ទីភ្នាក់ងារទទួលបន្ទុកការទិញសព្វាវុធរបស់ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃចន្ទថា កូរ៉េខាងត្បូង គ្រោងបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធា ២គ្រឿងទៀតក្នុងឆ្នាំនេះ ដើម្បីបង្កើនសមត្ថភាពឃ្លាំមើល កូរ៉េខាងជើង។
អានបន្ត៖ កូរ៉េខាងត្បូង គ្រោងបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធា២គ្រឿងទៀត នៅក្នុងឆ្នាំនេះ
(សេអ៊ូល)៖ ទីភ្នាក់ងារទទួលបន្ទុកការទិញសព្វាវុធរបស់ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃចន្ទនេះថា កូរ៉េខាងត្បូងគ្រោងបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធា ២គ្រឿងទៀតក្នុងឆ្នាំនេះ ដើម្បីបង្កើនសមត្ថភាពឃ្លាំមើលកូរ៉េខាងជើង។
អានបន្ត៖ កូរ៉េខាងត្បូងគ្រោងបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធា២គ្រឿងទៀត នៅក្នុងឆ្នាំនេះ
(កៀវ)៖ អភិបាលតំបន់ Belgorod Oblast នៃប្រទេសរុស្ស៉ី បានអះអាងនៅថ្ងៃចន្ទនេះថា អាជ្ញាធរបានជម្លៀស មនុស្សប្រហែល៣០០នាក់ ដែលរស់នៅក្នុងទីក្រុង Belgorod ជាទីក្រុងមួយស្ថិតក្បែរព្រំប្រទល់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤។
អានបន្ត៖ រុស្ស៉ីជម្លៀសប្រជាជន៣០០នាក់ចេញពីទីក្រុង Belgorod ដោយសារការវាយប្រហាររបស់អ៊ុយក្រែន
នាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina បានហៅ គណបក្សប្រឆាំងធំជាងគេ ដែលធ្វើពហិការចំពោះការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ គឺជាអង្គការភេរវកម្ម ហើយបានអះអាងថា លោកស្រីកំពុងព្យាយាមធានាឱ្យប្រទេសបង់ក្លាដែស នៅតែបន្តជាប្រទេសប្រជាធិបតេយ្យ។
អានបន្ត៖ ការបោះឆ្នោតសកលនៅបង់ក្លាដែសចាប់ផ្តើម ដោយគ្មានវត្តមានគណបក្សប្រឆាំង
កាលពីថ្ងៃអាទិត្យ ចិន បានប្រកាសដាក់ទណ្ឌកម្មប្រឆាំង ក្រុមហ៊ុនការពារជាតិអាមេរិកសរុបចំនួន៥ ឆ្លើយតបការចូលរួមពាក់ព័ន្ធរបស់ពួកគេ ក្នុងការលក់សម្ភារការពារជាតិឱ្យកោះតៃវ៉ាន់ ដែលត្រូវប្រទេសចិន ចាត់ទុកជាផ្នែកនៃដែនដីរបស់ខ្លួន។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានចោទប្រកាន់លោក ដូណាល់ ត្រាំ ត្រង់ៗថាជាអ្នកញុះញង់ឱ្យ អ្នកគាំទ្ររបស់ខ្លួនវាយប្រហារអុឡុកចូលវិមាន Capitol កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ហើយមានគម្រោងសងសឹកទៅនឹងអ្នកទាំងឡាយណាដែលលោកចាត់ទុកថាជា សត្រូវនយោបាយ។
អានបន្ត៖ លោក ចូ បៃដិន និងលោក ដូណាល់ ត្រាំ ផ្លោងសម្ដីដៀមដាមដាក់គ្នា...
