកទន្លេអាចនឹងងើបឡើងវិញដោយសារឥទ្ធិពលសម្ពាធទាបសកម្ម

កូ​វីដ​-១៩៖ ថ្ងៃនេះ អ្នក​ឆ្លង​ថ្មី ០ នាក់ ជាសះស្បើយ ០ នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែកញ្ញា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី២៥ ខែកញ្ញា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ០ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ០ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។

អាន​បន្ត៖ កូ​វីដ​-១៩៖ ថ្ងៃនេះ អ្នក​ឆ្លង​ថ្មី ០ នាក់ ជាសះស្បើយ ០ នាក់

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ២៦ ខែកញ្ញា ការឆ្លងតំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងមានចំនួនជាង៣៦.៣លាននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងបានកើនឡើងដល់ជាង៣៦.៣លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,៨ម៉ឺននាក់ដែរ។

អាន​បន្ត៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ២៦ ខែកញ្ញា...

អាជ្ញាធរជាតិព្រះវិហារ ប្រកាសផ្អាកការចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរបណ្តោះអាសន្ន នៅថ្ងៃ២៩ ខែកញ្ញា !

(ព្រះវិហារ)៖ អាជ្ញាធរជាតិព្រះវិហារ បានប្រកាសផ្អាកការចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរជាបណ្តោះអាសន្ន នាថ្ងទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង១២៖០០នាទីថ្ងៃត្រង់។

អាន​បន្ត៖ អាជ្ញាធរជាតិព្រះវិហារ...

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានានៅកម្ពុជា ប្រចាំថ្ងៃទី២៦ ខែកញ្ញានេះ !

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។

អាន​បន្ត៖ ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានានៅកម្ពុជា...

ប្រព័ន្ធសម្ពាធទាប នៅលើប្រទេសកម្ពុជា និងសម្ពាធទាបសកម្ម នៅក្នុងសមុទ្រចិន ខាងត្បូង បង្កឱ្យមានភ្លៀងច្រើន

ភ្នំពេញៈ សម្ពាធទាបសកម្ម នៅក្នុងសមុទ្រចិនខាងត្បូង ដែលមានទំនាក់ ទំនង ជាមួយនឹងប្រព័ន្ធសម្ពាធទាបមួយអូសកាត់លើប្រទេសកម្ពុជា វានឹងបង្កឱ្យមានភ្លៀង ធ្លាក់ច្រើន នៅអំឡុងពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែកញ្ញា ដោយនៅលើផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

អាន​បន្ត៖ ប្រព័ន្ធសម្ពាធទាប នៅលើប្រទេសកម្ពុជា និងសម្ពាធទាបសកម្ម នៅក្នុងសមុទ្រចិន...

កូ​វីដ​-១៩៖ ថ្ងៃនេះ អ្នក​ឆ្លង​ថ្មី ០ នាក់ ជាសះស្បើយ ០ នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែកញ្ញា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី២៤ ខែកញ្ញា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ០ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ០ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។

អាន​បន្ត៖ កូ​វីដ​-១៩៖ ថ្ងៃនេះ អ្នក​ឆ្លង​ថ្មី ០ នាក់ ជាសះស្បើយ ០ នាក់

ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,៣០៨,៩៤១នាក់, ដូសទី៣ចំនួន ១០,៧៥២,៦៤១នាក់, ដូសទី៤ចំនួន ៥,៣៦៨,១៤៦នាក់, ដូសទី៥ចំនួន ២,០៤០,៦៤០នាក់ និងដូសទី៦ចំនួន ៥៤៤,៨០៨នាក់ (គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣)

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣០៨,៩៤១នាក់។

អាន​បន្ត៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,៣០៨,៩៤១នាក់,...

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានានៅកម្ពុជា ប្រចាំថ្ងៃទី២៥ ខែកញ្ញានេះ !

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។

អាន​បន្ត៖ ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានានៅកម្ពុជា...

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានានៅកម្ពុជា ប្រចាំថ្ងៃទី២២ ខែកញ្ញានេះ !

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។

អាន​បន្ត៖ ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានានៅកម្ពុជា...

ព្រឹកស្អែក គ.ជ.ប នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធការងារសន្តិសុខសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការងារសន្តិសុខសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

អាន​បន្ត៖ ព្រឹកស្អែក គ.ជ.ប...

កូ​វីដ​-១៩៖ ថ្ងៃនេះ អ្នក​ឆ្លង​ថ្មី ០ នាក់ ជាសះស្បើយ ០ នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកញ្ញា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី២០ ខែកញ្ញា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ០ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ០ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។

អាន​បន្ត៖ កូ​វីដ​-១៩៖ ថ្ងៃនេះ អ្នក​ឆ្លង​ថ្មី ០ នាក់ ជាសះស្បើយ ០ នាក់

ប្រេងសាំងឡើងថ្លៃ១៥០រៀល ក្នុងមួយលីត្រ

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី២១ ដល់៣០ ខែកញ្ញាឆ្នាំ២០២៣នេះ ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយធំៗ ត្រូវបានតម្លើងថ្លៃ១៥០រៀល ក្នុង១លីត្រសម្រាប់ប្រេងសាំងធម្មតា និងតម្លើង១០០រៀល ក្នុង១លីត្រដូចគ្នា សម្រាប់ប្រេងម៉ាស៊ូត។

អាន​បន្ត៖ ប្រេងសាំងឡើងថ្លៃ១៥០រៀល ក្នុងមួយលីត្រ

ជំពូក​រង

  • ការផ្លាស់ប្តូរទីតាំងប្រកបអាជីវកម្មរបស់ក្រុមហ៊ុនត្រដែតអុិនវេសម៉ិនឯ.ក

    ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក មានកិត្តិយសសូមជម្រាបជូនសាធារណៈជន អតិថិជន និបុគ្គលពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា៖ ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក ទទួលបានជាអាជ្ញាបណ្ណដែលមានអត្តលេខ PT-22-0015 ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។

    ដោយក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរទីតាំងអាជីវកម្មរបស់ក្រុមហ៊ុនដូចខាងក្រោម៖

    - អាសយដ្ឋានចាស់ ៖  ផ្ទះលេខ៨៣ ផ្លូវលេខ១២៦ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

    - អាសយដ្ឋានថ្មី      ៖  ភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម  ខេត្តកំពង់ចាម ។                 

    អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជន អតិថិជន និងបុគ្គលដែលបានពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនយើងខ្ញុំមេត្តាជ្រាបជាព័ត៌មាន ។

    ក្នុងករណីមានបញ្ហាពាក់ព័ន្ធនឹងងក្រុមហ៊ុនយើងខ្ញុំ សូមសាធារណៈជនទាក់ទងមកកាន់ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក តាមរយៈលេខទូរស័ព្ទលេខ ០៩៧ ៤៩៤៩ ៩០៤ ឬតាមអ៉ីម៉ែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។   ក្នុងរយៈពេល ០១ ខែ ដោយគិតចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ ៕