(វ៉ាស៊ីនតោន)៖ តុលាការកំពូលរបស់សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ទី៥ ខែមករានេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានយល់ព្រមថានឹងបើកសវនាការ លើបណ្ដឹងរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្ដឹងជំទាស់នឹងសាលក្រមសម្រេចរបស់តុលាការកំពូលប្រចាំរដ្ឋ Colorado ដែល ហាមមិនឱ្យរូបលោកឈរឈ្មោះនៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋនៅក្នុងឆ្នាំ២០២៤នេះ។
(កៀវ)៖ អ៊ុយក្រែន បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា កងកម្លាំងទ័ពអាកាសបានវាយប្រហារត្រូវចំប៉ុស្តិ៍យោធារុស្ស៉ី ក្បែរទីក្រុង Sevastopol ដែលខ្លួនកំពុងកាន់កាប់លើទឹកដីអ៊ុយក្រែន នៅចម្ងាយជាង ២០០គីឡូម៉ែត្រពីទីក្រុងកៀវ និងការវាយប្រហារដាច់ដោយឡែកមួយទៀតលើអង្គភាពយោធារុស្ស៉ី នៅឯតំបន់គ្រីមៀ។
អានបន្ត៖ អ៊ុយក្រែន អះអាងពីការវាយប្រហារចំគោលដៅយោធារុស្ស៉ី ២កន្លែងនៅតំបន់គ្រីមៀ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលយោធា នឹងដោះលែងអ្នក ទោសចំនួន ៩,៦៥២នាក់ ដោយក្នុងនោះរួមមានជនបរទេសចំនួន ១១៤នាក់ ក្រោមការលើកលែងទោស ដើម្បីប្រារព្ធទិវាឯករាជ្យជាតិ។
អានបន្ត៖ របបសឹកមីយ៉ាន់ម៉ា នឹងដោះលែងអ្នកទោស ៩,៦៥២នាក់ ក្រោមហេតុផលមនុស្សធម៌
កាលពីថ្ងៃពុធសប្តាហ៍នេះ អ៊ុយក្រែន និងរុស្ស៉ី បានប្រកាសពីការដោះដូរអ្នកទោសសង្រ្គាមទៅវិញទៅមក ដែលជាលើកដំបូងបើគិតក្នុងរយៈពេលជិត៥ខែ ដោយឈ្លើយសឹកប្រមាណជាង២០០នាក់ ត្រូវបានដោះ លែងដោយភាគីម្ខាងៗ បន្ទាប់ពីដំណើរការចរចាដ៏ស្មុគស្មាញមួយ ដែលមានការចូលរួមជួយសម្រុះសម្រួល ពីសំណាក់អេមីរ៉ាតអារ៉ាប់រួម។
អានបន្ត៖ រុស្ស៉ីនិងអ៊ុយក្រែន ដោះដូរឈ្លើយសឹកក្នុងទ្រង់ទ្រាយធំ...
ចិន បាននិយាយថា កងទ័ពជើងទឹក និងអាកាសរបស់ខ្លួន បានដឹកនាំការល្បាតសមុទ្រនៅក្នុងតំបន់សមុទ្រ ចិនខាងត្បូង ជាការល្បាតមួយ ធ្វើឡើងក្នុងពេលដំណាលគ្នានឹងសហរដ្ឋអាមេរិក និងហ្វីលីពីន កំពុងធ្វើសម យុទ្ធរួមគ្នានៅក្នុងតំបន់តែមួយ ហើយនេះដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ដែន ទឹកជម្លោះ។
អានបន្ត៖ ចិន ធ្វើប្រតិបត្តិការល្បាតសមុទ្រ ខណៈអាមេរិក និងហ្វីលីពីន ធ្វើសមយុទ្ធរួមគ្នា...
នាយករដ្ឋមន្ត្រីថៃ លោក Sritha Thavisin បានប្រកាសឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសថៃ និងប្រទេស ចិន នឹងលើកលែងជាអចិន្ត្រៃយ៍នូវតម្រូវការទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ ដែលនឹងចាប់ផ្តើម អនុវត្តនៅក្នុងខែមីនាឆ្នាំនេះតែម្តង។
អានបន្ត៖ ប្រទេសថៃ និងចិន នឹងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ...
ក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃពុធ បានឱ្យដឹងថា បាឡុង៤គ្រឿងរបស់ចិន ត្រូវបានប្រទះឃើញហោះ ឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលច្រកសមុទ្រតៃវ៉ាន់ ហើយក្នុងនោះមានបាឡុង ៣គ្រឿង បានហោះពីលើដែន កោះតៃវ៉ាន់។
អានបន្ត៖ តៃវ៉ាន់ រាយការណ៍ពីវត្តមានបាឡុងចិន ៤គ្រឿង មុនការបោះឆ្នោតសកល
សហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបន្តរក្សាវត្តមានយោធោរបស់ខ្លួននៅឯមូលដ្ឋាន ក្នុងប្រទេសកាតា សម្រាប់រយៈពេល ១០ឆ្នាំបន្ថែមទៀត។
អានបន្ត៖ សហរដ្ឋអាមេរិក ឈានដល់កិច្ចព្រមព្រៀង បន្តរក្សាវត្តមានយោធា១០ឆ្នាំបន្ថែម...
អាជ្ញាធរជប៉ុន បានឱ្យដឹងកាលពីរសៀលថ្ងៃអង្គារថា តួលេខអ្នកស្លាប់ បានបន្តកើនដល់ ៤៨នាក់ បន្ទាប់ពី គ្រោះរញ្ជួយដីកម្រិតធ្ងន់ បានវាយប្រហារចំតំបន់ភាគកណ្តាលប្រទេសជប៉ុន កាលពីមួយថ្ងៃមុន។
អានបន្ត៖ លេខអ្នកស្លាប់បន្តកើនដល់យ៉ាងហោច៤៨នាក់ បន្ទាប់ពីប្រទេសជប៉ុន រងគ្រោះ...
ភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ភ្លាមៗនៅពាសពេញផ្នែកភាគខាងកើតប្រទេសអូស្ត្រាលី កាលពីថ្ងៃអង្គារ ដោយទឹក បានជន់លិចផ្លូវ កាត់ផ្តាច់ទីក្រុង បំផ្លាញទ្រព្យសម្បត្តិ ខណៈអាជ្ញាធរ បានណែនាំដល់អ្នកស្រុកនៅ តំបន់ទំនាប ឲ្យផ្លាស់ទៅកាន់ទីទួលខ្ពស់មានសុវត្ថិភាព។
អានបន្ត៖ ភ្លៀងធ្លាក់ឥតឈប់ឈរ បង្កការបំផ្លិចបំផ្លាញនៅទូទាំងភាគខាងកើតអូស្រ្តាលី
កាលពីថ្ងៃអង្គារ ក្រុមប្រឹក្សាជាតិប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់របស់ហ្វីលីពីន បាននិយាយថា ប្រទេសអាស៊ានមួយនេះ រំពឹងថា នឹងអាចត្រូវបានដកចេញពីបញ្ជីពណ៌ប្រផេះនៃអង្គការក្រុមការងារ ហិរញ្ញវត្ថុ ហៅកាត់ FATF នៅក្នុងឆ្នាំ២០២៤នេះ។
ប៉ូលីសស្រីលង្កា បានប្រកាសកាលពីថ្ងៃអាទិត្យ ពីការចាប់ខ្លួនមនុស្សជិត 15,000 ក្នុងអំឡុងពេលមួយ សប្តាហ៍ នៃការប្រឆាំងគ្រឿងញៀនដែលគាំទ្រដោយយោធា ហើយជាការបង្ក្រាបមួយដែលត្រូវបានបរិហារ ដោយសកម្មជនសិទ្ធិមនុស្ស។
អានបន្ត៖ ស្រីលង្កា ឃាត់ខ្លួនមនុស្សជិត ១៥.០០០នាក់ ក្នុងការបង្រ្កាបគ្រឿងញៀន
សារព័ត៌មានអ៉ីរ៉ង់ Tasnim កាលពីថ្ងៃសៅរ៍ បានដកស្រង់សម្តីមេបញ្ជាការកងបដិវត្តន៍អ៉ីរ៉ង់ ដែលនិយាយថា ច្រកសមុទ្រមេឌីទែរ៉ាណេ អាចនឹងត្រូវបិទ ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបន្តប្រព្រឹត្ត «បទឧក្រិដ្ឋកម្ម» នៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែមិនបានពន្យល់ទេថា វាអាចធ្វើឡើងដោយរបៀបណានោះ។
អានបន្ត៖ អ៉ីរ៉ង់ គំរាមបិទច្រកសមុទ្រមេឌីទែរ៉ាណេ ជុំវិញសង្គ្រាមនៅហ្គាហ្សា...
លោក Andres Manuel Lopez Obrador ប្រធានាធិបតីម៉ិស៉ិក បាននិយាយកាលពីចុងសប្តាហ៍ថា រដ្ឋាភិបាលរបស់លោក បាននិងកំពុងពង្រឹងវិធានការដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុក ហើយកំពុងជួយ សហរដ្ឋអាមេរិកទប់ទល់នឹងចំនួនមនុស្សដ៏ច្រើន ដែលព្យាយាមធ្វើដំណើរទៅកាន់ព្រំដែនសហរដ្ឋអាមេរិក។
អានបន្ត៖ ម៉ិកស៉ិកថា កំពុងជំរុញការគ្រប់គ្រងលំហូរជនចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិក
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានគំរាមថា ទីក្រុងព្យុងយ៉ាង នឹងមិនស្ទាក់ស្ទើរឡើយក្នុងការបើកការវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើរងការគំរាមកំហែងនុយក្លេអ៊ែរពីសត្រូវ។
អានបន្ត៖ លោក គីម ជុងអ៊ុន គំរាមវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរ...